-
នគរបាលកម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន (Video Inside)

នគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា និងវៀតណាម បានជួបប្រជុំរួមគ្នា ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែន។ កម្ពុជា និងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ។ បើទោះបីជាព្រំដែន នៃប្រទេសទាំង២ ជាព្រំដែនសន្តិសុខ និងសហប្រតិបត្តិការ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញនូវបទល្មើសគ្រឿងញៀនខ្លះ ឆ្លងកាត់ព្រំដែននៅតែបន្តធ្វើគួរឱ្យកត់សម្គាល់។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែននេះ, កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃប្រទេសទាំងពីរ បានធ្វើកិច្ចប្រជុំរួមគ្នាមួយរយៈពេល៤ថ្ងៃ នៅក្នុងក្រុងហូជីមិញ រវាងពីថ្ងៃទី២៨វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ដែលគណៈប្រតិភូពីកម្ពុជាចំនួន ៤០រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកពីភាគីវៀតណាមដែលមានចំនួន៥១ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម។ ភាគីទាំង២ បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ បញ្ហាគ្រឿងញៀន គឺបញ្ហាដ៏ស្មុគស្មាញមួយ ខណៈដែលការបង្ក្រាបកាន់តែមានសភាពកើនឡើង ក្នុងប្រទេស ដោយសារតែការរកឃើញមានឈ្មួញទុច្ចរិត បានផលិតគ្រឿងញៀនកែច្នៃ តាមរយៈការនាំចូលសារធាតុគីមីផ្សំខ្លះ ក្នុងរួបភាពបំរើកសិកម្ម។
-
កម្ពុជាលុបចោលអាជីវកម្មដុតធ្យូងថ្ម និងមិនប្តេជ្ញាធ្វើវារីអគ្គិសនីតាមដងទន្លេមេគង្គ (Video Inside)

កម្ពុជាបានលុបចោលប្រភពមួយ នៃការបង្កើតថាមពលអគ្គិសនី ដោយសារតែប្រភពមួយនោះ បានបង្កផលប៉ះពាល់ខ្លាំងដល់កត្តាបរិស្ថាន។ កម្ពុជាបច្ចុប្បន្នមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យផង, ពីវារីអគ្គិសនីផង, ពីជីវម៉ាសផង, ពីធ្យូងថ្ម និងប្រេងផង ខណៈតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតនាបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា មានត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែប្រភពថាមពលដោយការប្រើប្រាស់ពីធ្យូងថ្ម ត្រូវបានប្រកាសលុបចោលជាផ្លូវការ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។ កម្ពុជាបានចូលរួមជាមួយនឹងពិភពលោក ដើម្បីទប់ស្កាត់ការកើនឡើងកំណើនសីតុណ្ហភាពផែនដី។ អាជីវកម្មរ៉ែដុតធ្យូងថ្ម គឺជាផ្នែកមួយ នៃការបង្កឱ្យមានការកើនឡើង នៃកម្តៅរបស់ផែនដី។ ម្យ៉ាងទៀត ក្រុមអ្នកជំនាញវិទ្យាសាស្ត្របានថ្លែងថា ការប្រើប្រាស់ប្រភពធ្យូងថ្ម ដើម្បីបង្កើតថាមពលអគ្គិសនី បានបង្កឱ្យមានរបើកស្រទាប់ដីផ្នែកខាងលើរបស់ផែនដី ដែលឈានដល់ការសឹករិចរិលដី, បាត់បង់ដល់ទីជំរកសត្វ និងប៉ះពាល់កត្តាបរិស្ថាន ដំណាំរុក្ខជាតិនានា និងធ្វើឱ្យមានភាពកខ្វក់ដល់កត្តាបរិស្ថានជាច្រើនទៀត។ ក្នុងការប្តេជ្ញាដទៃទៀតពាក់ព័ន្ធនឹងកត្តាប៉ះពាល់ដល់បរិស្ថាន, សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏នឹងមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គដែរ។
-
រដ្ឋមន្ត្រីមហាផ្ទៃជំរុញការដាកទោសធ្ងន់ដល់អ្នកបើកបរស្រវឹង (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញការដាក់ទោសឱ្យធ្ងន់ ចំពោះអ្នកបើកបរស្រវឹង ដែលតែងបង្កគ្រោះថ្នាក់ដល់ចរាចរណ៍។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គ្រោះថ្នាក់តាមដងផ្លូវបានសម្លាប់មនុស្ស ៧៥៦នាក់ និងមានអ្នករបួស ២ពាន់ ៧២នាក់។ គ្រោះថ្នាក់ភាគច្រើន បានកើតឡើងដោយសារអំពើបើកបរស្រវឹង។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ នៅថ្ងៃទី៣០វិច្ឆិកា បានថ្លែងជុំវិញកត្តាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។ ដោយឡែកនៅថ្ងៃទី៣០វិច្ឆិកានេះ មនុស្ស ៨នាក់បានស្លាប់ និង១៣នាក់រងរបួសធ្ងន់ស្រាល ដោយចរាចរណ៍ទូទាំងប្រទេស។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងបួសសរុប២១នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ១២លើក។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៧លើក ស្លាប់៣នាក់, មិនគោរពសិទ្ធិ ២លើក ស្លាប់១នាក់ និងមិនប្រកាន់ស្តាំ ៣លើក ស្លាប់ ៤នាក់៕
-
សម្តេចធិបតីបញ្ជាក់មូលហេតុដែលឃុំតាតៃលើ, ជំនាប់ និងឃុំប្រឡាយ យឺតយ៉ាវក្នុងការទទួលបានប្រព័ន្ធអគ្គិសនីរដ្ឋ (Video Inside)

ឃុំតាតៃលើ, ជំនាប់ និងឃុំប្រឡាយ នៃស្រុកថ្មបាំង នឹងត្រូវមានអគ្គិសនីប្រើប្រាស់ ក្នុងមូលដ្ឋានរបស់ខ្លួន បន្ទាប់ភាពរអាក់រអួលប្រមាណ ៨ឆ្នាំរួចមកនេះ។ ឃុំទាំងបីនៃស្រុកថ្មបាំងនេះ តាមពិតត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការរៀបចំគម្រោងអគ្គិសនីប្រើប្រាស់រួចមកហើយ ប៉ុន្តែមនុស្សមួយក្រុមរួមមានបរទេសផងដែរ បានព្យាយាមរារាំងមិនឱ្យមានគម្រោងនោះកើតបានឡើយ ក្រោមលេសប៉ះពាល់កត្តាបរិស្ថាន និងប៉ះពាល់ដល់សេដ្ឋកិច្ច ពលរដ្ឋ។ សម្តេចធិបតី ក្នុង «ពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ» បានប្រកាសថានឹងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៣៥គីឡូវ៉ុល ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានប្រវែង ៣៣គីឡូម៉ែត្រមកជូនពលរដ្ឋក្នុងឃុំទាំងបី។ កម្ពុជាបើទោះបីប្រទេសទទួលបានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដោយ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង នៅក្រៅស្រុក ដែលមានចរឹតឧទ្ទាមបានព្យាយាមញុះញង់ប្រជាពលរដ្ឋឱ្យធ្វើការបះបោរប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលតាមពិត គឺជាឧបាយកលបដិវត្តពណ៌។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលរដ្ឋថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺដើម្បីតែប្រជាជនប៉ុណ្ណោះ និងមិនមែនជានយោបាយប្រជាភិថុត បោកប្រាស់ដូចក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកឡើយ។
-
សម្តេចធិបតីបញ្ជាក់ថា សន្តិភាពគឺជាគន្លឹះធំបំផុត នៃការជំរុញប្រទេសអភិវឌ្ឍន៍ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពគឺជាគន្លឹះធំបំផុត នៃការធ្វើឱ្យប្រទេសជាតិបានថ្កុំថ្កើង និងអភិវឌ្ឍន៍។ សន្តិភាពបានបាត់ពីកម្ពុជាអស់រយៈពេល២៨ឆ្នាំ និងសន្តិភាពនេះ ត្រូវបានរកដោយលំបាកមកវិញ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ សម្តេចធិបតីបានថ្លែងប្តេជ្ញាការរក្សាសន្តិភាពក្នុងប្រទេសឱ្យបានគង់វង្សជានិច្ច និងមិនខ្វល់ចំពោះការរិះគន់ណាមួយ ដោយសារតែរាជរដ្ឋាភិបាលរក្សាសន្តិភាពនេះឡើយ។ អប្សរាណិតរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)

ប្រទេសទូទាំងអាស៊ានទាំងមូល មានតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសមីយ៉ាន់ម៉ាថ្ងៃនេះ មានការឆ្លងចំនួន ២ករណី។ ករណីឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានកើនឡើង ២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ នៅទូទាំងអាស៊ានមិនមានករណីឆ្លងជំងឺកូវីដ១៩ ឡើយ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ផងដែរ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤៨ម៉ឺន ១២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៩៥នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨លានករណី, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕
-
ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅសប្ដាហ៍នេះ (Video Inside)

ភ្លៀងនឹងធ្លាក់ក្នុងកម្រិតខ្សោយ នៅក្នុងសប្ដាហ៍នេះ ប៉ុន្ដែមិនរាយប៉ាយទូទាំងប្រទេសនោះទេ។ យោងតាមការព្យាករណ៍, ចំពោះមូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាបានទទួលរងប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ដែលមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់វាលទំនាប គឺសីតុណ្ហភាពអប្បបរមាមាន រវាងពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣២ ទៅ ៣៤អង្សាសេ.. ហើយនឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៣ ទៅ ៥ម៉ែត្រក្នុងមួយវិនាទី។ យោងតាមការព្យាករណ៍នៅតំបន់វាលទំនាបនេះ នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយនៅក្នុងខេត្តតាកែវ, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០ ទៅ ៣០ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពអប្បបរមា មានរវាងពី ២២ ទៅ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣១ ទៅ ៣៣អង្សាសេ.. ហើយនឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៤…
-
សម្តេចធិបតីអញ្ជើញទៅខេត្តកោះកុង ចូលរួមពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីតាតៃលើ” (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ” ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង។ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយការសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ ដើម្បីបង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប១៥០មេហ្គាវ៉ាត់។ ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះ គឺជាផ្នែកមួយនៃចំណុចអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ វិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗសម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕
-
តុលាការឃុំខ្លួននាយទាហានដែលប្រើហិង្សាដាក់លើសន្តិសុខបុរី (Video Inside)

តុលាការសម្រេចឃុំខ្លួននាយទាហានម្នាក់ ដែលយកពិលគប់ក្បាលប្រធានសន្តិសុខបុរីម្នាក់ និងបង្ខំឱ្យបុរសដែលរងការហូរឈាមដោយសារត្រូវមួយពិលនោះ សងថ្លៃពិលដែលខូចខាតជាបន្ថែមទៀត។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី២៩វិច្ឆិកានេះថា នាយទាហានឈ្មោះ ហ៊ូ សុធា អាយុ ៥២ឆ្នាំ ត្រូវបានគេសម្រេចឃុំខ្លួន រង់ចាំការកាត់ទោស ពីបទចោទប្រកាន់ហិង្សាដោយមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើនាយទាហានប្រើហិង្សានោះ គឺជាមន្ត្រីយោធាស្ថិតនៅក្នុងអង្គភាពណាមួយឡើយ។ អំពើហិង្សានេះបានកើតឡើងវេលាយប់អាធ្រាត្រថ្ងៃទី២៤វិច្ឆិកា នៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ស្ថិតនៅភូមិត្រពាំងថ្លឹង៤, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រធានសន្តិសុខដែលត្រូវគេគប់នឹងពិលហូរឈាមនោះ ឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ។ យោងតាមការបំភ្លឺ, ឈ្មោះ ហ៊ូ សុធា នៅក្នុងហេតុការណ៍នោះ បានបានបើករថយន្ត TOYOTA TUNDRA មួយគ្រឿងមកដល់ចំណុចច្រកចួលបុរី ហើយស្រាប់តែបានបើកបុករបាំងចូលទៅខាងក្នុងបរិវេណបុរី។ សន្តិសុខយាមច្រកទ្វារបានរាយការណ៍តាមអាយកូម ប្រាប់ប្រធានសន្តិសុខបុរី ដែលបានជិះម៉ូតូមកដល់កន្លែងកើតហេតុស្របពេលដែលឈ្មោះ ហ៊ូ សុធា នោះ បានបើករថយន្តចេញពីបុរីមកវិញ។ សេចក្តីរាយការណ៍បានបន្តថា នាយទាហានឈ្មោះ ហ៊ូ សុធា នោះ ជាមួយការស្រែកគំរាមបាញ់ប្រធានសន្តិសុខនោះ បានចុះពីលើរថយន្តកាន់ពិលដែក ពណ៌ខ្មៅ…
-
ប្រតិបត្តិការសឹករងបាត់ដំបង បិទវគ្គហ្វឹកហ្វឺន ៩៩ថ្ងៃ (Video Inside)

វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបងឆ្នាំ២០២៣ បានបិទបញ្ចប់នៅថ្ងៃទី២៩វិច្ឆិកានេះ ក្រោយការសិក្សា និងហ្វឹកហ្វឺនរយៈពេល ៩៩ថ្ងៃ។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល នៃការដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេសជាតិ និងការប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ ដែលចង់ទាញកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍