Category: ទូរទស្សន៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៦៦៧ ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៦៦៧ ករណី (Video Inside)

    ការឆ្លងកូវីដ១៩ នៅស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៦៦៧ករណី ដែលកើនឡើងច្រើនដល់ ២ពាន់ ៣៦៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បានកើតលើប្រទេសចំនួន៤ រួមមាន ប្រទេសសឹង្ហបុរី មានការឆ្លង ២ពាន់ ៥២១ករណី ច្រើនជាងគេ, ហ្វីលីពីន មានការឆ្លង ១៤៤ករណី និងប្រទេសមីយ៉ាន់ម៉ា និងឡាវ មានការឆ្លង ១ករណីដូចគ្នា តិចជាងគេ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៦ម៉ឺន ៣ពាន់ ៥២៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៧៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៧លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕

  • តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    អគ្គិសនីកម្ពុជា នឹងមានការផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន តាមកន្លែងមួយចំនួន ក្នុងរយៈពេល៤ថ្ងៃក្នុងសប្តាហ៍នេះ។ ការផ្អាកការផ្គត់ផ្គង់នេះ គឺចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដែលមានរយៈពេលពី០៦ម៉ោងទៅ ដល់០៩ម៉ោង។ តើការផ្អាកការផ្គត់ផ្គង់អគ្គិសនីនោះមាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍

  • ជប៉ុនផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ ក្នុងគម្រោងធារាសាស្ត្រក្នុងខេត្តចំនួន៣ (Video Inside)

    ជប៉ុនផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ ក្នុងគម្រោងធារាសាស្ត្រក្នុងខេត្តចំនួន៣ (Video Inside)

    រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ សម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពានក្នុងខេត្តចំនួន៣របស់កម្ពុជា គឺខេត្តឧត្តរមានជ័យ, ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង។ កិច្ចសន្យាផ្តល់ជំនួយ ៤២ម៉ឺន ៤ពាន់ ៩០៧ដុល្លារអាមេរិកនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រវាងមន្ត្រីភារធារីស្ថានទូតលោក តានិណៃ អ៊ុំឈិតុម៉ុ ជាមួយនឹងអ្នកតំណាងបីរូប នៃស្ថាប័នទទួលជំនួយ។ គម្រោងជួយលើផ្នែកធារាសាស្ត្រទាំងនេះរួមមាន ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងថវិកាចំនួន ១១ម៉ឺន ៩ពាន់ ៤២៤ដុល្លារអាមេរិក។ ទី២៖ គម្រោង សាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយថវិកា ១៣ម៉ឺន ៧ពាន់ ២០៧ដុល្លារអាមេរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង, និងទី៣គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាមួយថវិកាចំនួន ១៦ម៉ឺន ៨ពាន់ ២៧៦ដុល្លារអាមេរិក។

  • សម្តេចធិបតីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្ងៃទី១៦នេះ (Video Inside)

    សម្តេចធិបតីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្ងៃទី១៦នេះ (Video Inside)

    អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការវេលាថ្ងៃទី១៦វិច្ឆិកានេះហើយ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមមុននេះបញ្ជាក់ថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម»។ សម្តេចធិបតីបានសរសេរទៀតថា «ការណ៍នេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា ផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាព្រលានយន្តហោះ ដែលអាចទទួលចុះចត នូវយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 និងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលវែង។

  • សម្តេចធិបតីស្នើការរៀបចំតំបន់បៃតង (Video Inside)

    សម្តេចធិបតីស្នើការរៀបចំតំបន់បៃតង (Video Inside)

    សម្តេចធិបតីបានថ្លែងរកការយកចិត្តទុកដាក់ លើការរៀបចំតំបន់បៃតង ឬតំបន់ណាដែលមានភាពស្ងៀមស្ងាត់ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវមានការរំខាន ដោយការបើកអាជីវកម្មបំពងសម្លេងណា ដែលបង្កក្តីរំខានឡើយ។ ប្រសាសន៍ថ្លែងការរៀបចំតំបន់សម្រាប់ការរស់នៅដល់ពលរដ្ឋនេះ បានធ្វើឡើងខណៈដែលមានការសង្កេតឃើញថា តំបន់មួយចំនួន ដែលមានការរៀបចំបានល្អហើយ ស្រាប់តែក្រោយមក មានការបើកហាងបៀរហ្គាដិន ដែលបង្កការជ្រៀតជ្រែកលើភាពស្ងៀមស្ងាត់រស់នៅដល់ពលរដ្ឋជិតខាង។ សម្តេចធិបតីនៅថ្ងៃទី១៥វិច្ឆិកានេះ បានប្រាប់មន្ត្រីក្រោមឱវាទថា គេត្រូវគិតគូរអំពីតំបន់បៃតង។ (សម្លេងសម្ដេចធិបតី)

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវការឈប់បាញ់គ្នា ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវការឈប់បាញ់គ្នា ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកការឈប់បាញ់គ្នាមួយ នៅក្នុងតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីន ខណៈដែលសង្គ្រាមប្រមាណជាងមួយខែមកនេះ បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង ១ម៉ឺន ១ពាន់នាក់ហើយ។ តំបន់ហ្គាហ្សា គឺជាតំបន់ដ៏តូច នៃទឹកដីប៉ាឡេស្ទីនទំហំប្រមាណ៣៦៥គីឡូម៉ែត្រក្រឡា ដែលទំហំនេះ គឺតូចជារាជធានីភ្នំពេញជិត២ដង។ រាជធានីភ្នំពេញមានទំហំ ៦៧៩គីឡូម៉ែត្រក្រឡា។ ប៉ុន្តែតំបន់ហ្គាហ្សាដ៏តូច និងមានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ កំពុងតែបាត់បង់សន្តិភាពដោយសារតែសង្គ្រាមញាំញី និងមិនទាន់ដឹងថា តើសង្គ្រាមនោះនឹងបញ្ចប់នាពេលណាឡើយ ខណៈដែលជីវិតមនុស្សបន្តស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ បានអំពាវនាវពីប្រទេសកម្ពុជា សូមឱ្យមានកិច្ចឈប់បាញ់គ្នាមួយ ក្នុងតំបន់ហ្គាហ្សានោះ។ ការវាយប្រហាររបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សា ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលា មានមនុស្សស្លាប់យ៉ាងហោច ១ម៉ឺន ១ពាន់ ១៨០នាក់ ក្នុងនោះរួមមានកុមារចំនួន ៤ពាន់ ៦០៩នាក់ និងស្ត្រីចំនួន៣ពាន់១០០នាក់។

  • មនុស្ស៤នាក់ចេញសារភាពពាក់ព័ន្ធការបាញ់បោះសេរីលើកំពូលភ្នំគិរីរម្យ (Video Inside)

    មនុស្ស៤នាក់ចេញសារភាពពាក់ព័ន្ធការបាញ់បោះសេរីលើកំពូលភ្នំគិរីរម្យ (Video Inside)

    អំពើបាញ់បោះអនាធិបតេយ្យមួយ ដែលមានការចោទប្រកាន់ដាក់លើឧត្តមសេនីយ៍ទោនគរបាលម្នាក់ បានប្រញាប់ឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការស្រាវជ្រាវស្វែងរកការពិត ដើម្បីការដាក់ទោសតាមច្បាប់។ អំពើបាញ់បោះ គឺជាអំពើខុសច្បាប់ ជាពិសេសការបាញ់លេងសើចណា ប្រព្រឹត្តដោយមន្ត្រីរាជការ ដែលដឹងច្បាប់ហើយ ប៉ុន្តែបែរជាអនុវត្តដោយបំពានច្បាប់ទៅវិញ។ ផ្ទះលំហែមួយស្ថិតនៅលើភ្នំគិរីរម្យ ត្រូវបានពលរដ្ឋនិយាយថា មានហេតុការណ៍បាញ់រះអនាធិបតេយ្យ នាវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពិធីខួបកំណើតមួយ ស្ថិតនៅលើខ្នងភ្នំគិរីរម្យ ក្នុងភូមិថ្មី, ឃុំចំបក់, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សេចក្តីរាយការណ៍មុននេះ បានចោទប្រកាន់ដាក់លើឧត្តមសេនីយ៍ទោ គៀង ចាន់តូ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្តែក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ទោរូបនោះ បានបដិសេធការមិនជាប់ពាក់ព័ន្ធឡើយ។ ផ្ទះលំហែដែលមានការបាញ់បោះសេរីក្នុងព្រឹត្តិការណ៍ជួបជុំគ្នាសប្បាយវេលាយប់ថ្ងៃទី១១វិច្ឆិកានោះ គឺជាអតីតផ្ទះរបស់លោកឧត្តមសេនីយ៍ទោស គៀង ចាន់តូ…និងផ្ទះនោះត្រូវបានលក់ទៅឱ្យមនុស្សម្នាក់ឈ្មោះ កង ឆាយ អាយុ២៨ឆ្នាំ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលម្នាក់ឋានៈ អនុសេនីយ៍ទោ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងថា ម្ចាស់ផ្ទះឈ្មោះ កង ឆាយ នោះបានរត់គេចខ្លួនបាត់ទៅហើយ។ លោក សម សាមួន បានបញ្ជាក់ថា មានមនុស្ស៤នាក់ជាមួយនឹងកាំភ្លើងខ្លីចំនួនបីដើម បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការទទួលត្រូវលើការបាញ់រះអនាធិបតេយ្យនោះ។ ក្នុងចំណោមមនុស្សទាំង៤នាក់នោះ មិនមានឈ្មោះ…

  • សម្តេចតេជោអំពាវនាវបរទេសបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា (Video Inside)

    សម្តេចតេជោអំពាវនាវបរទេសបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវការទ្រទ្រង់ថែរក្សាសន្តិភាព និងអំពាវនាវប្រទេសផ្តល់ជំនួយ សូមកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ប្រសាសន៍អំពាវនាវនេះ បានធ្វើក្នុងឱកាសមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ក្នុងរាជធានីភ្នំពេញ។ អប្សរាណិតរាយការណ៍

  • ស្ពានខ្សែកាបតភ្ជាប់កោះនរា និងកោះពេជ្រសម្ពោធថ្ងៃទី១៥វិច្ឆិកា (Video Inside)

    ស្ពានខ្សែកាបតភ្ជាប់កោះនរា និងកោះពេជ្រសម្ពោធថ្ងៃទី១៥វិច្ឆិកា (Video Inside)

    “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ត្រូវបានដាក់សម្ពោធនារសៀលថ្ងៃទី១៥វិច្ឆិកានេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ស្ថិតក្នុងសង្កាត់និរោធ, ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានប្រើប្រាស់រយៈពេល ៣៥ខែ ក្នុងការកសាង។ សម្តេចធិបតីបានលើកនូវសន្ទុះអភិវឌ្ឍន៍រាជធានី ក្នុងសម័យប្រទេសកំពុងមានសន្តិភាព។ ស្ពានបេតុងខ្សែកាបតភ្ជាប់កោះពេជ្រ និងកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ម៉ែត្រកន្លះ ដែលមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានថ្មីនេះ ត្រូវគេរំពឹងថានឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកក ស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ ដែលមានមនុស្សជាង២០ម៉ឺននាក់ រស់នៅក្នុងតំបន់ភូមិសាស្ត្រ ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សផងដែរ។ សម្តេចធិបតីបានថ្លែងថា ក្នុងតំបន់ដែលបានរៀបចំថ្មី ក្នុងខណ្ឌច្បារអំពៅនេះ នឹងមានគម្រោងសាងសង់អគារកំពស់ជាង៥០០ម៉ែត្រថែមទៀត។ សមិទ្ធផលដែលកម្ពុជាកំពុងកសាងនេះ ត្រូវគេចាត់ទុកថា គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០១ករណី (Video Inside)

    មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះមាន ៣០១ករណី ដែលកើនឡើងចំនួន ២២៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសថៃ មានការឆ្លង ៣០០ករណី ច្រើនជាងគេ ខណៈប្រទេសកម្ពុជា មានការឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤១ម៉ឺន ៤ពាន់ ៩៥៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៧៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៧លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕