Category: ទូរទស្សន៍

  • កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor (Video Inside)

    កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor (Video Inside)

    កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយលើកទី៧ “នៅតំបន់ប្រាសាទអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ត្រៀមនឹងធ្វើឡើងក្នុងសប្តាហ៍ទី៤ ខែមករា ក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទេសរដ្ឋមន្តី្រ ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ក្នុងតំបន់ប្រាសាទអង្គរ គ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។ ព្រឹត្តិការណ៍នេះ ត្រូវគេរំពឹងថានឹងមានអ្នកចូលរួមរត់សរុបប្រមាណ ១ម៉ឺន ២ពាន់នាក់ មកពី៤៤ប្រទេស ដែលរួមមានមកពីប្រទេសបារាំង កម្ពុជា និងវៀតណាមផងដែរ។ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ មានវិញ្ញាសារត់ចម្ងាយ ប្រវែង១០០ គីឡូម៉ែត្រ, ប្រវែង៦៤គីឡូម៉ែត្រ, ប្រវែង៤២គីឡូម៉ែត្រ, ប្រវែង៣២គីឡូម៉ែត្រ, ប្រវែង១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ៕

  • កម្ពុជានិងចិន បានបង្ហើបនូវគំរោងសាងសង់សមិទ្ធផលក្នុងគំរោងខ្សែក្រវាត់ និងផ្លូវ (Video Inside)

    កម្ពុជានិងចិន បានបង្ហើបនូវគំរោងសាងសង់សមិទ្ធផលក្នុងគំរោងខ្សែក្រវាត់ និងផ្លូវ (Video Inside)

    កម្ពុជានិងចិន បានបង្ហើបនូវគំរោងសាងសង់សមិទ្ធផលដទៃទៀត ដែលស្ថិតក្នុងគំរោងខ្សែក្រវាត់ និងផ្លូវ នៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ការបង្ហាញនូវគំរោងកសាងសមិទ្ធផលថ្មី ក្រោមគំរោងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជានេះ បានធ្វើឡើងក្នុងពិធីមួយនាថ្ងៃទី៧វិច្ឆិកា ដែលអបអរខួបមួយឆ្នាំ នៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចធិបតីជំរុញក្រសួងដែនដីវាស់វែងដីធ្លីជូនពលរដ្ឋ (Video Inside)

    សម្តេចធិបតីជំរុញក្រសួងដែនដីវាស់វែងដីធ្លីជូនពលរដ្ឋ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវវាស់វែងដីធ្លី ដើម្បីប្រគល់ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ការថ្លែងជំរុញនេះ បានធ្វើនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តតែងមានសេចក្តីរាយការណ៍ ជុំវិញទំនាស់ដីកន្លងមករវាងប្រជាពលរដ្ឋ និងឧកញ៉ា ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាងមួយម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សម្តេចធិបតីបានថ្លែងជំរុញក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការវាស់វែងដីធ្លីដល់ប្រជាជនដើម្បីការអាចប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គម។

  • ព្យាករណ៍អាកាសធាតុ (Video Inside)

    ព្យាករណ៍អាកាសធាតុ (Video Inside)

    ខេត្តភាគឥសានប្រទេសកម្ពុជា ត្រូវគេព្យាករណ៍ថានឹងកាន់តែចុះខ្សោយ នៃកម្រិតធ្លាក់ទឹកភ្លៀងដោយសារកម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ក្នុងកម្រិតមធ្យម និងប្រព័ន្ធសម្ពាធមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើងនិងភាគឦសាន។ ខេត្តមណ្ឌលគិរី ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង និងខេត្ដរតនគិរី អាចនឹងមានភ្លៀងរលឹមតិចតួចតែប៉ុណ្ណោះរវាងពីថ្ងៃទី៧ដល់៨វិច្ឆិកា ខណៈខេត្តត្បូងឃ្មុំ ខេត្ដកំពង់ចាម និងខេត្ដព្រះវិហារ ក៏នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យមដែលអាចគ្របដណ្ដប់ លើផ្ទៃដីពី១០ ភាគរយទៅ២០ភាគរយ។ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០ភាគរយទៅ៣០ភាគរយ។ នៅតំបន់មាត់សមុទ្ទនោះវិញ ទឹកភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០ភាគរយ ទៅ៣០ ភាគរយ។

  • សម្តេចធិបតីជំរុញការយកចិត្តទុកដាក់លើគោលការណ៍ភូមិឃុំមានសុវត្ថិភាព (Video Inside)

    សម្តេចធិបតីជំរុញការយកចិត្តទុកដាក់លើគោលការណ៍ភូមិឃុំមានសុវត្ថិភាព (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញក្រសួងមហាផ្ទៃលើការយកចិត្តទុកដាក់កាន់តែខ្លាំង លើគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដែលជាចំណុចអាទិភាពមួយ នៃវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញបន្តសម្រួចគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទទី៦ វិច្ឆិកា។ អប្សរាណិតរាយការណ៍

  • កម្ពុជានិងចិនពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា (Video Inside)

    កម្ពុជានិងចិនពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា (Video Inside)

    រដ្ឋសភាប្រទេសកម្ពុជា និងប្រទេសចិន បានបេ្តជ្ញារួមគ្នានៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ជំរុញផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពដែកថែប។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបមួយរវាងប្រធានរដ្ឋសភាសម្តេចធិការធិបតី ឃួន សុដារី និងប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស របស់សាធារណរដ្ឋប្រជាមានិតចិនលោក លូវ ឈីនជៀន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែក គំាទ្រ និងឧបត្ថម្ភដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចចង់ឃើញវឌ្ឍនភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាព និងសុចរិតភាព នៃគម្រោងខ្សែក្រវាត់ និងផ្លូវ និងការជួយសម្រួលដល់ការបន្តរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ”។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងចិន ជួបគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងចិន ជួបគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកប្រទេសកម្ពុជា និងប្រទេសចិន បានជួបគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ដោយមេដឹកនាំមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំង២បានប្តេជ្ញាពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានប្រាប់សមភាគីរបស់ខ្លួន នូវគោលនយោបាយមិនប្រែប្រួលរបស់កម្ពុជា ដែលបន្តដើរតាមបន្ទាត់នយោបាយ និងគោលគំនិតដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ គឺការគោរពគោលនយោបាយចិនតែមួយ, បន្តពង្រឹងនូវសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ, បន្តកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ទណ្ឌិត ៩០២នាក់ នឹងត្រូវបន្ធូរទោស និងលើកលែងទោសក្នុងខែវិច្ឆិកានេះ (Video Inside)

    ទណ្ឌិត ៩០២នាក់ នឹងត្រូវបន្ធូរទោស និងលើកលែងទោសក្នុងខែវិច្ឆិកានេះ (Video Inside)

    ទណ្ឌិតចំនួន ៩០២នាក់នៅទូទាំងប្រទេស គ្រោងនឹងត្រូវគេស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ក្នុងខែវិច្ឆិកានេះ។ កម្ពុជាបានកំណត់ឱកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានយ៉ាងហោច៥ដង ក្នុងនោះរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើបណ្តាញសង្គមតេឡេក្រាមបញ្ជាក់ថា កិច្ចពិភាក្សាដើម្បីជួយលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត នឹងធ្វើនៅវេលាថ្ងៃទី៧វិច្ឆិកានេះ។ ការលើកលែងទោស និងបន្ធូរបន្ថយទោសនោះ នឹងមានពីរដំណាក់កាល ក្នុងនោះនៅថ្ងៃទី៩វិច្ឆិកា នឹងមានការសម្រេចលើកលែងទោសទណ្ឌិតចំនួន ៣២នាក់ និង៤៣២នាក់ដទៃទៀត នឹងត្រូវបន្ធូរបន្ថយទោស។ ចំណែកនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នឹងមានការសម្រេចលើកលែងទោសទណ្ឌិតចំនួន ២០នាក់ និង៤១៨នាក់ទៀត នឹងត្រូវបន្ធូរបន្ថយទោស។

  • កម្ពុជារៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ (Video Inside)

    កម្ពុជារៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ (Video Inside)

    កម្ពុជាបានរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី៦វិច្ឆិកានេះ ដែលមានសិស្សចុះឈ្មោះប្រឡង ចំនួន ១៣ម៉ឺន ៧ពាន់ ៤១២នាក់នៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ និងទី៧ វិច្ឆិកា ដោយមានការដាក់ពង្រាយកម្លាំងសន្តិសុខរារាំងអំពើឆបោកនានា ដែលធ្លាប់មានពីអតីតកាល។ នៅក្នុងថ្ងៃដំបូងនៃការប្រឡងនេះ, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន បានអញ្ជើញបើកហិបវិញ្ញាសា ក្នុងមណ្ឌលប្រឡងព្រះសីសុវត្តិ និងបានបដិសេធនូវការនិយាយចោទប្រកាន់ថា មានការបែកធ្លាយវិញ្ញាសារ។ ការពង្រាយកម្លាំងដើម្បីរារាំងអំពើឆបោកក្នុងការប្រឡងបាក់ឌុបនេះ ត្រូវអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង បានថ្លែងថា មានការដាក់ពង្រាយអ្នកសង្កេតការណ៍ ជាង ៣ពាន់នាក់ ដើម្បីធានាថាការប្រឡងបាក់ឌុបនេះ ជាការប្រឡងដែលមានភាពសុក្រឹត្យ ស្របនឹងពាក្យស្លោកអ្នកចេះ គឺជាប់។ មិនមានសេចក្តីរាយការណ៍ជុំវិញភាពមិនប្រក្រីតីណាមួយកើតឡើងឡើយ នៅថ្ងៃប្រឡងដំបូងនេះ។ វិស័យអប់រំគឺជាវិធានការគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណទាំង៥ ដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី តាំងពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ គោលនយោបាយមួយរបស់សម្តេចធិបតីលើវិស័យអប់រំនេះ គឺជំរុញការពង្រឹងបណ្តុះបណ្តាលមូលដ្ឋាន ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ ដោយចាត់ទុកថារយៈពេល១២ឆ្នាំ នៃការសិក្សារបស់សិស្ស គឺជា…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ (Video Inside)

    កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ (Video Inside)

    ការហាត់ហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិរយៈពេល៤សប្តាហ៍ បានបើកវគ្គរបស់ខ្លួននៅថ្ងៃទី៦វិច្ឆិកានេះ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់។ អគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលត្រូវបានអង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសមួយជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម, ព្រះរាជាណាចក្រថៃឡង់ សាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេល២ឆ្នាំម្តង លើគម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលនេះ។ ការបើកវគ្គហ្វឹកហ្វឺននេះ បានអញ្ជើញចូលរួមដោយ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិលោក ចូសេប ស្ហយអើ Joseph Scheuer និងនាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ លោកឧត្តមសេនីយ៍ឯក ខុ ហាយអូនសុ Koh Hyeon Seok។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី១ ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ សម្រាប់ស្ថាបនាសំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឈន៍ប្រទេសជាតិផង ជាពិសេសដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។