-
ហោរាសាស្រ្តប្រចាំថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញច្រើនជាងប្រក្រតី ដោយសារឥទ្ធិពលខាងក្រៅ ដូច្នេះសូមបោះបង់ហេតុការណ៍អវិជ្ជមានចោល ដើម្បីកុំឲ្យអារម្មណ៍អ្នកតានតឹងពេក។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយរកមធ្យោបាយតាមរយៈការពិគ្រោះពិភាក្សា។ លើសពីនេះសូមកុំបារម្ភខ្លាំងពេក សាស្ថានភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្មអាចកែប្រែដោយគ្រាន់តែអ្នកត្រូវប្រើកម្លាំងច្រើនបន្តិចប៉ុណ្ណោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំកំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើន លោកអ្នកនឹងធានាថាទទួលបានភាពជោគជ័យយ៉ាងប្រសើរក្នុងពេលខាងមុខនេះ អាស្រ័យដូចនេះសូមព្យាយាមគ្រប់គ្រងសំដី និងអាកប្បកិរិយាឲ្យល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់គោលដៅសម្រាប់អនាគតក្នុងពេលនេះ។ លើសពីនេះ សូមកុំព្រួយចំពោះភាពអវិជ្ជមានច្រើនពេក អ្វីក៏លោកអ្នកអាចដោះស្រាយបានដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបរនានា មានលំនឹងណាស់ក្នុងពេលនេះ ហើយក៏ទទួលបានភាពរីកយកចិត្តទុកដាក់ច្រើនផងដែរ។ លើសពីនេះ អ្នកនូវភាពរស់រវើក ភាពក្លាហាន និងការសម្រេចចិត្តដោយមុតមាំ ប្រកបដោយភាពវិជ្ជមាន។ ហេតុនេះអ្នកអាចដឹកនាំក្រុម ឬសម្រេចបានលទ្ធផលដ៏គាប់ប្រសើរតាមបំណងបាន។ ប្រការគួរជៀសវាង គឺសូមកុំបង្ហាញអារម្មណ៍ខឹង និងសំដីគ្រោតគ្រាធ ពីព្រោះវានឹងអាចកាត់លាភក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងការអភិវឌ្ឍន៍មុខរបរ ឬការតម្លើងប្រាក់ខែ។ ចំពោះការបណ្តាក់ទុនហាក់ស្ថិតក្នុងលោកអ្នកទទួលបានភាពស្មោះត្រង់ពីដៃគូរជំនួញ ដូច្នេះភាពងាយស្រួល ក៏ដូចជាភាពចំណេញធានាថានឹងកើនឡើង។ ដោយឡែក សូមប្រុងប្រយ័ត្នរក្សាស្ថេរភាពហិរញ្ញវត្ថុបន្ថែម ក្នុងកនោះគួរកុំឲ្យគេខ្ចីបុល។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនៅក្នុងថ្ងៃនេះស្ថិតក្នុងស្ថានភាពហ្នឹងហ្ន៎។ ការបណ្តាក់ទុន និងបង្កើតមុខរបរថ្មីអាចធ្វើទៅបាន តែសូមប្រាកដថាអ្នកមានផែនការច្បាស់លាស់ បើមិនដូច្នោះទេបញ្ហាក៏អាចកើតឡើងកណ្តាលទីផងដែរ។ ដោយឡែក លោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុកាន់តែប្រសើរ ប្រសិនបើអ្នកផ្តោតការយកចិត្តទុកដាក់នឹងកំរិតប្រែប្រួលក្នុងការិយាល័យ ក៏ដូចជាទីផ្សារ។ ប្រការសំខាន់សម្រាប់ពេលនេះ គឺសូមធ្វើការងារដែលជាជំនាញរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចុះហត្ថលេខា ពីព្រោះបញ្ហា និងភាពខាតបង់កំពុងមានកំរិតខ្ពស់។ ទន្ទឹមនឹងនោះ បញ្ហាធំ បំផុតរបស់អ្នកក្នុងថ្ងៃនេះ គឺការបាត់បង់លំនឹងក្នុងចិត្ត ពីព្រោះតែការទទួលយកឥទ្ធិពលខាងក្រៅ។ ចំពោះអ្នកធ្វើការរដ្ឋឯកជន អាចនឹងប្រទះភាពយល់ច្រឡំធំពីថា្នក់លើ ដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី ហើយព្យាយាមកែប្រែស្ថានការណ៍ឲ្យបានប្រញាប់។ បើទោះបីជាស្ថានភាពថ្ងៃនេះហាក់លំបាកបន្តិច លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងយកអាសារ។…
-
ហោរាសាស្រ្តប្រចាំថ្ងៃ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃលាភសំណាង ឋានៈការងារ និងប្រាក់កាសកើនឡើងក្នុងកំរិតខ្ពស់បំផុត។ ក្រៅពីនេះអ្នកអាចទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ និងរីករាយពីមនុស្សដែលនៅក្បែរ។ ក្រៅពីនេះអ្នកអាចទទួលបានលំនឹងក្នុងការសម្រេចចិត្ត និងការសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានផ្សេងៗ។ ដោយឡែក សូមធ្វើយ៉ាងណាថែរក្សាចំណុចខ្លាំងនៃវិធិសាស្រ្ត ឬយុទ្ធសាស្រ្តដែលកំពុងអនុវត្ត។ លើសពីនេះ សូមចេះជ្រើសរើសការងារដែលសក្តិសមនឹងអ្នក ហើយការប្រមូលផ្តុំការងារច្រើនមិនចម្រើននោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសជាច្រើន ដើម្បីទទួលបានអំណោយផលក្នុងអាជីវកម្ម និងរាល់កិច្ចការងារទាំងឡាយ។ ប្រការចំបាច់បំផុតសូមដកខ្លួន ចេញឲ្យឆ្ងាយពីរាល់បញ្ហា ហើយរក្សាការរស់នៅដោយភាពស្ងៀមស្ងាត់ និងអនុគ្រោះឲ្យបានច្រើន។ ទន្ទឹមនឹងនេះ សូមព្យាយាមកែប្រែស្ថានភាពការងារ ដោយធ្វើការទំនាក់ទំនងបន្ថែម ហើយក៏ត្រូវរៀបចំខ្លួនឲ្យមានភាពទាក់ទាញផងដែរ។ ដោយឡែក ក្នុងថ្ងៃនេះអ្នកនឹងទទួលបានអំណោយផលក្នុងការសម្រេចចិត្តប្រកបដោយភាពមោះមុត និងជោគជ័យ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែលាភសំណាងធំដុំមិនទាន់អាចទទួលបានទេក្នុងពេលនេះ ដូច្នេះសូមមានការអត់ធ្មត់ ហើយបន្តការងារទៅទៀត ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលឆាប់ៗ។ ក្នុងនោះបើទោះបីជាការងារខ្លះហាក់មិនទាន់អាចសម្រេចផល ក៏មិនត្រូវបោះបង់ដែរ។ លើសពីនេះ សូមគូសវាសគម្រោងអនុវត្តបន្ថែម…
-
ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីអាចសម្រេចផលយ៉ាងប្រសើរបំផុត។ លោកអ្នកអាចផ្លាស់ប្តូរការងារ ឬកែប្រែស្ថានភាពអាជីពឲ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនោះ ស្ថានភាពអាក្រក់ទាំងឡាយដែលសេសសល់អាចនឹងកែប្រែបាន។ ដោយឡែកសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងអស់ឲ្យបានរួសរាន់។ ក្រៅពីការងារលោកអ្នកអាចជួបនូវសំណាងដ៏ធំសម្រាប់ស្ថានភាពផ្ទាល់ខ្លួនផងដែរ ដូច្នេះសូមមានភាពរីករាយសម្រាប់ថ្ងៃនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី ចំណែកផលចំណេញល្អប្រសើរអាចនឹងអាចឡើងនៅរវាងពេលព្រឹក ច្រើនជាងពេលរសៀល។ ទន្ទឹមនឹងនោះ អ្នកអាចទទួលបានការងារ ឬការទទួលខុសត្រូវច្រើនជាងថ្ងៃធម្មតា ដូច្នេះសូមព្យាយាមធ្វើឲ្យបានល្អ។ ដោយឡែក ភាពហត់នឿយក៏នឹងកើតឡើងខ្លាំង ដូច្នេះដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព អ្នកគួររកពេលវេលាសម្រាកឲ្យបានត្រឹមត្រូវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងនាំមកពីមនុស្សដែលនៅជិតបង្កើយ។ ចំពោះមុខរបរអាជីវកម្ម ឬកិច្ចការងាររបស់អ្នកនឹងទទួលបានផលលាភជាទីពេញចិត្តណាស់។ ដោយឡែក សូមក្រឡេកមើលឳកាសចរចា ឬពិភាក្សាជាមួយដៃគូការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម ពីព្រោះលោកអ្នកមានឥទ្ធិពលវិជ្ជមានក្នុងការទទួលបានការជឿជាក់យ៉ាងពិសេសពីមនុស្សនៅក្បែរ។ ហើយប្រសិនបើអ្នកមានលទ្ធភាពក្នុងការបង្កើតមុខរបរ ឬដាក់ចេញការងារថ្មី គឺធានាថាទទួលបានជោគជ័យយូរអង្វែរ។ ដោយឡែកផលរំខានក្នុងវេលានេះមិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ច។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរមកហើយ ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកគឺមានសញ្ញាណវិជ្ជមាន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុចូលផ្ទះ។ ដោយឡែក អ្វីដែលអ្នកគួរមានការប្រុងប្រយ័ត្នគឺការចាញ់បញ្ឆោតគេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលសម្រេចខ្លាំងណាស់ បើទោះបីលោកអ្នកខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ក៏ប៉ុន្តែលោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីប្រឈមនឹងបញ្ហា ដូច្នេះសូមដោះស្រាយបញ្ហាដែលកើតឡងដោយសន្សឹមៗ និងកុំមានភាពឆេវឆាវ។ លើសពីនេះ ប្រសិនជាអាច សូមធ្វើការងារជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។ ផ្ទុយទៅវិញ សូមព្យាយាមកែប្រែស្ថានការណ៍ដោយធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន ឬដាក់ចេញការងារដែលអ្នកបានរៀបចំជាស្រេចនោះ។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ ដូច្នេះគ្មានអ្វីត្រូវព្រួយទេ ចូរធ្វើនូវការងារដែលអ្នកប្រាថ្នា។ ថ្ងៃនេះដែរ លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តដ៏សំខាន់ក្នុងការងារផងដែរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនូវបញ្ហាប្រឡាក់ក្រឡាមួយចំនួន ដែលធ្វើឲ្យលំបាកក្នុងការសម្រេចផលល្អប្រសើរក្នុងពេលនេះ។ ទន្ទឹមនឹងនោះ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ដូច្នេះចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះឲ្យបានច្រើន។ ក្នុងនោះក៏ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់ភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។ លើសពីនេះ សូមប្រុងប្រយ័ត្នពីព្រោះអ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែ មិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ អ្នកគួរចំណាយពេលសមស្របមួយក្នុងការគិតគូរ និងរៀបចំគម្រោងផែនការការងារក្នុងពេលអនាគត។ ពិសេសគួរយកចិត្តទុកដាក់លើគម្រោងចាយវាយ ពីព្រោះស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតក្នុងកំរិតមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក សូមកុំមានចិត្តទន់ទោរទៅនឹងហេតុការណ៍ខាងក្រៅដែលបានកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារ។ ក្នុងនោះសំណាងរបស់លោកអ្នកកើតឡើងច្រើនក្នុងរយៈពេលនេះ ហេតុដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាល្អក្នុងកំរិតអតិបរមា។ ជៀសវាងមតិរិះគន់ ជម្លោះ ឬការពិភាក្សាទាំងឡាយណាដែលអាចរំខានដល់ភាពជោគជ័យ និងសេសចក្តីសុខរបស់អ្នក និងមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ លោកអ្នកមានលទ្ធភាពក្នុងការបំពេញការងារ ការយល់ដឹងពីបញ្ហា ព្រមទាំងវិធីសាស្រ្តដោះស្រាយ។…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរនានាមានដំណើរការល្អប្រសើរ។ អ្នកអាចមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះចូរមានចិត្តស្មោះត្រង់ត្រឡប់ទៅវិញ និងរក្សាអត្តចរិកជានិច្ច។ ក្នុងនោះដែរ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត សូមធ្វើជាអ្នកចាញ់ បើទោះបីជាអ្នកគួរតែត្រូវតបតក៏ដោយ។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំប្រថុយប្រថាន ប៉ុន្តែផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្តបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ។ ប៉ុន្តែភាពចាំបាច់បំផុត គឺសូមរក្សាភាពស្មោះត្រង់ និងសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះអាកប្បកិរិយានេះនឹងអាចបង្កើនទំនាក់ទំនង និងរក្សាទំនុកចិត្តពីមជ្ឈដ្ឋានជុំវិញ។ លើសពីនេះ អ្នកអាចយកឈ្នះមនុស្សដែលកំពុងមានបំណងមិនល្អចំពោះអ្នក។ ក្រៅពីនេះសូមកុំទុកចិត្តមនុស្សលើសលប់ពេក ប្រយ័ត្នបង់ចិត្តឥតការ។ ទន្ទឹមនឹងនោះ សូមលោកអ្នកចាប់អារម្មណ៍បន្ថែមទៅលើការសិក្សាវិជ្ជាជីវ ដែលទាក់ទងនឹងការងារររបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ស្ថានភាពនេះហាក់ធ្វើឲ្យលោកអ្នកមានការលំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែសូមកុំមានការព្រួយបារម្ភខ្លាំងពេក ចូរជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត និងសុំការពិភាក្សា។ ក្នុងនោះដែរ ការជឿជាក់ខ្លួនឯងមានសារសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក លោកអ្នកអាចមានបញ្ហាជាមួយថ្នាក់លើ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែល ស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ ហាមដាច់ខាតកុំទៅពាក់ព័ន្ធនឹងការងារ ឬបញ្ហារបស់អ្នកដទៃ ប្រយ័ត្នគុណក្លាយទៅជាទោស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចយ៉ាងប្រសើនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ សូមចងចាំថា រូបភាពដែលអ្នកបានឃើញទាំងអស់នៅជុំវិញខ្លួន មិនមែនសុទ្ធតែជាភាពពិតទេ ដូច្នេះសូមព្យាយាមពិចារណា ប្រយ័ត្នចាញ់បោកគេ។ លើសពីនេះ ប្រសិនបើអ្នកចង់ឲ្យទទួលផលកាន់តែប្រសើរ សូមមាទឹកចិត្តល្អ និងអនុគ្រោះឲ្យបានច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមប្រុងប្រយ័ត្នគ្រប់កាលទេសទាំងអស់ ងហើយកុំធ្វើការសម្រេចចិត្តដោយគ្មានពត៌មានជាក់លាក់ឲ្យសោះ។ លើសពីនេះ កុំចាប់ផ្តើមអាជីវកម្មសំខាន់ៗឡើយ ពីព្រោះកិច្ចប្រឹងប្រែងរបស់អ្នកហាក់គ្មានប្រយោជន៍។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកធ្វើការច្រើនក្នុងពេលតែមួយ នោះស្ថានភាពរឹតតែលំបាក។ ដោយឡែក អំណោយផលសម្រាប់ថ្ងៃនេះ គឺលោកអ្នកមានលទ្ធភាពបំបាត់ជម្លោះ និងបញ្ហាឥតប្រយោជន៍បាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកហាក់នៅទ្រឹង ហើយមិនទាន់អាចកំណត់ស្ថានភាពប្រែប្រួលណាមួយឲ្យបានជាក់លាក់នោះទេ ដូច្នេះសូមលោកអ្នកប្រុងប្រយ័ត្នជានិច្ច ដោយត្រូវព្យាយាមបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន និងកុំភ្លេចក្តោបក្តាប់ពត៌មាននានា។ លើសពីនេះ សូមកុំព្យាយាមធ្វើសកម្មភាពភ្លាមៗ ពីព្រោះគំនិតផ្តួចផ្តើមរបស់អ្នកហាក់មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ និងថា្នក់លើនោះទេ។ ក្នុងនោះដែរ សូមគិតគូរឡើងវិញពីវិធីសាស្រ្តអនុវត្តការងារ ប្រសិនបើអ្នកអាចធ្វើបាន នោះស្ថានភាពនឹងអាចប្រែប្រួលល្អប្រសើរវិញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅជាប្រក្រតី ហើយក្នុងនោះដែរមិនមានបញ្ហាធ្ងន់ធ្ងរណាមួយនឹងមករំខានភាពចម្រើនលូតលាស់របស់អ្នកទេ។ ស្ថានភាពអវិជ្ជមានដែលអាចនឹងកើតឡើងក្នុងពេលនេះហាក់ដូចជាស្រមោលប៉ុណ្ណោះ ពីព្រោះវាជាស្ថានភាពបណ្តោះអាសន្ន អ្វីៗនឹងត្រឡប់ទៅជាល្អប្រសើរក្នុងពេលឆាប់ៗ។ ដោយឡែក ការធ្វើទំនាក់ទំនង និងកិច្ចពិភាក្សាការងារធំដុំ មិនអាចនឹងធ្វើបានទេក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាគម្រោងពិភាក្សានេះទុកសិន។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
ហោរាសាស្រ្តប្រចាំថ្ងៃ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកកំពុងដំណើរការយ៉ាងល្អប្រសើរ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូពាណិជ្ជកម្មឡើយ។ សូមពន្យាពេលពិភាក្សាអំពីបញ្ហាសំខាន់ៗ។ សូមអ្នករស់នៅក្នុងស្ថានភាពវិជ្ជមាន និងព្យាយាមបំពេញការងារឲ្យម៉ឺងម៉ាត់ និងប្រាកដប្រជា។ អំណោយផលដ៏ប្រសើរបំផុតក្នុងពេលនេះ គឺលោកអ្នកមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជំលោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងារទាំងអស់របស់លោកអ្នកធានាថានឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរណាស់។ លោកអ្នកអាចធ្វើកិច្ចការកនានាតាមក្តីប្រាថ្នា ហើយនឹងមិនជួបផលរំខានឡើយ ដោយសារក្នុងពេលនេះគឺមានអំណោយផលខ្លាំងចំពោះសមត្ថភាពបញ្ហា និងការទូត។ ដោយឡែក សូមកុំធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកំលាំង។ កុំបង្កើតការងារច្រើនពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ លើសពីនោះ សូមរក្សាគម្លាតបន្តិចពីថ្នាក់លើ និងដៃគូជំនួញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ដូច្នេះរាល់ការវិនិយោគរបស់អ្នកនឹងអាចទូទាត់បានយ៉ាងលឿន។ កំរិតហិរញ្ញវត្ថុក្នុងពេលនេះ មិនមានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីជាមានភាពអសកម្មតិចតួចអាចកើតឡើងក៏ដោយ។ ក្នុងវេលានេះអ្នកមានពេលវេលាច្រើនសម្រាប់អនុវត្តការងារ ប៉ុន្តែក៏សូមប្រើប្រាស់វាដោយយកចិត្តទុកដាក់។ ដោយឡែក ការទំនាក់ទំនងអាចជួបនឹងសភាពស្មុគ្រស្មាញបន្តិច ប៉ុន្តែសូមបង្វែរគំនិតរបស់អ្នកយកចិត្តទុកដាក់បន្ថែមចំពោះមិត្តរួមការងារ ហើយត្រូវបញ្ជៀសឲ្យបាននូវសំពាធចំពោះពួកគេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…