-
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ការប្រណិប័តន៍សាសនា ក្នុងប្រទេសកម្ពុជា (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់នូវកិច្ចប្រណិប័តន៍សាសនា ក្នុងប្រទេសកម្ពុជា ខណៈប្រទេសមួយចំនួនលើសកលលោក កំពុងតែមានករណីវិវាទសាសនា បង្កភាពរើសអើង និងមានការសម្លាប់រង្គាលថែមទៀត។ កម្ពុជាក្នុងអតីតកាលដែលប្រទេសបានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩, សាសនាព្រះពុទ្ធ និងសាសនានាទាំងឡាយ ត្រូវបានរបបកាប់សម្លាប់ខ្មែរក្រហម បានលុបបំបាត់ចោល, ព្រះសង្ឃត្រូវបានផ្សឹក, វត្តអារាមត្រូវប្រើប្រាស់ជាកន្លែងឃុំឃាំងអ្នកទោស និងប្រជាជនណា ដែលបន្តមានជំនឿលើវិស័យសាសនា ត្រូវបានអង្គការស្លៀកខោអាវខ្មៅ ធ្វើទុក្ខបុកម្នេញ ដោយចាប់យកទៅដាក់គុក និងខ្លះបានបាត់បង់ជីវិតថែមទៀត។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, វិស័យសាសនាបានរស់រានមានជីវិតសាឡើងវិញ និងវិស័យនេះកាន់តែរីកចំរើន និងកាន់តែមានសុខដុមនីយកម្ម ក្រោមការកាច់ចង្កូត របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍បង្ហាញនូវភាពសុខដុមវិស័យសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា។ កម្ពុជាក្នុងសម័យតេជោសែនបន្តមកដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន, សុខដុមនីយកម្ម នៃសាសនាបានកើតឡើង នៅក្នុងប្រទេស និងកម្ពុជាមិនដែលមានហេតុការណ៍ នៃទំនាស់សាសនាណាមួយបានលេចឡើងនោះទេ។ សម្តេចធិបតីបានអំពាវនាវការរួមគ្នាលុបបំបាត់ភាពរើសអើង និងអំពើជ្រុលនិយមសាសនា ដើម្បីការថែរក្សាសុខដុមនីយកម្មសាសនា។ ក្រៅពីនេះ វត្តអារាមពុទ្ធសាសនាជាទីសក្ការៈ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

ប្រទេសទូទាំងអាស៊ានទាំងមូលមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាថ្ងៃនេះ មានការឆ្លងចំនួន មួយករណី។ ការឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានថយចុះច្រើនដល់ ២ពាន់ ៦៦៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕
-
អង្ករកម្ពុជាត្រៀមដឹកចូលទីផ្សារប្រទេសទីម័រ (Video Inside)

អង្ករកម្ពុជាប្រមាណ ៤ពាន់តោន គ្រោងនឹងធ្វើដំណើរចូលក្នុងទីផ្សារ នៃប្រទេសទីម័រខាងកើត ដែលនឹងក្លាយជាការនាំចេញលើកដំបូងបង្អស់ហើយទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃនេះថា ការគ្រោងនាំចេញអង្ករ ៤ពាន់តោន ទៅប្រទេសទីម័រខាងកើតនេះ ត្រូវបានអនុវត្តឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រខាងកើត។ កម្ពុជា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ បាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ទៅក្រៅប្រទេស ដែលគិតជាទឹកប្រាក់មានចំនួន ៣៧៧លានដុល្លារ និងបាននាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ៕
-
រដ្ឋបាលជលផលប្រកាសផ្តល់រង្វាន់ស្វែងរកអ្នកប្រើឧបករណ៍ឆក់ត្រីផ្សោត (Video Inside)

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានប្រកាសផ្តល់រង្វាន់ដល់អ្នកណា ដែលជូនដំណឹង រកឃើញអ្នកប្រើឧបករណ៍ឆក់ ដែលសម្លាប់ត្រីផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ ៧ឆ្នាំ នៅក្នុងខេត្តស្ទឹងត្រែង។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សត្វត្រីផ្សោតឈ្មោលនោះមានប្រវែង ១ម៉ែត្រ៩៤, ទម្ងន់ ៦៥គីឡូក្រាម ដែលគេប្រទះឃើញ ស្លាប់កាលពីថ្ងៃទី១៥វិច្ឆិកា នៅភូមិកោះជ្រើម ឃុំអូរម្រះ នៃស្រុកសៀមបូក។ ការស្លាប់របស់សត្វត្រីផ្សោតនេះ ត្រូវគេរកឃើញថាដោយអំពើឆក់ គ្រាដែលការធ្វើកោសល្យវិច័យ បានប្រទះឃើញមានស្នាមជាំដុំៗ នៅផ្នែកក្បាល និងដងខ្លួន។ រដ្ឋបាលជលផលបានថ្លែងថា គេនឹងស្វែងរកអ្នកប្រព្រឹត្តបទល្មើសនេះ ដើម្បីធ្វើការដាក់ទោសយោងតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផល នៅជាមួយគ្នានេះ បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ ក្នុងពេលនេសាទត្រី និងបានសន្យាផ្តល់ជូននូវរង្វាន់ លើកទឹកចិត្តថែមទៀត។ យោងតាមរដ្ឋបាលជលផល, នៅក្នុងឆ្នាំ២០២៣នេះ ត្រីផ្សោតបានកើតកូនចំនួន ៨ក្បាល និងស្លាប់វិញ ៥ក្បាល ក្នុងនោះរួមមានកូនត្រីផ្សោត ២ក្បាល និងត្រីផ្សោតជំទង់ ២ក្បាល និងមួយក្បាលទៀត បានស្លាប់ដោយសារអាយុចាស់។
-
អ្នកសារព័ត៌មាន ៤៣នាក់ សារភាពសុំលុយពីក្រុមហ៊ុនកាស៊ីណូ (Video Inside)

យ៉ាងហោចមានអ្នកសារព័ត៌ក្នុងស្រុកមាន ៤៣រូប បានសារភាពប្រាប់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការយកលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បន្ទាប់ពីក្រសួងបានព្រមានចាត់វិធានការ។ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សាយមុននេះនិយាយថាមានអ្នកសារព័ត៌មាន មកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០ អង្គភាពបានមកសុំលុយពីក្រុមហ៊ុនរបស់ខ្លួន។ ការដើរទារលុយ ឬស្មុំលុយពីក្រុមហ៊ុនឯកជន ដោយក្រុមសារព័ត៌មាន ត្រូវគេចាត់ទុកថាជាអំពើខុសនឹងក្រមសីលធម៌ ឬអាចប៉ះពាល់នឹងផ្លូវច្បាប់ថែមទៀត។ ក្រសួងព័ត៌មានបានថ្លែងថា ក្រោយការព្រមានចាត់វិធានការតាមផ្លូវច្បាប់នោះមក ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះបុគ្គលចំនួន ៨២៨រូប ដែលបានមកសុំលុយពីក្រុមហ៊ុនកាស៊ីណូនោះ។ ក្រសួងព័ត៌មានបានថ្លែងថា ចំនួនតួលេខដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សព្វផ្សាយកន្លងមកនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ពួកគេជាអ្នកសារព័ត៌មាន។ បញ្ជីឈ្មោះបុគ្គលទាំង ៨២៨រូបនោះ ត្រូវក្រសួងព័ត៌មាន កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការជាបន្តតាមផ្លូវច្បាប់។
-
មនុស្សបួននាក់បាញ់បោះអនាធិបតេយ្យបញ្ជូនទៅតុលាការ (Video Inside)

មនុស្ស៤នាក់ ពាក់ព័ន្ធការបាញ់បោះអនាធិបតេយ្យ ក្នុងពេលធ្វើពិធីបុណ្យខួបកំណើត ក្នុងគេហស្ថានមួយ លើខ្នងភ្នំគីរីរម្យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ។ មនុស្សទាំង៤រូបនោះ រួមមាន៖ ទី១៖ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ។ អ្នកទាំងបួននាក់នេះ បានចូលមកសារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកបុរសឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។ មនុស្សទាំង៤ ដែលបានមកសារភាពជាមួយនឹងកាំភ្លើងបីដើមនោះ បាននិយាយថា ពួកគេបានបាញ់ប្រមាណតែជិត ៣០គ្រាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងទីកន្លែងកើតហេតុនោះ គេបានរកឃើញមានសំបកគ្រាប់ច្រើនដល់ ២០០គ្រាប់ក្នុងនោះ រួមមានសំបកគ្រាប់នៃកាំភ្លើងខ្លី និងកាំភ្លើងវែងផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសប្តាហ៍នេះថា អ្នកពាក់ព័ន្ធក្នុងអំពើបាញ់អនាធិបតេយ្យនេះ ត្រូវតែបណ្តេញចេញពីអង្គភាព។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាគេបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ពលរដ្ឋនូវការទប់ និងរក្សាតម្លៃថ្លៃភ្លើង (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនូវដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងតម្លៃអគ្គិសនី ខណៈដែលប្រទេសខ្លះនៅលើសកលលោក តម្លៃអគ្គិសនីមានការតម្លើងខ្ពស់ ដោយសារតែស្ថានការណ៍វិវត្តន៍របស់សកលលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ថ្ងៃទី១៦វិច្ឆិកា បានថ្លែងប្រាប់ពលរដ្ឋ ជុំវិញរដ្ឋបន្តរក្សាទប់លំនឹងថ្លៃខាត ដើម្បីជួយជីវភាពរបស់ប្រជាជន។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាត លើអគ្គិសនី ជិត ២០០លានដុល្លារអាមេរិក។ កម្ពុជាបច្ចុប្បន្នមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យផង, ពីវារីអគ្គិសនីផង, ពីជីវម៉ាសផង, ពីធ្យូងថ្ម និងប្រេងផង។ តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតនាបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា មានត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។
-
ព្រលានយន្តហោះទំនើប និងធំបំផុតរបស់កម្ពុជា ធ្វើពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ (Video Inside)

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រលានយន្តហោះថ្មី អាចទទួលចុះចតយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 បានទៀតនោះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុង រយៈពេល ៥៥ឆ្នាំ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរសមត្ថភាពដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ-យូណេស្កូ ក្នុងប្រទេសបារាំង (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលប្រាប់អ្នកចូលរួមក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាល លើកទី៤ ស្តីពីអង្គរ-យូណេស្កូ ក្នុងក្រុងប៉ារីស នៃប្រទេសបារាំងថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមានសមត្ថភាព ក្នុងការគ្រប់គ្រងរាល់សម្បត្តិវប្បធម៌ទាំងអស់ របស់ប្រទេសកម្ពុជា។ ព្រះមហាក្សត្រខ្មែរបានមានបន្ទូលទៀតថា ព្រះអង្គជឿជាក់លើការប្តេជ្ញាចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងព្រះអង្គបានអំពាវនាវអង្គការយូណេស្កូ គាំទ្រ និងរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
GPO 58: ភូមិសាស្រ្តនយោបាយ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ធ្វើឱ្យក្រុមប្រទេស G7 មិនអាចនៅស្ងៀមតទៅទៀតបានទេ ! (មានវីដេអូ)

ប្រធានបទ ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ធ្វើឱ្យក្រុមប្រទេសG7មិនអាចនៅស្ងៀមតទៅទៀតបានទេ !វគ្គទី១ ៖ កងទ័ពអ៊ីស្រាអែលឡោមព័ទ្ធហ្គាហ្សាជាប់ហើយ ក្រុមG7អំពាវនាវឱ្យឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយមនុស្សធម៌វគ្គទី២ ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសមិនមានការគាំទ្រលើអ៊ីស្រាអែលដូចពីអតីតកាលទៀតទេវគ្គទី៣ ៖ ស្ថានការណ៍ថ្មីៗចុងក្រោយក្នុងសង្រ្គាម អ៊ីស្រាអែលនិងក្រុមហាម៉ាស