Category: ទូរទស្សន៍

  • ៥០ថ្ងៃកាត់ទោសក្មេងទំនើងបានចំនួន ១,៦១៦នាក់ (Video Inside)

    ៥០ថ្ងៃកាត់ទោសក្មេងទំនើងបានចំនួន ១,៦១៦នាក់ (Video Inside)

    ក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងរយៈពេល៥០ថ្ងៃកន្លងមកនេះ សំណុំរឿងក្មេងទំនើង ដែលត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី និងខេត្តទូទាំងប្រទេស បានចាត់ការមានសរុបជិត ៣០០ករណី។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ឧសភា បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើង ចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។ សម្តេចធិបតីនៅបានដាក់បទបញ្ជាត្រូវរៀបចំដោយម៉ឺងម៉ាត់ ជាមួយនឹងការរៀបចំវិន័យដ៏តឹងតែង ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សេចក្តីរាយការណ៍នៅតែបង្ហាញថា ក្នុងរយៈពេលបង្ក្រាបប្រមាណ ៥០ថ្ងៃរូចមកនេះ ស្ថានភាពក្មេងទំនើង បើទោះបីជាមានការធ្លាក់ចុះ ប៉ុន្តែនៅមិនទាន់អស់នៅឡើយទេ។ ក្រសួងយុត្តិធម៌បានថ្លែងថា «គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ មកទល់ពេលនេះ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានទទួលសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជ័យសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ជាកម្មវត្ថុ នៃការអនុវត្តវិធានការតាមផ្លូវច្បាប់»។ ក្រសួងយុត្តិធម៌បានអំពាវនាវឱ្យឱពុកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ខិតខំតាមដានអប់រំ…

  • កម្ពុជាជ្រើសយកខែតុលារៀងរាល់ឆ្នាំ សម្រាប់រៀបចំការប្រកួតក្បាច់គុនខ្មែរគ្រប់ទម្រង់ (Video Inside)

    កម្ពុជាជ្រើសយកខែតុលារៀងរាល់ឆ្នាំ សម្រាប់រៀបចំការប្រកួតក្បាច់គុនខ្មែរគ្រប់ទម្រង់ (Video Inside)

    កម្ពុជាបានកំណត់យកខែតុលាជារៀងរាល់ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤នេះទៅ សម្រាប់រៀបចំការប្រកួតក្បាច់គុណបុរាណខ្មែរគ្រប់ទម្រង់។ ការកំណត់ជាផ្លូវការនេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ កក្កដា ក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្ពុជាដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីអតីតកាល, វិស័យកីឡាបានធ្លាក់ចុះជាខ្លាំង។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន វិស័យកីឡាបានចាប់ផ្ដើមរីកចម្រើនជាលំដាប់សាជាថ្មីមកវិញ។ សម្តេចធិបតីបានថ្លែងកត់សម្គាល់លើការរីកចំរើននៃវិស័យក្បាច់គុន។ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានកីឡាករខ្មែរជាច្រើន បានចេញប្រកួតក្នុងកម្រិតពិភពលោក និងក្នុងតំបន់ជាមួយនឹងការទទួលមេដាយមាស, មេដាយប្រាក់ និងសំរិទ្ធ ដែលធ្វើឱ្យកិត្តិនាមរបស់កម្ពុជា លើវិស័យកីឡា កាន់តែជួយលើកតម្កើងអត្ថិភាពជាតិ។

  • ក្រុមគ្រួសារត្រកូលហ៊ុន ធ្វើពិធីបង្សុកូលរំលឹកខួប ១១ឆ្នាំ ដល់បិតាបង្កើតរបស់សម្តេចតេជោ (Video Inside)

    ក្រុមគ្រួសារត្រកូលហ៊ុន ធ្វើពិធីបង្សុកូលរំលឹកខួប ១១ឆ្នាំ ដល់បិតាបង្កើតរបស់សម្តេចតេជោ (Video Inside)

    ក្រុមគ្រួសារត្រកូលហ៊ុន បានធ្វើពិធីរំលឹកខួប១១ឆ្នាំ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលជាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងព្រះជន្ម ៩០ឆ្នាំ ដោយជរាពាធ។ សួមទស្សនាសេចក្តីរាយការណ៍

  • សម្តេចធិបតីជួបជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត (Video Inside)

    សម្តេចធិបតីជួបជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដែលបង្កើតចាប់តាំងពីអាណ្ណត្តិទី៥ នៃរដ្ឋសភា គឺជាយន្តការមួយសម្រាប់រុញមន្ត្រីថ្នាក់ជាតិ ចុះជួយការងារផ្នែកអភិវឌ្ឍ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់ជាទីបំផុត។ នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភានេះ។

  • ភូមិសាស្រ្តនយោបាយ៖ ការបោះឆ្នោត នៅសហរដ្ឋអាមេរិក និងស្ថានការណ៍ភូមិសាស្រ្តនយោបាយកំពុងមានភាពស្មុគ្រស្មាញ (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ៖ ការបោះឆ្នោត នៅសហរដ្ឋអាមេរិក និងស្ថានការណ៍ភូមិសាស្រ្តនយោបាយកំពុងមានភាពស្មុគ្រស្មាញ (មានវីដេអូ)

    វគ្គទី១ ៖ លោកចូរ បៃឌិន កំពុងទទួលរងការគាបសង្កត់ឱ្យដកខ្លួនចេញពីបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោត វគ្គទី២ ៖ តើសមាជិកគណបក្សដេម៉ូក្រាតមានមនុស្សប៉ុន្មាននាក់ ដែលគេសំគាល់បានអាចធ្វើជាបេក្ខជនប្រធានាធិបតី ? វគ្គទី៣ ៖ តើលោកចូរ បៃឌិន សម្រេចយ៉ាងណាសម្រាប់ការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅចុងឆ្នាំនេះ ?

  • តម្លៃប្រេងសាំងបន្ដកើន ម៉ាស៊ូតថេរ (Video Inside)

    តម្លៃប្រេងសាំងបន្ដកើន ម៉ាស៊ូតថេរ (Video Inside)

    តម្លៃប្រេងសាំង នៅតែបន្ដកើនឡើងថែមទៀត ខណៈតម្លៃប្រេងម៉ាស៊ូត គឺនៅថេរ សម្រាប់ ការលក់ក្នុងរយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបន្ដកើនឡើងចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃ ចំនួន ៤ពាន់២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺនៅថេរ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់រៀលក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តបកស្រាយភាពចម្រូងចម្រាស់ នៃការប្រើប្រាស់ប្រព័ន្ធសូឡា (Video Inside)

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្តបកស្រាយភាពចម្រូងចម្រាស់ នៃការប្រើប្រាស់ប្រព័ន្ធសូឡា (Video Inside)

    រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានពន្យល់នៅថ្ងៃទី១១កក្កដានេះ ក្នុងវគ្គទី២ ជុំវិញការប្រើប្រាស់ប្រព័ន្ធថាមពលសូឡា ដើម្បីបញ្ចៀសអំពើភ័ន្តច្រឡំ ដែលមានការបកស្រាយផ្សេងៗគ្នា នៃភាពចម្រូងចម្រាស់កន្លងមកនេះ។ ក្នុងវគ្គទីមួយ លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើការបកស្រាយជុំវិញចម្ងល់ពាក់ព័ន្ធនឹងរឿងប្រព័ន្ធសូឡា ដែលមិនតភ្ជាប់នឹងប្រព័ន្ធចរន្តអគ្គិសនី ដែលគេមិនចាំបាច់ត្រូវធ្វើស្វ័យប្រកាសឡើយ។ សូមទស្សនាវគ្គទី២ នៃការបកស្រាយរបស់លោករដ្ឋមន្ត្រី កែវ រតនៈ ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធសូឡា ដែលមានអនុភាព ១០គីឡូវ៉ាត់។ តើការប្រើប្រាស់ប្រព័ន្ធសូឡា ដែលមានអនុភាព១០គីឡូវ៉ាត់ នឹងតម្រូវឱ្យមានស្វ័យប្រកាសដែរឬទេ?

  • ក្រសួងសាធារណការជំរុញពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (Video Inside)

    ក្រសួងសាធារណការជំរុញពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (Video Inside)

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គេបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា ទើបតែមានប្រមាណ ២ពាន់ ៩៦៨គ្រឿងប៉ុណ្ណោះ ក្នុងនោះរថយន្តមានចំនួន ១ពាន់ ៦១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។ ប្រភេទរថយន្តអគ្គិសនីដែលបានចុះបញ្ជីមានដូចជា៖ BYD , TOYOTA, TESLA, BMW, AION, MG, DENZA, VOLKSWAGEN, GAC, LETIN។ មន្ត្រីក្រសួងសាធារណការថ្លែងថា ការដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០នោះ គឺដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ, ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាជន លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។

  • ក្មេងទំនើងនៅមិនទាន់ស្ងប់…សមត្ថកិច្ចបន្តតាមចាប់ខ្លួននៅរាជធានី (Video Inside)

    ក្មេងទំនើងនៅមិនទាន់ស្ងប់…សមត្ថកិច្ចបន្តតាមចាប់ខ្លួននៅរាជធានី (Video Inside)

    ក្រុមក្មេងទំនើងចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា ក្រុមក្មេងទំនើងទាំង ៦នាក់នេះ គឺជាចំណោមក្មេងទំនើង ១០នាក់ នៃពីរក្រុមផ្សេងគ្នា ដែលបានប្រើដាវកាប់ចាក់គ្នាទៅវិញទៅមក ក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី៦កក្កដា នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងហេតុការណ៍នោះ ក្មេងទំនើងម្នាក់បានរងរបួសធ្ងន់។ សមត្ថកិច្ចបានថ្លែងថា ក្មេងទំនើងទាំង៦ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០កក្កដា និងគេកំពុងស្វែងតាមរកចាប់ក្មេងទំនើងបួននាក់ដទៃទៀត ដែលកំពុងគេចខ្លួន។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់នូវចំណាត់ការបង្ក្រាបក្នុងជំហានទី២ចំពោះក្មេងទំនើងតាមរយៈការ «តាមចាប់ និងតាមរក» ដោយមិនឱ្យមានកន្លែងណាមួយ ជាជំរករបស់ក្មេងទំនើងនោះឡើយ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

  • ពិធីប្រសិទ្ធនាមជាផ្លូវការ «មហាវិថីស៊ីជីនពីង» ធ្វើនៅថ្ងៃទី១៩កក្កដា (Video Inside)

    ពិធីប្រសិទ្ធនាមជាផ្លូវការ «មហាវិថីស៊ីជីនពីង» ធ្វើនៅថ្ងៃទី១៩កក្កដា (Video Inside)

    ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលបានដាក់ឈ្មោះ លោកប្រធានាធិបតីចិន គ្រោងនឹងរៀបចំពិធីប្រសិទ្ធនាមជាផ្លូវការរបស់ខ្លួន នៅក្នុងពិធីមួយដែលនឹងត្រៀមធ្វើនៅថ្ងៃទី១៩កក្កដាសប្តាហ៍ក្រោយ។ នៅថ្ងៃទី១១ ខែកក្កដានេះ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន គឺលោក វ៉ាង វិនបិន និងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថីស៊ីជីនពីង» នោះ ដែលជាជំនួយហិរញ្ញប្បទាន ២៧៣លានដុល្លារ ពីរដ្ឋាភិបាលចិន។ «មហាវិថីស៊ីជីនពីង» ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់តំបន់ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០១៩។ ការសាងសង់មានរយៈពេល ៤ឆ្នាំ។ «មហាវិថីស៊ីជីនពីង» នេះ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៣។ «មហាវិថីស៊ីជីនពីង» នៃផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ បានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង, សង់ស្ពានឆ្លងកាត់ទន្លេចំនួន ២កន្លែង និងសាងសង់ស្ពានប្រវែងមធ្យម និងខ្លីចំនួន ៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។