-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៩ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី៩ករណី នៅកម្ពុជាថ្ងៃនេះ គឺកើនឡើងមកវិញចំនួន ៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ដោយឡែកនៅក្នុងអាស៊ានទាំងមូល តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ១៥០ករណី ដែលជាតួលេខឆ្លងបន្តថយចុះចំនួន ៣៩៦ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៨៥៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងតែ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ, និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន […]
-
សមត្ថកិច្ចបំបែកករណីប្លន់អាជីវករលក់មាសស្ទឹងមានជ័យ (Video Inside)
ករណីប្លន់ប្រដាប់អាវុធលើអាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យ យកគ្រឿងអលង្ការជាង ១០០តម្លឹង និងប្រាក់មួយចំនួន ត្រូវបានសត្ថមកិច្ចបំបែកបាន ក្រោយការស្រាវជ្រាវអស់រយៈពេល១២ថ្ងៃ។ មន្ដ្រីនគរបាលជំនាញជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ដែលចាប់ឃាត់ខ្លួនបាន រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ លោក សម វិច្ឆិកា រាយការណ៍
-
ចំណុចពិសេសបីនៃសាមគ្គីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាមានអ្វីខ្លះ? (Video Inside)
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញថា ភាពសាមគ្គីរឹងមាំមិនអាចបំបែកបានរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច មានចំណុចពិសេសចំនួន៣។ តើសាមគ្គីភាពរឹងមាំទាំងបីនោះមានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
រាជធានីភ្នំពេញគ្រោងសង់ស្ពានថ្មីចំនួន៣ទៀត (Video Inside)
រាជធានីភ្នំពេញ គ្រោងនឹងសង់ស្ពានថ្មីយ៉ាងហោចចំនួន៣ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៣១ឧសភានេះថា ស្ពានទីមួយគឺស្ពានមិត្តភាពកម្ពុជានិងកូរ៉េ, ស្ពានមួយទៀតជាស្ពានសង់លើផ្លូវល្បឿនលឿនទី២ និងស្ពានទី៣ គឺស្ពានឆ្លងកាត់ទន្លេទន្លេបាសាក់ គឺស្ពានឆ្លងកាត់ពីម្តុំចាក់អង្រែទៅព្រែកប្រា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ បានថ្លែងកម្ពុជាអាចកសាងសមិទ្ធផលទាំងនេះបាន គឺដោយសារតែម្លប់សន្តិភាព។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានការបាញ់កាំជ្រួចច្រើន (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងត្រៀមរៀបចំយ៉ាងអ៊ឹកអធិកមិនចាញ់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងឈានមកដល់វេលាថ្ងៃចុងសប្តាហ៍នេះហើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានរយៈពេលមួយសប្តាហ៍រវាងពីថ្ងៃទី៣ដល់៩មិថុនាឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សួររដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី៣១ឧសភានេះក្នុងការចង់ដឹងថាតើការរៀបចំបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមមានលក្ខណៈបែបណា។ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន១៧៦នាក់ និងកីឡារិនីចំនួន៧៦នាក់ សរុបអត្តពលិក ចំនួន ២៥២នាក់។ លោកបន្តថាក្នុងចំណោមអត្តពលិកជនពិការទាំង២៥២នាក់ មានជនពិការភ្នែក ៣២ នាក់ ស្រី៦នាក់, ចលករខួរក្បាល២៣នាក់ ស្រី៥នាក់ ពិការសតិបញ្ញា៤នាក់ ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសា, វិញ្ញាសាបុរសចំនួន១៦០, វិញ្ញាសានារីចំនួន៨០, វិញ្ញាសាគូចម្រុះចំនួន៦, និងវិញ្ញាសាក្រុម ចំនួន១៣។ កម្ពុជារំពឹងថាក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករយៈពេល១សប្តាហ៍ខាងមុខនេះ នឹងអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១១ប្រទេស នៃសមាជិកអាស៊ានដែលចូលរួម។
-
ព្រះមហាក្សត្រខ្មែរបញ្ចប់ព្រះរាជទស្សនកិច្ចក្នុងប្រទេសឥណ្ឌា (Video Inside)
ព្រះរាជដំណើរបំពេញទស្សនកិច្ចព្រះករុណាព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី ក្នុងប្រទេសឥណ្ឌារយៈពេល៣ថ្ងៃបានបញ្ចប់។ ព្រះករុណាព្រះមហាក្សត្របានយាងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃពុធ ទី៣១ ឧសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនានាតាមក្រសួងស្ថាប័ននានា, មន្ត្រីទូត បានអញ្ជើញថ្វាយព្រះរាជដំណើរស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ ដ្រៅផាឌី មឺមូ Droupadi Murmu និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណាព្រះមហាក្សត្រខ្មែរ ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ត្រូវបានលើកយកមកពិភាក្សា។ ក្រសួងការបរទេសនៃប្រទេសឥណ្ឌា បានសរសេរចាត់ទុក ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជាថា ជាការពង្រឹងទំនាក់ទំនងអារ្យធម៌ នៃប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈក្រសួងការបរទេសកម្ពុជា បានសរសេរថា «ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំង២ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនានិងប្រវត្តិសាស្ត្ររួមដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំង២»។
-
ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)
សីតុណ្ហភាពកម្ដៅ បានបន្ដថយចុះថែមទៀតរវាងពី១ទៅ២ អង្សាសេ ខណៈបាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម មូលហេតុដែលបណ្ដាលឱ្យមានបាតុភូតប្រែប្រួលនេះ គឺដោយសារកម្ពុជា បានទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិង ឧតុនិយម, រវាងពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី២៥ទៅ២៧ អង្សាសេ និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ ៣៥ អង្សាសេ។ សីតុណ្ហភាពកម្ដៅនេះ បានថយចុះ១អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែល រួមមានរាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ ២៦ អង្សាសេ និងសីតុណ្ហភាពកម្ដៅ អតិបរមា […]
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់៥រយករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ កម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ១ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លង១ករណី នៅកម្ពុជាថ្ងៃនេះ គឺថយចុះចំនួន ៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៥៤៦ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ៩០៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១ពាន់ ៣៨៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងតែ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ, ឡាវ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ […]
-
ជប៉ុនផ្តល់ថវិកាជិត៦៤ម៉ឺនដុល្លារសម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន (Video Inside)
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា៦៣ម៉ឺន៧ពាន់៨៣៨ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។ ការផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ឧសភានេះ រវាងឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនឹងតំណាងស្ថាប័នទទួលជំនួយ។ តាមរយៈគម្រោងនេះ សិស្សប្រមាណ ១ម៉ឺន២ពាន់នាក់ និងគ្រូបង្រៀនចំនួន៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅ កម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
-
សកម្មជនគន្លឹះគណបក្សភ្លើងទៀនបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀន បានបន្តចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅមុនការបោះឆ្នោតសកលខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។ គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែង បោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈនៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។ នៅថ្ងៃនេះ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ស៊ឹម បូរី បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា និងខែឧសភានេះគឺជាខែដែលមានការភ្ញាក់រលឹកជាច្រើន របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់តែរងនឹងការចាញ់បោកឧបាយកលគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមមុននេះថា «ទឹកដែលធ្លាប់ល្អក់ ពេលនេះបានរងនឹងភាពថ្លាមកវិញហើយ»។ នៅថ្ងៃនេះផងទៀត សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ឃី ឧត្តម ក្នុងស្រុកសំឡូតខេត្តបាត់ដំបង បានស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងសប្តាហ៍នេះ ការស្នើចូលរួមជីវភាពនយោបាយរបស់សកម្មជនពីគណបក្សប្រឆាំង មានចំនួនច្រើនគូរឱ្យកត់សម្គាល់។ កាលពីថ្ងៃទី២៩ ឧសភា ក្រុមសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ បានផ្តួលរំលំស្លាកគណបក្សរបស់ខ្លួនចោល និងក្រុមសកម្មជនទាំងនោះ បាននាំគ្នាបានស្នើសុំរកការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី២៩ ឧសភានោះទៀត, ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំក្រុងបាត់ដំបង បានថ្លែងថ្កោលទោស មេដឹកនាំគណបក្សភ្លើងទៀន និងបានអំពាវនាវសមាជិកដទៃទៀត បោះបង់ចោលគណបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយឡែកកាលពីថ្ងៃទី២៨ឧសភា, សកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាស្នើសុំការចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។