-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ការបណ្តេញមន្ត្រីជាប់ពាក់ព័ន្ធគ្រឿងញៀនចេញពីជួរនគរបាល (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ការសំអាតជួរផ្ទៃក្នុងមន្ត្រីនគរបាលទាំងអស់ ដោយមិនអនុញ្ញាតឱ្យអ្នកមានសារធាតុញៀនជាប់នឹងខ្លួន ឬអ្នកណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតក្នុងជួរអង្គភាពមន្ត្រីអនុវត្តច្បាប់ទៀតឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ទីតាំងមណ្ឌលសំចត និងស្តារនីតិសម្បទា ប៉ោយប៉ែត» ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, លោករដ្ឋមន្ត្រី ស សុខា បានថ្លែងបញ្ជាក់ភាពដាច់ណាត់ មិនឱ្យមានមន្ត្រីនគរបាលណាមួយ បំរើកិច្ចការបន្តឡើយ ប្រសិនបើរកឃើញមានសារធាតុញៀន។ កិច្ចការសំអាត និងគ្រប់គ្រងគ្រឿងញៀន គឺជាផ្នែកអាទិភាពដ៏ធំមួយ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ដែលប្តេជ្គាការបង្ក្រាប និងកាត់បន្ថយបញ្ហាប្រើប្រាស និងជួញដូរនេះឱ្យបានច្រើនបំផុត។ របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចបានបង្ក្រា គ្រឿងញៀនចំនួន ៣ពាន់ ១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ពាន់ ៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនចំនួន ៨៣៨គីឡូក្រាម និង៧៧២ក្បៀស៦ក្រាម។
-
ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី (Video Inside)

ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុន ដែលបានមកចូលរួមគាំទ្រដំណើរអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសវិទ្យុអាស៊ីសេរី ដែលផ្សាយព័ត៌មានមិនពិត។ វិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ បានផ្សាយថាពលរដ្ឋដែលបានធ្វើដំណើរស្កាត់ពីគ្រប់ទិសទី មកគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាការទិញទឹកចិត្ត ប៉ុន្តែអ្នកបានចូលរួមគាំទ្រដំណើរទស្សនកិច្ច បាននិយាយថា ពួកគេមិនមានអ្នកណាបានទិញទឹកចិត្តទេ។ ពួកគេបានថ្កោលទោសការផ្សាយមិនពិត របស់វិទ្យុអាស៊ីសេរីនោះ។ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយជំនួយច្រើនសិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ជាវិទ្យុមួយដែលពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក មើលឃើញជាវិទ្យុដែលរដ្ឋាភិបាលអាមេរិក ចំណាយលុយឥតតែប្រយោជន៍ ដោយសារតែការផ្សាយព័ត៌មានមិនពិត និងព័ត៌មានជាច្រើនពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានពលរដ្ឋនិយាយថា មិនដែលបានផ្សាយការពិតឡើយ ដោយសារតែភាពលំអៀងគាំទ្ររបស់ខ្លួន ចំពោះក្រុមធ្វើនយោបាយប្រឆាំង។ ពលរដ្ឋដែលបានមកចូលរួមជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបដិសេធការផ្សាយព័ត៌មានវិទ្យុអាស៊ីសេរី ដែលនិយាយថា ពួកគេទទួលបានការទិញទឹកចិត្តជាលុយកាក់ ដោយម្នាក់ៗ ទទួលយ៉ាងហោចពី ៣ម៉ឺនដល់ ៥ម៉ឺនយ៉េន។ ពលរដ្ឋអ្នកចូលរួមបានចោទថា ការផ្សាយព័ត៌មាននោះ គឺជាការផ្សាយព័ត៌មានមិនពិត។ សេចក្តីរាយការណ៍វិទ្យុអាស៊ីសេរី នៅបានផ្សាយកុហកថែមទៀត ជុំវិញចំនួនមនុស្សចូលរួមធ្វើបាតុកម្ម។ វិទ្យុអាស៊ីសេរីរាយការណ៍ថា ចំនួនអ្នកចូលរួមធ្វើបាតុកម្មមានជិត ៦០០នាក់ ខណៈដែលសាលសម្រាប់ធ្វើបាតុកម្មនោះ ត្រូវគេបញ្ជាក់ថា អាចផ្ទុកមនុស្សបានតែ ២០៧នាក់តែប៉ុណ្ណោះ។ ការផ្សាយព័ត៌មានកុហករបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រើប្រាស់ជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ត្រូវបានពលរដ្ឋចោទសួរថា…
-
សម្តេចធិបតីហួសចិត្តវិធីសាស្ត្រក្រុមប្រឆាំងប្រមូលមនុស្សធ្វើបាតុកម្ម តាមរយៈការចាប់ឆ្នោតយករង្វាន់ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្ត នៃវិធីសាស្ត្រប្រមូលមនុស្សមកធ្វើបាតុកម្ម ប្រឆាំងដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកដោយបារម្ភខ្លាចក្រែងមានមនុស្សមកចូលរួមតិចតួច ក្នុងការជួបប្រជុំគ្នា ក្រោមលេសធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរតាមបណ្តាញសង្គមផ្តល់រង្វាន់លើកទឹកចិត្ត តាមរយៈការចាប់ឆ្នោតឱ្យរង្វាន់។ សម្តេចធិបតី ក្នុងប្រសាសន៍ថ្លែង ទៅកាន់ពលរដ្ឋខ្មែរប្រមាណជាង ២ពាន់នាក់ក្នុងប្រទេសជប៉ុន ដែលបានមកជួបជុំគ្នា ក្នុងសាលដ៏ធំមួយ នាថ្ងៃទី១៦ធ្នូ បានថ្លែងបង្ហាញក្តីហួសចិត្ត។ ក្រុមធ្វើនយោបាយប្រឆាំងក្រោមមេខ្លោងអូសទាញ សម រង្ស៊ី ដើម្បីមហិច្ឆិតានយោបាយរបស់ខ្លួន និងការបំរើចលនាបដិវត្តន៍ពណ៌ បានចោទថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីបន្តពូជ និងចោទថាជានាយករដ្ឋមន្ត្រីមិនស្របច្បាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារប្រាប់ទៅអ្នករៀបចំធ្វើបាតុកម្មប្រឆាំង ដោយសម្តីបញ្ជាក់យ៉ាងនេះ។
-
នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ (Video Inside)

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា និងបានធ្វើជាអធិបតីការចុះហត្ថលេខាលើឯកសារអនុស្សារណៈចំនួន ៧ នៅក្នុងក្រុងតូក្យូ នៃប្រទេសជប៉ុន។ ប្រទេសជប៉ុន និងកម្ពុជា មានទំនាក់ទំនងការទូតរវាងគ្នា ចាប់តាំងពីឆ្នាំ១៩៥៣ មក។ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស្ហ៊ីដា ហ្វូមីអូ បានថ្លែងប្តេជ្ញាថានឹងជួយប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍ប្រទេសជាបន្តថែមទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៤៤ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៣៤៤ករណី។ បើធៀបនឹងម្សិលមិញ តួលេខឆ្លងថ្ងៃនេះ បានកើនឡើងវិញចំនួន ៣៤២ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេស ហ្វីលីពីន មានការឆ្លង ចំនួន ៣៣៨ករណី និងប្រទេសកម្ពុជា មានការឆ្លង ៦ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
-
ក្រុមម៉ូតូទឹកកម្ពុជាដណ្តើមមេដាយបានបួនគ្រឿងក្នុងព្រឹត្តិការណ៍ Jet Ski World Series (Video Inside)

ក្រុមម៉ូតូទឹកកម្ពុជា បានដណ្ដើមបានមេដាយ៤គ្រឿង ក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ Jet Ski World Series ជុំផ្ដាច់ព្រ័ត្រនៅក្នុងប្រទេសថៃ។ ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនាមាត់ឆ្នេរសមុទ្ទប៉ាតាយ៉ា ក្នុងប្រទេសថៃ រវាងពីថ្ងៃទី១៣ដល់១៧ធ្នូ។ ក្នុងរយៈពេល២ថ្ងៃគិតត្រឹមថ្ងៃ១៤ធ្នូ, ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងរួមមាន ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៣គ្រឿង។ កីឡាករដែលទទួលបានមេដាយប្រាក់ គឺកីឡាករ ម៉ីន មូសស្ដាន លើវិញ្ញាសា Expert Ski GF ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង គឺដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Runabout 1100 Limited, កីឡាករ ម៉ីន អូស្មាន់ លើវិញ្ញាសា Novice Ski Stock និងកីឡាករ កៃវ៉ាន់ ស៊ីដែន លើវិញ្ញាសា…
-
តើជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកផ្តោតលើអ្វីខ្លះ? (Video Inside)

ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ លោកស្រី Melissa A. Brown បានធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា និងបានជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។ មន្ត្រីការទូតកម្ពុជា និងអាមេរិកនៅជាមួយគ្នានេះ បានចេញសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួន បង្ហាញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្នាទៅវិញទៅមក។ សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១៣ ដល់១៥ ធ្នូ ឆ្នាំ២០២៣, លោកស្រី Brown បានធ្វើកិច្ចពិភាក្សាក្នុងន័យស្ថាបនាលើបញ្ហាទ្វេភាគី និងតំបន់ជាមួយមន្ត្រីកម្ពុជា, ចំណែកក្រសួងការបរទេសកម្ពុជាបានសរសេរជុំវិញ «ការជួបពិភាក្សាក្នុងស្មារតីមិត្តភាពជាមួយលោកស្រី Melissa Brown»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍ពិស្តារអំពីខ្លឹមសារនៃជំនួប
-
រយៈពេលមួយខែ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញចំនួន ១លាន ៥សែន ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ ទើបបានចុះឈ្មោះរៀនតែប្រមាណជាង ១ម៉ឺន ៣ពាន់នាក់តែប៉ុណ្ណោះ។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៤វិច្ឆិកា និងក្នុងរយៈពេល ១ខែមកនេះ ចំនួនអ្នកមកចុះឈ្មោះរៀនមុខវិជ្ជាជំនាញមានចំនួន ១ម៉ឺន ៣ពាន់ ៥៨៧នាក់។ រដ្ឋលេខាធិការលោក កត្តា អ៊ន ដែលជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី១៥ធ្នូថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបជាងមួយម៉ឺននាក់នោះ រួមមាននៅរាជធានីភ្នំពេញចំនួន ៥ពាន់ ៧០៤នាក់, បាត់ដំបង ១ពាន់ ៤៨៨នាក់, សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ពាន់ ៥០២នាក់។ របាយការណ៍រៀបរាប់ថា អ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាសំណង់ មានចំនួន ១ពាន់ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ និងមេកានិចរថយន្ត ចំនួន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក្នុងរដ្ឋធានីតូក្យូ។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ធ្នូ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សុន្ទរកថា ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងឱកាស អបអរសាទរ ខួបទី ៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា «ស.ស.យ.ក» (មានវីដេអូ)
