-
គណបក្សប្រជាជនកម្ពុជាចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន លើការបកស្រាយជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (Video Inside)
គណបក្សប្រជាជនកម្ពុជា បានចេញញ្ញត្តិគាំទ្រចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។ តំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាគំនិតផ្តួចផ្តួចដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ព្រំដែនមិត្តភាព និងសហប្រតិបត្តិការ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង បែរជាចោទប្រកាន់ថា កម្ពុជាបានកាត់ខេត្តទាំងបួន នៃភាគឥសានឱ្យប្រទេសវៀតណាមនោះទៅវិញ។ ញ្ញត្តិគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយសម្តេចអនុប្រធានវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សូមប្រកាសថ្កោលទោសដាច់អហង្កា និងអំពាវនាវស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណ»។ ញ្ញត្តិគាំទ្រនេះ បានទន្ទឹមនឹងបណ្តាញ្ញត្តិនានា តាមអង្គភាព ក្រសួង ស្ថាប័ន សមាគមនានា ក្នុងប្រទេសកម្ពុជា បានចេញសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍រៀងៗខ្លួន គាំទ្រប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បកស្រាយ និងពន្យល់នូវអ្វីដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ និងអ្វីជាផលប្រយោជន៍ និងការថ្កោលទោសបកអាក្រាតនយោបាយពិសពុល របស់ក្រុមធ្វើនយោបាយប្រឆាំងថែមទៀត។…
-
ចាប់គ្រឿងញៀនជាង ២០០គីឡូក្រាម និងជនជាតិចិន ២នាក់នៅរាជធានី (Video Inside)
សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម និងចាប់ជនសង្ស័យជាតិចិន ២នាក់ ក្នុងការបង្ក្រាបមួយ នៅក្នុងភូមិសាស្ត្ររាជធានី។ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនៅថ្ងៃនេះថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យជាតិចិន ២នាក់ដទៃទៀត ដែលរត់គេចខ្លួនក្នុងការបង្ក្រាប ២កន្លែងផ្សេងគ្នា នៅម្តុំស្ពានកោះនរា និងជិតស្តុបបូកគោ។ ជនសង្ស័យចិនទាំង ២នាក់ និងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។
-
កម្ពុជាបានរកឃើញទីតាំងចម្ការមីន និងចម្ការគ្រាប់ថ្មី ក្នុងខេត្ដចំនួន៨ (Video Inside)
អនុប្រធានទី១អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឱ្យក្រុមការងារបច្ចេកទេស អាជ្ញាធរមីន ចុះពិនិត្យផ្ទៀងផ្ទាត់ នូវលទ្ធផលស្រាវជ្រាវចម្ការមីនថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់។ ការណែនាំនេះ បានធ្វើឡើងនាថ្ងៃទី២៣កក្កដា នៅក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យលទ្ធផលការស្រាវជ្រាវរកឃើញចម្ការមីនថ្មី របស់អង្គភាពស៊ីម៉ាក់។ ការរកឃើញថ្មីថាមានទីតាំងចម្ការមីន និងចម្ការគ្រាប់នោះ គឺតំបន់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ។ ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំដល់អង្គភាពដែលពាក់ព័ន្ធ ត្រូវចាត់បញ្ចូលកិច្ចការនេះ ជាការងារអាទិភាព ដោយត្រូវដឹកនាំកម្លាំងជំនាញ ចូលរួមជាមួយកម្លាំងបោសសម្អាតមីន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃ មុនសម្រេចដាក់បញ្ចូលទៅក្នុងប្រព័ន្ធ ទិន្នន័យថ្នាក់ជាតិ។ កម្ពុជាបានដាក់ចេញនូវគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ចេញពីកម្ពុជាក្នុងឆ្នាំ២០២៥ ប៉ុន្តែសេចក្តីរាយការណ៍មួយដកស្រង់ដោយនាំពាក្យស្ថាប័នរដ្ឋសភា ដែលបានបញ្ជាក់ថ្មីៗនេះថា កម្ពុជាបានសម្រេចពន្យារគំរោងបោសសំអាតមីន រយៈពេល៥ឆ្នាំទៅមុខជាបន្ថែមទៀត រហូតដល់ឆ្នាំ២០៣០។
-
អាជ្ញាធរខេត្តភាគឥសានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)
ខេត្ដចំនួន៣នាភាគឥសានប្រទេស គឺខេត្ដរតនគិរី ខេត្ដស្ទឹងត្រែង និងខេត្ដព្រះវិហារ បានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នករណីជំនន់ទឹកភ្លៀង ខណៈភ្លៀងនៅតែបន្តធ្លាក់។ ក្រសួងធនធានទឹកបានជូនដំណឹងតាំងពីថ្ងៃទី២២កក្កដានោះមក នូវការរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលវិវត្តន៍ជាព្យុះទីបួន ឈ្មោះព្រះពិរុណ និងហ្គេមី ដែលនឹងបង្កឱ្យមានធ្លាក់ភ្លៀង លើតំបន់វាលទំនាប, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីប្រគល់កាណូតដឹកជញ្ជូន ៤គ្រឿង ដល់ពលរដ្ឋក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ (Video Inside)
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កាណួតទាំងបួនគ្រឿងនោះ ត្រូវបានប្រគល់ដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត និងឃុំមានជ័យ ក្នុងស្រុកសណ្ដាន់ កាលពីថ្ងៃទី២២កក្កដា តាមរយៈមេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ។ មេបញ្ជាការរងកងពលតូចលេខ៧០ បានថ្លែងក្នុង់ពិធីប្រគល់ថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
-
ចលនាផ្តាច់ខ្លួនក្រុមប្រឆាំងកើតឡើងច្រើនកន្លែង ក្រោយឃើញ សម រង្ស៊ី ប្រឆាំងការជីកព្រែកហ៊្វូណនតេជោ (Video Inside)
នយោបាយប្រឆាំងនឹងការជីកព្រែកហ៊្វូណនតេជោ បាននាំឱ្យសកម្មជនគណបក្សប្រឆាំង បាននាំគ្នាដើរចេញពីគណបក្សភ្លើងទៀន ដែលជាគណបក្សដើរតាមនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ កំហឹងរបស់សកម្មជនគណបក្សភ្លើងទៀន ដោយសារការមើលឃើញនយោបាយ របស់ទណ្ឌិត សម រង្ស៊ី ប្រឆាំងនឹងសេដ្ឋកិច្ចជាតិ មានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់។ អប្សរាណិតរាយការណ៍
-
ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១២ (Video Inside)
ការរុករកឧទ្ធម្ភាគចក្រZ9 ផ្ទុកមនុស្ស២នាក់ ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១២ហើយ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បង្ហាញអំពីតម្រុយណាជាប់ពាក់ព័ន្ធឡើយ។ សម្តេចធិបតីបានថ្លែងតាមសារបណ្តាញសង្គម ជាមួយបទបញ្ជាថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ, ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខរហូតដល់គេអាចរកឃើញអាកាសយានិកបាត់ខ្លួន ទាំង ២នាក់នោះ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការផ្សាយព័ត៌មានចាស់និយាយថាសម្តេចរងរបួស (Video Inside)
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើសមត្ថកិច្ច ស្រាវជ្រាវរកគណនីហ្វេសប៊ុកមួយ ដែលផ្សាយព័ត៌មានចាស់ធ្វើឱ្យការយល់ច្រឡំថា សម្តេចកំពុងរងរបួសដោយការគ្រេចស្មាខាងស្តាំ និងបានចាកចេញពីប្រទេស ទៅកាន់សឹង្ហបុរី។ សម្តេចតេជោបានថ្លែងថា ការផ្សាយព័ត៌មានតាមហ្វេសប៊ុកឈ្មោះអរគុណសន្តិភាពនោះ គឺជាព័ត៌មានចាស់ដែលកើតឡើងតាំងពីឆ្នាំ២០១៩នោះមក និងសម្តេចបានចាត់ទុកថាការផ្សាយ និងបង្ហោះព័ត៌មានបែបនេះ នឹងធ្វើឱ្យមានការភ័ន្តច្រឡំថា សម្តេចបានរងរបួស និងកំពុងចាកចេញពីប្រទេស។ សម្តេចបានសរសេរតាមបណ្តាញសង្គម ជាមួយការព្រមានគណនីបណ្តាញសង្គមហ្វេសប៊ុក អរគុណសន្តិភាពនោះ «សូមកុំរពឹស»។ សម្តេចបាន «ស្នើសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ដើម្បីឈានបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ»។
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ-កម្ពុជា-ឡាវ-វៀតណាម (CLV DTA)
-
តម្លៃប្រេងសាំងថេរ ម៉ាស៊ូតចុះ (Video Inside)
តម្លៃប្រេងសាំង សម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ នឹងស្ថិតនៅដដែល ខណៈប្រេងម៉ាស៊ូតបានថយចុះមកវិញតិចតួច។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤, ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន បានចុះមកវិញចំនួន៥០ រៀលក្នុង១លីត្រ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។