Category: ទូរទស្សន៍

  • សម្តេចធិបតីអំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍(Video Inside)

    សម្តេចធិបតីអំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍(Video Inside)

    សម្តេចធិបតី បានអំពាវនាវពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ ខណៈការស្លាប់ និងរបួសដោយគ្រោះថ្នាក់តាមដងផ្លូវនេះ មានមនុស្សស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។ ប្រសាសន៍អំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ដែលជាផ្លូវមានសេចក្តីរាយការណ៍ជារឿយៗ អំពីគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់កើតឡើងជាប្រចាំរៀងរាល់ថ្ងៃ និងគ្មានថ្ងៃណាមួយ ដែលកម្ពុជាមិនមានគ្រោះថ្នាក់តាមដងផ្លូវនោះទេ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ គ្រោះថ្នាក់តាមដងផ្លូវបានសម្លាប់មនុស្ស ៧៥៦នាក់ និងមានអ្នករបួស ២ពាន់ ៧២នាក់។

  • ធនាគារពិភពលោកផ្តល់ជំនួយ ១៦៣លានដុល្លារ ជួយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តចំនួន៤ (Video Inside)

    ធនាគារពិភពលោកផ្តល់ជំនួយ ១៦៣លានដុល្លារ ជួយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តចំនួន៤ (Video Inside)

    ធនាគារពិភពលោកបានយល់ព្រមជួយកម្ពុជា លើគម្រោងមួយតម្លៃ ១៦៣លានដុល្លារ ដើម្បីការជួយពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តចំនួន៤ ដែលមានពលរដ្ឋរស់នៅ ១៧ម៉ឺន៥ពាន់នាក់។ សេចក្តីប្រកាសរបស់ធនាគារពិភពលោក ថ្ងៃទី២១វិច្ឆិកាពីរដ្ឋធានីវ៉ាស្ហ៊ីនតោន បានសរសេរថា «ថ្វីត្បិតប្រទេសកម្ពុជា មានវឌ្ឍនភាពច្រើន នៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅមានកិច្ចខិតខំចាំបាច់ដែលត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០»។ ធនាគារពិភពលោកបានថ្លែងថា គិតត្រឹមឆ្នាំ២០២២ ប្រជាជនកម្ពុជាមិនដល់១ភាគបីទេ ដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងដោយសុវត្ថិភាព។ ប្រជាជនប្រមាណលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យ ដែលមានការគ្រប់គ្រង់បានល្អ។ ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ការជួយលើគម្រោងតម្លៃ ១៦៣លានដុល្លារ «នឹងជួយរដ្ឋាភិបាល ក្នុងការកសាងគ្រឹះ រឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ»។ ខេត្តទាំងបួនដែលជាគោលដៅរបស់គម្រោងនេះរួមមាន ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល៕

  • សម្តេចធិបតីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៃជំនួយរបស់ជប៉ុន (Video Inside)

    សម្តេចធិបតីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៃជំនួយរបស់ជប៉ុន (Video Inside)

    សំណង់ការដ្ឋានផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-បាត់ដំបង នៃគំរោងឥណទានជំនួយពីប្រទេសជប៉ុន បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២២វិច្ឆិកា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកំណាត់ផ្លូវដែលសម្ពោធនេះ គឺជាសសៃឈាមដ៏ធំមួយ ដែលចិញ្ចឹមសេដ្ឋកិច្ចជាតិ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ អប្សរាណិតរាយការណ៍

  • សូមកុំភ្លេចចូលរួមទស្សនប្រដាល់គុនខ្មែរ លើឆ្នេរខ្សាច់ក្នុងពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី០៣

    សូមកុំភ្លេចចូលរួមទស្សនប្រដាល់គុនខ្មែរ លើឆ្នេរខ្សាច់ក្នុងពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី០៣

    ប្រដាល់គុនខ្មែរ លើឆ្នេរខ្សាច់សង្វៀនទូរទស្សន៍អប្សរា កីឡាករល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងជួបប្រកួតគ្នាប្រចាំឆ្នាំ ក្នុងរយៈពេល០៣ ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី០៣ នៅក្រុងកែប ខេត្តកែប។ សូមកុំភ្លេចចូលរួមទស្សនដោយផ្ទាល់ និងលើកញ្ចក់ទូរទស្សន៍អប្សរា។ ទំនាក់ទំនងពាណិជ្ជកម្ម៖ 098 833 372, 017 357 987, 071 611 1985

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៦៨៥ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៦៨៥ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៦៨៥ករណី ដែលកើនឡើងមកវិញចំនួន ១៧០ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន ដែលមានចំនួន ៣៩៧ករណី ច្រើនជាងគេ, ប្រទេសថៃ មានអ្នកឆ្លង ១៩៥ករណី និងប្រទេសឥណ្ឌូនេស៊ី មានការឆ្លង ៩៣ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង៣។ អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។

  • ក្រុមគ្រួសារសម្តេចតេជោធ្វើពិធីបុណ្យកឋិនទាននៅវត្តព្រះបារមីវង្កតបុរី (Video Inside)

    ក្រុមគ្រួសារសម្តេចតេជោធ្វើពិធីបុណ្យកឋិនទាននៅវត្តព្រះបារមីវង្កតបុរី (Video Inside)

    ពិធីបុណ្យកឋិនទាននឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះហើយ ក្រោយរយៈពេល នៃរដូវបុណ្យកឋិនរយៈពេល២៩ថ្ងៃ។ ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងរយៈពេលច្រើនថ្ងៃដែលរដូវបុណ្យកឋិន ជិតនឹងឈានដល់ពេលបញ្ចប់ បានចូលរួមជាមួយនឹងបរិស័ទនានា នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទស្សនាសេចក្តីរាយការណ៍

  • សម្តេចធិបតីបង្ហាញនូវគន្លឹះសំខាន់ ជំរុញវិស័យកសិកម្មមានស្តង់ដាខ្ពស់ (Video Inside)

    សម្តេចធិបតីបង្ហាញនូវគន្លឹះសំខាន់ ជំរុញវិស័យកសិកម្មមានស្តង់ដាខ្ពស់ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវគន្លឹះសំខាន់ នៃតួអង្គពាក់ព័ន្ធចំនួនបី ក្នុងការជួយជំរុញវិស័យកសិកម្មរបស់កម្ពុជា ដើម្បីត្រូវដើរឱ្យទាន់នឹងវិស័យកសិកម្មជឿនលឿនរបស់ពិភពលោក។ កម្ពុជាក្នុងសម័យអតីតកាល, ការធ្វើកសិកម្ម គឺពឹងផ្អែកជាសំខាន់លើពលកម្មមនុស្សច្រើន ដែលមានភាពយឺតយ៉ាវមិនអាចបំពេញនូវអ្វីដែលប្រទេសធ្វើជំនួញនៅលើលើពិភពលោកចង់បានឡើយ។ កម្ពុជានារយៈពេលចុងក្រោយនេះ ការធ្វើកសិកម្ម បានប្រែប្រួលបត់បែន តាមសម័យឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យា។ កម្ពុជាអាចមានលទ្ធភាពធ្វើស្រូវអង្ករហូបគ្រប់គ្រាន់ដោយខ្លួនឯង និងមានលទ្ធភាពនេះចេញទៅលក់នៅក្រៅប្រទេសថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវតួអង្គសំខាន់ចំនួន៣ ដែលនឹងជួយកម្ពុជាធ្វើដំណើរចាកចេញពីការធ្វើកសិកម្មដែលពឹងលើកម្លាំងច្រើន និងការជួយជំរុញវិស័យកសិកម្មកម្ពុជា ក្លាយជាការធ្វើកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដាខ្ពស់ និងមានការប្រកួតប្រជែងលើសកលលោក។ វិស័យកសិកម្មរបស់កម្ពុជាត្រូវគេកត់សម្គាល់ថាមានដំណើរការល្អនៅក្នុងស្រុក បើទោះបីជាប្រទេសមួយចំនួនលើសកលលោកបានរងនឹងវិបត្តិស្បៀងអាហារ ដោយសារតែបញ្ហាសង្គ្រាមកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន និងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីនក៏ដោយ។ លើសពីនោះទៀត, ចំណោទនៃកត្តាបរិស្ថានជាពិសេសបាតុភូតកម្តៅអែលនីញ៉ូ El Nino ដែលបង្កគ្រោះរាំងស្ងួត និងបង្កជាព្យុះភ្លៀង នាំទឹកជំនន់លិចលង់ដល់ប្រទេសមួយចំនួន លើសកលលោក ក្នុងឆ្នាំ២០២៣នេះក៏ដោយ ប៉ុន្តែវិស័យកសិកម្មរបស់កម្ពុជា មិនមានការរងប៉ះទង្គិចខ្លាំងក្លាដូចប្រទេសមួយចំនួនធ្លាប់បានជួបប្រទះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញកត្តាប៉ះពាល់ដល់ប្រទេសមួយចំនួន លើសកលលោក ដោយសារសង្គ្រាម និងបាតុភូតកម្តៅអែលនីញ៉ូ ដែលបាននិងកំពុងកើតឡើង។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដើម្បីនាំប្រទេសកម្ពុជា…

  • តុលាការខេត្តកំពង់ស្ពឺចេញដីកាចាប់ខ្លួន កង តារាវិឆៃ (Video Inside)

    តុលាការខេត្តកំពង់ស្ពឺចេញដីកាចាប់ខ្លួន កង តារាវិឆៃ (Video Inside)

    តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលប្រើប្រាស់អាវុធខុសច្បាប់បង្កការបាញ់អនាធិបតេយ្យ។ គួរបញ្ជាក់ថាផ្ទះលំហែមួយ ស្ថិតនៅលើភ្នំគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់អនុសេនីយ៍ទោនគរបាលម្នាក់ ឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ មានហេតុការណ៍បាញ់រះយ៉ាងអនាធិបតេយ្យមួយ ដែលសមត្ថកិច្ចបានរកឃើញមានសំបកគ្រាប់បាញ់ចំនួនដល់ ២០០គ្រាប់។ មនុស្ស៤នាក់ដែលបំរើការជានគរបាលជាមួយនឹងកាំភ្លើងខ្លីចំនួនបីដើម បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការទទួលត្រូវលើការបាញ់រះអនាធិបតេយ្យ។ មនុស្សទាំង៤នាក់នោះ បានប្រឈមការចោទប្រកាន់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត។ យោងតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ និងរងការបណ្តេញចេញពីអង្គភាពរបស់ខ្លួន។ ទោះជាយ៉ាងណា ក៏ដោយម្ចាស់ផ្ទះឈ្មោះ កង តារាវិឆៃ បានរត់គេចខ្លួនបាត់ស្រមោល។ ដីការបស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក សេង រិទ្ធី បានបញ្ជា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ» នោះ ដើម្បីការផ្តន្ទាទោសតាមច្បាប់។

  • រាជរដ្ឋាភិបាលគ្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រតម្លៃ ២លានដុល្លារ ក្នុងខេត្តស្វាយរៀង (Video Inside)

    រាជរដ្ឋាភិបាលគ្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រតម្លៃ ២លានដុល្លារ ក្នុងខេត្តស្វាយរៀង (Video Inside)

    រាជរដ្ឋាភិបាល គ្រោងនឹងសាងសង់ប្រព័ន្ធធារាសាស្ត្រមួយកន្លែងនៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង ដែលនឹងមានតម្លៃប្រមាណ ២លានដុល្លារ។ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ គឺជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ប្រព័ន្ធធារាសាស្ត្រនេះ គឺនឹងជួយកសិករលើកាត់បន្ថយទឹកជំនន់ផង, ជួយផ្តល់ទឹក ដល់កសិករនៅពេលមានគ្រោះរាំងស្ងួត តាមរយៈប្រព័ន្ធធារាសាស្រ្ត និងបង្កើនផលិតភាព ប្រសិទ្ធភាពលើវិស័យកសិកម្ម។

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលរួមបិទសមយុទ្ធពហុសាសន៍៦ប្រទេសនៅប្រទេសចិន (Video Inside)

    នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលរួមបិទសមយុទ្ធពហុសាសន៍៦ប្រទេសនៅប្រទេសចិន (Video Inside)

    អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការបិទសមយុទ្ធពហុសាសន៍៦ប្រទេស នៅក្នុងប្រទេសចិន។ កម្ពុជា, ថៃ, ឡាវ, ម៉ាឡេស៊ី និងវៀតណាម បានចូលរួមធ្វើសមយុទ្ធរួមគ្នាមួយ ជាមួយនឹងប្រទេសចិន រយៈពេល១០ថ្ងៃនៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង។ សមយុទ្ធពហុសាសន៍ឈ្មោះ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣។ កម្លាំងកម្ពុជាដែលបានចូលរួមក្នុងសមយុទ្ធពហុសាសន៍នោះ មានចំនួន ៩២នាក់។ មន្ត្រីយោធាកម្ពុជាបានថ្លែងថាក្នុងដំណើរអញ្ជើញចូលរួមបិទសមយុទ្ធពហុសាសន៍នោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបគួរសមជាមួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នាយឧត្តមសេនីយ៍ វ៉ាង ស៊ីវពីន ក្នុងកិច្ចពិភាក្សាដែលផ្តោតលើការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ចិន វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព ២០២៣» ដែលលោកបានចាត់ទុកថា នេះគឺសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ដល់កងទ័ពរំដោះប្រជាជនចិន និងជាពិសេសតំបន់ភូមិភាគខាងត្បូង។