-
កម្ពុជាបណ្តេញវៀតណាមខុសច្បាប់ ២៥៧នាក់ចេញពីកម្ពុជា (Video Inside)

ជនជាតិវៀតណាមជាង ២០០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយការរកឃើញបានល្មើសច្បាប់ក្នុងប្រទេសកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមបណ្តេញចេញទាំងចំនួន ២៥៧នាក់ ដែលក្នុងនោះរួមមានស្រីចំនួន ៥៦នាក់ផងដែរនោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល។ ជនជាតិវៀតណាមដែលបានឃាត់ខ្លួននោះ បានជាប់ពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសអន្តោប្រវេសន៍ ដែលក្នុងនោះរួមមាន បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ, ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង និងការឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។ ជនជាតិវៀតណាមទាំង ២៥៧នាក់ ត្រូវបានបណ្តេញចេញតាមច្រកព្រំដែនអន្តរជាតិម៉ុកបាយ កាលពីថ្ងៃទី៧ធ្នូឆ្នាំ២០២៣។
-
បុរសឃាតករដែលក្លែងការស្លាប់របស់សង្សារជាអំពើចងក ទីបំផុតបានសារភាពកំហុស (Video Inside)

ស្ត្រីអាយុ១៩ឆ្នាំម្នាក់ ដែលមុននេះត្រូវគេរាយការណ៍ថា បានស្លាប់ដោយសារការចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ត្រូវបានគេរកឃើញថារូបនាង គឺត្រូវសង្សារសម្លាប់ដោយច្របាច់ក និងត្រូវបានគេយកសាកសពទៅព្យួរចងនឹងចំណង ដើម្បីឱ្យគេគិតថា នាងបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ ហេតុការណ៍ស្លាប់ដោយមានចំណងជាប់នឹងករបស់ស្ត្រីឈ្មោះ ស៊ិម ម៉ារ៉ាឌី មុខរបរជាកម្មករនោះ បានកើតឡើងនាវេលាម៉ោង៧យប់ថ្ងៃទី៥ធ្នូ។ សមត្ថកិច្ចបានរកឃើញថាស្ត្រីអាយុ១៩ឆ្នាំនោះ តាមពិតត្រូវបានយុវជនអាយុ២០ឆ្នាំ ជាសង្សារឈ្មោះ ភុំ ផា បានច្របាច់កសម្លាប់ដោយសារករណីប្រចណ្ឌ។ បុរសរូបនោះ បានរៀបចំឆាកក្លែងបន្លំការស្លាប់នោះ ឱ្យគិតថាជាការធ្វើអត្តឃាតដោយចងក។ បុរសជាឃាតករនោះ បានគេចខ្លួនធ្វើដំណើរទៅខេត្តឧត្តរមានជ័យ។ ប៉ុន្តែក្រោយមកត្រូវគេរាយការណ៍ថា បានចូលមកសារភាពខ្លួន ចំពោះសមត្ថកិច្ចនគរបាល ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប និងបានរៀបរាប់ជុំវិញអំពើឃាតកម្មនោះ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា បុរសជាសង្សារនោះ ធ្លាប់បាននិយាយគំរាមស្ត្រីជាសង្សាររបស់ខ្លួនថា «មិនឱ្យស្រឡាញ់អ្នកណាក្រៅពីរូបគេទេ បើពុំនោះទេ រូបគេនឹងសម្លាប់នាងចោល»។ បុរសសង្ស័យជាឃាតករ បានចូលមកសារភាពទោសកំហុស ចំពោះមុខសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាបនៅថ្ងៃទី៨ធ្នូនេះ។ សមត្ថកិច្ចកំពុងរៀបចំនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។
-
ពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងប្រទេសជប៉ុន បន្តផ្ញើសារគាំទ្រដំណើររបស់សម្តេចធិបតី (Video Inside)

នៅតែប្រមាណមួយសប្តាហ៍ដែលនឹងមានការអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសជប៉ុន ពលរដ្ឋ និងនិស្សិតខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុន បានបន្តផ្ញើសារ និងការគាំទ្រយ៉ាងខ្លាំងក្លា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រមុខដឹកនាំប្រទេសអាស៊ានទាំងអស់ គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ ក្នុងរដ្ឋធានីតូក្យូ ដែលនឹងមានរវាងពីថ្ងៃទី១៦ដល់១៨ធ្នូ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣មក។ ទំនាក់ទំនងស្អិតល្មួតរវាងប្រទេសទាំង២នេះហើយ បាននាំឱ្យប្រទេសទាំង២ មានភាពប្រាស្រ័យទាក់ទងគ្នា និងកម្ពុជា មាននិស្សិត និងពលរដ្ឋជាច្រើន បានស្នាក់នៅ និងសិក្សាលើទឹកដីជប៉ុន។ ចំនួនប្រជាជនខ្មែរដែលបានរស់នៅក្នុងប្រទេសជប៉ុនគិតត្រឹមខែមិថុនាឆ្នាំ២០២២ មានប្រមាណ ១ម៉ឺន ៨ពាន់ ៣៥៦នាក់ ខណៈជនជាតិជប៉ុន ដែលបានរស់នៅលើទឹកដីកម្ពុជាវិញ គិតត្រឹមខែតុលាឆ្នាំ២០២២ មានចំនួន ៣ពាន់ ៣៦៣នាក់។ ប្រទេសជប៉ុនបានជួយកម្ពុជាជាច្រើន លើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការ អភិ វឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីជម្រុញកំណើនសេដ្ឋ កិច្ច ជាតិនិងការកាត់បន្ថយភាពក្រីក្រ។ ជំនួយជប៉ុនបច្ចុប្បន្នត្រូវគេឃើញថាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ យ៉ាងទូលំ ទូលាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល២ថ្ងៃ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ក្នុងប្រទេសវៀតណាម និងគ្រោងជួបជជែកគ្នាជាមួយនឹងសមភាគីវៀតណាម លោក ផាម មិញជិញ។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១១ ដល់១២ធ្នូនោះ, កម្ពុជា និងវៀតណាម ត្រៀមចុះហត្ថលេខាលើឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួនថែមទៀត។ កម្ពុជា និងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ ដែលជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ កម្ពុជា និងវៀតណាម រហូតមកទល់ពេលនេះ បានសម្រេចការបោះបង្គោលព្រំដែនគោករួមគ្នា បានប្រមាណ ៨៤ភាគរយ នៃកិច្ចការងារខណ្ឌសីមា។ អប្សរាណិតរាយការណ៍
-
ផ្ទុះមីនតោនក្នុងស្រុកសំឡូត របួសធ្ងន់ម្នាក់ (Video Inside)

មីនតោនមួយគ្រាប់បានផ្ទុះឡើង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។ ស្រុកសំឡូត គឺជាតំបន់ នៃភូមិសាស្ត្រប្រយុទ្ធ ក្នុងអតីតកាលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ «ភន ភេត» អាយុ២៨ឆ្នាំ រងរបួសធ្ងន់ពិសេសត្រង់ផ្ទៃមុខ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីក្នុងចំការដំឡូង ស្រាប់តែជាន់ប៉ះមីនតោន បណ្តាលអោយផ្ទុះឡើង នៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិកញ្ចាំង, ឃុំស៊ុង នៃស្រុកសំឡូត។ ជនរងគ្រោះកំពុងទទួលការជួយសង្រ្គោះព្យាបាលបន្ទាន់នៅឯមន្ទីពេទ្យ។ កម្ពុជាបានដាក់ផែនការបំបាត់គ្រាប់មីនសេសសល់ក្នុងដី ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។ រហូតមកទល់ពេលនេះ មានរាជធានី និងខេត្តចំនួន១៤ ហើយ ត្រូវបានប្រកាសថា ជាកន្លែងអស់គ្រាប់មីន។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាចិត្តប្រែក្លាយតំបន់រុនតាឯក ជាបុរីមួយក្នុងខេត្តសៀមរាប (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលរដ្ឋដែលបានមករស់ក្នុងតំបន់ថ្មី ពាក់ព័ន្ធនឹងមូលហេតុអ្វីបានជាពួកគេត្រូវរើចាកចេញពីតំបន់រមណីយដ្ឋានអង្គរវត្ត មករស់នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តំបន់រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប គឺជាតំបន់ដែលអង្គការយូណេស្កូ បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ ៤០១គីឡូម៉ែត្រក្រឡា នឹងតម្រូវការការពារយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។ ប៉ុន្តែអំពើអនាធិបតេយ្យជាច្រើនបានកើតឡើងក្នុងតំបន់រមណីយដ្ឋាននោះ ដែលជំរុញឱ្យអាជ្ញាធរ ត្រូវចុះបំពេញកាតព្វកិច្ច ដើម្បីចៀសវាងអង្គការយូណេស្កូ ដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋមករស់នៅក្នុងតំបន់ថ្មី ក្នុងឃុំរុនតាឯក នាថ្ងៃសុក្រទី៨ធ្នូ បានរៀបរាប់ជុំវិញមូលហេតុដែលពាក់ព័ន្ធនឹងការបង្កើតតំបន់ថ្មី ដែលកំពុងមានការអភិវឌ្ឍន៍ជាមួយពលរដ្ឋបានមកតាំងទីលំនៅជាបណ្តើរៗ និងបន្តបន្ទាប់។ ការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរវត្តកន្លងមកនេះ បើទោះបីជារាជរដ្ឋាភិបាលប្រឹងប្រែង ធ្វើដើម្បីការបំពេញកាតព្វកិច្ចជាតិ និងកិច្ចការរបស់អង្គការបេតិកភណ្ឌពិភពលោកក៏ដោយ ការនិយាយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល ដោយក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ជាពិសេសតាមរយៈការប្រើប្រាស់វិទ្យុបរទេស ដែលបំរើឧបាយកលបដិវត្តពណ៌ បានលាបពណ៌ថា រាជរដ្ឋាភិបាលបានបណ្តេញប្រជាជនចេញ ឬថាបានរំលោភសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគេឃើញថា បានបន្តការដោះស្រាយ ដោយភាពអត់ធ្មត់ ដើម្បីកិច្ចការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ។ ប៉ុន្តែនាពេលកន្លងមកនេះ ការផ្សាយព័ត៌មានដែលមានចរិតចង់បំផ្លាញកិត្តិយស របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយប្រឆាំង ដូចជាវិទ្យុអាស៊ីសេរី និងអង្គការបរទេសខ្លះ ដែលមិនបានចុះមកដោយផ្ទាល់ បានផ្សាយដកស្រង់សម្តីអវិជ្ជមានពីមួយចំហៀង ដោយគ្មានស្វែងរកការពិត…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លង១ករណី (Video Inside)

មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលមានការឆ្លងជំងឺកូវីដ១៩។ ការឆ្លងនៅកម្ពុជាថ្ងៃនេះ មានចំនួន ១ករណី ខណៈប្រទេស៩ផ្សេងទៀតមិនមានសេចក្តីរាយការណ៍ការឆ្លងកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៨៩៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕
-
ខេត្តកំពង់ធំនឹងមានរោងចក្រស្វាយចន្ទីតម្លៃ ១២លានដុល្លារ (Video Inside)

កម្ពុជានឹងមានរោងចក្រកែច្នៃ និងប្រមូលទិញគ្រាប់ស្វាយចន្ទីតម្លៃជាង ១២លានដុល្លារ នៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី។ តំណាងក្រុមហ៊ុនវិនិយោគ CSNC Agriculture Co.,Ltd លោក តាន់ ប៉េងសេង លើកឡើងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ នឹងត្រូវចែកចេញជាពីរដំណាក់កាល។ ឆ្នាំទី១ នឹងប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ នឹងត្រូវប្រើទុន៧លានដុល្លារ ដើម្បីសាងសង់រោងចក្រ ដែលមានទំហំ ១ម៉ឺន ២ពាន់ ៨០០ម៉ែត្រក្រឡា លើផ្ទៃដីទំហំ ១៤ហិកតា។ លោកបញ្ជាក់ថាកម្រិតសមត្ថភាពរបស់វានឹងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីរ ៤០តោនក្នុងមួយថ្ងៃ ដោយប្រើកម្លាំងពលកម្ម ១៨០នាក់។ លោក តាន់ ប៉េងសេង បានបញ្ជាក់ទៀតថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី, ក្រុមហ៊ុន និងកែច្នៃសំបុកត្រចៀកកាំ និងកែច្នៃដំឡូងមីផងដែរ។ លោកបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន សម្រេចជ្រើសរើសខេត្តកំពង់ធំសាងសង់រោងចក្រនេះ ដោយសារតែខេត្តកំពង់ធំ ជាខេត្តដែលបានដាំដុះស្វាយចន្ទីច្រើនជាងគេទូទាំងប្រទេស។ ផលិតផលគ្រាប់ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្តមួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយក ចិត្តទុកដាក់ និងជំរុញការនាំចេញផលិតផលនេះ ឲ្យបានច្រើនជាងគេនៅលើពិភពលោក។ បច្ចុប្បន្ន ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជា មានសរុបប្រមាណ៧០ម៉ឺនហិកតា។…
-
រកឃើញសារធាតុ Sodium Hydrosulfite ក្នុងខ្ញីហាន់ស្រេច (Video Inside)

សារធាតុគីមីហាមឃាត់សូដ្យូម អ៊ីដ្រូស៊ុលហ្វីត Sodium Hydrosulfite ត្រូវបានសមត្ថកិច្ច បានរកឃើញនៅក្នុងខ្ញីហាន់រួច ចំនួន ២៥គីឡូក្រាម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមមន្ត្រីជំនាញ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត គឺជាសារធាតុមានជាតិពុលបន្ថែមលើអាហារ ដើម្បីបង្កើនរសជាតិ។ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត ត្រូវបានអាជ្ញាធរបានរកឃើញនៅក្នុងទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ ការទទួលទានផលិតផលម្ហូបអាហារ ដែលមានជាតិសារធាតុគីមីសូដ្យូម អ៊ីដ្រូស៊ុលហ្វីត នឹងបង្កផលវិបាកក្នុងសារពាង្គកាយមនុស្ស ដែលអាចបណ្តាលឱ្យពិបាកដកដង្ហើម, សម្ពាធឈាមចុះទាប, វិលមុខ, ឈឺពោះ, ក្អួតចង្អោរ និងរាគរូស និងអាចបណ្តាលឱ្យបាត់បង់ជីវិតបាន។ សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវបន្តថែមទៀត លើអ្នកនាំចូលសារធាតុគីមីខុសច្បាប់នេះ ដើម្បីការចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់។
-
ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសជប៉ុន បន្តផ្ញើសារគាំទ្រដំណើររបស់សម្តេចធិបតី (Video Inside)

ព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ បានញ៉ាំងឱ្យមានក្រុមនិស្សិតខ្មែរ និងពលរដ្ឋខ្មែររស់នៅទីនោះ បន្តផ្ញើសារស្វាគមន៍ និងការរង់ចាំជួបសំណេះសំណាល។ សម្តេចធិបតី និងបណ្តាមេដឹកនាំប្រទេសអាស៊ានទាំងអស់នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងមានរវាងពីថ្ងៃទី១៦ ដល់១៨ធ្នូ ក្នុងរដ្ឋធានីតូក្យូ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣មក។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំង២នេះហើយ បានធ្វើឱ្យនិស្សិត និងពលករខ្មែរ រស់នៅក្នុងប្រទេសជប៉ុន បានសម្តែងក្តីរីករាយជាខ្លាំង នៅគ្រាបានដឹងដំណឹងថា សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងបំពេញទស្សនកិច្ច ក្នុងរដ្ឋធានីតូក្យូ នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការ អភិ វឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីជម្រុញកំណើនសេដ្ឋ កិច្ច ជាតិនិងការកាត់បន្ថយភាពក្រីក្រ។ ជំនួយជប៉ុនបច្ចុប្បន្នត្រូវគេឃើញថាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំ ទូលាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម។