Category: ទូរទស្សន៍

  • ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១២ (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១២ (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រZ9 ផ្ទុកមនុស្ស២នាក់ ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១២ហើយ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បង្ហាញអំពីតម្រុយណាជាប់ពាក់ព័ន្ធឡើយ។ សម្តេចធិបតីបានថ្លែងតាមសារបណ្តាញសង្គម ជាមួយបទបញ្ជាថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ, ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខរហូតដល់គេអាចរកឃើញអាកាសយានិកបាត់ខ្លួន ទាំង ២នាក់នោះ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការផ្សាយព័ត៌មានចាស់និយាយថាសម្តេចរងរបួស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការផ្សាយព័ត៌មានចាស់និយាយថាសម្តេចរងរបួស (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើសមត្ថកិច្ច ស្រាវជ្រាវរកគណនីហ្វេសប៊ុកមួយ ដែលផ្សាយព័ត៌មានចាស់ធ្វើឱ្យការយល់ច្រឡំថា សម្តេចកំពុងរងរបួសដោយការគ្រេចស្មាខាងស្តាំ និងបានចាកចេញពីប្រទេស ទៅកាន់សឹង្ហបុរី។ សម្តេចតេជោបានថ្លែងថា ការផ្សាយព័ត៌មានតាមហ្វេសប៊ុកឈ្មោះអរគុណសន្តិភាពនោះ គឺជាព័ត៌មានចាស់ដែលកើតឡើងតាំងពីឆ្នាំ២០១៩នោះមក និងសម្តេចបានចាត់ទុកថាការផ្សាយ និងបង្ហោះព័ត៌មានបែបនេះ នឹងធ្វើឱ្យមានការភ័ន្តច្រឡំថា សម្តេចបានរងរបួស និងកំពុងចាកចេញពីប្រទេស។ សម្តេចបានសរសេរតាមបណ្តាញសង្គម ជាមួយការព្រមានគណនីបណ្តាញសង្គមហ្វេសប៊ុក អរគុណសន្តិភាពនោះ «សូមកុំរពឹស»។ សម្តេចបាន «ស្នើសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ដើម្បីឈានបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ»។

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ-កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ-កម្ពុជា-ឡាវ-វៀតណាម (CLV DTA)
  • តម្លៃប្រេងសាំងថេរ ម៉ាស៊ូតចុះ (Video Inside)

    តម្លៃប្រេងសាំងថេរ ម៉ាស៊ូតចុះ (Video Inside)

    តម្លៃប្រេងសាំង សម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ នឹងស្ថិតនៅដដែល ខណៈប្រេងម៉ាស៊ូតបានថយចុះមកវិញតិចតួច។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤, ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន បានចុះមកវិញចំនួន៥០ រៀលក្នុង១លីត្រ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ភ្លៀងបន្តធ្លាក់ច្រើនថែមទៀត ខណៈសម្ពាធទាបវិវត្តន៍ជាព្យុះទីបួន (Video Inside)

    ភ្លៀងបន្តធ្លាក់ច្រើនថែមទៀត ខណៈសម្ពាធទាបវិវត្តន៍ជាព្យុះទីបួន (Video Inside)

    ឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលវិវត្តន៍ជាព្យុះទីបួនឈ្មោះព្រះពិរុណ និងឈ្មោះហ្គេមី នឹងបន្តឱ្យកម្ពុជាទទួលបានទឹកភ្លៀងធ្លាក់ជាច្រើនទៀតក្នុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងកាលពីសប្តាហ៍មុន ជាពិសេសនៅក្នុងតំបន់ភាគឥសាន និងតាមដងជួរភ្នំក្រវាញ បានបង្កជាឧបសគ្គធ្វើឱ្យលិចលង់តាមកន្លែងមានទំនាបជាច្រើន ដែលមិនទាន់បានរីងអស់នៅឡើយទេ។ អប្សរាណិតរាយការណ៍

  • អាជ្ញាធរគ្រឿងញៀនបញ្ជាក់ភាពប្តេជ្ញាចិត្តបង្ក្រាបគ្រឿងញៀន (Video Inside)

    អាជ្ញាធរគ្រឿងញៀនបញ្ជាក់ភាពប្តេជ្ញាចិត្តបង្ក្រាបគ្រឿងញៀន (Video Inside)

    អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ការប្តេជ្ញាចិត្ត ជុំវិញការមិនបន្ធូរបន្ថយដៃ ក្នុងការបង្ក្រាបគ្រឿងញៀនឡើយ ខណៈសេចក្តីរាយការណ៍ខ្លះបានបង្ហាញថា អំពើជួញដូរគ្រឿងញៀនេះ ក៏មានជាប់ពាក់ព័ន្ធនឹងកម្លាំងសមត្ថកិច្ចផងដែរ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅក្នុងខែកក្កដានេះ ធ្លាប់បានមានប្រសាសន៍ថា មានមន្ត្រីថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម ពីវៀតណាមចូលមកកម្ពុជា។ អប្សរាណិតរាយការណ៍

  • អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អាទល់ ខារ៉េ Atul Khare ស្ញប់ស្ញែងភាពវិវឌ្ឍន៍របស់កម្ពុជា (Video Inside)

    អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អាទល់ ខារ៉េ Atul Khare ស្ញប់ស្ញែងភាពវិវឌ្ឍន៍របស់កម្ពុជា (Video Inside)

    មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិលោក អាទល់ ខារ៉េ ដែលបំពេញទស្សនកិច្ចនៅកម្ពុជា បានអញ្ជើញជួបសម្តេចតេជោប្រធានព្រឹទ្ធសភា និងអញ្ជើញជួបសម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោក អាទល់ ខារ៉េ ដែលធ្លាប់បានធ្វើទស្សនកិច្ចកម្ពុជាលើកដំបូង កាលពី ៣២ឆ្នាំមុន គ្រាកម្ពុជាកំពុងមានសង្គ្រាមស៊ីវិលក្នុងពេលនោះ បានថ្លែងភ្ញាក់ផ្អើលក្រោយបានឃើញភាពវិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជា ដែលមកត្រឹមតែជាប្រទេសមានការរីកចំរើនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាប្រទេសដែលកំពុងជួយពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិថែមទៀត។ អប្សរាណិតរាយការណ៍

  • ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១០ (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១០ (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស ២នាក់ ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១០ហើយ។ ក្រសួងការពារជាតិបានថ្លែងថា នៅថ្ងៃទី២២កក្កដានេះ គឹបានដាក់កម្លាំងមនុស្សសម្រូតចុះតាមខ្សែពួរពីឧទ្ធម្ភាគចក្រចុះស្វែងរក ក្នុងកន្លែងព្រៃក្រាស់មួយ ក្នុងតំបន់អូរសោម ដែលគេសង្ស័យថា ឧទ្ធម្ភាចក្រអាចត្រូវបានរកឃើញតម្រុយដែលបាត់នៅទីនោះ។ អប្សរាណិតរាយការណ៍

  • រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទី៥៧ នៅឡាវ (Video Inside)

    រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទី៥៧ នៅឡាវ (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្ដាសោភា គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក្នុងសប្តាហ៍នេះ នៅប្រទេសឡាវ ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរវាងពីថ្ងៃទី២៤ ដល់ ២៧កក្កដា នឹងស្ថិតក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” និងជាឱកាស «ដើម្បីពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយ ដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម»។

  • ធនាគារជាតិកម្ពុជាដោះស្រាយភាពត្អូញត្អែរលើក្រដាសប្រាក់ដុល្លារចាស់ ឬទក់រហែកតិចតួច (Video Inside)

    ធនាគារជាតិកម្ពុជាដោះស្រាយភាពត្អូញត្អែរលើក្រដាសប្រាក់ដុល្លារចាស់ ឬទក់រហែកតិចតួច (Video Inside)

    ធនាគារជាតិនៃកម្ពុជា បានប្រញាប់ដោះស្រាយបញ្ហាលំបាក លើការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ឬប្រឡាក់ពាក់ព័ន្ធបញ្ហាត្អូញត្អែរកើតឡើងនៅក្នុងខេត្តសៀមរាប។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំណាត់ការរបស់ធនាគារជាតិ នៃកម្ពុជា ដែលដោះស្រាយលើបញ្ហានោះវិញបានភ្លាម បន្ទាប់ពីបទបញ្ជារបស់នាយករដ្ឋមន្ត្រី ប្រមាណ២៤ម៉ោងនោះរួចមក។ អប្សរាណិតរាយការណ៍