-
ឯកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី (Video Inside)
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ២៩៨០លានរៀលទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីត្រៀមសម្រាប់ការធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍បន្ថែមទៀត (Video Inside)
-
ក្រសួងធនធានទឹក និងឧត្តុនិយមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ព្រោះកម្ពុជានឹងទទួលរងឥទ្ធិពលកូនព្យុះ (Video Inside)
-
ហោរាសាស្រ្តប្រចាំថ្ងៃ១១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ មុខរបរ និងកិច្ចការងារនានាររបស់អ្នកនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ទន្ទឹមនឹងនោះលាភសំណាងធំនឹងកើតឡើងចំពោះអ្នក ពិសេសេសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ហេតុដូច្នេះដើម្បីអាចរក្សាលាភនេះឲ្យបានស្ថិតស្ថេរសូមកុំមានមតិរិះគន់ បើទោះបីទាំងនោះជាគំនិតត្រឹមត្រូវក៏ដោយ។ លើសពីនេះអ្នកមានមនុស្សចាំជួយយកអាសារ ពិសេសថ្នាក់លើរបស់អ្នកកំពុងយកចិត្តទុកដាក់ចំបពោះការងាររបស់អ្នកណាស់។ ដូច្នេះចូរពាំនាំការងារសំខាន់មកនិយាយពិភាក្សាក្នុងពេលនេះ នោះអ្នកនឹងសម្រេចបានផលល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ក្នុងថ្ងៃនេះអ្នកគួរសំឡឹងឳកាសការងារ និងភាពរីករាយនៅទិសនិរតី ប៉ុន្តែសូមជៀសវាងបង្កើតមិត្តថ្មីជាមួយមនុស្សផ្ទុយភេទសម្បុរស ប្រយ័ត្នចាញ់បញ្ឆោតគេ។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អ ពិសេសទាក់ទងនឹងការតម្លើងប្រាក់បៀវត្សរ៍ គឺការទទួលយល់ព្រមលើគម្រោងផែនការ។ លើសពីនេះ លោកអ្នកទទួលបានការអំណោយផលទាក់ទងនឹងការវិនិច្ឆ័យពត៌មាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងអាជីវករអាចទទួលបានភាពជោគជ័យយ៉ាងគាប់ចិត្ត។ ទន្ទឹមនឹងនោះ អ្នកមានមនុស្សស្រលាញ់រាប់អានច្រើន ដែលសម្រួលស្ថានភាពការងារ និងអាជីវកម្មឲ្យស្ថិតក្នុងលក្ខខណ្ឌយ៉ាងងាយស្រួល។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បាន ដោយរួមទាំងការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារផងដែរ។ ដោយឡែក ក្នុងដំណើរការនេះអ្នកគួរជៀសវាងការទទួលឥទ្ធិពលនៃគំនិតពីខាងក្រៅច្រើនហួសហេតុ បើអ្នកមិនអាចគ្រប់គ្រងស្ថានភាពនេះទេ ការដោះស្រាយបញ្ហាគឺកាន់តែលំបាក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខា សែនសុខ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែន សុខ មានទីតាំងនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
ហាងកាហ្វេ Mobile Coffee មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅហាងកាហ្វេ Mobile Coffee ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង កាហ្វេ Mobile Coffee មានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ រាជធានីភ្នំពេញ។
-
៦ខែដើមឆ្នាំមានមនុស្ស២៦នាក់ស្លាប់និងរបួសដោយសារគ្រាប់មីន (Video Inside)
មនុស្សយ៉ាងហោច២៦នាក់បានស្លាប់និងរងរបួស ដោយសារមីននិងរងគ្រោះដោយសំណល់ជាតិផ្ទុះពី សង្គ្រាមរយៈពេល៦ខែដើមឆ្នាំ២០២១នេះ។ របាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និង សំណល់ជាតិ ផ្ទុះពីសង្គ្រាមនៅកម្ពុជា CMVIS បានឲ្យដឹងថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ឧប្បត្តិហេតុ គ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។
-
ស្នងការដ្ឋាននគរបាលជាតិពង្រឹងការបង្ក្រាបបទល្មើស (Video Inside)
ស្នងការដ្ឋាននគរបាលជាតិ បានបន្តពង្រឹងវិធានការពួនស្ទាក់និងការបង្ក្រាបបទល្មើសឧក្រិដ្ឋនានា ក្រោយបទ ល្មើសនានា ត្រូវបានសមត្ថកិច្ចរាជធានីធ្វើការបង្ក្រាបជាបន្តបន្ទាប់។ លោកសម វិច្ឆិកា មានសេចក្តីរាយការណ៍ ជុំវិញបញ្ហានេះពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
-
សហរដ្ឋអាមេរិកបន្តដាក់ចំណាត់ Tier Two Watch list ក្នុងឆ្នាំទី៣ (Video Inside)
សហរដ្ឋអាមេរិក បានបន្តដាក់កម្ពុជាក្នុងចំណាត់ Tier Two Watch list ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សក្នុងឆ្នាំ២០២១នេះ ដែលជាចំណាត់ថ្នាក់កម្រិតទាបរយៈពេល៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។ សេចក្តីប្រកាសដាក់ចំណាត់ថ្នាក់ទាបចំពោះកម្ពុជាក្នុងកិច្ចប្រឹងប្រែងការបង្ក្រាបអំពើជួញដូរមនុស្ស បានបញ្ជាក់ ក្នុងសេចក្តីប្រកាសមួយសរសេរក្នុងបណ្តាញសង្គមជាផ្លូវការរបស់ស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ នេះ។
-
ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័ស (Video Inside)
ក្រសួងប្រៃសណីយ៍ បានប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បន្ទាប់ពីមានប្រសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលម្សិលមិញដែលអនុញ្ញាតឲ្យស្ថាប័នរដ្ឋ និងឯកជន ប្រើប្រាស់តេស្តរហ័សដោយ ខ្លួនឯងក្នុងការស្វែងរកមេរោគកូវីដ១៩លើមន្ត្រី និងបុគ្គលិករបស់ខ្លួន ដើម្បីការបង្កា ទប់ស្កាត់ជំងឺកូវីដ១៩បាន ទាន់ពេលវេលា។ យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ត្រូវបានក្រសួងនាំចូលពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣ដុល្លារ៧សេន ក្នុងមួយឧបករណ៍។ ក្រសួងបញ្ជាក់ថាឧបករណ៍តេស្តរហ័សនោះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយ មិនត្រូវយកទៅលក់បន្តឡើយ។