-
ម្ចាស់រថយន្ត Hummer នៅតែបន្តលាក់ខ្លួន ក្រោយបុកមនុស្សស្លាប់ (Video Inside)

ម្ចាស់រថយន្ត Hummer ដែលបុកមនុស្សមួយគ្រួសារជិះម៉ូតូបណ្តាលឱ្យម្តាយ និងកូនប្រុស២ ឆ្នាំបានបាត់បង់ជីវិតនោះ នៅតែមិនទាន់ចេញមុខសារភាពទោសកំហុស ខណៈដែលអាជ្ញាធរបញ្ជាក់ថា គេកំពុងស្វែងរកដើម្បីការឃាត់ខ្លួន។ រថយន្ត Hummer បើកបរដោយមនុស្សដែលគេមិនទាន់បញ្ចេញអត្តសញ្ញាណបានបើកបុកអ្នក ដំណើរបីនាក់ជាប្តីប្រពន្ធ និងកូនតូច ក្នុងពេលពួកគេទាំងបីកំពុងជិះលើម៉ូតូមួយ នាវេលាយប់អាធ្រាត្រឈានចូលថ្ងៃទី២៥ធ្នូ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងហេតុការណ៍នោះ ប្រពន្ធអាយុ២០ឆ្នាំ និងកូនប្រុសដ៏តូចរបស់នាង បានបាត់បង់ជីវិត…ចំណែកបុរសជាប្តីបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយការបុករយៈពេល២ថ្ងៃរួចមកនោះ សមត្ថកិច្ចបានរកឃើញរថយន្តនោះហើយ ប៉ុន្តែម្ចាស់រថយន្តនោះ នៅតែស្ថិតក្នុងសភាពលាក់ខ្លួនជាដដែល។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ប្រាប់អប្សរាណិតយ៉ាងនេះ (សម្លេងវិច្ឆិកា)។ អំពើបុកហើយរត់ ត្រូវគេឃើញថាតែងកើតឡើងជារឿយៗ។ ប៉ុន្តែក្នុងសម័យដែលមានដាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពបំពាក់នៅតាមទីសាធារណៈគ្រប់កន្លែងនាបច្ចុប្បន្ននេះ ជនសង្ស័យត្រូវគេនិយាយថា កម្រនឹងអាចគេចរួចពីការតាមចាប់ខ្លួន របស់សមត្ថកិច្ចណាស់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងប្រសាសន៍ថ្លែងនៅថ្ងៃទី២៥ធ្នូកន្លងមកនេះថា អំពើ «បុកហើយរត់» គឺជាអំពើខុសច្បាប់ និងអ្នកណាដែលចង់គេចវេស នឹងមិនមានកន្លែងណា ដែលអ្នកខុសច្បាប់នោះ អាចគេចរួចពីសំណាញ់ច្បាប់ឡើយ ប្រសិនណាបើមិនចូលមកសារភាពកំហុសនោះទេ។
-
សកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សមាជិកម្នាក់នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង បានចេញវីដេអូរបស់ខ្លួនមួយ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យោងតាម គជប, សមាជិកក្រុមប្រឹក្សាភ្លើងទៀន គឺជាសម្លេងមួយដែលមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងគាំទ្រសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ លោក យ៉ាន រិនឌី នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង ក្នុងសម្តីតាមវីដេអូរបស់ខ្លួន ចេញផ្សាយថ្ងៃទី២៨ធ្នូ បានស្នើសុំការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលគេឃើញថាមានសមាជិក និងថ្នាក់ដឹករបស់ខ្លួនជាច្រើន កំពុងតែបែកបាក់ និងមួយចំនួនបានស្នើសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី២៦ធ្នូ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ៤រូប ដែលមកចូលួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានគេតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អតីតថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនទាំងបួនរូប ដែលទទួលបានការតែងតាំងនោះ រួមមានឈ្មោះ លោក លី រី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ…លោក ថាន់ ណារិន អតីតសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ… លោកស្រី វង រុន្នី អតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន និងលោក គឹម សុភា ជាអតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន។
-
គណបក្សប្រជាជនកម្ពុជា បានលំដាប់លេខរៀងសម្គាល់ទី១ ក្នុងការបោះឆ្នោតព្រឹទ្ធសភា (Video Inside)

ការចាប់យកលំដាប់លេខរៀងចំពោះគណបក្សនយោបាយទាំង៤ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងខែកុម្ភៈខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១។ ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ នៅថ្ងៃទី២៨ធ្នូ ឆ្នាំ២០២៣ នាបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានគជប លោក ប្រាជ្ញ ចន្ទ និងការនិមន្តយាងចូលរួមពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈនិកាយ។ នៅក្នុងការចាប់ឆ្នោតយកលំដាប់លេខរៀងនោះ, គណបក្សប្រជាជនកម្ពុជាបានទទួលលំដាប់លេខរៀងទី១, ចំណែកគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ បានលេខរៀងទី៤។ ប្រធានគជប លោក ប្រាជ្ញ ចន្ទ បានថ្លែងថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត និងអង្គបោះឆ្នោតផងដែរ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល។ អ្នកអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ គឺអ្នកតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ ដែលអង្គអ្នកបោះឆ្នោតសរុបមាន ១ម៉ឺន ១ពាន់ ៧៤៧នាក់។ ប្រធានគជប ដដែលបានថ្លែងថា…
-
កម្ពុជាចាប់ផ្តើមសាងសង់សំណង់កប់ពពក ៧៧ជាន់ (Video Inside)

សំណង់អគារកប់ពក កម្ពស់ ៧៧ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅកម្ពុជា បានបើកការដ្ឋានសាងសង់របស់ខ្លួនហើយ នៅក្នុងរាជធានីភ្នំពេញ។ អគារខុនដូ «J-TOWER 3» តម្លៃជាង ១៥០លានដុល្លារ នឹងមានកម្ពស់ ៣២០ម៉ែត្រ មានទីតាំងស្ថិតជាប់តំបន់បឹងកេងកង១, វិនិយោគដោយក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប។ សំណង់អគារនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨ នៅក្នុងតំបន់អាស៊ី។ លោកបានថ្លែងទៀតថា សំណង់អគារកប់ពពក J-TOWER 3 នឹងក្លាយជាអគារដ៏ទាក់ទាញ នៅកម្ពុជា។ លោកបានថ្លែងបញ្ជាក់បន្ថែមទៀតថា សំណង់អគារកប់ពពកនេះ នឹងជួយបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។ សំណង់អគារ J-TOWER 3 គឺជាគម្រោងទី៥ របស់ក្រុមហ៊ុនតានីជូ គ្រុបដែលបានចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ប្រមាណ ១០ឆ្នាំរួចមកហើយ។…
-
កាពីតែន Westerdam រំលឹកកម្ពុជា ដែលជា «ប្រទេសតូចបេះដូងធំ» (Video Inside)

នាវាទេសចរណ៍ Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះប្រមាណ ៣ឆ្នាំមុនកន្លងមកនេះ បានធ្វើដំណើរទស្សនកិច្ចកម្ពុជាជាលើកដំបូង នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការរំលឹក នូវអនុស្សាវរីយ៍របស់កម្ពុជា ដែលជាប្រទេសតូចប៉ុន្តែបេះដូងធំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៨ធ្នូសម្តែងក្តីស្វាគមន៍ចំពោះការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកទេសចរណ៍ ២ពាន់នាក់ វិលត្រឡប់មកកាន់កម្ពុជាសាជាថ្មី។ អប្សរាណិតរាយការណ៍
-
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតជូនពរ សម្តេវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ថ្វាយក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ថ្វាយ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤
