-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៧០៩ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៧០៩ករណី ដោយគ្រាន់តែប្រទេសម៉ាឡេស៊ីមួយប៉ុណ្ណោះ មានការឆ្លងច្រើនដល់ ១ពាន់ ៤១៤ករណី។ ការឆ្លងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ១ពាន់ ៩៧ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ១ពាន់ ៤១៤ករណី ច្រើនជាងគេ, ប្រទេសហ្វីលីពីន មាន ២០៤ករណី និងប្រទេសថៃ មានការឆ្លង ៩១ករណី តិចជាងគេ ក្នុងចំណោមប្រទេសទាំង៣។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ៣នាក់ និងប្រទេសថៃ ២នាក់។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៧០៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង…
-
វិបត្តិពិភពលោក ប៉ះទង្គិចការនាំទំនិញកសិផលកម្ពុជា (Video Inside)

កម្ពុជាបាននាំចេញទំនិញកសិផលជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានថវិកា ៣ពាន់ ៩០៩លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី៥ធ្នូ ការនាំចេញទំនិញកសិផលសរុប ៧លាន ៣សែនតោននេះ បានថយចុះប្រមាណ ៤.៦០% បើប្រៀបធៀបនឹងឆ្នាំ២០២២។ ការថយចុះនេះត្រូវគេបន្ទោសថា ដោយសារបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជម្លោះនេះ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកល ដែលបានចុះខ្សោយរួចទៅហើយនោះ រួមទាំងអត្រាការប្រាក់ខ្ពស់ នៃទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរវាងរុស្ស៊ីនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ នៅជាមួយគ្នានេះផងដែរក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ការនាំចេញអង្កររបស់កម្ពុជា បានជាង ៦០ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២០លានដុល្លារ។ ចំណែកការនាំចេញស្រូវទៅលើទីផ្សារអន្តរជាតិវិញ បាន ៤លានតោន ដែលគិតជាទឹកប្រាក់មានប្រមាណជាង ១ពាន់ ១០០លានដុល្លារ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ។
-
សម្តេចធិបតីត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជប៉ុនអាស៊ានក្នុងរដ្ឋធានីតូក្យូ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចក្នុងរដ្ឋធានីតូក្យូ នាពាក់កណ្តាលខែធ្នូនេះ ដើម្បីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ នឹងមានរវាងពីថ្ងៃទី១៦ ដល់ ១៨ ធ្នូ ក្នុងរដ្ឋធានីតូក្យូ។ ជប៉ុននិងអាស៊ាន បានកសាងទំនាក់ទំនងជិតស្និទ្ធរវាងគ្នាជាដៃគូធ្វើជំនួញ។ ប្រទេសជប៉ុន បានចាត់ទុកថាការចូលរួមជាមួយអាស៊ានកាន់តែជិតស្និទ្ធ ក្នុងដំណើរការជាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការតំបន់ គឺជាប្រការដែលមានសារៈសំខាន់ សម្រាប់ស្ថិរភាព និងវិបុលភាព សម្រាប់ជប៉ុន។ យោងតាមទិន្នន័យបឋមរបស់អាស៊ាន, ទំហំពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាននិងជប៉ុន បានកើនឡើងដល់ ២២៥ចុច៩ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង៨ភាគរយ នៃការធ្វើពាណិជ្ជកម្មទំនិញសរុបរបស់អាស៊ាន ខណៈលំហូរវិនិយោគទុនផ្ទាល់បរទេស FDI ពីប្រទេសជប៉ុនមានសរុបចំនួន ២០ចុច៤ពាន់លានដុល្លារអាមេរិក។ នៅជាច្រើនថ្ងៃមុនកិច្ចប្រជុំកំពូលជប៉ុន និងអាស៊ាន ឈានមកដល់, និស្សិត និងពលករខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុន បានថ្លែងបង្ហាញក្តីរីករាយ ចំពោះការអញ្ជើញចូលរួមរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី នៃប្រទេសកម្ពុជា ដែលនឹងអញ្ជើញមកដល់រដ្ឋធានីតូក្យូនាប្រមាណ ១០ថ្ងៃខាងមុខទៀតនេះ។
-
អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ផ្តើមវាយតម្លៃល្អលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា (Video Inside)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវគេរាយការណ៍ថា បានចាប់ផ្តើមមើលឃើញនូវភាពវិវត្តន៍ល្អទៅមុខ នៃស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជាហើយ។ រាជរដ្ឋាភិបាលថ្មី នៃអាណ្ណត្តិទី៧ រដ្ឋសភា ក្រោយការឡើងកាន់តំណែងចាប់តាំងពីថ្ងៃទី២២សីហានោះមក ត្រូវគេឃើញថា បានប្រឹងប្រែងជាខ្លាំង នៅក្នុងការពង្រឹងរៀបចំដុសខាត់ និងកែទម្រង់លើវិស័យជាច្រើន ក្នុងនោះរួមមានវិស័យសិទ្ធិមនុស្សផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ថ្នាក់ដឹកនាំរដ្ឋសភាក្នុងប្រទេស CLV ជួបប្រជុំគ្នាលើកដំបូង (Video Inside)

ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសកម្ពុជា, ឡាវ និងវៀតណាម បានជួបប្រជុំគ្នាលើកដំបូងនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ ក្នុងរដ្ឋធានីវៀងចន្ទ នៃប្រទេសឡាវ។ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំងបី បានស្ថិតក្រោមប្រធានបទ «ពង្រឹងតួនាទីសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា, ឡាវ និងវៀតណាម»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
គោលនយោបាយ នៃអាទិភាពចុងក្រោយទាំង៦ សម្រាប់ឆ្នាំ២០២៣ ត្រូវបានប្រកាសអនុវត្ត (Video Inside)

គោលនយោបាយអាទិភាពចុងក្រោយមួយក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាប់ដំណើរការលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាចំណុចអាទិភាព «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ដែលបានចែងក្នុងចំណុចទី៣ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះហើយ។ សម្តេចធិបតីថ្លែងថា គោលនយោបាយជាតិគាំពារសង្គម ដែលត្រូវបានដាក់ឱ្យអនុវត្ត គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង។ សម្តេចបានថ្លែងបន្តថា ការជួយតិច ឬជួយច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយយោងតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋចោលនោះឡើយ។ កម្មវិធីជាតិជំនួយសង្គម នឹងត្រូវអនុវត្តក្នុងកញ្ចប់គ្រួសារ និងត្រូវអនុវត្តលើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
-
ត្រឹមតែរយៈពេលជាង៣ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៨៧៥ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ៨៧៥ករណី ដោយគ្រាន់តែប្រទេសសឹង្ហបុរីមួយប៉ុណ្ណោះ មានការឆ្លងច្រើនដល់ ២ពាន់ ៣៧២ករណី។ ការឆ្លងរយៈពេល ៣ថ្ងៃចុងក្រោយនេះ បានកើនឡើងច្រើនដល់ ២ពាន់ ៣៧៨ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ២ពាន់ ៣៧២ករណី ច្រើនជាងគេ, ប្រទេសហ្វីលីពីន មាន ៣៩៧ករណី, ប្រទេសឥណ្ឌូនេស៊ី មាន ១០៣ករណី, ប្រទេសឡាវ មាន ២ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី តិចជាងគេ ក្នុងចំណោមប្រទេសទាំង៥។ អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសសឹង្ហបុរី ១១នាក់ និងប្រទេសឥណ្ឌូនេស៊ីម្នាក់។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៨ម៉ឺន ៧ពាន់…
-
ព្យាករណ៍ធាតុអាកាស (Video Inside)

ខ្យល់មូសុងឦសាននៅតែបន្ដធ្លាក់ក្នុងសប្ដាហ៍នេះ ប៉ុន្តែសីតុណ្ហភាពកើនខ្ពស់ជាងសប្តាហ៍មុនបន្តិច។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែធ្នូ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣៣ ទៅ ៣៥អង្សាសេ។ តាមការព្យាករណ៍ នៅតំបន់វាលទំនាបនេះ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ១ ទៅ ៣ម៉ែត្រ ក្នុងមួយវិនាទី។ នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៣ ទៅ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣១ ទៅ ៣៣អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ១ ទៅ ៣ម៉ែត្រ ក្នុងមួយវិនាទី។ ចំណែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៣ ទៅ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០ ទៅ ៣២អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ នឹងមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនរវាងពី…
-
គណបក្សភ្លើងទៀននិយាយថា គេបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា តាមរយៈគណបក្សឆន្ទៈខ្មែរ (Video Inside)

គណបក្សភ្លើងទៀន បានថ្លែងថា គេបានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៤ធ្នូនេះ តាមរយៈគណបក្សឆន្ទៈខ្មែរ។ គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សទី២ហើយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ យោងតាមច្បាប់ គជប នឹងត្រូវពិនិត្យលើភាពស្នើសុំចុះបញ្ជីនេះក្នុងរយៈពេល១សប្តាហ៍។ អប្សរាណិតរាយការណ៍