-
សម្តេចធិបតីបង្កើនចំណាត់ការបង្ក្រាបក្រុមក្មេងទំនើងម៉ូតូហោះ (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅជាបន្ថែមទៀត ចំពោះក្មេងទំនើងដែលជិះម៉ូតូបង្ហោះ។ គួរបញ្ជាក់ថាកន្លងមក ក្នុងការបង្ក្រាបក្រុមជិះម៉ូតូហោះនេះ សមត្ថកិច្ចគ្រាន់តែបានឃាត់ខ្លួន ក្មេងដែលបង្ហោះម៉ូតូទាំងនោះ មកអប់រំ និងបានកោះហៅឱពុក ម្តាយ ឬអ្នកអាណាព្យាបាល របស់ពួកគេមកទទួល និងការធ្វើលិខិតសន្យារាងចាល ប៉ុន្តែមិនបានឃាត់ទុកម៉ូតូទុកឡើយ។ ចំពោះចំណាត់ការក្តៅលើកនេះវិញ, ម៉ូតូរបស់ក្មេងទំនើង នឹងត្រូវឃាត់ទុករយៈពេល៣ខែ ក្នុងបទល្មើសលើកទី១ និងឃាត់ទុកដល់ ៦ខែ ចំពោះបទល្មើសដដែលជាលើកទី២។ ប្រសាសន៍ដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅដល់ក្មេងទំនើងជិះម៉ូតូបង្ហោះនេះ បានធ្វើតាមរយៈសារសម្លេងថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៤។ ក្រុមក្មេងជិះម៉ូតូហោះ គឺជាផ្នែកមួយនៃក្រុមក្មេងទំនើងទូទៅ ដែលជាក្រុមភាគច្រើនមានប្រភព មកពីការមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន។ ក្រុមក្មេងទំនើងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍បង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើងទាំងនេះ ឱ្យស្អាតជ្រះស្រឡះ ចេញពីមូលដ្ឋាន និងពីសហគមន៍ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។ មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងថា រវាងពីថ្ងៃទី២៣ឧសភា ដល់ថ្ងៃទី២២ កក្កដា…
-
ប្រទះឃើញសាកសពអាកាសយានិកម្នាក់ ក្រោយពេលរកឃើញឧទ្ធម្ភាគចក្រ Z9 ដែលបាត់ដំណឹង១៧ថ្ងៃ (Video Inside)
ឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ការទាក់ទងរយៈពេល១៧ថ្ងៃនោះ ត្រូវបានរកឃើញហើយ ខណៈមានសេចក្តីរាយការណ៍ការរកឃើញសាកសពមនុស្សម្នាក់ផងដែរ ស្ថិតនៅលើខ្នងភ្នំយ៉ាវយ៉ៃ នៃកន្លែងដែលផ្កាយរណបបានផ្តល់សញ្ញារួចមកនោះ។ ភ្នំយ៉ាវយ៉ៃ គឺជាភ្នំដែលមានកំពស់ ១ពាន់ ២៤០ម៉ែត្រ ស្ថិតនៅចន្លោះអូរសោម នៃឃុំថ្មដា ស្រុកវាលវែង។ ការវិភាគតាមរលកសញ្ញាផ្កាយរណប បានផ្តល់សញ្ញាតម្រុយមុននេះ បញ្ជាក់ថាភ្នំយ៉ាវយ៉ៃ គឺជាភ្នំមួយមួយក្នុងចំណោមភ្នំបី ដែលជាកន្លែងផ្តល់សញ្ញា តាមរយៈផ្កាយរណបបញ្ជាក់ការបាត់ទំនាក់ទំនង។ ភ្នំ២ផ្សេងទៀតក្បែរនោះ គឺភ្នំខ្មោចកម្ពស់ ១ពាន់ ៧១៧ម៉ែត្រ និងភ្នំព្រះ កម្ពស់ ១ពាន់ ៥០០ម៉ែត្រ ដែលសុទ្ធតែជាតំបន់មានព្រៃក្រាស់។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កងកម្លាំងថ្មើរជើង កំពុងធ្វើដំណើរទៅកាន់គោលដៅ ដើម្បីជួយសង្គ្រោះមនុស្សដែលបាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ ឧទ្ធម្ភាគចក្រ Z9-MH-912 បានបាត់តាំងពីរសៀលថ្ងៃទី១២កក្កដា ក្នុងពេលកំពុងហោះហ្វឹកហ្វឺន ដែលគិតមកទល់នឹងពេលនេះ មានរយៈពេល១៧ថ្ងៃហើយ។ សេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សាកសពម្នាក់…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីទទួលជួបមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលជួបមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន លោកឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ នៅវិមានសន្តិភាពនាថ្ងៃទី២៩កក្កដា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
៦ខែប្រមូលពន្ធដារបានជាង ៤៦ភាគរយ នៃផែនការ (Video Inside)
ចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា បានតែប្រមាណជាង ៤៦ភាគរយ នៃផែនការច្បាប់ដាក់ចេញតែប៉ុណ្ណោះ នោះគឺប្រមាណជាង ៧ពាន់ ៧៦៧ប៊ីលានរៀល ឬប្រមាណជាង១ពាន់៩១៧លានដុល្លារអាមេរិក។ ចំណូលប្រមួលដែលមិនបាន ៥០ភាគរយ ក្នុងឆមាសទីមួយនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤កក្កដា។ យោងតាមរបាយការណ៍, ចំណូលពន្ធដែលប្រមូលបានក្នុងខែមិថុនាតែមួយ គឺមានប្រមាណជាង ២៤៨លានដុល្លារ ដែលស្មើនឹង ៥,៩៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន បានថ្លែងចាត់ទុកថា ការប្រមូលពន្ធក្នុងរយៈពេល ៦ខែមកនេះថា មាន «លទ្ធផលល្អប្រសើរ» និងចាត់ទុកថា ជាជោគជ័យ និងសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។
-
ខ្យល់កន្ត្រាក់រលំដើមឈើខូចផ្ទះច្រើនខ្នង នៅសៀមរាប (Video Inside)
គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង រងការខូចខាត ក្នុងឃុំចំនួន៣ នៃខេត្តសៀមរាប។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលារសៀលម៉ោង៤និង១០នាទី ថ្ងៃទី២៥កក្កដា ក្នុងហេតុការណ៍មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលអោយបាក់ដើមឈើ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង នៅក្នុងឃុំចំនួន៣ គឺឃុំស្វាយលើ, ឃុំបឹងមាលា, និងឃុំខ្នងភ្នំ នៃស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានថ្លែងថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ ការខូចខាតនៅក្នុងឃុំទាំងបី រួមមាន៖ រលំបង្គោលភ្លើងចំនួន៣ដើម, របើកដំបូលផ្ទះចំនួន៤ ខ្នង, រលំផ្ទះអស់ចំនួន២ខ្នង រលំដើមឈើកាត់ផ្លូវ២កន្លែង និងក៏មានដើមឈើ១ដើម បាក់ដួលសង្កត់ផ្ទះ១ខ្នងផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕
-
ក្រុមប្រឆាំងប្រយោជន៍សេដ្ឋកិច្ចជាតិ រងព្រនង់របស់សម្តេចតេជោ (Video Inside)
ក្រុមប្រឆាំងបានលេចមុខបង្កជាឧបសគ្គទៀតហើយ ក្នុងពេលដែលឃើញរាជរដ្ឋាភិបាល ធ្វើកិច្ចការទាំងឡាយណា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ អប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «ក្រុមប្រឆាំងប្រយោជន៍សេដ្ឋកិច្ចជាតិ រងព្រនង់របស់សម្តេចតេជោ»
-
ការរុករកឧទ្ធម្ភាគចក្រឈានចូលថ្ងៃទី១៥ ប៉ុន្តែនៅមិនទាន់រកឃើញ (Video Inside)
ការរុករកឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ការទាក់ទងដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១៥ហើយ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ ដែលបង្ហាញអំពីការរកឃើញតម្រុយ ឬសញ្ញាណាមួយសោះឡើយ។ ឧទ្ធម្ភាគចក្រ Z9 ត្រូវគេរាយការណ៍ថា បានបាត់សញ្ញាទាក់ទងតាំងពីល្ងាចថ្ងៃសុក្រទី១២ កក្កដា នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ។ ឧទ្ធម្ភាគចក្រដែលបានបាត់សញ្ញាទាក់ទងនោះ គឺជាឧទ្ធម្ភាគចក្រយោធាហាត់ហ្វឹកហ្វឺន ដែលមានទិសដៅពីភ្នំពេញ ទៅតំបន់ថ្មដា និងពីតំបន់ថ្មដាទៅពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញ ក្នុងនោះមានមនុស្សចំនួន ២នាក់ ដែលបានបាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសប្តាហ៍នេះថា អាកាសធាតុមិនល្អជាមួយនឹងការធ្លាក់ភ្លៀង គឹជាឧបសគ្គនៃការរុក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីថ្លែងតាមសារបណ្តាញសង្គមក្នុងសប្តាហ៍នេះ ជាមួយនឹងប្រសាសន៍លើកទឹកចិត្តដល់ក្រុមអ្នកស្វែងរកនោះ បានដាក់ដាក់បទបញ្ជាថា «ទោះបីប្រឈម នឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ, ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិក របស់យើងទាំងពីររូប»។
-
ចលនាផ្តាច់ខ្លួនក្រុមប្រឆាំងកើតឡើងច្រើនកន្លែង ក្រោយឃើញ សម រង្ស៊ី ប្រឆាំងការជីកព្រែកហ៊្វូណនតេជោ (Video Inside)
ទង្វើនយោបាយប្រឆាំងមិនឱ្យកម្ពុជាមានសំណង់ព្រែកជីកហ៊្វូណនតេជោ បាននាំឱ្យសកម្មជនប្រឆាំងនានាជាច្រើន បាននាំគ្នាដើរចេញពីគណបក្សភ្លើងទៀន ដែលជាគណបក្សដើរតាមនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ ថ្ងៃបើកការដ្ឋានជីកព្រែកហ៊្វូណនតេជោ នឹងមកដល់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះហើយ គិតត្រឹមថ្ងៃទី២៦កក្កដា ខណៈចលនាផ្តាច់ខ្លួនរបស់ក្រុមសកម្មជនគណបក្សប្រឆាំង ក៏កាន់តែមានសភាពផុសផុលគួរឱ្យកត់សម្គាល់។ អប្សរាណិតរាយការណ៍
-
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ស្លៀកឈុត «គុនខ្មែរ – Kun Khmer» ឡើងប្រដាល់ នៅសង្វៀនក្នុងប្រទេសជប៉ុន (Video Inside)
ស្តេចប្រដាល់របស់ហ្វីលីពីន កីឡាករ Manny Pacquiao គ្រោងនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ របស់ប្រទេសកម្ពុជា ដើម្បីប្រកួតជាមួយកីឡាករប្រដាល់ Kick Boxing ជប៉ុនម្នាក់ ឈ្មោះ រូគីយ៉ា អានប៉ូ Rukiya Anpo នាចុងសប្តាហ៍នេះ។ ការប្រកួតចំនួន៣ទឹក ដែលមិនស្ថិតក្រោមច្បាប់ប្រដាល់នោះ ត្រូវគេនិយាយថា នឹងអាចជួយឱ្យស្តេចប្រដាល់ហ្វីលីពីន ទទួលបានលុយផាកច្រើន បើសិនជាដៃគូប្រដាល់ជប៉ុននោះ ហ៊ានតែប្រើក្បាច់ដែលខុសនឹងច្បាប់របស់វា។ ប្រធានសហព័ន្ធរៀបចំការប្រដាល់ក្នុងប្រទេសជប៉ុន លោក ណូបូយូគី សាកាគីបារ៉ា បានថ្លែងថា ការវាយបំពានខុសច្បាប់ណាមួយ នឹងត្រូវផាកពិន័យប្រាក់ ៥លានដុល្លារអាមេរិក។ នៅក្នុងថ្ងៃប្រកួតទី២៨ កក្កដា ឆ្នាំ២០២៤ លើទឹកដីជប៉ុននោះ, លោក Manny Pacquiao ត្រូវគេបញ្ជាក់ថា លោកនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ ដែលនឹងជួយផ្សព្វផ្សាយក្បាច់គុន របស់កម្ពុជានេះ ទៅកាន់ពិភពលោក។ គួរបញ្ជាក់ថា លោក Manny Pacquiao មានអាយុ ៤៥ឆ្នាំហើយ, ចំណែកដៃគូប្រដាល់លោក រូគីយ៉ា អានប៉ូ គឺជាមនុស្សមានអាយុ ២៨ឆ្នាំ ដែលក្លាយជាអ្នកប្រដាល់…
-
សម្តេចតេជោ ហ៊ុន សែន ជួបប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី២៦កក្កដា ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ មេដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង នៅក្នុងរដ្ឋធានីហាណូយ។ ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់ម៉ឹន Tran Thanh Man ត្រូវគេរាយការណ៍ថា បានថ្លែងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក៏ដូចជាសំណើ និងគំនិតទាំងឡាយ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា តាមរយ:កិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងគណបក្ស និងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា និងវេទិកាពហុភាគី។ ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាមបានគោរពអញ្ជើញសម្តេចតេជោ ប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាទស្សនកិច្ចលើកដំបូង របស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥កក្កដា នៅបានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម…