-
កម្ពុជាបញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (Video Inside)

-
អ្នកនាំពាក្យក្រសួងការងារបង្ហាញតួលេខកម្មករ និងរោងចក្រកំពុងដំណើរការបច្ចុប្បន្ន (Video Inside)

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវតួលេខពិតប្រាកដ នៃចំនួនកម្មករ និងចំនួនរោងចក្រសហគ្រាស ដែលកំពុងដំណើរការបច្ចុប្បន្ន។ លោក កត្តា អ៊ន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ, សហគ្រាសដែលកំពុងដំណើរការ ចំនួន ៤ម៉ឺនកន្លែង និងមានកម្មករនិយោជិតសរុបប្រមាណ ១លាន ៧៩ម៉ឺននាក់។ អប្សរាណិតរាយការណ៍
-
កម្ពុជារៀបចំតឹកតាងជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហម (Video Inside)

កម្ពុជាបានរៀបចំសំណង់តឹកតាងជាប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងការកាត់ទោសអតីតមេដឹកនាំកំពូល នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលទទួលខុសត្រូវការសម្លាប់ និងធ្វើឱ្យស្លាប់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់ ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ នៃអតីតកាលរបបវាលពិឃាតខ្មែរក្រហម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារទី១៦ កក្កដា បានចូលរួមបញ្ចុះបឋមសិលា សាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ, សាលតាំងពិពរណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យាន សម្រាប់ការចងចាំរបស់ខ្មែរជំនាន់ក្រោយ និងសម្រាប់ប្រវត្តិសាស្ត្រជាតិ និងសកលលោក។ អប្សរាណិតរាយការណ៍
-
ការស្វែងរកឧទ្ធម្ភាគចក្រ Z9 បាត់នៅក្នុងព្រៃកន្លងផុតបួនថ្ងៃ (Video Inside)

-
សម្តេចតេជោប្រាប់ភ្ញៀវជប៉ុនថា ៣២ឆ្នាំមុន កម្ពុជាមិនទាន់មានសន្តិភាពទេ (Video Inside)

-
ប្រទះឃើញសត្វជ្រូកទឹកនៅក្នុងសហគមន៍ខ្មែរខេត្តកំពត (Video Inside)

សត្វជ្រូកទឹកមួយក្បាលដែលជាប្រភេទសត្វកម្រជិតដាច់ពូជ ត្រូវបានគេប្រទះឃើញនៅក្នុងខេត្តកំពត។ សត្វជ្រូកទឹកនេះ ត្រូវគេបានប្រទះឃើញវាមកស៊ីស្មៅសមុទ្រ ក្នុងដែនសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ មន្ត្រីជំនាញបានថ្លែងថា ការប្រទះឃើញជ្រូកទឹកកាលពីសប្តាហ៍មុននោះ គឺជាការឃើញលើកទី៥ហើយ នៅតំបន់វាលស្មៅសមុទ្រ ព្រោះចំណីជ្រូកទឹកនោះ គឺស្មៅសមុទ្រ។ នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានថ្លែងថា វត្តមានជ្រូកទឹកនៅទីនោះ គឺជាការបង្ហាញថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត សំបូរធនធាន និងជីវៈចម្រុះច្រើន មានទីជម្រក សំបូរចំណីអាហារ និងមានសុវត្ថិភាពសម្រាប់ពពួកសត្វកម្រ, សត្វងាយរងគ្រោះ និងសត្វជិតផុតពូជ។ លោកបានបញ្ជាក់ដែរថា ពួកសត្វកម្រ និងងាយរងគ្រោះ រួមមានសត្វជ្រូកទឹក, អណ្តើកសមុទ្រ, ត្រីសេះសមុទ្រ និងត្រីផ្សោតជាដើម ដែលពពួកសត្វទាំងនេះ វារស់នៅតែក្នុងតំបន់ណា ដែលមានសុវត្ថិភាព, គ្មានការរំខាន, មានទីជ្រក និងសំបូរចំណីអាហារតែប៉ុណ្ណោះ។
-
ចាប់ជនសង្ស័យបែកគ្រឿងញៀនសម្លាប់មនុស្សក្រោយគេចខ្លួន៩ថ្ងៃ (Video Inside)

ជនសង្ស័យជាឃាតករដែលបានរត់ភៀសខ្លួនក្រោយការសម្លាប់ស្ត្រីវ័យចំណាស់ ដោយការកាប់នឹងកាំបិតនៅកណ្តាលហ្វូងមនុស្ស ក្នុងក្រុងបាត់ដំបង ទីបំផុតត្រូវបានចាប់ខ្លួនហើយ។ ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំដែលជាមនុស្សបែកគ្រឿងញៀន ត្រូវ «កម្លាំងអធិការដ្ឋានក្រុងបាត់ដំបង និងកម្លាំងអធិការនគរបាលស្រុកបាណន់ រួមទាំងកម្លាំងប្រជាការពាររាប់សិបនាក់» បានសហការគ្នាតាមប្រមាញ់ តាំងពីថ្ងៃទី៦កក្កដា ក្រោយការជិះកង់កាន់កាំបិតកាប់លើស្ត្រីចំណាស់អាយុ ៧៧ឆ្នាំម្នាក់ ដែលកំពុងដើរនៅតាមថ្នល់ នៃភូមិច្រាបក្រសាំង សង្កាត់វត្ត-គ ក្នុងក្រុងបាត់ដំបង។ ជនសង្ស័យរូបនោះបានរត់គេចខ្លួនមកពួកនៅតំបន់ជួរភ្នំតាគ្រាមដែលជាតំបន់មានព្រៃ និង ដីចំការដ៏ធំល្វឹងល្វើយ។ សមត្ថកិច្ចបានពង្រាយកម្លាំងតាមចាប់ជនសង្ស័យបែកគ្រឿងញៀននោះ បើទោះបីជាសម្ងំលាក់ខ្លួន នៅក្នុងព្រៃយ៉ាងណាក៏ដោយ។ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានថ្លែងថាជនសង្ស័យជាឃាតកររូបនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ គឺ៩ថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុនោះមក។
-
កម្ពុជាពន្យា៥ឆ្នាំទៀតលើគំរោងបោសសំអាតគ្រាប់មីន (Video Inside)

កម្ពុជាបានពន្យារគំរោងបោសសំអាតមីនរយៈពេល៥ឆ្នាំទៅមុខជាបន្ថែមទៀត ខណៈបានដាក់គោលដៅមុននេះថា នឹងបំបាត់គ្រាប់មីនក្នុងដីឱ្យអស់នៅឆ្នាំ២០២៥។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា ហេតុអ្វីបានជាមានការប្រកាសពន្យារយៈពេល៥ឆ្នាំ ជាបន្ថែមទៀត លើគំរោងបំបាត់គ្រាប់មីន ដែលនឹងមកដល់នៅឆ្នាំក្រោយឡើយ។ ប៉ុន្តែការប្រកាសពន្យាពេលលើកគំរោងបំបាត់គ្រាប់មីនពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ បានធ្វើឡើងក្រោយស្ថានការណ៍រកឃើញនៅសេសសល់គ្រាប់មីនជាច្រើន តាមកន្លែងខ្លះ និងក៏មានមនុស្សរងគ្រោះថ្នាក់ដោយសារគ្រាប់មីនថ្មីៗចុងក្រោយថែមទៀត ជាពិសេសនៅក្នុងអតីតតំបន់សមរភូមិប្រយុទ្ធ ដែលស្ថិតជាប់នឹងប្រទេសថៃផងដែរ។ អប្សរាណិតរាយការណ៍
-
អាជ្ញាធរកំពុងបន្តស្វែងរកឧទ្ធម្ភាគចក្រ Z9-MH-912 បាត់នៅក្នុងព្រៃ (Video Inside)

ការរុកឧទ្ធម្ភាគចក្រនៅតែបន្តក្រោយការដាច់សញ្ញាទាក់ទងតាំងពីល្ងាចថ្ងៃទី១២កក្កដា។ វាសនារបស់មនុស្ស ២នាក់ ដែលម្នាក់ជាប្រធានក្រុមអ្នកបើកបរ និងម្នាក់ទៀតជាពីឡុតបើកបរ នៅមិនទាន់មានព័ត៌មានបញ្ជាក់ឱ្យដឹងយ៉ាងណានៅឡើយទេ។ អាជ្ញាធរបានពង្រាយកម្លាំង ក្នុងរង្វង់ប្រតិបត្តិការស្វែងរកទំហំ ៥០គីឡូម៉ែត្របួនជ្រុង ដើម្បីស្វែងរក។ អប្សរាណិតរាយការណ៍
-
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសការផ្សាយព័ត៌មានប្រឌិតញុះញង់ចង់ឱ្យមានបាតុកម្ម (Video Inside)

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំអង្គការសង្គមស៊ីវិល បានថ្កោលទោសការផ្សាយរបស់ជនមួយក្រុម ដែលនិយាយថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកការផ្សាយនោះ គឺធ្វើឡើងដោយ «ជនអគតិជ្រុលនិយម ដែលតែងតែប្រឌិតបង្កើតព័ត៌មានក្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល»។ ការចេញសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៥កក្កដា បានធ្វើឡើងបន្ទាប់ពីមានសារព្រមានមួយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានព័ត៌មានដែលចង់បង្ករកការញុះញង់ ឱ្យក្រុមរត់ម៉ូតូឌុប, ម៉ូតូកង់បី និងរថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដោយសារព័ត៌មានចោទថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។ សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំ អង្គការសង្គមស៊ីវិល បានថ្លែងគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងហៅការផ្សាយព័ត៌មានចោទថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេសមកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា» នោះ គឺជា «នយោបាយខ្មៅកខ្វក់ជ្រុលនិយម របស់ជនអគតិមួយក្តាប់តូច គឺជាជម្ងឺសង្គមដែលយើងត្រូវរួមគ្នាកំចាត់ចោល»។ សេចក្តីថ្លែងការណ៍ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវមហាជនខ្មែរ «រួមសាមគ្គីគ្នាបណ្តុះមនសិការស្នេហាជាតិ ឱ្យកាន់តែរឹងមាំ ពិសេសសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាចាត់វិធានការច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិត និងបង្កើតព័ត៌ក្លែងក្លាយ រូបភាពកេងចំណេញនយោបាយ…