-
សម្តេចធិបតីអំពាវនាវការលើកកម្ពស់សិទ្ធិជនមានពិការភាព (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចួលរួមក្នុងពិធីអបអរសាទរទិវាជនមានពិការភាព កម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ជាមួយប្រសាសន៍អំពាវនាវការលើកកម្ពស់កិច្ចគាំពារដល់ជនមានពិការភាព។ កម្ពុជាជាប្រទេសមួយដែលមានជនពិការច្រើន ដោយសារតែអតីតកាល នៃសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ។ សង្គ្រាមស៊ីវិល២៨ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានបង្កមហាវិនាសកម្មដល់សង្គម ជាពិសេសសង្គ្រាមបានធ្វើឱ្យពលរដ្ឋជាច្រើនរងរបួស និងធ្លាក់ខ្លួនពិការ…ជាពិសេសគ្រោះថ្នាក់ដោយសារគ្រាប់មីនតាមតំបន់មួយចំនួនជាដើម។ ស្ថិតិបានបង្ហាញថា កម្ពុជាមានអតីតយុទ្ធជនពិការជិត ៩ម៉ឺននាក់ជាមួយនឹងអ្នកមានបន្ទុកជាង ១៥ម៉ឺននាក់ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
មនុស្សជាងមួយម៉ឺននាក់ចូលរួមរត់ម៉ារ៉ាតុងក្នុងក្រុងអង្គរ (Video Inside)

អត្តពលករចម្រុះជាតិសាសន៍ប្រុសស្រីប្រមាណជាងមួយម៉ឺននាក់ បានចូលរួមក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៨ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងក្រុងអង្គរ ខេត្តសៀមរាបនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៣ ធ្នូ និងចូលពីប្រទេសចំនួន៧៨ របស់សកលលោក ក្នុងនោះជនបរទេសដែលចូលរួមរត់ប្រណាំងមានចំនួន ៣ពាន់ ៦៥៤នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៣ធ្នូបញ្ជាក់ថា ការរៀបចំពិធីរត់ប្រណាំងម៉ារ៉ាតុងនោះ បានទទួលជោគជ័យ ដែលបានជួយផ្សព្វផ្សាយយ៉ាងខ្លាំង លើវិស័យទេសចរណ៍កម្ពុជា។ ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានថ្លែងបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ គឺជាព្រឹត្តិការណ៍កីឡា ដែលកម្ពុជាបានរៀបចំធ្វើតាំងពីឆ្នាំ១៩៩៦មក។ លោកបានថ្លែងបន្តថា សម្រាប់ការរៀបចំឆ្នាំទី២៨នាពេលនេះ គឺមានអ្នកចូលរួមសរុប ១ម៉ឺន ១៥៤នាក់ ដែលភាគច្រើនជនបរទេសដែលមកចូលរួម គឺមកពីទ្វីបអឺរ៉ុប និងមកពីអាមេរិកជាដើម។ លោក ថោង ខុន បានថ្លែងថា ក្រោមម្លប់ នៃសន្តិភាពរបស់ជាតិ, កម្ពុជាបានវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតនៅលើពិភពលោក។
-
សម្តេចធិបតីបញ្ជាក់ការពង្រឹងកាន់តែខ្លាំងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជានិងចិន (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាមួយគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំគណៈប្រតិភូ បានថ្លែងថា ដំណើរទស្សនកិច្ចលើកដំបូងនេះ គឺក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ចំណូលបានមកពីលក់សំបុត្រទស្សនាអង្គរកើនឡើង២៦១ដង (Video Inside)

កម្ពុជារកចំណូលបាន ៣២លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។ របាយការណ៍គ្រឹះស្ថានអង្គរ បានសរសេរថាចំណូលនេះ គឺបានកើនជាង ២៦១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២កន្លងទៅ។ របាយការណ៍ដដែលបានសរសេរថា ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ភ្ញៀវទេសចរអន្ដរជាតិ ដែលបានទិញសំបុត្រចូលទស្សនាអង្គរ មានចំនួនជិត ៦៩ម៉ឺន ៩ពាន់ ៩៩៦នាក់។ ប្រាក់ចំណូល បានមកពីការលក់សំបុត្រនេះ មានជាង ៣២លាន ៥៤ម៉ឺន ៦ពាន់ ៨៤៧ដុល្លារ។ របាយការណ៍ដដែលបានបង្ហាញថាក្នុងមួយខែវិច្ឆិកានេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ៩ម៉ឺន ៧ពាន់ ៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ជាមួយនឹងការរកចំណូលបាន ៤លាន ៦៦ម៉ឺន ៤ពាន់ ៤១២ដុល្លារ។ យោងតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃមានតម្លៃ ៧២ដុល្លារ។
-
កម្ពុជាឈ្នះមេដាយ ២០គ្រឿង ឈរលំដាប់លេខ៣ ក្នុងការប្រកួតជើងឯកពិភពលោកវ៉ូវីណាម លើកទី៧ ចូលរួមចំនួន៣៥ប្រទេស (Video Inside)

ក្រុមកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចប់ការប្រកួតជើងឯកពិភពលោក លើកទី៧ ដោយដណ្ដើមបានមេដាយសរុប ២០គ្រឿង។ ការប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោក ប្រព្រឹត្តទៅក្នុងក្រុងហូជីមិញ នៃប្រទេសវៀតណាម បានចាប់ផ្តើមតាំងពីថ្ងៃទី២២វិច្ឆិកា ចូលរួមពីប្រទេស និងដែនដីចំនួន៣៥ ក្នុងពិភពលោក ។ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានថ្លែងថាក្នុងរយៈពេលប្រកួតទាំង ៨ថ្ងៃនេះ, កម្ពុជាដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩គ្រឿង។ លទ្ធផលនេះ បានធ្វើឲ្យកម្ពុជាឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលឈរលេខ១ និងប្រទេសអាល់ហ្សេរី ឈរលំដាប់លេខ២។ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួន ២៧នាក់ និងចូលរួមប្រកួតលើ ២៥វិញ្ញាសាប៉ុណ្ណោះ ដែលតិចជាងវិញ្ញាសាជាងការប្រកួតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១៩។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបេសកកម្មលើកនេះ សហព័ន្ធបានផ្ដល់ឱកាសដល់កីឡាករវ័យក្មេងមួយចំនួន ដែលនេះគឺជាជោគជ័យ និងជំហានថ្មីមួយទៀត សម្រាប់កីឡាវ៉ូវីណាមកម្ពុជា រក្សាបាននូវសក្ដានុពលលើឆាកអន្ដរជាតិ៕
-
កម្ពុជាត្រៀមរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» (Video Inside)

កម្ពុជាត្រៀមនឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» ដែលកំណត់ការធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ។ ពិធី«រំលឹកគុណអង្គរ» ដែលនឹងធ្វើនៅក្នុងរមណីយដ្ឋានអង្គរ រវាងពីថ្ងៃទី៧ ដល់១៦ធ្នូ គឺដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី នៃសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ពិធី «រំលឹកគុណអង្គរ» នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ មន្ត្រីកម្ពុជាបានថ្លែងថា ពិធីនេះ គឺជាការបង្ហាញបូវសក្តានុពលទេសចរណ៍ របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»។ ពិធី «រំលឹកគុណអង្គរ» នេះទៀត ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រខ្មែរ គ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
-
គណបក្សនយោបាយ និងសហជីព ថ្កោលសម្តី សម រង្ស៊ី ចោទថា រូបភាពសប្បាយរបស់ប្រជាជនក្នុង ព្រះរាជពិធីបុណ្យអុំទូក គឺជារូបភាពក្លែងក្លាយ (Video Inside)

បណ្តាគណបក្សនយោបាយ និងបណ្តាសហជីព ក្នុងប្រទេសកម្ពុជា បានចេញញ្ញត្តិថ្កោលទោសរៀងៗខ្លួន ដល់មេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី ដែលចោទថា «ការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ»។ បណ្តាគណបក្ស និងសហជីពនានាបានថ្លែងថា មិនគួរណា សម រង្ស៊ី ហ៊ានប្រើសម្តីមួលបង្កាច់ គ្មានការពិត ជុំវិញភាពរីករាយ នៃមនុស្សច្រើនលាននាក់ ដែលបានមកចូលរួមកំសាន្តសប្បាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប, អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃកន្លងមកនេះឡើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ការដាច់ភ្លើងប្រចាំសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
ចាប់ជនសង្ស័យ៧នាក់ពីបទចាប់បង្ខាំងមនុស្សនៅខេត្តព្រះសីហនុ (Video Inside)

មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា បានឲ្យដឹងនៅថ្ងៃទី៣០វិច្ឆិកានេះថា ជនសង្ស័យទាំង៧នាក់ ដែលបានចាប់ខ្លួនរួមមានជនជាតិចិន ២នាក់ និងខ្មែរ ៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។ លោកស្នងការនគរបាលខេត្ត បានរៀបរាប់ក្នុងហេតុការណ៍ ដែលជាប់ពាក់ព័ន្ធថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថានៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ២គ្រឿងមិនស្គាល់ម៉ាក និងបានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្ត ខណៈដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យទាំងនោះ មានអាវុធខ្លីគ្រប់ដៃ។ ក្រោយការរកឃើញជនរងគ្រោះជាប់ខ្នោះដៃ និងមានស្នាមរបួសច្រើនកន្លែងលើខ្លួន កាលពីថ្ងៃទី២២វិច្ឆិកា នៅក្នុងក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុនោះមក ការបន្តស្រាវជ្រាវបានរកឃើញ និងចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៧នាក់ នៅថ្ងៃទី២៤វិច្ឆិកា។ ជនសង្ស័យទាំង៧នាក់ រួមមាន៖ ១-ឈ្មោះ លូ ដុងដុង LU DONG DONG ភេទប្រុស…
-
មន្ត្រីជំនាញថ្លែងថាតួលេខឆ្លងអេដស៍កើនជាងឆ្នាំមុន (Video Inside)

កម្ពុជាបានរក្សាការប្តេជ្ញាបញ្ចប់ជម្ងឹអេដស៍ឱ្យអស់នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៣០វិច្ឆិកានេះ មានតួលេខបង្ហាញថា តួលេខឆ្លងប្រចាំឆ្នាំ មានកំណើនគួរឱ្យកត់សម្គាល់ទៅវិញ។ កម្ពុជាបានប្តេជ្ញាបញ្ចប់អេដស៍នៅឆ្នាំ២០២៥ តាមរយៈយុទ្ធសាស្ត្រកាត់បន្ថយចំនួន អ្នកឆ្លងថ្មីតិចជាងមួយនាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែយោងតាមតួលេខថ្មីសម្រាប់ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងមានជាមធ្យម ៤នាក់ និងមានមនុស្សស្លាប់ដោយជម្ងឺអេដស៍មាន ១ពាន់ ១០០នាក់ ដែលស្មើនឹងបីនាក់ក្នុងមួយថ្ងៃ។ អប្សរាណិតរាយការណ៍