-
ក្រុមអ្នកស្រាវជ្រាវបរទេសថ្លែងថាចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ កម្ពុជាអាចជួបឧបសគ្គប្រែប្រួលអាកាសធាតុ (Video Inside)

ក្រុមអ្នកស្រាវជ្រាវបានថ្លែងថាភាពប្រែប្រួលអាកាសធាតុ និងកត្តាប្រឈមរបស់វា នឹងអាចក្លាយជាឧបសគ្គដល់ចក្ខុវិស័យ ឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា បើសិនជាមិនមានវិធានការទប់ស្កាត់ជាមុននោះទេ។ ការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាបំរែបំរួលអាកាសធាតុនេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហៅកាត់ថា CCDR ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១តុលា ក្រោមការរៀបចំរបស់អង្គការធនាគារពិភពលោក។ តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, មីយ៉ាន់ម៉ា និងឡាវ លោកស្រី Mariam Sherman បានថ្លែងថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែបញ្ហាប្រឈមមួយនោះ គឺការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលទាំងដោយផ្ទាល់និងប្រយោល។ លោកស្រីលើកឡើងថាប្រទេសកម្ពុជា គឺជាប្រទេស១ក្នុងចំណោមប្រទេសទាំងឡាយ ដែលមានភាពងាយរងគ្រោះចំពោះទឹកជំនន់ និងការកើនឡើងកម្តៅខ្លាំង។ លោកស្រីថ្លែងថារបាយការណ៍ CCDR នាពេលនេះបានចង្អុលបង្ហាញជាច្រើន ដើម្បីឱ្យកម្ពុជា អាចចាប់យកនូវទិដ្ឋភាពទាំងនេះ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាកាសធាតុ។
-
សម្តេចធិបតីអបអរសាទរអង្ករ SKO របស់កម្ពុជាឈ្នះពានរង្វាន់មាស (Video Inside)

អង្ករម៉ាកសមូហភាព SKO របស់កម្ពុជា ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃមួយប្រព្រឹត្តទៅក្នុងប្រទេសចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី១វិច្ឆិកានេះ ថ្លែងអបអរសាទរចំពោះអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨តុលា នៅតំបន់ស្វយ័តក្វាងស៊ីចូវ (Guangxi Zhuang) ក្នុងប្រទេសចិន។ ការទទួលបានពានរង្វាន់មាសនេះបានធ្វើឡើងក្នុងរង្វង់ការប្រកួតប្រជែងសំណាកអង្ករ នៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទផ្សេងទៀត មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវ នៅប្រទេសចិន។
-
កីឡាករ Dave Leduc បញ្ជាក់ក្តីរំភើបក្នុងការត្រៀមជួបសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា (Video Inside)

កីឡាករ Dave Leduc ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ Lethwei នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាវេលាថ្ងៃទី២វិច្ឆិកានេះ នៅមុនពេលដែលស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ ត្រៀមនឹងជួបប្រកួតជាមួយកីឡាករមេដាយមាសស៊ីហ្គេមកម្ពុជា លោក ព្រំសំណាង។ ស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ មកដល់ប្រទេសកម្ពុជាវេលាយប់ម៉ោង១១យប់ថ្ងៃទី១វិច្ឆិកា ខណៈការប្រកួតប្រដាល់ក្នុងសង្វៀន Town នឹងគ្រោងធ្វើនៅថ្ងៃទី៥វិច្ឆិកា។ ថ្លែងក្នុងបណ្តាញសង្គមរបស់ខ្លួន, កីឡាករ Dave Leduc បានបញ្ជាក់ថា លោកមានកិត្តិយសណាស់ក្នុងការជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃទី២វិច្ឆិកា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់មុននេះថា សម្តេចរីករាយក្នុងការត្រៀមជួបជាមួយស្តេចប្រដាល់ប្រទេសមីយ៉ាន់ម៉ានោះ។ លោក Dave Leduc បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ទៀតថា លោកមានមោទនភាពជាខ្លាំង ដែលសម្តេចបានចាប់អារម្មណ៍លើក្បាច់គុណបុរាណរបស់លោក ព្រំ សំណាង។ លោក Dave Leduc និយាយសន្យាថានឹង «បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យដល់ពិភពលោក»។ កីឡាប្រដាល់រវាងលោកព្រំសំណាងជាមួយនឹងលោក Dave Leduc នឹងធ្វើតែក្នុងមួយទឹករយៈពេល ៩នាទីដោយអ្នកទាំង២ នឹងប្រដាល់ដោយមិនពាក់ស្រោមដៃហ្គង់ឡើយ នៅក្នុងការប្រកួតថ្ងៃទី៥វិច្ឆិកាខាងមុខនេះ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនប្រែប្រួលគោលនយោបាយចិនតែមួយ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រគោលនយោបាយចិនតែមួយ និងការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ដែកថែបរវាងប្រទេសទាំង២ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទូរទស្សន៍ចិននៃកម្មវិធី Leader Talk ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
GPO 56:ភូមិសាស្ត្រនយោបាយ៖ អ៊ីស្រាអែលប្រកាសសង្គ្រាមដំណាក់កាលទី២ ដើម្បីបោសសម្អាតក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន !(មានវីដេអូ)

ប្រធានបទ៖ អ៊ីស្រាអែលប្រកាសសង្គ្រាមដំណាក់កាលទី២ ដើម្បីបោសសម្អាតក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន !វគ្គទី១ ៖ ដំណាក់កាលទី២នៃសង្រ្គាម អ៊ីស្រាអែល-ហាម៉ាស បានប្រព្រឹត្តទៅប្រកបដោយការបង្ហូរឈាមលើសពេលណាទាំងអស់វគ្គទី២ ៖ ចំនួនអ្នកគាំទ្រលើអ៊ីស្រាអែល និងអ្នកគាំទ្រលើក្រុមប្រដាប់អាវុធហាម៉ាសចាប់ផ្តើមធ្វើសកម្មភាពចេញមុខកាន់តែច្បាស់ជាងមុនវគ្គទី៣ ៖ កងកម្លាំងអ៊ីស្រាអែលកាន់តែបង្កើនការវាយប្រហារក្នុងតំបន់ហ្គាហ្សាប្រជាជនប៉ាឡេស្ទីនសម្រុកចូលក្នុងឃ្លាំងស្តុកស្បៀងអាហាររបស់អង្គការសហប្រជាជាតិដើម្បីដណ្តើមយកស្បៀងអាហារទៅតំបន់ហ្គាហ្សា។
-
ស្ទឹងត្រែងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៦ករណី និងបានកើតលើប្រទេសតែ២ ប៉ុណ្ណោះនៅអាស៊ាន។ ការឆ្លងនៅថ្ងៃនេះ បានបន្តថយចុះបន្ថែមទៀត បើប្រៀបធៀបនឹងម្សិលមិញច្រើនដល់ ១១៦ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៥ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
-
ស្ពានអាកាសព្រះមុនីវង្សដំណាក់កាលទី១ បញ្ចប់មុនចូលឆ្នាំខ្មែរ (Video Inside)

ស្ពានអាកាសព្រះមុនីវង្សត្រូវគេរាយការណ៍ថាគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនចូលបុណ្យឆ្នាំខ្មែរក្នុងឆ្នាំ២០២៤។ អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែ ពោលគឺជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំក្រោយ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំ២០២៥។ ស្ពានអាកាសព្រះមុនីវង្សដែលកំពុងសំរុកសាងសង់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសព្រះមុនីវង្ស សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា OCIC ក្នុងថវិកាចំណាយជាង ៣៦លានដុល្លារ ។ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសចំនួន ៧ រួចមកហើយ គឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថាស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ និងស្ពានអាកាសឫស្សីកែវ លើកំណាត់ផ្លូវជាតិលេខ០៥៕
-
១០ខែប្រមូលពន្ធដាបានជាង៣ពាន់លានដុល្លារ (Video Inside)

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានចំនួន ៣ពាន់ ៦០លាន ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងរយៈ១០ខែឆ្នាំ២០២៣នេះ។ ថវិកាប្រមូលពន្ធចំនួនសរុប ១ម៉ឺន ២ពាន់ ៣៩៦ក្បៀស៨៤ប៊ីលានរៀលនេះ គឺស្មើនឹង ៨៥ក្បៀស ៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំសរុបលទ្ធផលខែកញ្ញា និងប្រចាំត្រីមាសទី៣ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ។
-
អភិបាលខេត្តកោះកុងផ្តល់ថវិកា ៤លានរៀលដល់អ្នកបង្ហាញអត្តសញ្ញាណជនសម្លាប់សត្វឈ្លូសហែលក្នុងទឹក (Video Inside)

អភិបាលខេត្តកោះកុង បានប្រកាសផ្តល់ថវិកា ៤លានរៀល ចំពោះអ្នកដែលផ្តល់អត្តសញ្ញាណ អំពីបុរសម្នាក់ដែលបានយកដំបងជ្រុងវាយសម្លាប់កូនសត្វឈ្លូសហែលក្នុងទឹកសមុទ្ទ។ គូរបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ រូបវីដេអូមួយ ដែលបង្ហាញរូបបុរសម្នាក់ ប្រើដំបងវាយសម្លាប់សត្វឈ្លូស ដែលបានហែលក្នុងទឹកសមុទ្ទសម្តៅរកដីគោក បានធ្វើឱ្យមានការរិះគន់ក្នុងបណ្តាញសង្គមយ៉ាងខ្លាំងក្លា និងពូកគេបានស្នើឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ដាក់ទោស លើបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ។ ហេតុការណ៍ដែលមានការសម្លាប់សត្វឈ្លូសនោះ ត្រូវគេបញ្ជាក់ថាបានកើតឡើងនៅថ្ងៃទី២៥ តុលា នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង។ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុក ថ្ងៃទី៣១តុលា សន្យាផ្តល់ថវិកា ៤លានរៀល ដល់អ្នកណាដែលផ្តល់ព័ត៌មាន និងអត្តសញ្ញាណ របស់ជនសម្លាប់សត្វឈ្លូសនោះ ដើម្បីការដាក់ទោសតាមច្បាប់។ លោកស្រីអភិបាលខេត្ត បានសន្យាថានឹងរក្សាការសម្ងាត់ ចំពោះប្រភពដែលបញ្ជាក់ប្រាប់អត្តសញ្ញាណជនសង្ស័យនោះថែមទៀត។