Category: ទូរទស្សន៍

  • កូនប្រុសសម្តេចធិបតីជាប់ចំណាត់ថ្នាក់លេខ១ ការប្រលង CARIBOU ក្នុងខែវិច្ឆិកា (Video Inside)

    កូនប្រុសសម្តេចធិបតីជាប់ចំណាត់ថ្នាក់លេខ១ ការប្រលង CARIBOU ក្នុងខែវិច្ឆិកា (Video Inside)

    កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHMATICS CONTEST ដែលមានអ្នកចូលរួម ២ពាន់ ៣៥៨នាក់ ជុំវិញពិភពលោក។ កម្មវិធីប្រលងគណិតវិទ្យា CARIBOU MATHMATICS CONTEST គឺជាការប្រកួតធ្វើគណិតវិទ្យា Online ដែលតែងធ្វើចំនួន៦ដងក្នុងអម្លុងឆ្នាំសិក្សា និងជាធម្មតាមានរយៈពេល២ថ្ងៃ ក្នុងខែតុលា, ខែវិច្ឆិកា, ខែមករា, ខែកុម្ភៈ, ខែមេសា និងខែឧសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំ និងភរិយា នោះគឺលទ្ធផល ប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២ពាន់ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»៕

  • កម្មវិធីអាទិភាព២ចុងក្រោយ នៃការពង្រឹងសក្តានុពលកសិកម្មប្រកាសអនុវត្តនៅថ្ងៃទី២០វិច្ឆិកានេះ (Video Inside)

    កម្មវិធីអាទិភាព២ចុងក្រោយ នៃការពង្រឹងសក្តានុពលកសិកម្មប្រកាសអនុវត្តនៅថ្ងៃទី២០វិច្ឆិកានេះ (Video Inside)

    កម្មវិធីអាទិភាព២ចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានដាក់ចេញដើម្បីអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ត្រូវបានប្រកាសអនុវត្តហើយនៅថ្ងៃទី២០វិច្ឆិកានេះ។ កម្មវិធីនយោបាយអាទិភាព២ចុងក្រោយ ដែលបានប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលដែលរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ទើបមានអាយុ ៨៨ថ្ងៃមកនេះ គឺជាកម្មវិធីពង្រឹងសក្តានុពលលើវិស័យកសិកម្មរបស់កម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • យុទ្ធនាការប្រឆាំងគ្រឿងញៀនធ្វើដំណើរដល់ខេត្តភាគឥសានប្រទេស (Video Inside)

    យុទ្ធនាការប្រឆាំងគ្រឿងញៀនធ្វើដំណើរដល់ខេត្តភាគឥសានប្រទេស (Video Inside)

    យុទ្ធនាការផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន បានឈានទៅដល់ខេត្តភាគឥសានកម្ពុជា។ ការគ្រប់គ្រង និងបង្ក្រាបគ្រឿងញៀន គឺជាចំណុចអទិភាពសំខាន់មួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃអាណ្ណត្តិទី៧ របស់រដ្ឋសភានេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ទទួលអាវរងារ នៃអំណោយរបស់សម្តេចតេជោ (Video Inside)

    កម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ទទួលអាវរងារ នៃអំណោយរបស់សម្តេចតេជោ (Video Inside)

    អាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងក្នុងតំបន់ត្រជាក់ ត្រូវបានប្រគល់ជូនដល់កម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្ទឹងត្រែង។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សីតុណ្ហភាពចុះត្រជាក់ ក្នុងខេត្តបួនភាគឧត្តរ និងឥសាន (Video Inside)

    សីតុណ្ហភាពចុះត្រជាក់ ក្នុងខេត្តបួនភាគឧត្តរ និងឥសាន (Video Inside)

    ខេត្ដចំនួន៤ នាភាគឧត្តរ និងឥសានប្រទេស បានចាប់ផ្ដើមទទួលសីតុណ្ហភាពត្រជាក់ ខណៈកម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីបង្គួរទៅខ្លាំង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅក្នុងតំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាព អប្បបរមារវាងពី១៩ ទៅ២២អង្សាសេ និងសីតុណ្ហភាពអតិបរមារវាងពី ២៧ ទៅ២៩អង្សាសេ..ហើយខ្យល់ បក់មកពីទិសឦសាន មានល្បឿនរវាងពី ៦ទៅ ៨ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តឧត្តរមានជ័យ ខេត្ដព្រះវិហារ ខេត្ដមណ្ឌលគិរី និងខេត្ដរតនគិរី សីតុណ្ហភាពត្រជាក់ នាពេលព្រឹកមានប្រមាណពី ១៩ ទៅ២០អង្សាសេ។ នៅតំបន់វាលទំនាប, សីតុណ្ហភាពអប្បបរមាមានរវាងពី ២១ ទៅ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមារវាងពី ២៨ ទៅ៣០អង្សាសេ..ហើយខ្យល់បក់មកពីទិសឦសាន មានល្បឿនរវាងពី ៤ទៅ ៦ម៉ែត្រក្នុងមួយវិនាទី។ ចំណែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរវាងពី ២៨ ទៅ៣០អង្សាសេ..ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៥ ទៅ៧ម៉ែត្រ ក្នុងមួយវិនាទី។ យោងតាមការព្យាករណ៍, នៅលើផ្ទៃសមុទ្ទ ខ្យល់បក់បោក…

  • ប្រវត្តិពាក់ព័ន្ធ នៃព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែ (Video Inside)

    ប្រវត្តិពាក់ព័ន្ធ នៃព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែ (Video Inside)

    ព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៃប្រពៃណីជាតិ នឹងឈានមកដល់ក្នុងរយៈពេល៨ថ្ងៃទៅមុខទៀតនេះហើយ។ ព្រះរាជពិធីដែលនឹងមានការយាងចូលរួមពីព្រះករុណាព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល, ក្រសួង និងស្ថាប័ននានាទូទាំងប្រទេស នឹងរៀបចំធ្វើរវាងពីថ្ងៃទី២៦, ២៧ និង២៨វិច្ឆិកា។ ជាប្រពៃណីរបស់ជាតិ, ការរៀបចំព្រះរាជពិធីនេះ គឺដោយសារតែការផ្អែកលើជំនឿបុរមបុរាណ និងអបីយជំនឿដែលដូនតាខ្មែរ តែងដំណាលប្រាប់កូនចៅជាបន្ត។ ហេតុអ្វីបានជាពលរដ្ឋខ្មែររៀបចំព្រះរាជពិធីបុណ្យអុំទូក, បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក។ សូមទស្សនាការរៀបរាប់អំពីប្រវត្តិពាក់ព័ន្ធ ដែលដំណាលដោយព្រឹទ្ធាចារ្យ ញាណ ភឿន

  • ខេត្តស្ទឹងត្រែងរៀបចំការប្រណាំងទូកង ដើម្បីសម្រាំងទុកប្រកួតក្នុងរាជធានី (Video Inside)

    ខេត្តស្ទឹងត្រែងរៀបចំការប្រណាំងទូកង ដើម្បីសម្រាំងទុកប្រកួតក្នុងរាជធានី (Video Inside)

    ខេត្តស្ទឹងត្រែង បានរៀបចំការប្រណាំងទូកងរបស់ខ្លួន ដើម្បីការត្រៀមយកទូក ដែលទទួលជោគជ័យចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។ ពិធីប្រណាំងទូកង ក្នុងខេត្តនឹងមានរយៈពេល ៣ថ្ងៃ រវាងពីថ្ងៃទី១៧ ដល់១៩វិច្ឆិកា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្តេជ្ញាសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

    បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្តេជ្ញាសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

    មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ក្នុងការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ប្រសាសន៍ថ្លែងនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បទល្មើសធនធានធម្មជាតិ ត្រូវគេរាយការណ៍ថាមានសន្ទុះងើបឡើងមកវិញ នៅតាមតំបន់ព្រៃភ្នំ ដែលមានក្រុមជនទុច្ចរិត បានធ្វើការប្រមាញ់សត្វព្រៃ និងការលួចកាប់ព្រៃឈើទន្ទ្រានដីរដ្ឋ។ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសថា កងរាជអាវុធហត្ថគាំទ្រពេញទំហឹង ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើផងដែរ។

  • ចាប់ខ្លួនមនុស្ស ៤១នាក់ និងរំដោះមនុស្សម្នាក់ពីការចាប់បង្ខាំងក្នុងរាជធានី (Video Inside)

    ចាប់ខ្លួនមនុស្ស ៤១នាក់ និងរំដោះមនុស្សម្នាក់ពីការចាប់បង្ខាំងក្នុងរាជធានី (Video Inside)

    សមត្ថកិច្ចនគរបាលរាជធានី បានឃាត់ខ្លួនជនសង្ស័យ ៤១នាក់ និងជួយរំដោះជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេចាប់បង្ខាំងទុកខុសច្បាប់ ក្នុងគេហស្ថានមួយ ដែលបើកល្បែងអនឡាញខុសច្បាប់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងថា បុរសជាតិវៀតណាមឈ្មោះ គៀង វ៉ាំងទឹង អាយុ២៥ឆ្នាំ ត្រូវបានគេល្បួងពីក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីមកធ្វើការក្នុងផ្ទះដែលបើកល្បែងអនឡាញខុសច្បាប់ នៅក្នុងចំណុចផ្ទះលេខB5, B6, B7, B8, និងB9 ក្នុងភូមិបឹងរាំង ក្នុងសង្កាត់ទួលសង្កែទី២។ បុរសអាយុ២៥ឆ្នាំនោះ ត្រូវបានក្រុមមនុស្សសញ្ជាតិចិន និងវៀតណាម ក្នុងកន្លែងធ្វើការខុសច្បាប់នោះ រារាំងមិនឱ្យគាត់បានចាកចេញពីកន្លែងនោះឡើយ។ សាច់ញាតិរបស់បុរសជាតិវៀតណាម ដែលត្រូវគេចាប់បង្ខាំងនោះ បានរាយការណ៍មកកម្លាំងមានសមត្ថកិច្ច ដើម្បីការចាត់វិធានការជួយសង្គ្រោះ។ សមត្ថកិច្ចនគរបាលរាជធានី នាយប់ម៉ោង ៨កន្លះថ្ងៃទី១៦វិច្ឆិកា បានធ្វើប្រតិបត្តិការជួយរំដោះជនជាតិវៀតណាម និងបង្ក្រាបអំពើល្បែងអនឡាញខុសច្បាប់នេះ ដោយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិចិន, សញ្ជាតិវៀតណាម និងខ្មែរ ប្រុសស្រី សរុប ៤១នាក់ និងបានរឹបអូសយកសម្ភារៈមួយចំនួន ដែលបំរើដល់ការបើកល្បែងខុសច្បាប់ ក្នុងខណ្ឌឫស្សីកែវនោះ។ ជនសង្ស័យ ដែលរួមមានចិន ៣២នាក់, វៀតណាមម្នាក់, ជនជាតិខ្មែរ…

  • កងទ័ពមួកខៀវកម្ពុជា ៩០នាក់ដកចេញពីម៉ាលី បានមកដល់មាតុប្រទេស (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ៩០នាក់ដកចេញពីម៉ាលី បានមកដល់មាតុប្រទេស (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចំនួន ៩០នាក់បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាចុងខែមិថុនាឆ្នាំ២០២៣ បានសម្រេចបញ្ចប់ប្រតិបត្តិការ «មីនូសស្មា MINUSMA» និងតម្រូវឱ្យកម្លាំងមួកខៀវ របស់ប្រទេសទាំងអស់ ដែលបំពេញបេសកកម្ម ក្នុងប្រទេសម៉ាលី ត្រូវដកចេញឱ្យអស់រហូតដល់ចុងឆ្នាំ២០២៣នេះ ដោយសារតែភាពចលាចលនយោបាយនៅទីនោះមិនអាចគ្រប់គ្រងបាន។ កងកម្លាំង ៩០នាក់ដែលមកដល់មាតុភូមិកាលពីយប់ថ្ងៃទី១៦វិច្ឆិកា រួមមាន ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្ម នៅតំបន់គីដាល់ និង ២៣នាក់ទៀតជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបំពេញបេសកកម្ម នៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តម សែម សុវណ្ណនី នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា បានអញ្ជើញទទួលដំណើរមកដល់របស់ កងកម្លាំងមួកខៀវកម្ពុជាទាំង ៩០នាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គេរំពឹងថានឹងមានធ្វើពិធីទទួលជាផ្លូវការមួយផ្សេងទៀត ដែលនឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាពេលខាងមុខ បន្ទាប់ពីកម្លាំងដកចេញរបស់កម្ពុជាទាំងអស់ ធ្វើដំណើរមកដល់ប្រទេសកម្ពុជារួចរាល់។ ដំណើរវិលត្រឡប់វេលាយប់ថ្ងៃទី១៦វិច្ឆិកា គឺជាការមកដល់ជាលើកទី២ហើយ បន្ទាប់ពីកងនាំមុខមួយក្រុម បានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។