-
សម្តេចធិបតីចូលរួមសម្ពោធអគារធនាគារ Wing Tower កម្ពស់២៥ជាន់ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព គឺជាកត្តាចំបងធំជាងគេបង្អស់ ក្នុងការជួយជំរុញប្រទេសជាតិឱ្យអភិវឌ្ឍន៍។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២០ធ្នូ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារ Wing Tower។ សម្តេចធិបតីបានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ប្រទេសកម្ពុជាក៏មិនអាចមានភាពរីកចំរើន លើកិច្ចការវិនិយោគនានា រួមទាំងធនាគារ និងការសាងសង់សំណង់ដ៏ខ្ពស់ របស់អគារធនាគារ Wing Tower នាពេលនេះផងដែរ។ សម្តេចធិបតីបានថ្លែងកោតសរសើរលើភាពរីកចំរើន នៃវិស័យសេវាកម្មឌីជីថល ផ្នែកធនាគារ ដែលបានជួយសម្រាលដល់ពលរដ្ឋជាច្រើន លើកិច្ចការចំណាយនានា ដូចជាថ្លៃទឹក និងថ្លៃភ្លើង និងកិច្ចការផ្សេងៗនានា តាមរយៈសេវាធនាគារ ដែលមានភាពលឿន និងទាន់ចិត្តបំផុត។ សម្តេចធិបតីនៅបានមានប្រសាសន៍លើកទឹកចិត្តដល់បណ្តាធនាគារ ត្រូវជួយផ្តល់ការធានាសេវាកម្មរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយ ដើម្បីការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។ សម្តេចធិបតីបានថ្លែងលើកទឹកចិត្តដល់ធនាគារ សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេស ត្រូវរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមរម្យសមស្របតាមប្រភេទអាជីវកម្ម។…
-
មន្ត្រីរាជរដ្ឋាភិបាលចំអកការធ្វើបាតុកម្មឥតប្រយោជន៍របស់ក្រុមប្រឆាំងនៅលើទឹកដីជប៉ុន (Video Inside)

មន្ត្រីរាជរដ្ឋាភិបាលបានហៅការធ្វើបាតុកម្មរបស់ក្រុមបំរើនយោបាយឱ្យទណ្ឌិត សម រង្ស៊ី នៅក្នុងប្រទេសជប៉ុនថា ជាអំពើបរាជ័យមួយគួរឱ្យអាម៉ាស។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សូ ណារ៉ូ ក្នុងសន្និសីទកាសែតថ្ងៃទី១៩ធ្នូ បានថ្លែងបង្ហាញនូវចំណុចបរាជ័យមួយចំនួន នៃការធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមនុស្សមួយក្រុមនៅលើទឹកដីនៃប្រទេសជប៉ុន។ លោកបានលើកឡើងជុំវិញចំនួនមនុស្សចូលរួមមានតិចតួច ខណៈការផ្សាយវិទ្យុអាស៊ីសេរី បានផ្សាយបំប៉ោងនូវតួលេខចំនួនមនុស្សចូលរួម និងចំណែកគោលដៅធ្វើបាតុកម្មនោះទៀត ក៏មិនបានត្រឹមត្រូវ និងគួរឱ្យអស់សំណើចថែមទៀត។ លោក សូ ណារ៉ូ បានថ្លែងចំអកឱ្យក្រុមធ្វើនយោបាយប្រឆាំងទាំងនោះទៀតថា គោលដៅធ្វើបាតុកម្ម ដែលមិនចង់ឱ្យជប៉ុនទទួលស្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ គឺជាភាពកាន់តែហួសហេតុថែមទៀត។ ភាពហួសហេតុផ្សេងទៀត ពាក់ព័ន្ធនឹងអំពើឃុបឃិតខុសក្រមសីលធម៌អ្នកកាសែតទៀតនោះ វិទ្យុអាស៊ីសេរីបានផ្សាយនូវព័ត៌មានកុហក ដែលនិយាយថា ពលរដ្ឋខ្មែរដែលបានធ្វើដំណើរស្កាត់ពីគ្រប់ទិសទី ដើម្បីមកគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងក្រុងតូក្យូ គឺដោយសារតែការទិញទឹកចិត្ត ដោយចោទថា ម្នាក់ៗបានទទួលលុយយ៉ាងហោច ពី ៣ម៉ឺន ដល់ ៤ម៉ឺនយ៉េន។ ពលរដ្ឋដែលបានធ្វើដំណើរមកចូលរួមគាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតី បាននិយាយថា ពួកគេមិនមានអ្នកណាបានទិញទឹកចិត្តទេ និងថាដំណើររបស់ពួកគេ ស្កាត់មកជួបនាយករដ្ឋមន្ត្រីកម្ពុជា គឺដោយសារតែការនឹករលឹក និងគាំទ្រសម្តេចធិបតី…
-
ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៣១លាន ៣សែនដុល្លារ (Video Inside)

ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន ៣១លាន ៣សែនដុល្លារ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី គីស៊្ហីដា ហ្វឺមីអូ។ ហិរញ្ញប្បទានឥតសំណងដល់កម្ពុជានោះ ត្រូវបានចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុនបានធ្វើជាសាក្សី។ អប្សរាណិតរាយការណ៍
-
តើចិនអាចផ្សះផ្សាជម្លោះរវាងក្រុមជនប្រដាប់អាវុធ ជនជាតិភាតិច និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានសម្រេចទេ ? (មានវីដេអូ)

វគ្គទី១ ៖ ចិនធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះដែលកំពុងតែវាយប្រហារគ្នាភាគខាងជើងរបស់មីយ៉ាន់ម៉ាបានឬទេ ? វគ្គទី២ ៖ សេចក្តីថ្លែងការណ៍របស់ក្រុមជនជាតិដើម្បីបំភ្លឺពីបទឈប់បាញ់ រវាងក្រុមប្រដាប់អាវុធតទល់និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ? វគ្គទី៣ ៖ ចិនថ្លែងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាព្រមឈប់បាញ់ជាបណ្តោះអាសន្ន រវាងក្រុមប្រដាប់អាវុធទាំង៣ក្រុមជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ? ភូមិសាស្រ្តនយោបាយ
-
រដ្ឋបាលជលផលប្រកាសរដូវត្រីចុះលើកដំបូង (Video Inside)

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានប្រកាសរដូវត្រីចុះដំបូង និងអំពាវនាវពលរដ្ឋត្រូវរូតរះនាំគ្នាធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។ យោងតាមសេចក្តីប្រកាស, ត្រូវនឹងចាប់ផ្តើមចុះចាប់ពីថ្ងៃទី១៩ធ្នូ រហូតដល់២៥ធ្នូ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។ រដ្ឋបាលជលផលនៅបានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូន ផលិតផលត្រីបានដោយរលូន តាមការគួរ៕
-
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា តម្លៃជាង ២លានដុល្លារសម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា តម្លៃជាង ២លានដុល្លារត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការខេត្តបន្ទាយមានជ័យ។ ពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែត ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បានធ្វើនៅថ្ងៃទី១៨ធ្នូនេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះនេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ដែលបានសាងសង់អស់រយៈពេល ១ឆ្នាំ ដោយចាប់ផ្ដើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស តាមរយៈការផ្ដល់សេវាសមស្រប, ទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ក្នុងប្រទេស និងឆ្លងកាត់ព្រំដែន, ជាពិសេសការជួយជនរងគ្រោះ តាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង របស់កម្ពុជា និងតម្រូវការចំពោះមុខ។
-
គជបថ្មីប្តេជ្ញាកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត (Video Inside)

សមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ការប្តេជ្ញាចិត្ត ការកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។ សមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានប្រធាន អនុប្រធាន និងសមាជិកចំនួន ៩នាក់ បានបញ្ជាក់ការប្តេជ្ញាចិត្តនេះ កាលពីសប្តាហ៍មុន បន្ទាប់ត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅមុនការត្រៀមរៀបចំចាត់ចែងការបោះឆ្នោតអសកល ចំនួនពីរនៅក្នុងឆ្នាំ២០២៤ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ សមាសភាពថ្មីរបស់គជបទាំង ៩ បានប្តេជ្ញាថា គេ «នឹងបន្តសកម្មភាពរបស់ខ្លួនឱ្យបានល្អ, រៀបចំការបោះឆ្នោតទៅតាមអាណ្ណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា…ដែលជាការប្តេជ្ញាចិត្ត និងជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា»។
-
មេដឹកនាំកម្ពុជា, វៀតណាម និងឡាវជួបប្រជុំគ្នាក្នុងក្រុងតូក្យូ (Video Inside)

មេដឹកនាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជួបប្រជុំជាមួយគ្នាជាទម្លាប់ប្រពៃណី ក្នុងពេលដែលបំពេញបេសកកម្មកិច្ចការនៅក្រៅប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា, លោកផាមមិញជិញ នៃប្រទេសវៀតណាម និងលោក ស៊នសៃ ស៊ីផាន់ដន នៃប្រទេសឡាវ ក្នុងជំនួបរួមជាមួយគ្នាក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅក្នុងរដ្ឋធានីតូក្យូ បានជួបពិភាក្សាគ្នា និងមេដឹកនាំនៃប្រទេសទាំង៣ បានប្តេជ្ញាបន្តការពង្រឹងកិច្ចសហប្រតិបត្តិការរឹងមាំ រវាងប្រទេសទាំង៣ ដែលស្ថិតនៅជាប់ព្រំដែនជាមួយគ្នា។ អប្សរាណិតរាយការណ៍
-
ក្រុមហ៊ុនជប៉ុនចង់បង្កើតភូមិខ្មែរមួយ នៅក្នុងខេត្ត Kanagawa (Video Inside)

ក្រុមហ៊ុនជប៉ុនមួយ ដែលបានរួមចំណែកក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន បានថ្លែងបង្ហាញនូវបំណងចង់បង្កើតភូមិខ្មែរមួយ នៅក្នុងខេត្តកាណាហ្គាវ៉ា។ ចំនួនប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន ត្រូវគេរាយការណ៍ថា មានច្រើនម៉ឺននាក់នាពេលបច្ចុប្បន្ន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
អធិការរងនគរបាលក្រុងកំពត ត្រូវបណ្តេញចេញពីការងារ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន (Video Inside)

អធិការរងក្រុងកំពតម្នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយការរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ណា ដែលគេរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បន្តបំរើកិច្ចការក្នុងអង្គភាពជួរនគរបាលទៀតឡើយ។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៧ធ្នូបានបញ្ជាក់ជុំវិញការបណ្តេញចេញ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា ការបណ្ដេញអធិការរងម្នាក់នេះ ចេញពីក្របខ័ណ្ឌ គឺជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត គឺត្រូវដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។