Category: ទូរទស្សន៍

  • ខេត្តកំពង់ឆ្នាំងបន្តស្វែងរកឆ្អឹងទាហានវៀតណាម (Video Inside)

    ខេត្តកំពង់ឆ្នាំងបន្តស្វែងរកឆ្អឹងទាហានវៀតណាម (Video Inside)

    ការស្វែងរកឆ្អឺងអតីតយុទ្ធជនវៀតណាមនៅលើទឹកដីកម្ពុជា នៅតែបន្តធ្វើមិនទាន់ចប់សព្វគ្រប់ឡើយ។ យុទ្ធជនវៀតណាម ដែលបានបាត់ជីវិត ក្នុងអតីតកាលសង្គ្រាមស៊ីវិលលើទឹកដីកម្ពុជា មានជាច្រើនម៉ឺននាក់ ដែលមាននៅតាមបណ្តាខេត្តជាច្រើន រួមទាំងខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងរយៈពេល២០ឆ្នាំមកនេះ អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលរកឃើញនៅលើទឹកដី ខេត្តកំពង់ឆ្នាំងត្រូវគេរាយការណ៍ថាមានចំនួន៣៦៨អដ្ឋិធាតុហើយ និងត្រូវគេរំពឹងថាមាននៅសល់អដ្ឋិធាតុមួយចំនួនទៀត ដែលកំពុងតាមរក ដើម្បីបញ្ជូនទៅឱ្យប្រទេសវៀតណាមវិញ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង

  • ១០ខែនាំចេញស្រូវ និងអង្ករបានថវិកាជិត ១,៣០០លានដុល្លារ (Video Inside)

    ១០ខែនាំចេញស្រូវ និងអង្ករបានថវិកាជិត ១,៣០០លានដុល្លារ (Video Inside)

    កម្ពុជារកបានចំណូលជិត ១ពាន់៣០០លានដុល្លារ ពីការនាំចេញអង្ករនិងស្រូវ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២៣បារយៈពេល១០ខែកន្លងមកនេះ កម្ពុជាបាននាំចេញអង្ករជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង៣លានតោន ដែលគិតជាទឹកប្រាក់ចំនួន៨៦២លានដុល្លារ។ ការនាំចេញស្រូវអង្កររបស់កម្ពុជា បានធ្វើទៅកាន់ប្រទេសចិន, ក្រុងហុងកុង, ប្រទេសចំនួន ២៦នៅទ្វីបអឺរ៉ុប, ប្រទេសក្នុងអាស៊ានចំនួន៦, និងប្រទេស២៥ផ្សេងទៀត ដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិកផងដែរ។

  • ក្រុមហ៊ុន Evercore ពិនិត្យលទ្ធភាពពង្រីកអាជីវកម្មលើទឹកដីកម្ពុជា (Video Inside)

    ក្រុមហ៊ុន Evercore ពិនិត្យលទ្ធភាពពង្រីកអាជីវកម្មលើទឹកដីកម្ពុជា (Video Inside)

    ក្រុមហ៊ុន Evercore កំពុងតែពិនិត្យរកលទ្ធភាពរបស់ខ្លួន ដើម្បីការពង្រីកសកម្មភាពធ្វើអាជីវកម្មនៅលើទឹកដីកម្ពុជា។ Evercore គឺជាក្រុមហ៊ុនមានទុនបណ្តាក់ច្រើនសិបពាន់លានដុល្លារ និងក្រុមហ៊ុននេះ មានទីស្នាក់កណ្តាលរបស់ខ្លួន ក្នុងរដ្ឋញូយ៉កសហរដ្ឋអាមេរិក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ចាប់ទទួលពាក្យសប្តាហ៍ក្រោយ (Video Inside)

    កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ចាប់ទទួលពាក្យសប្តាហ៍ក្រោយ (Video Inside)

    កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះហើយ។ កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ គឺជាកម្មវិធីជួយបង្កើនធនធានមនុស្សដល់ប្រទេសកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែងនៅថ្ងៃនេះថា មុខជំនាញសម្រាប់បណ្តុះបណ្តាល ក្នុងជំហានដំបូង មានចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ វិស័យអាទិភាពទាំង១០ ដែលបានជ្រើសរើសនោះ រួមមាន៖ សំណង់ អគ្គិសនី និងថាមពលអេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតថ្មី។

  • កម្ពុជានិងអាមេរិក ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន (Video Inside)

    កម្ពុជានិងអាមេរិក ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន (Video Inside)

    កម្ពុជា-អាមេរិកបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការពង្រឹងកាន់តែខ្លាំងលើក្រុមការងារ Task Force លើការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្រុមការងារ Task Force គឺជាក្រុមការងារដែលបានបង្កើតឡើងរួមគ្នារួចមកហើយ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុម FBI របស់សហរដ្ឋអាមេរិក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្ពុជានិងចិន ប្តេជ្ញាពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

    កម្ពុជានិងចិន ប្តេជ្ញាពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

    មន្ត្រីជាន់ខ្ពស់ នៃប្រទេសកម្ពុជា និងប្រទេសចិន បានប្តេជ្ញាពង្រឹងបន្ថែមទៀត នូវក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងជំរុញការវិនិយោគរបស់ចិនឱ្យបានកាន់តែច្រើននៅកម្ពុជា។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺជាកិច្ចសហប្រតិបត្តិការដែលពង្រឹងនូវចំណុចអាទិភាព ចំនួន៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ និងទំនាក់ទំនងប្តូរប្រជាជនទៅប្រជាជន។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកកម្ពុជា-ចិន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកកម្ពុជា-ចិន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រទិសដៅ នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា។ ប្រសាសន៍បញ្ជាក់ការគាំទ្រនេះ បានធ្វើនារសៀលថ្ងៃទី៨វិច្ឆិកា ក្នុងឱកាសអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកចិន នាយឧត្តមសេនីយ៍ លី ឈីវមីង ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។ នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ និងត្រូវបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ នាយឧត្តមសេនីយ៍កងទ័ពជើងគោកចិន បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហើយប្រទេសកម្ពុជានឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត។ សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោកចិន និងបានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ឈាំង និងនាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន។ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU…

  • GPO 57 : ភូមិសាស្ត្រនយោបាយ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ធ្វើឱ្យរញ្ចួយដល់សហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្រ !

    GPO 57 : ភូមិសាស្ត្រនយោបាយ៖ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ធ្វើឱ្យរញ្ចួយដល់សហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្រ !

    #ភូមិសាស្ត្រនយោបាយវគ្គទី១ ៖ ស្ថានការណ៍វិវឌ្ឍចុងក្រោយនៅតំបន់ហ្គាហ្សា វគ្គទី២ ៖ ការដើរហែជាក្បួនតវ៉ាឱ្យឈប់បាញ់ពីសំណាក់ជនជាតិអាមេរិកកាំងនៅក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ី និងក្នុងក្រុងផ្សេងទៀតក្នុងពិភពលោក វគ្គទី៣ ៖ មេដឹកនាំអ៊ីស្រាអែលបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលគ្មានជម្រើសផ្សេងក្រៅពីការបាញ់បន្តទៀតដើម្បីរំដោះយកចំណាប់ខ្មាំងឱ្យបាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧ករណី (Video Inside)

    មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ១៧៤ករណី ដែលថយចុះចំនួន ១៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លង ១៦៩ករណីច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងតែ ៥ករណីប៉ុណ្ណោះ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕

  • ខេត្តកំពង់ឆ្នាំងជួយប្រជាជន ៩២៣គ្រួសារមានសិទ្ធិកាន់កាប់ដីស្របច្បាប់ (Video Inside)

    ខេត្តកំពង់ឆ្នាំងជួយប្រជាជន ៩២៣គ្រួសារមានសិទ្ធិកាន់កាប់ដីស្របច្បាប់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានជួយប្រជាជន ៩២៣គ្រូសារឱ្យមានសិទ្ធិកាន់កាប់ស្របច្បាប់ នៅលើដីរបស់ពួកគេ ដែលជំរុញគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ អប្សរាណិតធ្វើសេចក្តីរាយការណ៍