Category: ទូរទស្សន៍

  • ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងបណ្តោះអាសន្នមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងបណ្តោះអាសន្នប្រចាំសប្តាហ៍ បានមកដល់ទៀតហើយ។ ការដាច់ភ្លើងក្នុងសប្តាហ៍នេះ មានរយៈពេល៣ថ្ងៃ គឺរវាងពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៥ ខែវិច្ឆិកា ដែលមានរយៈពេលពី ៦ម៉ោងទៅដល់៩ម៉ោង។ តើការដាច់ភ្លើងដែលនឹងមានក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងសប្តាហ៍នេះ នឹងមាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍

  • អង្ករកម្ពុជានាំចេញដំបូងទៅប្រទេសឥណ្ឌូនេស៊ី (Video Inside)

    អង្ករកម្ពុជានាំចេញដំបូងទៅប្រទេសឥណ្ឌូនេស៊ី (Video Inside)

    កម្ពុជាបានចាប់ផ្តើមនាំចេញអង្ករលើកដំបូងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងបរិមាណ ៣ពាន់ ៥០០តោន។ អង្ករសរបស់កម្ពុជានាំចេញជើងដំបូងទៅឥណ្ឌូនេស៊ីនេះ បានធ្វើនៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា កម្ពុជានឹងបន្តដឹកជញ្ជូនអង្ករស ចំនួន ២ជើងបន្ថែមទៀតទៅឥណ្ឌូនេស៊ី ក្នុងបរិមាណសរុប ១ម៉ឺនតោន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការនាំចេញនេះ ជាលទ្ធផល នៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារដែលជំរុញលើការនាំចេញអង្ករ។ គួរបញ្ជាក់ថាក្នុងជំនួបមួយរវាងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាទីក្រុងហ្សាកាតា, កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករ ប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។ ការព្រមព្រៀងនាំចូលអង្ករពីកម្ពុជារបស់ឥណ្ឌូនេស៊ី បានធ្វើឡើងបន្ទាប់ពីឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ អ្នកពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន កាលពីពេលកន្លងទៅនេះថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ឥណ្ឌនេស៊ី គឺមានរយៈពេល៤ឆ្នាំ៕

  • សម្តេចធិបតីផ្ញើសារជូនអ្នកនយោបាយចាស់វស្សា (Video Inside)

    សម្តេចធិបតីផ្ញើសារជូនអ្នកនយោបាយចាស់វស្សា (Video Inside)

    សម្តេចធិបតីបានផ្ញើសារនៅថ្ងៃទី២វិច្ឆិកានេះ ជូនដល់អ្នកនយោបាយចាស់វស្សាម្នាក់ ដែលចូលចិត្តរករឿងដល់កូនក្មេង។ សម្តេចធិបតីមិនបានបញ្ជាក់ថា តើអ្នកនយោបាយចាស់វស្សា ដែលចូលចិត្តរករឿងកូនក្មេងនេះ ជាអ្នកណានោះឡើយ ប៉ុន្តែបាននិយាយបង្ហើបថាបុគ្គលនយោបាយរូបនោះ បានព្យាយាមតាមដានចង់ដឹងអំពីការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកូនខ្មែរលើកដំបូង ដែលប្រឡងចេញពីសាលាថ្នាក់បណ្ឌិតយោធាអាមេរិកនៅ West Point ឆ្នាំ១៩៩៩។ សម្តេចធិបតី គឺជាអតីតនិស្សិតខ្មែរម្នាក់ដែលបាន ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត PhD ផ្នែកសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសនៅឆ្នាំ២០០៨។

  • សម្តេចធិបតីពន្យល់អត្ថន័យការបណ្តាក់ទុន ខណៈក្រុមប្រឆាំងបន្តការរិះគន់ (Video Inside)

    សម្តេចធិបតីពន្យល់អត្ថន័យការបណ្តាក់ទុន ខណៈក្រុមប្រឆាំងបន្តការរិះគន់ (Video Inside)

    សម្តេចធិបតីបានថ្លែងចាត់ទុកកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត នៃការនាំប្រទេសឱ្យធ្វើដំណើរទៅមុខចាកចេញពីភាពក្រីក្រឈានទៅរកការអភិវឌ្ឍន៍។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសម្តេចបានរៀបរាប់ពន្យល់ជុំវិញអត្ថន័យ នៃការបណ្តាក់ទុន របស់ក្រុមហ៊ុនបរទេសនានា នៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងតែងរិះគន់ជាប្រចាំ ជាពិសេសការបណ្តាក់ទុនណាដែលមកពីប្រទេសចិននោះជាដើម។ កម្ពុជាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ដំណាក់កាលរៀបចំអភិវឌ្ឍន៍ ត្រូវបានរៀបចំឡើងសាជាថ្មី។ កម្ពុជាបើទោះបីមិនសូវសំបូរនូវធនធានធម្មជាតិ និងខ្វះខាតធនធានមនុស្សថែមទៀតនោះ នៅតែធ្វើឱ្យប្រទេសដែលទើបងើបពីសង្គ្រាមស៊ីវិល ក្លាយជាប្រទេស ដែលមានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង មិនដែលបានទទួលស្គាល់នូវកិច្ចប្រឹងប្រែងដ៏នឿយហត់របស់រាជរដ្ឋាភិបាលឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ការអភិវឌ្ឍន៍ប្រទេសទៅមុខបាន គឺអាស្រ័យលើកត្តាដ៏ធំបង្អស់មួយ…នោះគឺសន្តិភាព។ សម្តេចធិបតីបានថ្លែងថាការគៀងគរការបណ្តាក់ទុនពីបរទេស គឺដើម្បីជួយពលរដ្ឋមានការងារធ្វើ និងការយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធ បំរើដល់សេដ្ឋកិច្ច។

  • រដ្ឋមន្ត្រីមហាផ្ទៃព្រមាននគរបាលពាក់ព័ន្ធគ្រឿងញៀន ខណៈខេត្តព្រៃវែងរកឃើញមាននគរបាល១១នាក់ (Video Inside)

    រដ្ឋមន្ត្រីមហាផ្ទៃព្រមាននគរបាលពាក់ព័ន្ធគ្រឿងញៀន ខណៈខេត្តព្រៃវែងរកឃើញមាននគរបាល១១នាក់ (Video Inside)

    ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការច្បាប់ចំពោះនគរបាលណា ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈដែលខេត្តព្រៃវែង ទើបបានរកឃើញមានមន្ត្រីនគរបាលចំនួន១១នាក់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ សម្តីព្រមាននេះបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី០២ ខែវិច្ឆិកា ក្នុងពិធីមួយក្នុងខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍

  • រាជរដ្ឋាភិបាលអនុវត្តកម្មវិធីគន្លឹះ «មួយផ្នែក» នៃមហិច្ឆតាសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ (Video Inside)

    រាជរដ្ឋាភិបាលអនុវត្តកម្មវិធីគន្លឹះ «មួយផ្នែក» នៃមហិច្ឆតាសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តកម្មវិធីគន្លឹះដែលជាផ្នែកមួយ នៃមហិច្ឆតានៃចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ កម្មវិធីគន្លឹះនេះ គឺការបណ្ដុះបណ្តាលយុវជនពីគ្រួសារក្រីក្រទូទាំងប្រទេស ខណៈដែលកម្មវិធីជួយបណ្តុះបណ្តាលជំនាញយុវជនក្រីក្រចំនួន ១លាន ៥សែននាក់ គ្រោងនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះហើយ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ដែលការនាំកម្ពុជាឱ្យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១លាន ៥សែននាក់នេះ គឺជាផ្នែកមួយ នៃទិសដៅដើម្បីការសម្រេចចក្ខុវិស័យទាំងនេះ។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៦ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៦ករណី (Video Inside)

    ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៦ករណី ដែលបានកើតលើប្រទេសតែ៣ ប៉ុណ្ណោះនៅអាស៊ាន។ ករណីឆ្លងនៅថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១០០ករណី បើប្រៀបធៀបការឆ្លងកាលម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីនពីន មានការឆ្លងចំនួន ៩៦ករណីច្រើនជាង, វៀតណាមមានការឆ្លង ៩ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ១ករណីតិចជាគេក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

  • ១០ខែរកចំណូលពីប្រាសាទអង្គរបានជាង២៧លានដុល្លារ (Video Inside)

    ១០ខែរកចំណូលពីប្រាសាទអង្គរបានជាង២៧លានដុល្លារ (Video Inside)

    ចំណូលពីការលក់សំបុត្រទស្សនាអង្គរក្នុងរយៈពេល១០ខែក្នុងឆ្នាំនេះ បានទទួលថវិកាជាង ២៧លានដុល្លារ។ របាយការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថាចំនួនភ្ញៀវទេសចរ ទិញបណ្ណចូលទស្សនាអង្គររយៈពេល១០ខែនេះ មានជាង ៦០ម៉ឺន ២ពាន់ ៥៧០នាក់ និងរកចំណូលបាន ២៧លាន ៨៨ម៉ឺន ២ពាន់ ៤៣៥ដុល្លារ ដែលកើនឡើង២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា៣ប្រភេទ គឺសំបុត្រចូលទស្សនា១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។

  • តម្លៃប្រេងសាំងបន្ដកើនឡើង ម៉ាស៊ូតថយចុះ (Video Inside)

    តម្លៃប្រេងសាំងបន្ដកើនឡើង ម៉ាស៊ូតថយចុះ (Video Inside)

    តម្លៃប្រេងសាំង នៅតែបន្ដកើនឡើង ខណៈប្រេងម៉ាស៊ូតបានធ្លាក់ចុះ នៅក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់៤០០រៀលក្នុង១ លីត្រ ដែលតម្លៃនេះ បានកើនឡើងមកវិញចំនួន៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៥៥០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះគឺបានថយចុះចំនួន១០០រៀល ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៥ពាន់១០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កម្រិតទឹកភ្លៀងចាប់ផ្ដើមថយចុះ (Video Inside)

    កម្រិតទឹកភ្លៀងចាប់ផ្ដើមថយចុះ (Video Inside)

    កម្រិតទឹកភ្លៀងធ្លាក់នឹងថយចុះក្នុងមួយសប្តាហ៍កំពុងឈានមកដល់នេះ ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្រិតធ្លាក់របស់ទឹកភ្លៀងនឹងមានប្រមាណពី១០ទៅ៣០ភាគរយរវាងពីថ្ងៃទី១ដល់៣វិច្ឆិកា។ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្ទ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី រវាងពី ១០ភាគរយ ទៅ ២០ភាគរយ។ ចំណែកនៅរាជធានីភ្នំពេញ, បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើត ជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដី រវាងពី២០ភាគរយទៅ៣០ ភាគរយ។