Category: ទូរទស្សន៍

  • ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺករណីជនជាតិថៃ ៩នាក់នៅកាស៊ីណូ (Video Inside)

    ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺករណីជនជាតិថៃ ៩នាក់នៅកាស៊ីណូ (Video Inside)

    ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បំភ្លឺតបជុំវិញហេតុការណ៍ដែលពាក់ព័ន្ធអំពើសង្ស័យជួញដូរមនុស្សមួយកើតឡើង នៅក្នុងតំបន់កាស៊ីណូ លើទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។ ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានជនជាតិថៃ ៩នាក់ បានរត់ចេញពីក្រុងប៉ោយប៉ែត ចូលមកក្នុងទឹកដីថៃវិញជាមួយការចោទថា ពួកគេបានរងការចាញ់បោកក្រុមបងធំ ល្បួងឲ្យធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់។ ពួកគេបានចោទថារងនឹងអំពើហិង្សា ដោយក្រុមបងធំ នៅក្នុងកាស៊ីណូនោះថែមទៀត។ សេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីមានការស្រាវជ្រាវរួច បានបំភ្លឺថា ជនជាតិថៃទាំង៩នាក់នេះ បានចូលមកក្នុងដីខ្មែរដោយខុសច្បាប់ និងបានលួចចេញទៅវិញ ដោយខុសច្បាប់ ដោយសារពួកគេបានឈ្លោះប្រកែកគ្នា និងដុតបន្ទប់ដេកបង្កអគ្គិភ័យ និងបានប្រើអំពើហិង្សាលើសន្តិសុខ ដែលបានចូលទៅឃាត់។ សេចក្តីប្រកាសដដែលនិយាយថា «ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបពួកគេនាំគ្នារត់គេចខ្លួន, លោតផ្លោះរបងបន្លាលួសបណ្តាលឲ្យមានរបួស ហើយបានលួចឆ្លងដែន ចូលក្នុងប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣»។ ពាក់ព័ន្ធនឹងការចោទប្រកាន់ការប្រើប្រាស់អំពើហិង្សាដាក់លើជនជាតិថៃទាំង៩នាក់នោះ, សមត្ថកិច្ចបានថ្លែងថា គេពុំទាន់ឃើញមានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់ របស់សារព័ត៌មានថៃ បានចុះផ្សាយនោះទេ៕

  • ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុក្តៅក្នុងឆ្នាំ២០២៤ (Video Inside)

    ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុក្តៅក្នុងឆ្នាំ២០២៤ (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជុំវិញអាកាសធាតុក្តៅ ខណៈដែលសីតុណ្ហភាពត្រជាក់ទើបនឹងមានប្រមាណពីរបីថ្ងៃរួចមកនេះ។ កម្ពុជាគឺជាប្រទេសនៃតំបន់ត្រូពិកដែលតែងរងនឹងអាកាសធាតុក្តៅ និងសើម មានរយៈពេលវែងជាងរដូវចុះត្រជាក់។ ក្រសួងធនធានទឹក និងឧតុនិយម ដែលទើបតែបានជូនដំណឹងពលរដ្ឋឱ្យប្រុងប្រយ័ត្នសុខភាព ក្នុងពេលចុះត្រជាក់ប៉ុន្មានថ្ងៃនេះ បានជូនដំណឹងឱ្យពលរដ្ឋបានដឹងបន្ថែមថា អាកាសធាតុក្តៅនឹងវិលមកវិញ នាពេលខាងមុខនេះហើយ។ យោងតាមការជូនដំណឹងធាតុអាកាសនឹងចាប់ផ្ដើមក្តៅបន្តិចម្តងៗ ចាប់ពីខែកុម្ភៈ និងកាន់តែកើនកម្តៅឡើងនៅក្នុងខែមេសា ដល់ដើមខែឧសភា ដោយសារការរងឥទ្ធិពលអែលនីញ៉ូ។ ក្នុងរង្វង់ខែមេសា និងឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពកម្ដៅនឹងមានរវាងពី ៣៨ទៅ៤១ អង្សាសេ។ ក្នុងឆ្នាំ២០២៤, កម្រិតទឹកភ្លៀងនឹងធ្លាក់តិចជាងមធ្យមភាគប្រចាំឆ្នាំ។ ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។

  • ប្រមុខរាជរដ្ឋាភិបាលថ្លែងថាគ្មានអ្វីជាអាថ៌កំបាំងនូវការជីកព្រែកជីកហ្វូណនតេជោឡើយ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលថ្លែងថាគ្មានអ្វីជាអាថ៌កំបាំងនូវការជីកព្រែកជីកហ្វូណនតេជោឡើយ (Video Inside)

    សម្តីគ្មានមូលដ្ឋានរបស់អ្នកវិភាគដែលចរឹតប្រឆាំង ចំពោះការជីកព្រែកហ៊្វូណនតេជោ ក្នុងប្រទេសកម្ពុជា ត្រូវបានបកស្រាយបំភ្លឺមកវិញ ដោយសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជានៅថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់រួចមកហើយថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់ ៧០០លានដុល្លារ។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងព្រែកជីកហ៊្វូណននេះ គឺជាគម្រោងដ៏ធំបង្អស់មួយរបស់កម្ពុជា ដើម្បីការជួយបង្កើនសេដ្ឋកិច្ចជាតិ ប៉ុន្តែអ្នកវិភាគដែលមានចរឹតប្រឆាំងបានចោទថា ជាគម្រោងដែលធ្វើឱ្យកម្ពុជាខាតបង់ទៅវិញ។ អ្នកវិភាគនយោបាយម្នាក់ឈ្មោះ គឹម សុខ រស់នៅក្នុងប្រទេសហ្វាំងឡង់បាននិយាយថា កម្ពុជានឹងរងការខាតបង់អធិបតេយ្យភាពជាមួយនឹងវៀតណាម និងថាតាមរយៈគំរោងនោះ កម្ពុជានឹងអន្ទាក់បំណុលជាមួយនឹងប្រទេសចិនថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែក្រុងស្វយ័តក្រុងព្រះសីហនុ បានថ្លែងថាគំរោងព្រែកជីកហ៊្វូណន គ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។ គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើង…

  • ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃជំនួយជប៉ុនបើកការដ្ឋានសាងសង់ (Video Inside)

    ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃជំនួយជប៉ុនបើកការដ្ឋានសាងសង់ (Video Inside)

    ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃកំពង់ផែក្រុងស្វយ័តក្រុងព្រះសីហនុ ក្រោមជំនួយរបស់ប្រទេសជប៉ុន បានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានការអញ្ជើញចូលរួមដោយអនុរដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន លោក អ៊ិស៊ិបាស៊ិ រីនតារ៉ូ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦២ករណី (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦២ករណី (Video Inside)

    កម្ពុជា បានឆ្លងកូវីដ១៩ចំនួន ២ករណី នារយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងចំណោមឆ្លង ៣៦២ករណី នៅទូទាំងអាស៊ាន។ តួលេខឆ្លងថ្ងៃនេះក្នុងប្រទេសអាស៊ានទាំង១០ បានកើនឡើងវិញចំនួន ៣៦០ករណី បើធៀបនឹងម្សិលមិញ ដែលមានការឆ្លងតែ ២ករណីប៉ុណ្ណោះ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសហ្វីលីពីន ដែលមានការឆ្លងចំនួន ៣៦០ករណី និងប្រទេសកម្ពុជាមានការឆ្លង ២ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

  • ទំនិញនាំចេញក្រៅប្រទេសរបស់កម្ពុជា ១១ខែកើនឡើង ៤ភាគរយ (Video Inside)

    ទំនិញនាំចេញក្រៅប្រទេសរបស់កម្ពុជា ១១ខែកើនឡើង ៤ភាគរយ (Video Inside)

    ទំនិញនាំចេញទៅក្រៅប្រទេសរបស់កម្ពុជា ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ប៉ុន្តែការនាំចូលទំនិញពីក្រៅមកវិញបានធ្លាក់ចុះ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែនេះ ទំនិញនាំចេញ បានទទួលប្រាក់ចំណូល ២១ចុច៣ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។ ប៉ុន្តែការនាំចូលទំនិញពីក្រៅប្រទេស បានធ្លាក់ចុះ ១៩.៩% ដែលស្មើនឹងប្រមាណ២២ចុច២ពាន់លានដុល្លារ។ ទំនិញដែលនាំចេញរួមមានផលិតផលសំលៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, ម៉ាស៊ីន បរិធាន និងសម្ភារៈអគ្គិសនី។ ចំណែកទំនិញនាំចូលបានយកមកពីប្រទេសចិន និងប្រទេសវៀតណាមជាដើម។ សេចក្តីរាយការណ៍បង្ហាញថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិ បានធ្វើឱ្យកម្ពុជា មានឱនភាពជញ្ជឹងពាណិជ្ជកម្មជាង ៩០០លានដុល្លារ។

  • តម្លៃប្រេងសាំងនៅថេរ និងម៉ាស៊ូតធ្លាក់ចុះ (Video Inside)

    តម្លៃប្រេងសាំងនៅថេរ និងម៉ាស៊ូតធ្លាក់ចុះ (Video Inside)

    តម្លៃប្រេងសាំង គឺឋិតនៅថេរ ខណៈប្រេងម៉ាស៊ូត បានបន្ដធ្លាក់ចុះ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺឋិតនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន..ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺបន្ដថយចុះមកវិញចំនួន៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ ខ្លះគឺមានតម្លៃចំនួន ៤ពាន់ ៨០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នសុខភាព ខណៈធាតុអាកាសចុះត្រជាក់ (Video Inside)

    ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នសុខភាព ខណៈធាតុអាកាសចុះត្រជាក់ (Video Inside)

    ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ក្នុងការថែរក្សាសុខភាព ខណៈមានធាតុអាកាសចុះត្រជាក់ខុសធម្មតា។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ការចុះត្រជាក់នេះ គឺដោយសារប្រព័ន្ធ នៃសម្ពាធខ្ពស់នៅលើប្រទេសចិន ដែលបានបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ សីតុណ្ហភាពត្រជាក់អប្បបរមានឹងមានរវាងពី ១៦ ទៅ២២អង្សាសេ និងសីតុណ្ហ ភាពអតិបរមា នឹងមានរវាងពី២៨ ទៅ៣០ អង្សាសេរវាងពីថ្ងៃទី២១ដល់២៤ធ្នូ។ នៅខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី១៦ ទៅ១៨ អង្សាសេ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៥ ទៅ២១ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨ទៅ៣០ អង្សាសេ។ តាមការព្យាករណ៍នៅ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី ១៥ទៅ ១៧ អង្សាសេ។ ដោយឡែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ២១ទៅ ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរវាងពី៣០ទៅ៣២ អង្សាសេ។ ក្រសួងធនធានទឹក និងឧតុនិយម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាពិនិត្យសកម្មភាពមិនត្រឹមត្រូវ ប្រើប្រាស់វិស័យសាសនាជាខែល (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាពិនិត្យសកម្មភាពមិនត្រឹមត្រូវ ប្រើប្រាស់វិស័យសាសនាជាខែល (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវចាត់វិធានការលើសកម្មភាពមិនប្រក្រតីមួយចំនួន ដែលកើតឡើងក្នុងទម្រង់សាសនា ដែលបង្កឱ្យភាពច្របូកច្របល់ និងមានការរិះគន់ជាច្រើនពីសាធារណមតិ។ ប្រសាសន៍ដាក់បទបញ្ជានេះ បានធ្វើឡើងក្រោយមានការរិះគន់ជាច្រើននៅតាមបណ្តាញសង្គម និងពីសំណាក់ប្រជាពលរដ្ឋជាច្រើនផងដែរ ដែលឃើញមានបុគ្គលខ្លះ កំពុងប្រើប្រាស់វិស័យសាសនា ដើម្បីការបំរើផលប្រយោជន៍។ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងក្រសួងបរិស្ថាន សម្តេចធិបតីបានថ្លែងកត់សម្គាល់យ៉ាងដូច្នេះ

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A (Video Inside)

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A (Video Inside)

    សិស្សដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបានជួបសំណេះសំណាលជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដើមសប្តាហ៍ទី២ខែមករា ឆ្នាំ២០២៤។ យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សិស្សានុសិស្ស ដែលប្រឡងជាប់បាក់ឌុបកាលពីខែវិច្ឆិកា មានសរុបចំនួន ៩ម៉ឺន ៨ពាន់ ៤៦០នាក់ ស្មើនឹង៧២.៨៩%។ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន១ពាន់៦៧៣នាក់, និទ្ទេសB ចំនួន ៦ពាន់ ៩៦៤នាក់, និទ្ទេស C ចំនួន ១ម៉ឺន ៨ពាន់ ៣០៨នាក់, និទ្ទេស D ចំនួន ៣ម៉ឺន ៤ពាន់ ២៤៦នាក់ និងនិទ្ទេស E ចំនួន ៣ម៉ឺន ៧ពាន់ ២៦៩នាក់។ ជំនួបជាមួយសិស្សប្រឡងជាប់និទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ គ្រោងនឹងធ្វើនៅថ្ងៃទី៩មករាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។