Category: ទូរទស្សន៍

  • សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

    សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

    សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

  • សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

    សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

    សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ១២៣ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១១៩ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ដែលមានការឆ្លងតែ ៤ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ រួមមានប្រទេសថៃ ដែលមានការឆ្លងចំនួន១១១ករណី ច្រើនជាងគេ, មីយ៉ាន់ម៉ា មាន ៧ករណី និងប្រទេសកម្ពុជា មានការឆ្លង ៥ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៦ម៉ឺន ៣ពាន់ ៥២០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៤៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕

  • ឥណ្ឌាស្នើកិច្ចសហការពីកម្ពុជាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ (Video Inside)

    ឥណ្ឌាស្នើកិច្ចសហការពីកម្ពុជាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ (Video Inside)

    ក្រសួងវប្បធម៌នៃប្រទេសឥណ្ឌា បានស្នើរកកិច្ចសហការពីប្រទេសកម្ពុជា ក្នុងគម្រោងមួយ ដែលរៀបចំពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីឥណ្ឌាមកកាន់កម្ពុជា។ ការស្នើរកកិច្ចសហការនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាវប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌាលោក នីរាជ កុមារ ជាមួយនឹងរដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនាលោក ចាយ បូរិន នៅថ្ងៃទី២៧ធ្នូនេះក្នុងរាជធានីភ្នំពេញ។ យោងតាមគម្រោង, ពិធីធម្មយាត្រាដង្ហែរ ព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ នឹងត្រូវដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីការរក្សាតម្កល់ទុកនៅក្នុងប្រទេសកម្ពុជានេះ។ លោករដ្ឋមន្រ្តី ចាយ បូរិន បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់កម្ពុជានេះ។ លោករដ្ឋមន្រ្តីបានស្នើដល់គណៈប្រតិភូឥណ្ឌា សូមបញ្ជាក់នូវលិខិតច្បាស់លាស់មួយ ដើម្បីការជម្រាបសុំគោលការណ៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការបញ្ជាក់ពេលវេលាច្បាស់លាស់ ដើម្បីឱ្យព្រះរាជពិធីនោះ នឹងដំណើរការបានដោយភាពរលូនល្អប្រសើរ។

  • សម្តេចធិបតីសម្ពោធស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់តម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន (Video Inside)

    សម្តេចធិបតីសម្ពោធស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់តម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន (Video Inside)

    ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញតម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃពុធ ទី២៧ធ្នូ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានទីតាំងស្ថិតលើផ្ទៃដីទំហំ ៣ហិកតានៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។ ពិធីសម្ពោធសំណង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៃជំនួយរបស់ជប៉ុននេះ បានអញ្ជើញចូលរួមពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Atsushi Ueno ផងដែរ។ ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលបានសម្ពោធនេះ គឺជាស្ថានីយ៍ ដែលអាចធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មានគុណភាពខ្ពស់ដំបូងគេ នៅក្នុងប្រទេសកម្ពុជា តាមរយៈឧបករណ៍បច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន។ ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ គឺជាគម្រោងចាប់ផ្តើមដំបូងហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលគេអាចនឹងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ បានចំនួន ២៨ម៉ឹន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃទៅតាមផែនការមេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាព ដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដែលកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។

  • អគ្គិសនីកម្ពុជាដាក់ដំណើរការអនុស្ថានីយថ្មី ២៣០គីឡូវ៉ុល (Video Inside)

    អគ្គិសនីកម្ពុជាដាក់ដំណើរការអនុស្ថានីយថ្មី ២៣០គីឡូវ៉ុល (Video Inside)

    អគ្គិសនីកម្ពុជា បានដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលជាលើកដំបូង ក្នុងការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីជាបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ។ មន្ត្រីអគ្គិសនីកម្ពុជាបានថ្លែងថា អនុស្ថានីយនេះ គឺជាគម្រោងដែលប្រើប្រាស់ថវិកាឥណទាន គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជារួមជាមួយថវិការបស់អគ្គិសនីកម្ពុជា។ អនុស្ថានីយថ្មីនេះ បានប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត នៃដំណើការក្នុងបំពង់ហ្គាស បិទជិតក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយបំពាក់នូវឧបករណ៍ Transistor ចំនួន២គ្រឿង ដែលមានសមត្ថភាពបំប្លែងថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល មក ១១៥គីឡូវ៉ុល ក្នុងអានុភាពរហូតដល់៣៦០មេហ្គាវ៉ាត់ ក្នុងមួយគ្រឿងៗ ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens ប្រទេសអាល្លឺម៉ង់ ផលិតនៅប្រទេស ចិន។ អនុស្ថានីយ៍ដែលមានទីតាំងក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ នឹងក្លាយទៅជាសមិទ្ធផល ក្នុងវិស័យថាមពល ដែលនឹងផ្តល់ផលប្រយោជន៍ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អគ្គិសនីកម្ពុជា បានជួនដំណឹងទៀតថា គេក៏កំពុងអនុវត្តការសាងសង់អនុស្ថានីយ ២៣០គីឡូវ៉ុល ប្រភេទនេះផ្សេងមួយទៀត និងខ្សែកប់ដី ២៣០គីឡូវ៉ុល នៅអូរបែកក្អម ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥៕

  • គជបរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ (Video Inside)

    គជបរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ (Video Inside)

    គណបក្សនយោបាយទាំង៤ ដែលត្រៀមនឹងចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវចូលរួមនៅក្នុងការរៀបចំកំណត់ចាប់ឆ្នោតយកលំដាប់លេខរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ធ្នូនេះ។ គណបក្សទាំងបួនដែលនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងមកដល់វេលា៦០ថ្ងៃខាងមុខទៀតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ វេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយនឹងមានការនិមន្តយាងចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈ។ យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

  • អាជ្ញាធរជាតិអប្សរា បំភ្លឺតបការចោទប្រកាន់ការរុះរើសំណង់ក្នុងតំបន់អង្គរ (Video Inside)

    អាជ្ញាធរជាតិអប្សរា បំភ្លឺតបការចោទប្រកាន់ការរុះរើសំណង់ក្នុងតំបន់អង្គរ (Video Inside)

    ការផ្សព្វផ្សាយព័ត៌មានដែលផ្ទុយពីការពិត ជុំវិញសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ នៅតំបន់អង្គរខេត្តសៀមរាប បានប្រញាប់ឱ្យអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺ និងបកស្រាយ។ សេចក្តីបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចោទថា សកម្មភាពទប់ស្កាត់របស់អាជ្ញាធរ គឺជាអំពើបង្ខំមួយដាក់លើប្រជាជន។ ការផ្សាយតាមបណ្តាញសង្គម បានបង្ហាញពីបុរសម្នាក់បានយំទួញសោកថែមទៀត។ តើអាជ្ញាធរជាតិអប្សរាបានបំភ្លឺយ៉ាងណាចំពោះការផ្សាយតាមបណ្តាញសង្គមនេះ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺជុំវិញការផ្សាយចោទប្រកាន់រឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺជុំវិញការផ្សាយចោទប្រកាន់រឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» (Video Inside)

    ការផ្សព្វផ្សាយរបស់មនុស្សមួយក្រុមជ្រកក្រោមស្លាកសារព័ត៌មាន ដែលនិយាយអំពីរឿងសំណង់ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» បានជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត បំភ្លឺប្រាប់ពលរដ្ឋនៅទូទាំងប្រទេសថា គឺជាអំពើភូតភរកុហកទាំងស្រុង។ ក្រុមផ្សព្វផ្សាយ ដែលនិយាយកុហកនោះ បានលើកឡើងថា កម្ពុជាបានខ្ចីលុយពីប្រទេសចិន ដើម្បីធ្វើ «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» ដែលតាមពិតគម្រោងនោះ មិនបានពាក់ព័ន្ធនឹងប្រាក់កម្ចីឡើយ ប៉ុន្តែគឺជាកិច្ចសន្យា BOT មានន័យថា Build កសាង Operate ប្រតិបត្តិការ and Transfer និងផ្ទេរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍ថ្ងៃទី២៧ធ្នូឆ្នាំ២០២៣ បានថ្លែងថា ការបញ្ចេញមតិ គឺជាសិទ្ធិមួយចែងនៅក្នុងច្បាប់ ប៉ុន្តែការផ្សព្វផ្សាយនិយាយកុហក គឺមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ។ សម្តេចធិបតី នៅបានវែកញែកបញ្ជាក់ភាពខុសគ្នាថែមទៀត រវាងអ្វីជាជំនួយប្រាក់កម្ចី និងអ្វីជាកិច្ចសន្យា BOT។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមួយ នឹងអាចខ្ចីប្រាក់ពីបរទេសបានដោយផ្អែកលើកម្រិតអនុបាតគោល។ សម្តេចធិបតីបានថ្លែងថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជានេះ នឹងផ្តល់ប្រយោជន៍ដល់កម្ពុជា ជាច្រើនថែមទៀត នៅពេលណាដែលបានសាងសង់ហើយរួចរាល់នោះ។ ដូច្នេះការដែលលើកឡើងថាគម្រោងព្រែកជីកហ៊្វូណនតេជោ ជាសំណង់ដែលគ្មានប្រយោជន៍នោះ គឺជាការនិយាយខុសទាំងស្រុង។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់…

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ចំនួន ២ករណី (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ចំនួន ២ករណី (Video Inside)

    នៅទូទាំងអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយ មានតែប្រទេសកម្ពុជា មួយប៉ុណ្ណោះ ដែលមានការឆ្លងថ្មីកូវីដ១៩។ ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួនតែ ៤ករណីប៉ុណ្ណោះ ដែលតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ៧៨៩ករណី បើប្រៀបធៀបនឹងម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។