-
តើអ៊ុយក្រែនអាចមានលទ្ធភាពបន្ទន់ចិត្តសភាកុងហ្គ្រេសអាមេរិក ដើម្បីផ្តល់ជំនួយបន្តដែរឬទេ? (Video Inside)

សប្តាហ៍នេះគឺជាសប្តាហ៍ដ៏មានសារៈសំខាន់ចំពោះអ៊ុយក្រែន ក្នុងឱកាសនិយាយបន្ទន់ចិត្ត ដល់ប្រទេសដែលមានទឹកចិត្តគាំទ្រអ៊ុយក្រែន និងបន្ទន់ចិត្តចំពោះសភាកុងហ្គ្រេសអាមេរិក ដើម្បីការផ្តល់ជំនួយជាបន្ទាន់សម្រាប់ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី។ តើអ៊ុយក្រែនអាចធ្វើបានដែរឬទេ ក្នុងសប្តាហ៍នេះ ដើម្បីឱ្យមានការជួយជំនួយពីសហរដ្ឋអាមេរិកសាជាថ្មីទៀតនោះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
គជបបិទបញ្ជីការចុះឈ្មោះបោះឆ្នោតព្រឹទ្ធសភា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់ការសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ជាមួយនឹងគណបក្សនយោបាយចំនួន៤ ដែលបានដាក់ពាក្យសុំរួចរាល់។ យោងតាមគជប រយៈកាលចុះបញ្ជីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភារយៈកាល១៥ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី២៧វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ធ្នូ។ គណបក្សនយោបាយចំនួន៤ ដែលបានសុំចុះបញ្ជី រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ យោងតាមគជប, ក្នុងចំណោមគណបក្សនយោបាយទាំង៤ គណបក្ស៣ ត្រូវបានសម្រេចទទួលស្គាល់ជាផ្លូវការហើយ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងស្ថិតក្នុងការពិនិត្យ។ យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
-
សម្តេចធិបតីទទួលជួបប្រធានក្រុមហ៊ុន VRG (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម VRG ដែលបានបញ្ជាក់ទិសដៅការពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអាជីវកម្មកៅស៊ូ VRG Vietnam Rubber Giant បានចាប់ផ្តើមការបណ្តាក់ទុនរបស់ខ្លួន ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៧នោះមក។ ក្រុមហ៊ុននេះ បានពង្រីកការរកស៊ីរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងខេត្តក្រចេះ, រតនគិរី, កំពង់ធំ, មណ្ឌលគិរី, សៀមរាប,ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រធានក្រុមហ៊ុន VRG បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែក នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗ នៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ដែលបានជួយផងដែរដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យនេះ។ សម្តេចធិបតី នៅបានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការ នៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ៕
-
សម្តេចធិបតីស្វាគមន៍ការហោះហើរត្រង់ Vietjet មកកាន់ខេត្តសៀមរាប (Video Inside)

ក្រុមហ៊នអាកាសចរណ៍វៀតណាម Vietjet គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប នៃប្រទេសកម្ពុជា ចាប់ពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៣នេះទៅ។ គំរោងហោះហើរនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet និងក្រុមហ៊ុនអាកាសចរណ៍ Sovico Group ដែលបានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១២ធ្នូមុនដំណើរវិលត្រឡប់ របស់គណៈប្រតិភូកម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេសវិញ។ លោក ង្វៀនថាញ់ ហ៊ុង នៃក្រុមហ៊ុន Sovico Group បានលើកឡើង នូវសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន លើទឹកដីកម្ពុជា និងក្នុងតំបន់ និងបញ្ជាក់ជុំវិញក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។ សម្តេចធិបតី បានថ្លែងគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាង ទីក្រុងហាណូយ និងខេត្តសៀមរាប និងចាត់ទុកថា គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ដំណើរទស្សនកិច្ចវៀតណាមរយៈពេល២ថ្ងៃ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ក្នុងប្រទេសវៀតណាម ដែលជាប្រទេសដំបូងគេ ក្នុងអាស៊ាន ដែលសម្តេចបានធ្វើទស្សនកិច្ច ក្នុងនាមជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ សម្តេចធិបតីបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ វេលាល្ងាចថ្ងៃទី១២ធ្នូ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ បានជួបជជែកគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង រវាងប្រទេសទាំង២ ជាពិសេសការជំរុញលើទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានធ្លាក់មកវិញចំនួន១៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់១៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺបានថយចុះមកវិញចំនួន ១៥០រៀលផងដែរ។ ដោយឡែក ប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ ត្រូវគេឃើញថាបានលើកក្នុងតម្លៃខ្ពស់ ចំនួន៤ពាន់៧៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់៨០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
អតីតទីវាលសមរភូមិស្រុកឆ្លូងខេត្តក្រចេះ ទទួលបានសំណង់សិក្សាពីសប្បុរសជនជប៉ុន (Video Inside)

អតីតទីវាលសមរភូមិក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានក្លាយជាតំបន់អស់សង្គ្រាម និងមានពលរដ្ឋបានរស់នៅក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ កាលពីសប្តាហ៍មុន ភូមិរលៀកឃុំ កំពង់ដំរី ស្រុកឆ្លូង ត្រូវបានសប្បុរសជនជាតិជប៉ុន បានជួយកសាងសមិទ្ធផល អគារសិក្សាមួយខ្នង តម្លៃ ៧ម៉ឺន ៥ពាន់ ២០០ដុល្លារអាមេរិកថែមទៀត។ សូមទស្សនាសេចក្តីរាយការណ៍
-
រាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង រៀបចំប្រព័ន្ធផ្លាស់ប្តូរព័ត៌មានរវាងគ្នា ដើម្បីវិស័យទេសចរ (Video Inside)

មន្ត្រីរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋធានីប៉េកាំង គ្រោងរៀបចំឲ្យមានប្រព័ន្ធព័ត៌មានរួមមួយ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងការពង្រឹងទំនាក់ទំនងផង និងទាក់ទាញភ្ញៀវទេសចរ ចិនមកកាន់កម្ពុជាផង។ ការរៀបចំពង្រឹងការផ្លាស់ប្តូរព័ត៌មានរវាងមន្ត្រីរដ្ឋធានី នៃប្រទេសទាំង២នេះ បានធ្វើឡើងបន្ទាប់ពីមានខ្សែភាពយន្តមួយរបស់ចិន រឿង «No More Bets» ត្រូវគេនិយាយថា បានបន្លាចទេសចរណ៍ចិន ក្នុងការធ្វើដំណើរមកកំសាន្តក្នុងប្រទេសកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាមប្តេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការ (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម បានបង្ហាញទស្សនៈយល់ស្របដូចគ្នាថា ជំនួបរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ តាមរយៈដំណើរទស្សនកិច្ចក្នុងរដ្ឋធានីហាណូយនេះ នឹងជួយពង្រឹង និងពង្រីកកាន់តែខ្លាំង នូវទំនាក់ទំនងទ្វេភាគី ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានថ្លែងអបអរសាទរចំពោះជោគជ័យ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះសម្តេចធិបតីផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតី, នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាក់ជាមិនខាន។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាម ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចធិបតី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាព នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច និងបានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ច២ថ្ងៃលើទឹកដីវៀតណាម (Video Inside)
