Category: ទូរទស្សន៍

  • ភូមិសាស្រ្តនយោបាយ ៖ តើមានអ្វីកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារមកលើ លោក ដូណាល់ ត្រាំ ? (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ៖ តើមានអ្វីកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារមកលើ លោក ដូណាល់ ត្រាំ ? (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ វគ្គទី១៖ ការបាញ់ប្រហារមកលើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានឆ្លុះបញ្ចាំងឱ្យគេឃើញពីអំពើហិង្សានិងឧក្រិដ្ឋកម្មនយោបាយនៅសហរដ្ឋអាមេរិក ? វគ្គទី២៖ ប្រសិនបើការបោះឆ្នោតនៅសហរដ្ឋអាមេរិកគ្មានយុត្តិធម៌ នឹងមានការបង្ហូរឈាមកើតឡើង? វគ្គទី៣៖ តើមានអតីតប្រធានាធិបតីអាមេរិកណាខ្លះដែលរងការវាយប្រហារ ?

  • ឃាត់ខ្លួនបុរសអាយុ៤០ឆ្នាំដែលប្រមាថព្រះមហាក្សត្រ (Video Inside)

    ឃាត់ខ្លួនបុរសអាយុ៤០ឆ្នាំដែលប្រមាថព្រះមហាក្សត្រ (Video Inside)

    បុរសម្នាក់អាយុ៤០ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ស្នាក់នៅផ្ទះជួល ផ្លូវលំ នៃភូមិដំណាក់ធំបួន សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវគេរាយការណ៍ បាននិយាយប្រមាថព្រះមហាក្សត្រខ្មែរ ដោយសម្តីជះកំហឹងថា មិនបានជួយដោះស្រាយបញ្ហាដល់រូបគាត់។ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ពាក្យសម្តីប្រមាថរបស់បុគ្គលរូបនោះ ត្រូវបណ្តាញសង្គម Tik Tok បានបង្ហោះតាមបណ្តាញសង្គមបញ្ជាក់ថា បានប្រព្រឹត្តនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨និង៤នាទីព្រឹកនៅ ចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ បុរសនោះបានរត់គេចខ្លួនក្រោយហេតុការណ៍ប្រមាថនោះរួច និងរហូតដល់ល្ងាចម៉ោង៦ ថ្ងៃទី១៧កក្កដា គាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

  • កូនសត្វក្រពើភ្នំ ៦០ក្បាល ញាស់ចេញពីសំបុកនៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)

    កូនសត្វក្រពើភ្នំ ៦០ក្បាល ញាស់ចេញពីសំបុកនៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)

    កូនសត្វក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្រោយការប្រទះឃើញពងរបស់វា ៥សំបុក នៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិថ្ងៃទី១៨ ខែកក្កដា សំបុកក្រពើភ្នំចំនួន ៥សំបុកនោះ ត្រូវបានរកឃើញតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ដែលក្នុងនោះពងមានលទ្ធភាពបង្កកំណើត មានចំនួន ៦៦គ្រាប់ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការរកឃើញសំបុកក្រពើភ្នំនេះ បានបង្ហាញថា តំបន់ក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ គឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្ដីសង្ឃឹមដល់ការកើនឡើង នៃប្រភេទសត្វនេះ នៅក្នុងធម្មជាតិ។

  • ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ រងជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ រងជំនន់ទឹកភ្លៀង (Video Inside)

    តំបន់ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍ជុំវិញករណីរងជំនន់ទឹកភ្លៀង ខណៈខេត្ដនាភាគឥសានប្រទេសរួមមានខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្ដកំពង់ធំ ជាដើម ភ្លៀងបានបន្តធ្លាក់ជាបន្ថែមទៀត ខណៈទឹកភ្លៀងដែលលិចលង់នៅមិនទាន់ហូរចេញអស់នៅឡើយ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែមានជាបន្ដក្នុងប្រទេសកម្ពុជា ដោយសារការរងឥទ្ធិពលព្យុះត្រូពិកឈ្មោះ ស្រ៊ី។ អប្សរាណិតរាយការណ៍

  • ប្រទះឃើញគ្រាប់មីនសញ្ញាលេខបូក ៤គ្រាប់ ក្នុងចម្ការពោតក្រោយមេឃធ្លាក់ភ្លៀងរួច (Video Inside)

    ប្រទះឃើញគ្រាប់មីនសញ្ញាលេខបូក ៤គ្រាប់ ក្នុងចម្ការពោតក្រោយមេឃធ្លាក់ភ្លៀងរួច (Video Inside)

    គ្រាប់មីនប្រភេទ៧២ ឬមីនសញ្ញាលេខបូកចំនួន៤គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងចម្ការពោតមួយកន្លែង ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ អភិបាលស្រុកបាណន់ លោក ស្រេង សុខា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់នៅថ្ងៃទី១៨ ខែកក្តដាថា គ្រាប់មីនប្រភេទ៧២ ចំនួន ៤គ្រាប់នេះ ត្រូវបានបុរសម្នាក់ជាម្ចាស់ចំការអាយុ ៤៤ឆ្នាំឈ្មោះ អឿន ម៉ៅ បានប្រទះឃើញនៅក្នុងចំការពោត ស្ថិតក្នុងភូមិស្នឹងកើត, ឃុំស្នឹង នៃស្រុកបាណន់។ បុរសជាម្ចាស់ចម្ការ បានថ្លែងថា គាត់បានប្រទះឃើញគ្រាប់មីនទាំងនេះ នៅក្នុងចម្ការពោត ក្រោយពេលមេឃបានធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ ដែលមានទឹកហូរកាត់ដី នៅក្នុងចំការ។ លោក អឿន ម៉ៅ បានថ្លែងថា គាត់តែងប្រទះឃើញគ្រាប់មីននៅរាយប៉ាយ ក្នុងដីចម្ការជារៀងរាល់ឆ្នាំ នៅពេលគាត់បានភ្ជួរដីធ្វើចម្ការនោះ។ គាត់បានថ្លែងថា បើគិតដល់ពេលនេះ គាត់បានប្រទះឃើញគ្រាប់មីនប្រភេទដូចគ្នានេះចំនួន ១១គ្រាប់ហើយ។ លោក អឿន ម៉ៅ បានសំណូមពរសុំឲ្យអាជ្ញាធរ ឬមន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ ចុះរុករកគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ដីចម្ការរបស់គាត់ ពីព្រោះគាត់យល់ថា គ្រាប់មីន ឬគ្រាប់ដទៃអាចនៅមានសេសសល់ នៅក្នុងដីចម្ការគាត់នៅឡើយទេ។

  • ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស ២នាក់ ប្រឈមឧបសគ្គការធ្លាក់ភ្លៀង (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស ២នាក់ ប្រឈមឧបសគ្គការធ្លាក់ភ្លៀង (Video Inside)

    ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស២នាក់ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ កំពុងប្រឈមឧបសគ្គភ្លៀងដែលបង្កជាទឹកជំនន់។ រយៈពេល៦ថ្ងៃហើយ ដែលគេមិនទាន់រកឃើញឧទ្ធម្ភាគចក្រយោធា Z9 ដែលបាត់ជាមួយនឹងមនុស្ស២នាក់បាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ដែលជាអាកាសយានិកនោះឡើយ។ អប្សរាណិតរាយការណ៍

  • ក្រសួងព័ត៌មានរកកិច្ចសហការពីសាធារណជនស្វែងរកអ្នកសារព័ត៌មានទារកំហែងប្រាក់ (Video Inside)

    ក្រសួងព័ត៌មានរកកិច្ចសហការពីសាធារណជនស្វែងរកអ្នកសារព័ត៌មានទារកំហែងប្រាក់ (Video Inside)

    ក្រសួងព័ត៌មានបានស្វែងរកកិច្ចសហការពីសាធារណជន ដែលទទួលរងនឹងការគំរាមកំហែង ដោយសារការទារជំរិតលុយ ឬការគាបសង្កត់ផ្សេងៗ ពីក្រុមសារព័ត៌មាន ដើម្បីក្រសួងមានវិធានការតាមនីតិវិធីច្បាប់។ សេចក្តីជូនដំណឹងថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ គឺនៅច្រើនម៉ោងបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវ «ដុសក្អែល» ចំពោះអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ ប្រើប្រាស់អាជីពរបស់ខ្លួន ដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។ សេចក្តីជូនដំណឹងបានសរសេរថា «សូមជូនដំណឹងដល់អ្នកសារព័ត៌មាន, អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុម MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចែកចាយព័ត៌មាន ដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន»។ សេចក្តីជូនដំណឹងបានបន្តថា «សូមសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣ / ០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងមានវិធានការតាមនីតិវិធីច្បាប់»។ ក្រសួងព័ត៌មាននៅបានជូនដំណឹងទៀតថាគេ «នឹងប្រកាសដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នៅកម្ពុជា គោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ»។

  • សម្តេចធិបតីប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ដុលក្អែល» អ្នកកាសែតគ្មានវិជ្ជាជីវៈ (Video Inside)

    សម្តេចធិបតីប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ដុលក្អែល» អ្នកកាសែតគ្មានវិជ្ជាជីវៈ (Video Inside)

    សម្តេចធិបតីបានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវជួយ «ដុលក្អែល» ចំពោះអ្នកសារព័ត៌មានណាដែលគ្មានវិជ្ជាជីវៈ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៨កក្កដា ក្នុងពិធីមួយនៅខេត្តសៀមរាប ជាមួយការកត់សម្គាល់ថា ព័ត៌មានតាមបណ្តាញសង្គមខ្លះ បានផ្សាយនូវព័ត៌មានមិនពិត ដែលស្ទើរតែធ្វើឱ្យពលរដ្ឋវិះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងរឿងដែលមិនបានកើតឡើងទាល់តែសោះ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតី និងលោកជំទាវ ចូលរួមពិធីបញ្ចុះបឋមសិលាសារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» (Video Inside)

    សម្តេចធិបតី និងលោកជំទាវ ចូលរួមពិធីបញ្ចុះបឋមសិលាសារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» ក្នុងបរិវេណវត្តរាជបូណ៌ នាខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ២០២៤។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះជន្ម៨២ព្រះវស្សា គឺជាព្រះសង្ឃខ្មែរដ៏ល្បីល្បាញម្នាក់ ដែលមានកេរ្តិ៍ឈ្មោះសុះសាយទាំងក្នុងប្រទេស និងអន្តរជាតិ។ សារមន្ទីរដែលបានដាក់ព្រះនាមរបស់ព្រះអង្គនេះ គឺជាទីកន្លែងកំណើតរបស់ព្រះអង្គ ដែលបានប្រសូតក្នុងត្រកូលកសិករនៅភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌នេះ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តដទៃទៀត នៅក្នុងខេត្តសៀមរាប និងអារាមមួយនេះ មានព្រះវិហារមួយ ដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុង នៃការសាងសង់ ក្នុងរាជព្រះបាទនរោត្តម។ សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» នឹងមានប្រយោជន៍សម្រាប់ការរក្សានូវវត្ថុបុរាណ នៃកេរដំណែលខ្មែរ ធ្វើពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ ដើម្បីរក្សាទុក និងតាំងបង្ហាញក្នុងអគារសារមន្ទីរ នៅក្នុងវត្តរាជបូណ៌។ សារមន្ទីរនេះ គឺជាសារមន្ទីរព្រះពុទ្ធសាសនាមួយ ដើម្បីឱ្យមនុស្សជាតិទាំងអស់…

  • ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍