Category: ទូរទស្សន៍

  • ស្នងការដ្ឋាននគរបាលរាជធានីស្វែងរកអ្នកបញ្ចេញឯកសារផ្ទៃក្នុង (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីស្វែងរកអ្នកបញ្ចេញឯកសារផ្ទៃក្នុង (Video Inside)

    ការទម្លាយឯកសារផ្ទៃក្នុងមួយពាក់ព័ន្ធការប្តឹងរបស់មន្ត្រីនគរបាល ៤៩នាក់ ក្នុងខណ្ឌកំបូល ចំពោះអធិការខណ្ឌរបស់ខ្លួន បានជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានី ត្រូវស្វែងរកអ្នកទម្លាយឯកសារនោះ។ ឯកសារដែលបានទម្លាយនោះ គឺជាឯកសារពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកន្លងមក ក្នុងរង្វង់ផ្ទៃក្នុងអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែបែរជាមានការយករឿងចាស់នោះ មកបង្ហោះតាមបណ្តាញសង្គម បង្កការរិះគន់ជាសាធារណៈទៅវិញ។ អប្សរាណិតរាយការណ៍

  • ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃចាប់ផ្តើមក្នុងខេត្តសៀមរាប (Video Inside)

    ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃចាប់ផ្តើមក្នុងខេត្តសៀមរាប (Video Inside)

    ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃប្រព្រឹត្តទៅក្នុងបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប បានចាប់ផ្តើមនៅថ្ងៃទី៧ធ្នូនេះហើយ ក្រោមក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី«រំលឹកគុណអង្គរ» រវាងពីថ្ងៃទី៧ដល់១៦ធ្នូ គឺ ដើម្បីចូលរួមអបអរ សាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិ ភណ្ឌពិភពលោក។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។ ពិធី «រំលឹកគុណអង្គរ» នេះទៀត ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរំលឹកគុណ អង្គព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៍សែនយូរលង់ របស់ជាតិខ្មែរ។ លោកជំទាវបានថ្លែងបន្តថា…

  • រាជរដ្ឋាភិបាលបញ្ជាក់ការប្តេជ្ញាប្រឆាំងអំពើពុករលួយ (Video Inside)

    រាជរដ្ឋាភិបាលបញ្ជាក់ការប្តេជ្ញាប្រឆាំងអំពើពុករលួយ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ការប្តេជ្ញាចិត្តប្រឆាំងនឹងអំពើពុករលួយ តាមរយៈសារលិខិតមួយ អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានកំណត់ថ្ងៃទី៩ធ្នូជារៀងរាល់ឆ្នាំ ជាទិវាប្រឆាំងអំពើពុករលួយ។ ស្ថាប័នអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយហៅកាត់ថាអ៊ុនកាក់ UNCAC ត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥។ អ៊ុនកាក់ UNCAC មានរដ្ឋជាសមាជិក ចំនួន ១៩០ប្រទេស ក្នុងនោះរួមមានកម្ពុជាផងដែរ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអ៊ុនកាក់ UNCAC នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០០៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារលិខិតថ្ងៃទី៦ធ្នូ អបអរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់ការប្តេជ្ញា «សូមចូលរួមជាមួយគ្រប់ស្ថាប័នជាតិ, ជនរួមជាតិ, វិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល, គណបក្សនយោបាយ ប្រែក្លាយជារៀងរាល់ឆ្នាំឱ្យទិវា៩ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចជាកាល»។

  • ភូមិសាស្រ្តនយោបាយ ៖ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ៖ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា (មានវីដេអូ)
  • កម្ពុជាឆ្លងកូវីដ ២ករណី ក្នុងចំណោមអ្នកឆ្លង ១៩៤ករណីនៅអាស៊ាន (Video Inside)

    កម្ពុជាឆ្លងកូវីដ ២ករណី ក្នុងចំណោមអ្នកឆ្លង ១៩៤ករណីនៅអាស៊ាន (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានទាំង១០ នារយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៩៤ករណី ក្នុងនោះរួមមានកម្ពុជាផងដែរ។ តួលេខឆ្លងថ្ងៃនេះ ជាតួលេខថយចុះចំនួន ៥៥៣ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២នៅអាស៊ាន គឺប្រទេសហ្វីលីពីនមានការឆ្លងចំនួន ១៩២ករណីច្រើនជាងគេ និងប្រទេសកម្ពុជា មានការឆ្លងចំនួន ២ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៨៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨ លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕

  • ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ឃាត់ខ្លួនជនបរទេស ១២នាក់ ពីបទចាប់ឃុំឃាំងមនុស្សខុសច្បាប់ (Video Inside)

    ឃាត់ខ្លួនជនបរទេស ១២នាក់ ពីបទចាប់ឃុំឃាំងមនុស្សខុសច្បាប់ (Video Inside)

    ជនបរទេស ១២នាក់ រួមមាន ១១នាក់ជាជនជាតិបង់ក្លាដេស្ហ និងម្នាក់ជាជនជាតិនេប៉ាល់ ត្រូវបានតុលាការរាជធានីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោសពាក់ព័ន្ធនឹងអំពើ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់»។ កម្ពុជាកំពុងស្ថិតក្នុងការបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ ជនបរទេសទាំង១២នាក់នេះ ត្រូវបានចាប់ខ្លួននាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ធ្នូ បន្ទាប់ពីសមត្ថកិច្ចបានឡោមព័ទ្ធ និងចូលក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ និងបានជួយរំដោះមនុស្ស ២នាក់ ជាតិបង់ក្លាដេស្ហ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនបរទេសទាំង ១២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។

  • គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ ដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះព្រឹទ្ធសភា (Video Inside)

    គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ ដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះព្រឹទ្ធសភា (Video Inside)

    គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ហើយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ការដាក់ពាក្យសុំចុះបញ្ជីរបស់គណបក្សកម្លាំងជាតិនេះ បានធ្វើនៅថ្ងៃទី៦ធ្នូឆ្នាំ២០២៣ ជាមួយនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ គិតរហូតមកដល់ថ្ងៃពុធនេះ គណបក្សចំនួន៣ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ រួមមានគណបក្សប្រជាជនកម្ពុជា ដែលគជបបានសម្រេចទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី៤ធ្នូ, ចំណែកគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលទើបនឹងដាក់ស្នើសុំចុះបញ្ជី នឹងត្រូវរង់ចាំរយៈពេល ៧ថ្ងៃ នៅមុនការសម្រេចទទួលស្គាល់ ឬត្រូវណែនាំការបំពេញឯកសារជាបន្ថែម។

  • ពលរដ្ឋខ្មែរនៅជប៉ុនសម្តែងក្តីត្រេកអរត្រៀមទទួលដំណើរសម្តេចធិបតីនៅក្រុងតូក្យូ (Video Inside)

    ពលរដ្ឋខ្មែរនៅជប៉ុនសម្តែងក្តីត្រេកអរត្រៀមទទួលដំណើរសម្តេចធិបតីនៅក្រុងតូក្យូ (Video Inside)

    ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុន បានបន្តការផ្ញើសារអបអរសាទរ និងបញ្ជាក់ការត្រៀមទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចក្នុងរដ្ឋធានីតូក្យូ នាពាក់កណ្តាលខែធ្នូនេះ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣នោះមក។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា និងការកាត់បន្ថយភាពក្រីក្រផងដែរ។ អប្សរាណិតរាយការណ៍

  • ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំលើកដំបូង (Video Inside)

    ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំលើកដំបូង (Video Inside)

    កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រព្រឹត្តទៅវេលាប្រមាណ ៤ម៉ោង នាព្រឹកថ្ងៃពុធទី៦ធ្នូ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ ក្នុងខែសីហា ឆ្នាំ២០២៣។ យោងតាមព្រះរាជក្រឹត្យ, ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ ក្នុងកិច្ចប្រជុំថ្ងៃដំបូងក្នុងវិមានសន្តិភាពនេះ គណបក្សចូលរួមមានចំនួន ២៩គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការចូលរួមពីឥស្សរជន ក្នុងជួររាជរដ្ឋាភិបាល, ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹមផល វរុណ បានធ្វើសន្និសីទកាសែតបញ្ជាក់ខ្លឹមសារ នៃកិច្ចប្រជុំរយៈពេល ៤ម៉ោងនេះ ដោយបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺជាក្រុមដែលផ្តល់នូវធាតុចូល ក្នុងន័យជួយស្ថាបនា និងមិនមែនជាក្រុមដែលប្រឆាំងនឹងគោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ។