-
សម្តេចធិបតីបញ្ជាក់អ្វីដែលត្រូវការ និងអ្វីដែលមិនត្រូវការ (Video Inside)

សម្តេចធិបតីបានថ្លែងប្រាប់វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នៅថ្ងៃចន្ទនេះ នូវអ្វីដែលរដ្ឋត្រូវការ និងអ្វីដែលរដ្ឋមិនត្រូវការពាក់ព័ន្ធលើដំណើរការជំរុញវិស័យសេដ្ឋកិច្ច និងការបណ្តាក់ទុន។ សម្តេចធិបតីបានថ្លែងគោលការណ៍របស់រាជរដ្ឋាភិបាល គឺការបង្កើនភាពប្រកួតប្រជែង, បង្កើនទីផ្សារការងារ, បង្កើនចំណូល និងជំនាញដល់ពលរដ្ឋ ប៉ុន្តែត្រូវចៀសវាង «ពេលខាតរដ្ឋជាអ្នកចេញ, ពេលចំណេញឯកជនអ្នកទទួល»។ សម្តេចធិបតីបានថ្លែងថា ការអភិវឌ្ឍន៍វិស័យឯកជន គឺជារបៀបវារៈគោលនយោបាយរាជរដ្ឋាភិបាលជាចំបង ដែលបានកំណត់យ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ គួរបញ្ជាក់ថា «ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ» គឺជាជ្រុងទី៣ នៃជ្រុងទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។
-
រាជរដ្ឋាភិបាលដាក់ទិសដៅរកកំណើនទេសចរណ៍បរទេសមកខេត្តសៀមរាប (Video Inside)

រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យខេត្តសៀមរាបមានកំណើនទេសចរណ៍សាឡើងវិញ បានដាក់ចេញនូវ «កម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤»។ ខេត្តសៀមរាប គឺជាខេត្តមួយដែលល្បីល្បាញលើពិភពលោក ដោយសារប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ប៉ុន្តែក្រោយមានវិបត្តិកូវីដ១៩នោះមក លំហូរទេសចរណ៍បរទេសបានធ្លាក់ចុះ និងវិស័យនេះ បានងើបឡើងមកវិញតិតតួច មិនដូចមុនការផ្ទុះឡើងនូវជម្ងឺរាតត្បាតនោះឡើយ។ សម្តេចធិបតី ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាថ្ងៃចន្ទនេះ បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាបក្លាយជាខេត្តដែលសម្បូរណ៍ដោយទេសចរបរទេសសាឡើងវិញ រាជរដ្ឋាភិបាលគ្រោងដាក់ចេញកម្មវិធីពិសេសមួយ គឺ «ទស្សនាសៀមរាបឆ្នាំ២០២៤»។ តើកម្មវិធីពិសេសនោះនឹងមានអ្វីខ្លះ? សម្តេចធិបតីបានស្នើក្រសួងទេសចរណ៍ ត្រូវរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ឱ្យរួចរាល់ក្នុងដំណាច់ឆ្នាំ២០២៣នេះ។ សម្តេចធិបតីបានប្រាប់ក្រសួងទេសចរណ៍ ត្រូវតភ្ជាប់ជើងហោះហើរដោយត្រង់ ពីគោលដៅទេសចរណ៍ល្បីៗ មកខេត្តសៀមរាប ក្នុងនោះរួមមានការហោះហើរដោយត្រង់ពីតំបន់ភូកេត នៃប្រទេសថៃ មកសៀមរាប, ពីតំបន់បាលី នៃប្រទេសឥណ្ឌូណេស៊ី មកខេត្តសៀមរាប, ពីដាណាំង នៃប្រទេសវៀតណាម មកសៀមរាប ឬពីសេប៊ូ នៃប្រទេសហ្វីលីពីន មកខេត្តសៀមរាបជាដើម។
-
រាជរដ្ឋាភិបាលបញ្ជាក់ជុំវិញពន្ធលើដី ដែលទិញទុកចោល (Video Inside)

សម្តេចធិបតីបានថ្លែងបញ្ជាក់ ជុំវិញការយកពន្ធលើដីដែលឈ្មួញខ្លះបានវិនិយោគ ប៉ុន្តែបែរជារក្សាទុកចោល ដើម្បីរកស្វែងរកផលចំណេញពីដីដែលទិញបង្កកទុកនេះ។ បញ្ហាដីធ្លីដែលឈ្មួញបានធ្វើវិនិយោគប៉ុន្តែបែរជារក្សាទុកចោលមិនប្រើប្រាស់ គឺបញ្ហាដែលកំពុងកើតឡើងជាច្រើនក្នុងពេលបច្ចុប្បន្ន។ សម្តេចធិបតីបានបញ្ជាក់ប្រាប់វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ ជុំវិញដីដែលមានការទិញទុកចោលនេះ តើនឹងត្រូវយកពន្ធដោយរបៀបណា?
-
ព្រះមហាក្សត្រខ្មែរគង់ប្រថាប់ក្នុងប្រទេសបារាំង ក្នុងព្រះរាជដំណើរទស្សនកិច្ចក្រុងប៉ារីស (Video Inside)

ព្រះមហាក្សត្រខ្មែរកំពុងគង់ប្រថាប់នៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង។ ព្រះករុណាអមព្រះរាជដំណើរដោយលោក ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា រដ្ឋមន្ត្រីក្រសួងការបរទេស, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា និងមន្ត្រីជាន់ខ្ពស់នានាដទៃ របស់រាជរដ្ឋាភិបាល បានយាងចាកចេញពីប្រទេសកម្ពុជា នាថ្ងៃទី១២វិច្ឆិកា។ ព្រះរាជដំណើររបស់ ព្រះអង្គក្នុងប្រទេសបារាំង គឺដើម្បីយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ សម្រាប់ការការពារ និងអភិវឌ្ឍន៍អង្គរ ដែលប្រព្រឹត្តទៅក្នុងទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងក្រុងប៉ារីស។ នៅថ្ងៃទី១៣វិច្ឆិកា, ព្រះមហាក្សត្របានធ្វើព្រះរាជសវនាការជាមួយប្រធានាធិបតីបារាំង នាវិមានស្ហំអេលីហ្សេ Champs Elysees និងព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ត្រូវបានមន្ត្រី នៃប្រទេសទាំង២ បានចាត់ទុកជាស្មារតីពង្រឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ព្រះករុណាព្រះមហាក្សត្រនឹងយាងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី១៨វិច្ឆិកា។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

ប្រទេសទូទាំងអាស៊ានទាំងមូល មានតែប្រទេសមីយ៉ាន់ម៉ា មួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសមីយ៉ាន់មាថ្ងៃនេះ មានការឆ្លងចំនួន ៣ករណី។ ការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានថយចុះច្រើនដល់ ៣២៨ករណី បើប្រៀបធៀបក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕
-
ស្ពានបេតុងខ្សែកាបតភ្ជាប់រវាងកោះពេជ្រ និងកោះនរា សម្ពោធថ្ងៃទី១៥វិច្ឆិកា (Video Inside)

ស្ពានបេតុងខ្សែកាបតភ្ជាប់រវាងកោះពេជ្រ និងកោះនរា គ្រោងនឹងធ្វើពិធីសម្ពោធជាផ្លូវការ នាសប្តាហ៍ក្រោយនេះហើយ។ រដ្ឋបាលរាជធានីបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ស្ពានបេតុងខ្សែកាបតម្លៃ ៣៨លានដុល្លារនេះ នឹងសម្ពោធនៅថ្ងៃទី១៥វិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ស្ពានបេតុងខ្សែកាបតភ្ជាប់កោះពេជ្រ និងកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ម៉ែត្រកន្លះ ដែលមាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពានបេតុងដែលបានប្រើប្រាស់រយៈពេល ៣៥ខែ ក្នុងការកសាងនេះ មានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
សឹករងខេត្តកំពង់ឆ្នាំងហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិ (Video Inside)

តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅលើផ្ទៃទឹក។ វគ្គហ្វឹកហ្វឺននេះបានរៀបចំឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា។ នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការសង្គ្រោះបន្ទាន់នេះ។ វគ្គហ្វឹកហ្វឺននេះ មានការចូលរួមដោយរថយន្តយោធា ៧គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងការណូត ១០គ្រឿងចូលរួមផងដែរ។ មេបញ្ជាការសឹករងកំពង់ឆ្នាំងបានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ គឺដើម្បីពង្រឹងលើសមត្ថភាព និងរបៀបសង្គ្រោះ នៅពេលដែលហេតុការណាមួយកើតឡើងនៅលើផ្ទៃទឹក។ វគ្គហ្វឹកហ្វឺននេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលអនុវត្តបានតាមខ្លឹមសារ មេរៀនដែលបានអនុវត្តនៅថ្ងៃនេះ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការពង្រឹងទំនើបកម្មហ្វឹកហ្វឺនយោធា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរកការពង្រឹងទំនើបកម្មហ្វឹកហ្វឺនយោធា Army Training Modernization ដែលជាផ្នែកដ៏សំខាន់នៃការដុសខាត់ធនធានកងកម្លាំងការពារជាតិ នៃប្រទេសកម្ពុជា។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេស ប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ ដែលចង់អូសទាញប្រទេស ដែលកំពុងមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ ប្រសាសន៍លើកអំពីការពង្រឹងទំនើបកម្ម ការហ្វឹកហ្វឺនយោធានេះ បានធ្វើឡើងនៅថ្ងៃទី១០វិច្ឆិកានេះ ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។ សម្តេចធិបតីបានប្រៀបធៀបការពង្រឹងទំនើបកម្មការហ្វឹកហ្វឺនយោធា ដូចជាការសិក្សារបស់កុមារ និងសិស្សចាប់ពីថ្នាក់មតេយ្យ, ថ្នាក់បឋមសិក្សាជាបន្តបន្ទាប់ឡើងទៅលើ ដែលជាគ្រឹះមូលដ្ឋានមាំមួយ នៃការដុសខាត់ធនធានកងកម្លាំងការពារជាតិរបស់ប្រទេសកម្ពុជា។ សម្តេចធិបតីបានលើកឡើងជុំវិញការពង្រឹងសមត្ថភាពពលទាហាន នៅក្នុងការហ្វឹកហ្វឺនជាលើកដំបូងនៅក្នុងសាលា។ កម្ពុជាក្នុងរយៈកាលជាបន្តបន្ទាប់មកនេះ បានទទួលការដុសខាត់ជាបន្តបន្ទាប់ លើការហ្វឹកហ្វឺនសមត្ថភាពយោធា ដើម្បីសម្របតាមសភាពវិវត្តន៍របស់សកលលោក ក្នុងសម័យបច្ចេកវិទ្យាឌីជីថល។សម្តេចធិបតីបានថ្លែងក្នុងឱកាសនោះ លើកឡើងនូវចំណុចសំខាន់បីពាក់ព័ន្ធ ការធ្វើទំនើបកម្មកងទ័ព។ កម្ពុជាដែលធ្លាប់ហែលឆ្លងកាត់អតីតកាលសង្គ្រាមជិត៣០ឆ្នាំ និងក្តីរងទុក្ខលំបាកនានា ដែលជាលទ្ធផលមកពីសង្គ្រាមនោះ បានប្តេជ្ញាថា នឹងមិនឱ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងឧបាយកលរបស់ខ្មាំងសត្រូវ ដែលចង់នាំប្រទេសមានសង្គ្រាមសាជាថ្មីវិញទៀតឡើយ។ សម្តេចធិបតីបានថ្លែងកម្ពុជានឹងអាចប្រឈមនឹងគ្រោះថ្នាក់សាជាថ្មី ប្រសិនណាបើភាពធ្វេសប្រហែសមិនបានការពារសន្តិភាពឱ្យបានគត់មត់ត្រឹមត្រូវ។
-
កីឡាការិនី Snooker កម្ពុជា ស្រួង ភាវី ឈ្នះពានរង្វាន់ Asian Special Award 2023 (Video Inside)

កីឡាការិនី Snooker កម្ពុជាលោកស្រី ស្រួង ភាវី បានបន្ដឈ្នះពានរង្វាន់ Asian Special Award 2023 នៅលើទឹកដីកូរ៉េខាងត្បូង។ លោកស្រី ស្រួង ភាវី បានទទួលពានរង្វាន់ពិសេស អាស៊ី Asia Special Award 2023 ដែលរៀបចំដោយស្ថាប័ន Asian Model Festival នៃប្រទេសកូរ៉េខាងត្បូង។ លោកស្រីបានចាត់ទុកសមិទ្ធផល ដែលទទួលកាលពីចុងសប្តាហ៍កន្លងមកនេះ គឺជាកិត្តិយសដ៏ថ្លៃថ្លាមួយទៀត សម្រាប់រូបលោកស្រីក្នុងនាមពលរដ្ឋកម្ពុជា នៅលើឆាកអន្ដរជាតិ។ លោកស្រីបានថ្លែងថា លោកស្រីមានមោទនភាពជាខ្លាំង នៅពេលមានការប្រកាសដោយគណៈកម្មការ ឈ្មោះប្រទេស Cambodia Cambodia ដើម្បីការឡើងលើវេទិកា និងទទួលពានរង្វាន់ប្រកបដោយកិត្តិយស។ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បានថ្លែងថា រាល់សមិទ្ធផលដែលលោកស្រីទទួលបាន សូមឧទ្ទិសចាត់ទុកជាស្នាដៃរួមរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។
-
ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)
