-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលបំផុតសម្រាប់ប្រតិបត្តិការរូបិយវត្ថុទេ។ ក្នុងនោះវាការជាប្រសើរជាងមុន ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្តអំពីបញ្ហាហិរញ្ញវត្ថុសំខាន់ៗសិន។ លើសពីនេះ សូមឧស្សាហ៍ព្យាយាម និងខំពុះពាររាល់បញ្ហាដែលកើតមានឡើង។ ប្រសិនបើអ្នកមានការលំបាកខ្លាំង សូមកុំភ្លេចសុំជំនួយពីមនុស្សនៅជុំវិញខ្លួន រួមទាំងថ្នាកលើផងដែរ។ ដោយឡែកសម្រាប់មនុស្សមកពីចំណាយ សូមរក្សាគម្លាតសិន ប្រសិនមានបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចុះហត្ថលេខាលើកិច្ចការសំខាន់នោះទេ។ សូមផ្អាកការងារទាំងនោះមួយរយៈពេលសិន ដើម្បីអនុញ្ញាតឲ្យអ្នកធ្វើការពិនិត្យ និងវាយតម្លៃស្ថានភាពឲ្យបានកាន់តែប្រសើរឡើង។ ក្នុងពេលនេះលោកអ្នកហាក់ត្រូវការទំនុកបម្រុង និងការកោតសរសើរកាន់តែច្រើនចំពោះលទ្ធផលការងារ ប៉ុន្តែវាមិនមានភាពចាំបាច់នោះទេ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺព្យាយាមបំពេញតួនាទីរបស់ខ្លួន និងជឿទុកចិត្តលើការសម្រេចចិត្តរបស់ខ្លួនឯង ពីព្រោះថាស្ថានភាពអវិជ្ជមាននឹងប្រែប្រួលទៅជាល្អប្រសើរក្នុងពេលឆាប់ៗនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកដំណើរការជាធម្មតា ហើយក្នុងនោះដែរការប្រែប្រួលធំដុំមិនកើតឡើងនោះ។ ចំណែកការបញ្ចប់ការងារឲ្យទាន់ពេលវេលាហាក់មានការតានតឹងបន្តិច ប្រហែលជាអ្នកត្រូវចំណាយពេលវេលាបន្ថែមទៀតក្នុងការិយាល័យ ឬទីតាំងជំនួញបន្ថែម។ ប៉ុន្តែថ្ងៃនេះមានអំណោយផលល្អខ្លាំងណាស់សម្រាប់ការចរចា និងពិភាក្សាបញ្ហាការទូត ដូច្នេះប្រហែលជាលោកអ្នកគួរតែបង្ហាញការងារទាំងឡាយដែលបានរៀបចំនោះចំពោះថ្នាក់លើ និងដៃគូជំនួញ។ ដោយឡែក លោកអ្នកមានសមត្ថភាពបញ្ជៀសជំលោះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ សូមបដិសេធការធ្វើទំនាក់ទំនងជាមួយថា្នក់លើ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុត ដើម្បីពិភាក្សាពីទស្សនវិស័យទាក់ទងនឹងអាជីព ឬការតម្លើងប្រាក់បៀវត្សរ៍ឡើយ។ ដោយឡែក សូមប្រើប្រាស់ឳកាសណាមួយដើម្បីអនុវត្តការងារឲ្យបានល្អ។ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរតស៊ូច្រើនពេកទេ ពីព្រោះអ្នកមានឳកាសច្រើនដើម្បីដឹងពីគោលបំណងចំបងរបស់ខ្លួន ដូច្នេះសូមអនុវត្តការងារដោយសន្សឹមៗ ហើយរៀនសូត្រអំពីស្ថានភាពទាំងនោះទើបល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការងាររបស់អ្នកនឹងជួបតែភាពចម្រើនលូតលាស់។ លោកអ្នកទទួលបានភាពឈ្លាសវៃ និងលទ្ធភាពពេញលេញក្នុងការអនវត្តការងារ ឬធ្វើកិច្ចការជាក្រុម ពិសេសទាក់ទងនឹងការគ្រប់គ្រងក្រុម។ ថ្ងៃនេះគ្មានអ្វីដែលគួភ័យខ្លាចនោះទេ អ្នកអាចវិនិយោគទុនតូចធំតាមក្តីប្រាថ្នា ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ទន្ទឹមនឹងនោះ អ្នកក៏មានពេលវេលាច្រើនសម្រាប់បំពេញការងារផងដែរ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញលអនុវត្ត ឬធ្វើការសម្រេចចិត្តលឿនពេកនោះទេ។ លើសពីភាពចម្រើននៃកិច្ចការងារ លោកអ្នកក៏នឹងទទួលបានភាពរីករាយចំពោះសេចក្តីស្នេហាផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមកុំមានការព្រួយបារម្ភក្នុងការវិនិយោគលុយកាក់នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏គួរយកចិត្តទុកដាក់ចំពោះស្ថានភាពប្រែប្រួលនានាផងដែរ ដើម្បីបញ្ជៀសបញ្ហាដែលអាចបង្ការជាកង្វល់ដល់ការងារ។ ក្នុងនោះដែរ ការយកចិត្តទុកដាក់បញ្ចប់ការងារឲ្យអស់ក្នុងពេលនេះជាការប្រសើរខ្លាំងណាស់ ប៉ុន្តែក៏មិនត្រូវអង្គុយតែក្នុងការិយាល័យនោះទេ សូមសម្របទៅតាមស្ថានការជាក់ស្តែង។ លើសពីនេះ សូមកុំចូលរួមការនិយាយពិភាក្សាគម្រោងស្រមើស្រមៃនានាឡើយ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពបច្ចុប្បន្ន។ សូមលោកអ្នករៀបចំផែនការសកម្មភាពបង្ការទុកជាមុនឲ្យមានច្រើនសប្តាហ៍ ហេតុដូច្នេះលោកអ្នកអាចបញ្ជៀសបញ្ហានានាដែលកើតឡើងចំពោះការងាររបស់អ្នកបានយ៉ាងល្អប្រសើរ។ ដោយឡែក លោកអ្នកត្រូវមានភាពស្ងប់ស្ងាត់ និងទប់ចិត្តឲ្យបានល្អចំពោះស្ថានភាពដែលអ្នកនឹងប្រឈម ពីព្រោះលោកអ្នកប្រហែលជាជួបប្រទះនឹងការវែកញែក ឬការតស៊ូមតិផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងអចលនទ្រព្យនោះទេ។ សូមលោកអ្នកព្យាយាមបដិសេធចំពោះការងារទាំងឡាយណាដែលតម្រូវឲ្យមានការសម្រេចចិត្តលឿន ពីព្រោះឳកាសនៃការខាតបង់ផ្នែកហិរញ្ញវត្ថុនឹងអាចប៉ះទង្គិចយ៉ាងខ្លាំង។ ដោយឡែក លោកអ្នកនៅមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះលោកអ្នកមិនគួរធ្វើបាប ឬជាន់ឈ្លីខ្លួនឯងជាមួយកិច្ចការងារពេកនោះទេ។ អំណោយផលល្អបំផុតសម្រាប់អ្នកក្នុងពេលនេះ គឺអ្នកអាចចាប់អារម្មណ៍ចំពោះហេតុការណ៍បានលឿន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកមានដំណើរល្អប្រសើរណាស់ លើកលែងការងារទាំងឡាយណាដែលទាក់ទងនឹងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ លោកអ្នកគួរបំពេញការងារដែលអ្នកកំពុងមានក្នុងដៃនៅពេលនេះសិន ពីព្រោះការផ្លាស់ប្តូរធំដុំ ឬការចំណាយលុយកាក់ច្រើនពេក ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកមិនប្រសើរទេ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារ និងអាចសម្រេចរាល់ការងារលំបាកបាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយរាល់បញ្ហា។ ដោយឡែក កុំធ្វើការងារ ឬនិយាយស្តីដែលនាំឲ្យមានការយល់ច្រលំឡើយ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំធ្វើការសន្និដ្ឋានរហ័សពេក។ ភាពរីកចម្រើន និងភាពបរាជ័យក្នុងវិជ្ជាជីវៈមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយ ដូច្នេះសូមលោកអ្នកព្យាយាមយ៉ាងណាកែតម្រូវស្ថានភាពចំពោះមុខ រក្សាអាកប្បកិរិយា និងភាពឆេវឆាវ ព្រមទាំងការអនុគ្រោះ។ ព្យាយាមប្រើប្រាសពេលវេលាគិតគូរពីគម្រោងទៅអនាគត និងកុំចំណាយពេលចរចារឿងមិនមានប្រយោជន៍។ ក្នុងវេលានេះលោកអ្នកមានលទ្ធភាពបញ្ចប់ការងារដោយជោគជ័យ ឬស្តារស្ថានភាពឲ្យប្រសើរបាន ប៉ុន្តែក៏ត្រូវយកឈ្នះភាពខ្ជិលច្រអូសផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារ។ ការនិយាយបរិយាយច្រើន ការឈប់សម្រាកក្នុងរយៈពេលយូរ អាចនឹងប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នក។ ក្នុងពេលនេះភាពខ្ជិលច្រអូស និងការធ្វេសប្រហែលមួយចំនួនអាចនឹងកើតឡើង ដូច្នេះសូមព្យាយាមមិនចូលរួមជាមួយការការពិភាក្សារឿងគ្មានប្រយោជន៍ ឬគំនិតស្រមើស្រមៃនានាឡើយ។ ដោយឡែកបើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវល្អសម្រាប់ការងារក្តី កាអនុវត្ត និងការឆ្លើយតបដោយភាពវិជ្ជមានរបស់អ្នកអាចនឹងដោះស្រាយបញ្ហាបានយ៉ាងច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើយ៉ាងណាកុំខ្លួនអ្នកមានភាពតានតឹង និងអស់កម្លាំង។ ប្រសិនបើអ្នកត្រូវធ្វើការជាមួយការគូសវាស ឬគណនាចំនួន ពិសេសទាក់ទងនឹងរឿងលុយកាក់ សូមប្រុងប្រយ័ត្ន និងធ្វើការដោយម៉ត់ចត់។ ក្នុងពេលនេះ អ្នកមិនត្រូវរួញរាក្នុងការងារ និងអាជីវកម្មឡើយ បើទោះជាមានបញ្ហាខ្លះអាចនឹងកើតឡើងក្តី។ សូមរក្សាឲ្យអ្វីៗគ្រប់យ៉ាងស្ថិតក្នុងកំរិតមធ្យម ហើយបន្តទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្មជានិច្ច បើទោះបីជាទំនុកចិត្តរវាងគ្នាបានធ្លាក់ចុះបន្តិចក្តី។…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤រោច ខែជេស្ឋឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា ក្នុងនោះដែរសូមព្យាយាមប្រមូលយកទិន្នន័យ ឬពត៌មានថ្មីៗ។ ថ្ងៃនេះជាពិភក្សា និងសុំយោបល់មានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការជ្រើសរើសមនុស្សមកពិភាក្សាក៏ត្រូវគិតគូរផងដែរ ពីព្រោះមានៈឳកាសនឹងត្រូវចាញ់បោកគេ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អធ្វើការជាមួយនឹងការសម្រេចចិត្តលើឯកសារនោះទេ។ ក្នុងនោះដែរ អ្វីដែលអ្នកគួរជៀសវាងបំផុត គឺការបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅដោយប្រក្រតី។ ប៉ុន្តែចំពោះផលលាភ និងសំណាងធំដុំមិនទាន់កើតឡើងទេក្នុងពេលនេះ។ សូមបន្តកិច្ចការរបស់អ្នកដោយការទទួលខុសត្រូវ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើ។ ក្រៅពីនេះសូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក និងមិនត្រូវធ្វើអ្វីឲ្យប៉ះពាល់នឹងផលប្រយោជន៍ ឬកិច្ចការរបស់អ្នកដទៃឡើយ។ លើសពីនេះលោកអ្នកមិនអាចប្រថុយប្រថានចំពោះការសម្រេចចិត្តបានទេ អ្វីៗគ្រប់យ៉ាងគឺពឹងទៅលើផែនការ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ ក្នុងនោះដែរ ចំពោះការបណ្តាក់ទុនកលើកិច្ចការថ្មី ឬការផ្លាស់ប្តូរកិច្ចងារគឺអាចធ្វើទៅបាន ព្រមទាំងមើលឃើញថានឹងទទួលបានលទ្ធផលដ៏ល្អប្រសើរផងដែរ។ លើសពីនេះ លោកអ្នកអាចធ្វើពិធីមង្គលនានាបានដោយភាពរីករាយ និងសុខដុមរមនាណាស់។ ប៉ុន្តែហាមដាច់ខាត…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតី។ ក្នុងពេលនេះបញ្ហា និងសំពាធតិចតួចអាចកើតឡើងក្នុងរង្វង់ការងារ ដូច្នេះត្រូវប្រុងប្រយ័ត្ន ហើយព្យាយាមសម្របខ្លួនឲ្យបានល្អ។ ទោះបីជាយ៉ាងនេះក្តី គ្មានអ្វីដែលលោកអ្នកគួរព្រួយបារម្ភពេកទេ ពីព្រោះលោកអ្នកមានមនុស្សជួយយកអាសារ។ ប្រការគួរប្រយ័ត្នបន្ថែមទៀត គឺមិនត្រូវមើលងាយស្ថានការណ៍នោះទេ។ ហើយសូមព្យាយាមប្រាស្រ័យទាក់ទងនឹងមនុស្សផងគ្នាឲ្យបានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងទទួលផលដ៏ល្អប្រសើរ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានផលចំនេញច្រើនក្នុងពេលនេះ។ ចំពោះបញ្ហាក្នុងថ្ងៃនេះមិនទាន់អាចកំណត់បានឡើយ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយរក្សាអាកប្បកិរិយា និងភាពសំដី។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះប្រាកដណាស់ថាលោកអ្នកអាចកែប្រែភាពលំបាកក្នុងពេលនេះបាន។ សម្រាប់ពេលវេលា គឺលោកអ្នកមានគ្រប់គ្រាន់សម្រាប់បំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់លោកអ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នានៅឡើយទេ។ លោកអ្នកអាចប្រទះភាពអសកម្ម ពិសេសការទទួលឥទ្ធិពលអវិជ្ជមានពីបរិស្ថានជុំវិញខ្លួន ហេតុនេះសូមរៀនសម្របតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងថ្ងៃនេះការនិយាយស្តីច្រើនមិនជាជម្រើសល្អនោះទេ ពីព្រោះបំណងល្អរបស់អ្នកក៏អាចបង្កើតជាទោសកំហុសបាន។ ដោយឡែកលោកអ្នកគួររក្សាស្ថានភាពការងារឲ្យនៅធម្មតាសិន ហើយរងចាំឳកាសល្អ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…
-
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ឆ្នាំជូត៖ សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកអ្នកអាចជួបនឹងភាពរីករាយដែលនាំមកឲ្យដោយមនុស្សដែលនៅជិតស្និត ឬក្រុមគ្រួសារ។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារ ដូច្នេះមិនចាំបាច់ប្រញាប់ពេកទេ។ ដោយឡែក លោកអ្នកអាចមានបញ្ហាបន្តិចបន្តួចទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ដូច្នេះគួរនិយាយតែពាក្យចាំបាច់ និងមិនគួរមានមតិតិះគន់សោះឡើយ។ ឆ្នាំឆ្លូវ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី ថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនលើសសព្វដង ដូច្នេះការលំបាកខ្លះក៏អាចនឹងកើតមានដែរ។ យកល្អគួរបែងចែកពេលវេលា ចែករំលែកការរងារខ្លះ ព្រមទាំងយកពេលសម្រាកបន្ថែម។ លោកអ្នកអាចនឹងជួបលាភសំណាងនៅរយៈពេលល្ងាច ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរស្ថានភាពអាចមើលឃើញថានឹងកើតឡើង ប៉ុន្តែប្រសិនបើអាចរក្សាការងារនានាឲ្យនៅជាធម្មតាសិន។ ដោយឡែកសូមរក្សាចិត្តគំនិត និងសូមរស់នៅដោយភាពស្ងៀមស្ងាត់។ ឆ្នាំខាល៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះលោកអ្នកអាចធ្វើការងារតាមក្តីប៉ងប្រាថ្នាបាន ដោយគ្មានអ្វីអាចជំទាស់បានឡើយ។ លាភសំណាង និងលទ្ធផលល្អនៃការងារអាចនឹងកំណត់បាននៅរវាងពេលល្ងាច តែសូមលោកអ្នកពាក្យសំដី។ គួរតែនិយាយតែអ្វីដែលអ្នកគិតថា មានប្រយោជន៍ជាជាងភាពស្ងប់ស្ងាត់បានហើយ។ បញ្ហាជម្លោះនានាមិនអាចនឹងកើតឡើងបានទេ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរដល់ការងារអ្នកឡើយ។ ក្នុងនោះប្រការសំខាន់ សូមលោកអ្នកទទួលខុសត្រូវចំពោះការងារ។ ឆ្នាំថោះ៖ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបាន។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនង ដូច្នេះលោកអ្នកអាចបង្ហាញគម្រោងការងារដែលអ្នកមានក្នុងដៃ ឬអ្នកអាចចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានគ្រោងទុក។ ជារួមក្នុងវេលានេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ និងមានការយល់ដឹងពីវិធីដោះស្រាយ។ អ្វីដែលគួរប្រតិបត្តិឲ្យខ្ជាប់ខ្ជួន គឺភាពសប្បុរស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សជាច្រើនជួយយកអាសារ និងផ្តល់ពត៌មាន ដូច្នេះបញ្ហាតូចតាចនានាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ទោះបីយ៉ាងនេះក្តី សូមកុំបោះបង់ការខិតខំប្រឹងប្រែង សូមបន្តការងារទាំងនោះឲ្យអស់ពីសមត្ថភាប និងត្រូវព្យាយាមអភិវឌ្ឍន៍វិជ្ជាជីវរបស់ខ្លួន។ ក្នុងពេលស្របគ្នាសូមគិតគូរ និងចំណាយពេលវេលាឲ្យបានត្រឹមត្រូវ និងគួរជ្រើសរើសការងារណាជាចំបង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អក្នុងអាជីព ព្រមទាំងអាចទទួលបានលាភសំណាងនៅវេលាល្ងាចផងដែរ។ លោកអ្នកទទួលបានអំណោយផលក្នុងនិយាយចរចាជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមទាញផលប្រយោជន៍ឲ្យមានអតិបរមាក្នុងវេលានេះ។ ក្រៅពីនេះសូមរក្សាភាពស្មោះត្រង់ និងសប្បុរសជានិច្ច ពីព្រោះកំហុសតូចតាចមួយចំនួនអាចកើតឡើង ហើយបើអ្នកមកចាត់ចែងឲ្យបានល្អទេ នឹងបង្ករការលំបាកផងដែរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន កំហុសដែលអាចកើតឡើង ព្រោះអារម្មណ៍។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់…