Category: ទូរទស្សន៍

  • រាជរដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញ (Video Inside)

    រាជរដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញ (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ដែលនឹងជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ។ រាជរដ្ឋាភិបាលនៅបានកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%ថែមទៀត។ សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច។ លិខិតរបស់ក្រសួងព័ត៌មានដែលទទួលបានថ្ងៃនេះ បញ្ជាក់ថាសេចក្តីសម្រេចនេះ គឺជាចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការអនុគ្រោះពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានកាសែត និងអនឡាញនេះ ត្រូវបានគេចាត់ទុកថា គឺជាការយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា។ បច្ចុប្បន្ន សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ចំនួន ៩១៧ អង្គភាពហើយ៕

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៥ករណី (Video Inside)

    ប្រទេសទូទាំងអាស៊ានទាំងមូល មានតែប្រទេសហ្វីលីពីន មួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសហ្វីលីពីនថ្ងៃនេះ មានការឆ្លងចំនួន ១៧៥ករណី។ ការឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានកើនឡើងចំនួន ៦១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៦ម៉ឺន ៥ពាន់ ៥១២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៨៨នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕

  • ទំនិញខុសច្បាប់ជិត ៦តោនបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ (Video Inside)

    ទំនិញខុសច្បាប់ជិត ៦តោនបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ (Video Inside)

    អាហារបំប៉នហួសសុពលភាព និងគ្រឿងសម្អាងនាំចូលគ្មានច្បាប់អនុញ្ញាតប្រមាណជិត ៦តោន ត្រូវបានបង្ក្រាបនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អាហារបំប៉នហួសសុពលភាព ជាអាហារដែលបង្កគ្រោះថ្នាក់ដល់សុខភាព, ចំណែកការនាំគ្រឿងសម្អាងគ្មានច្បាប់ គឹជាអំពើរត់ពន្ធខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត ដោយសារគ្មានការបញ្ជាក់ភាពត្រឹមត្រូវ អាចប្រើប្រាស់បានពីមន្ត្រីជំនាញសុខាភិបាល។ កម្ពុជាបានរងការខាតបង់ថវិកាច្រើនលានដុល្លារ ដោយសារតែអំពើខុសច្បាប់ទាំងនេះ។ ការបង្រ្កាបនេះ គឺបានធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅចំណុចផ្ទះលេខ BA11 និងBA12 ក្នុងសង្កាត់ចោមចៅ២។ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងជាគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ ទំងន់ ៥ពាន់ ៦៤១គីឡូក្រាម នៅក្នុងនោះមានចំនួន ២៩មុខ ដែលនាំចូលគ្មានច្បាប់។ សមត្ថកិច្ចបានសម្រេចបិទបណ្តោះអាសន្នទីតាំងនាំចូល និងបាននាំខ្លួនម្ចាស់ទីតាំង យកមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

  • វេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចធិបតី ចូលរួមកិច្ចប្រជុំ ក្នុងក្រុងដាវ៉ូស នៃប្រទេសស្វីស (Video Inside)

    វេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញសម្តេចធិបតី ចូលរួមកិច្ចប្រជុំ ក្នុងក្រុងដាវ៉ូស នៃប្រទេសស្វីស (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសស្វីសនាខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូសរវាងពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១៩ ខែមករា ដែលនឹងផ្តោតជាចម្បងលើការស្វែងរកឱកាស តាមរយៈលទ្ធភាពបច្ចេកវិទ្យាថ្មី និងផលប៉ះពាល់របស់វាលើការសម្រេចចិត្ត និងភាពជាដៃគូជាសកល និងមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំនានាជាច្រើន របស់សកលលោកផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មណ្ឌលគិរីរៀបចំពិធីបុណ្យអុំទូកលើកដំបូងជាប្រវត្តិសាស្ត្រ (Video Inside)

    មណ្ឌលគិរីរៀបចំពិធីបុណ្យអុំទូកលើកដំបូងជាប្រវត្តិសាស្ត្រ (Video Inside)

    ខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនៅក្នុងខេត្តរបស់ខ្លួន ដែលជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រខេត្ត នៃភាគឥសានកម្ពុជានេះ។ ពិធីរៀបចំបុណ្យអុំទូក និងក៏មានបណ្តែតប្រទីបផងដែរនោះ នឹងប្រារព្ធធ្វើនៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ រយៈពីថ្ងៃទី២៦ ដល់២៨វិច្ឆិកា។ អប្សរាណិតរាយការណ៍

  • មេប៉ុស្តិ៍នគរបាលស្រែចារដែលអុកឡុកល្ខោនក្នុងពិធីបុណ្យកឋិនត្រូវព្យួរការងារ (Video Inside)

    មេប៉ុស្តិ៍នគរបាលស្រែចារដែលអុកឡុកល្ខោនក្នុងពិធីបុណ្យកឋិនត្រូវព្យួរការងារ (Video Inside)

    មេប៉ុស្តិ៍នគរឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានស្នងការដ្ឋានខេត្ត ដាក់ពិន័យផ្អាកការងារដោយសារបានរារាំងភាពសប្បាយរបស់ពលរដ្ឋ ក្នុងពិធីបុណ្យកឋិនមួយ ដែលអ្នកស្រុកបានចូលរួមទស្សនាជាច្រើន។ យោងតាមការបង្ហោះក្នុងបណ្តាញសង្គម ខណៈដែលការសម្តែងល្ខោនកណ្តាលវាលស្រែ ដែលមានអ្នកស្រុកកំពុងតែសប្បាយរីករាយនាវេលាយប់ថ្ងៃទី២២វិច្ឆិកា ក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ក្នុងស្រុកស្នួល នោះ ស្រាប់តែលេចមុខនាយប៉ុស្តិ៍នគរបាលឃុំស្រែចារនោះ បានឃាត់មិនឱ្យសម្តែងជាបន្តឡើយ ដោយសំអាងថាគ្មានលិខិតអនុញ្ញាត។ ការឃាត់មិនឱ្យសម្តែងសិល្បៈនោះ បានធ្វើឱ្យមានការរិះគន់យ៉ាងក្រៃលែងតាមបណ្តាញសង្គម។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៣វិច្ឆិកានេះ បញ្ជាក់ថា ក្រោយការសាកសួរ និងស្រាវជ្រាវនោះមក គឺពិតជាមេប៉ុស្តិ៍នគរបាលស្រែចារនោះ បានបង្កក្តីរំខានដល់ប្រជាជនកំពុងសប្បាយនាពេលនោះមែន។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែល «ក្រុមប្រឹក្សាវិន័យបានសម្រេចដាក់វិន័យ ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។ ស្នងការដ្ឋាននគរបាលខេត្តក្នុងសេចក្តីប្រកាសព័ត៌មាន បានធ្វើការសូមទោស ចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តនេះ។

  • កម្ពុជារៀបចំសន្និសីទចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីត្រៀមបញ្ចៀសឧបសគ្គ (Video Inside)

    កម្ពុជារៀបចំសន្និសីទចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីត្រៀមបញ្ចៀសឧបសគ្គ (Video Inside)

    សន្និសីទចក្ខុវិស័យឆ្នាំ២០៣០ បានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៣ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សន្និសីទចក្ខុវិស័យថ្ងៃទី២៣ វិច្ឆិកា នឹងជួយបង្ហាញពីឧបសគ្គនានា ដើម្បីកម្ពុជាអាចត្រៀមរៀបចំខ្លួនទុកជាមុន ដើម្បីការបញ្ចៀស ក្នុងគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនរយៈពេល៧ឆ្នាំទៅមុខទៀតនេះ។ អប្សរាណិតរាយការណ៍

  • ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយដែលមានរយៈពេល២ថ្ងៃគឺ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ដែលនឹងមានរយៈពេលពី ៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១១៤ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១១៤ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១១៤ករណី ដែលថយចុះមកវិញចំនួន ៧៤ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន មានចំនួន ១០៧ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លង៧ករណី។ អាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

  • ស្នងការដ្ឋាននគរបាលរាជធានី ប្រើប្រាស់កម្លាំង ៥ពាន់នាក់ សម្រាប់ការពារបុណ្យអុំទូក (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី ប្រើប្រាស់កម្លាំង ៥ពាន់នាក់ សម្រាប់ការពារបុណ្យអុំទូក (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រោងនឹងប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍