-
ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា! (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ២២៨ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះថែមទៀតចំនួន ២១៧ករណី បើប្រៀបធៀបការឆ្លង កាលពីថ្ងៃម្សិលមិញ ដែលមានតែ ១១ករណីប៉ុណ្ណោះ។ ប្រទេសចំនួន២ នៅអាស៊ាន ដែលមានការឆ្លងថ្មីនៅថ្ងៃទីនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លងចំនួន ២២៥ករណី និងប្រទេសកម្ពុជាដែលមានការឆ្លង ៣ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៣នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ៣ពាន់ ៨៩៧ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៦៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
ក្រសួងសុខាភិបាលរិះគន់បុគ្គលជិះម៉ួតូនាំមុខរថយន្តឡានពេទ្យ (Video Inside)

ក្រសួងសុខាភិបាលបានរិះគន់ចំពោះទង្វើរបស់បុគ្គលជិះម៉ូតូនាំមុខរថយន្តឡានពេទ្យ ដោយចាត់ទុកថាជាសកម្មភាពខុសច្បាប់។ ការរិះគន់នេះ បានធ្វើក្នុងសេចក្តីជូនដំណឹងមួយ នាថ្ងៃទី៥មករា ដោយបញ្ជាក់ថា «សព្វថ្ងៃនេះមានមនុស្សមួយចំនួនតូច បានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាន នូវភាពអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល»។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តថា «ចំពោះសកម្មភាពខុសច្បាប់ ដែលមនុស្សមួយ ចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា, ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ»។ មន្ទីរសុខាភិបាល បានចាត់ទុកសកម្មភាពនោះ «ជាសកម្មភាពខុសច្បាប់, បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះ គ្មានវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ»។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើរកការលុបបំបាត់នូវសកម្មភាពនោះ និងបានស្នើដល់ក្រសួងសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គល ដែលធ្វើសកម្មភាពខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
-
កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតចាប់ដំណើរការសាឡើងវិញ (Video Inside)

កំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរី ដែលបានបាក់ស្រុតប្រមាណ ៥ខែកន្លងមកនេះ ត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា សម្រាប់យានយន្តគ្រប់ប្រភេទវិញហើយ។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតប្រវែងប្រមាណ ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានបាក់ស្រុតកាលពីថ្ងៃទី១សីហាឆ្នាំ២០២៣ ដោយសារជំនន់ទឹកភ្លៀងហូរកាត់។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានថ្លែងផ្លូវនោះ ត្រូវបានបើកដំណើរការសាឡើងវិញហើយ ក្រោយការស្ថាបនាផ្លូវថ្មីតភ្ជាប់សាឡើងវិញ។ ផ្លូវជាតិលេខ៧៦ ប្រវែង១២៧គីឡូម៉ែត្រ បានចាប់ផ្តើមស្ថាបនាដំបូង នៅក្នុងខែកុម្ភៈឆ្នាំ២០០៧ និងបានបញ្ចប់ការសាងសង់ក្នុងខែមីនាឆ្នាំ២០១១ ដោយចំណាយថវិកា ៥១លាន ៩សែនដុល្លារ។ ផ្លូវនេះ ត្រូវបានដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី៣១មករាឆ្នាំ២០១២។ ការបាក់ស្រុតផ្លូវ ដោយសារទឹកជំនន់ហូរកាត់នោះ គឺជាលើកដំបូងហើយចាប់តាំងពីផ្លូវបានកសាងរយៈពេល១២ឆ្នាំរួចមកនោះ។
-
ក្រសួងធនធានទឹកប្រាប់ពលរដ្ឋនៅតំបន់មួយ ក្នុងខេត្តកំពង់ឆ្នាំង មិនត្រូវធ្វើស្រែប្រាំងដោយសារករណីចំណោទទឹក (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវផ្អាកការបង្កបង្កើនផលស្រូវប្រាំងមួយកន្លែង ស្ថិតនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត «អាចាំង និងផ្នែកខាងលើ នៃដងស្ទឹងជ្រៃបាក់» ខេត្តកំពង់ឆ្នាំង។ សេចក្តីជូនដំណឹងថ្ងៃទី៤មករាឆ្នាំ២០២៤ បានប្រាប់ពលរដ្ឋថា ធារទឹកនៅទីនោះមានកម្រិត របស់វាដែលមិនអាចផ្តល់ឱ្យក្នុងតំបន់ ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ នឹងបន្តធ្វើស្រែប្រាំងបានទៀតទេ។ ក្រសួងធនធានទឹកថ្លែងថា «ជារៀងរាល់ឆ្នាំបរិមាណទឹកមានសម្រាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ»។ ក្រសួងធនធានទឹកបានប្រាប់ពលរដ្ឋថា «ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផល ស្រូវប្រាំងទៀតនោះ គឺអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃផង, ខ្វះទឹក សម្រាប់សត្វពាហនៈផង និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន»។ ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា «ក្នុងករណីបងប្អួនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំង ក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង មិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំងនោះឡើយ»។ សេចក្តីជូនដំណឹងប្រាប់ពលរដ្ឋនូវការប្រមើលឃើញភាពខ្វះទឹកនេះទៀត បានធ្វើឡើងនៅទន្ទឹមការព្យាករថាបាតុភូតកម្តៅអែលនីញ៉ូ នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា និងនៅប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍សាជាថ្មីវិញ ក្នុងឆ្នាំ២០២៤នេះ។
-
ក្រសួងកសិកម្មសម្រួលជុំវិញស្ថានការណ៍រិះគន់ លើចំណាត់ការទឹករបស់ក្រសួងកសិកម្ម (Video Inside)

ក្រសួងកសិកម្មបានប្រញាប់សម្រួល ជុំវិញស្ថានការណ៍រិះគន់មួយ បន្ទាប់ពីភាពបុរេសកម្មមួយ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបារម្ភជុំវិញការខ្វះទឹក និងតម្រូវឱ្យកសិករមិនត្រូវធ្វើដំណាំស្រូវប្រាំងជាបន្ថែមទៀតនោះ បែរជារងនឹងការរិះគន់ពីមតិមួយចំនួន។ មតិដែលរិះគន់និយាយចោទថា មន្ត្រីអសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ ខណៈដែលក្តីបារម្ភចំណោទ នៃការខ្វះទឹកក្នុងឆ្នាំ ដែលមានការព្យាករផលប៉ះទង្គិចបាតុភូត El Nino នេះ ត្រូវគេឃើញថាមិនមែនមានតែចំពោះកម្ពុជាតែមួយប៉ុណ្ណោះឡើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សមត្ថកិច្ចបានបញ្ជូនខ្លួនក្មេងទំនើងវាយតប់គ្នាទៅតុលាការ (Video Inside)

ក្រុមក្មេងទំនើងប្រុសស្រីចំនួន៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារអំពើហិង្សាវាយតប់លើសិស្សស្រីម្នាក់ បង្ហោះតាមបណ្តាញសង្គម ត្រូវបានបញ្ជូនទៅតុលាការហើយនៅថ្ងៃនេះ។ អំពើហិង្សារបស់សិស្សសាលាដែលបង្ហោះតាមបណ្តាញសង្គមកាលពីថ្ងៃទី៤មករានោះ ត្រូវបានមតិសាធារណៈអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្រុមក្មេងទាំង ៥នាក់ ដែលបានឃាត់ខ្លួននៅក្នុងហេតុការណ៍ប្រព្រឹត្តនៅក្នុងខណ្ឌកំបូលនោះ រួមមានទាំងអ្នកដៃដល់, អ្នកថតវីដេអូ និងអ្នកផ្សំគំនិតថែមទៀត។
-
បណ្តេញនគរបាល ១២រូបពីបទល្មើសវិន័យ (Video Inside)

មន្ត្រីនគរបាល១២រូប ដែលមានឋានន្តរសក្តិពីព្រិន្ទបាលទោ ដល់វរសេនីយ៍ទោ ត្រូវបានដកហូតសក្តិ និងតំណែង និងបណ្តញចេញពីក្របខណ្ឌនគរបាលជាតិថែមទៀត។ ប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរថាការបណ្តេញនេះ ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ ក្រសួងមហាផ្ទៃក្រោយពីមានការកែសំរួលការដឹកនាំខ្លះ ក្រោមរដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ត្រូវគេឃើញថាបានអនុវត្តការបណ្តេញមន្ត្រីអសកម្ម និងមន្ត្រីប្រព្រឹត្តបទល្មើសវិន័យច្រើនជាងគេគួរឱ្យកត់សម្គាល់។ មន្ត្រីនគរបាលទាំង១២រូប ដែលត្រូវបានបណ្តេញចេញក្នុងប្រកាសចុះថ្ងៃទី៣មករាឆ្នាំ២០២៤ រួមមានមន្ត្រីក្នុងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន, ការិយាល័យអន្តរាគមន៍, ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ, ខណ្ឌ៧មករា, ខណ្ឌមានជ័យ, ខណ្ឌកំបូល, ខណ្ឌព្រែកព្នៅ, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និងស្នងការដ្ឋាននគរបាលរាជធានី។
-
ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបចាត់ទុកដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទ្វីបអឺរ៉ុប គឺជានិមិត្តរូបសន្តិភាព (Video Inside)

ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេសនៃទ្វីបអឺរ៉ុប បានចាត់ទុកដំណើរធ្វើទស្សនកិច្ចលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាយករដ្ឋមន្ត្រី មកកាន់ទ្វីបអឺរ៉ុបនាប៉ុន្មានថ្ងៃខាងមុខនេះ គឺជានិមិត្តរូបសន្តិភាពរបស់កម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង នឹងធ្វើរវាងពីថ្ងៃទី១៨ដល់១៩មករា។ សម្តេចធិបតីនឹងជួបសវនាការជាមួយលោក អេម៉ានូអែល ម៉ាក្រុង នៅក្នុងវិមានប្រធានាធិបតី Élysée។ ក្នុងដំណើរទស្សនកិច្ចក្នុងទ្វីបអឺរ៉ុបនោះ សម្តេចធិបតី និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីសរវាងពីថ្ងៃទី១៥ ដល់ដល់១៩មករា និងសម្តេចធិបតី នឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសថែមទៀត។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងក្តីរំភើប និងបញ្ជាក់ពីការរង់ចាំទទួលស្វាគមន៍។ ដំណើរចាកចេញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវគេរាយការណ៍ថា គ្រោងនឹងធ្វើនៅមុនថ្ងៃទី១៥មករា។ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងសារលិខិតអញ្ជើញរបស់លោក ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានសរសេរបញ្ជាក់ក្តីរំពឹងចង់ជួបនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា…