Category: កម្មវិធីព័ត៌មាន

  • មន្ត្រីក្នុងខេត្តកំពង់ធំ ចាប់ខ្លួនពីបទសង្ស័យពុករលួយ (Video Inside)

    មន្ត្រីក្នុងខេត្តកំពង់ធំ ចាប់ខ្លួនពីបទសង្ស័យពុករលួយ (Video Inside)

    មន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចមួយរូប ក្នុងខេត្តកំពង់ធំ និងបក្ខពួកម្នាក់ ត្រូវបានចាប់ខ្លួន ដោយក្រុមអង្គភាពប្រឆាំងនឹងអំពើពុករលួយ។ លោក ហេ គឿន អាយុ៥៨ឆ្នាំ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីចោទប្រកាន់ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ពាក់ព័ន្ធនឹងដីព្រៃលិចទឹក ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយូវត្បូង, សង្កាត់ស្រយូវ ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ បក្ខពួកម្នាក់ទៀតឈ្មោះ សែ សុងហេង អាយុ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួន និងត្រូវបានឃុំបណ្តោះអាសន្នផងដែរ ពីបទ«សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» យោងតាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០។ គិតតាំងពីខែមករាឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំបែកសំណុំរឿងពុករលួយបានមួយចំនួន ក្នុងនោះរួមមាន សំណុំរឿងពាក់ព័ន្ធនឹងអភិបាលក្រុងកែប, សំណុំរឿងពាក់ព័ន្ធអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងករណីពុករលួយរបស់គ្រូបង្រៀន ២នាក់ និងមន្ត្រីនៃក្រសួងផែនការ ពាក់ព័ន្ធនឹងករណីក្លែងឯកសាររត់ចូលក្របខណ្ឌរដ្ឋ។

  • ជំនន់ស្ទឹងព្រែកត្នោតលិចចូល ៥សង្កាត់ហើយ (Video Inside)

    ជំនន់ស្ទឹងព្រែកត្នោតលិចចូល ៥សង្កាត់ហើយ (Video Inside)

    សង្កាត់ជាយរាជធានីដែលរងនឹងជំនន់ទឹកស្ទឹងព្រែកត្នោត បានកើនឡើងដល់ ៥សង្កាត់ហើយ គិតត្រឹមថ្ងៃទី៣០កក្កដា។ ទឹកស្ទឹងព្រែកត្នោតដែលលិចបានហូរហៀរដោយសារតែការធ្លាក់ភ្លៀងនៅតំបន់ខាងលើ នៃខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ បានលិចសង្កាត់ចំនួនតែ ២ប៉ុណ្ណោះទេ។ មន្ដ្រីអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានថ្លែងថា សង្កាត់ទាំង៥ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកនោះ មានដូចជាសង្កាត់គងនយ, សង្កាត់សាក់សំពៅ, សង្កាត់ព្រៃវែង សង្កាត់ទៀន និងសង្កាត់ស្ពានថ្ម។ មន្ត្រីខណ្ឌបានថ្លែងថា ក្នុងសង្កាត់ទាំង៥នោះ មានភូមិចំនួន១៤ ជាមួយផ្ទះ ១៦២ខ្នង ដែលបានរងផលប៉ះពាល់, លិចផ្លូវបេតុងក្នុងភូមិចំនួន៤ខ្សែ, លិចវត្ត «ចំការខ្សាច់», លិចសាលាសង្កាត់ ស្ពានថ្ម១ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានថ្ម១ផងដែរ។ មិនមានសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ឡើយ។ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះផងដែរ នៅក្នុងខេត្តកំពង់ឆ្នាំងនោះវិញ ទឹកទន្លេត្រូវបានគេរាយការណ៍កើនឡើងខ្ពស់ ខណៈការធ្លាក់ភ្លៀងនៅមិនទាន់ឈប់ឈរ។អភិបាលស្រុកកំពង់លែង លោក យ៉ែម លក្ខិណា បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី៣០កក្កដា បញ្ជាក់ថា ស្ថានភាពទឹកនៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ គឺទឹកមានកម្ពស់ខ្ពស់ដល់ទៅជាង ១ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ដទៀតថា បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែកើតមានដដែលទេក្នុងសប្ដាហ៍នេះ។

  • សម្តេចធិបតីចូលរួមមរណទុក្ខអាកាសយានិក ២រូប ក្នុងព្រឹត្តិការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ (Video Inside)

    សម្តេចធិបតីចូលរួមមរណទុក្ខអាកាសយានិក ២រូប ក្នុងព្រឹត្តិការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី៣០ កក្កដា សម្តែងក្តីទុក្ខព្រួយ និងចូលរួមមរណទុក្ខ លោកវរសេនីយទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ជីវិត ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រ Z9-MH-912។ សាររបស់សម្តេចធិបតី បានធ្វើឡើងក្រោយការរុករករយៈពេល១៨ថ្ងៃរួចមកនេះ សាកសពអាកាសយានិកយោធាទាំង ២រូប និងឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញស្ថិតនៅតំបន់ភ្នំយ៉ាវយ៉ៃ។ ក្នុងសារចូលរួមរំលែកមរណទុក្ខនេះផងដែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីចុះពិនិត្យស្ថានភាពប្រជាជនតាមបណ្តោយព្រំដែនភាគឥសាន (Video Inside)

    សម្តេចធិបតីចុះពិនិត្យស្ថានភាពប្រជាជនតាមបណ្តោយព្រំដែនភាគឥសាន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យសកម្មភាពជួសជុលផ្លូវ តាមខ្សែបន្ទាត់ព្រំដែន និងជីវភាពរបស់ប្រជាពលរដ្ឋ នៃខេត្តភាគឥសាន ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ដំណើរតាមរថយន្តថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៤ បានធ្វើនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ សម្តេចបានសរសេរតាមបណ្តាញសង្គមបញ្ជាក់ថា «ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ បានធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែន របស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែន កម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី»។ សម្តេចនាយករដ្ឋមន្ត្រីបានសរសេរបន្តថា «កម្លាំងដែលអាចការពារ បូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែនប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន, មិនមែនកងកម្លាំងប្រដាប់អាវុធទេ»។ សម្តេចសរសេរបន្តថា «ហេតុដូច្នេះ ការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែន គឺជាការចាំបាច់»។

  • សត្វខ្លាធំបួនក្បាលពីឥណ្ឌា នឹងព្រលែងឱ្យរស់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)

    សត្វខ្លាធំបួនក្បាលពីឥណ្ឌា នឹងព្រលែងឱ្យរស់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)

    សត្វខ្លាធំ ឬខ្លាដំបងចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជា នាចុងឆ្នាំ២០២៤នេះហើយ។ ក្រសួងបរិស្ថាន, ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់អំពីការបញ្ជូនសត្វខ្លាទាំងបួនក្បាលនេះ ទៅឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងពិធីមួយនារាជធានីភ្នំពេញ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង បានឲ្យដឹងថា សត្វខ្លាធំទាំង ៤ក្បាល ដែលនឹងមកដល់ចុងឆ្នាំនេះ រួមមានសត្វខ្លាញី ៣ក្បាល និងឈ្មោលមួយក្បាល។ លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក, ទ្រុងដែក, អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី សម្រាប់បន្ស៊ាំសត្វខ្លាធំទាំងបួននោះថែមទៀត។ គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះចេញពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកគេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោកនោះ៕

  • ចាប់ឧត្តមសេនីយ៍ផ្កាយបី អគ្គរងពន្ធនាគារ (Video Inside)

    ចាប់ឧត្តមសេនីយ៍ផ្កាយបី អគ្គរងពន្ធនាគារ (Video Inside)

    ឧត្តមសេនីយ៍ផ្កាយបីម្នាក់ដែលជាអគ្គនាយករងពន្ធនាគារម្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនឱ្យចូលទៅក្នុងពន្ធនាគារ អនុវត្តតាមសេចក្តីសម្រេចឃុំខ្លួនមួយ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា។ អ្នកនាំពាក្យសាលាដំបូងរាជធានី លោក អ៊ី រិន ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបញ្ជាក់ថា «ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទសមគំនិត ក្នុងអំពើស៊ីសំណូក, រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវ នូវទ្រព្យសម្បត្តិ និងបំណុល»។

  • ផ្អាកការងារប្រធានគុកខេត្តស្ទឹងត្រែង ក្រោយការផ្សាយសារព័ត៌មានក្នុងស្រុក សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស (Video Inside)

    ផ្អាកការងារប្រធានគុកខេត្តស្ទឹងត្រែង ក្រោយការផ្សាយសារព័ត៌មានក្នុងស្រុក សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស (Video Inside)

    ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើបឡើងកាន់តំណែងប្រមាណ ២ខែ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។ លោក លឹម វាសនា ដែលផ្លាស់ពីប្រធានពន្ធនាគារ ខេត្តប៉ៃលិន ក្នុងខែឧសភា និងទើបបានប្រកាសឡើងកាន់តំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងថ្មី នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤ ត្រូវបានផ្អាកការងារតាមរយៈសេចក្តីប្រកាសមួយ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក សាត់ ភី ត្រូវបានតែងតាំងជាប្រធានស្តីទីជំនួស។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការផ្អាកតំណែងជាប្រធាននោះ គឺដោយសារមានមូលហេតុអ្វីទេ។ ប៉ុន្តែការផ្អាកតួនាទីនេះ បានកើតឡើងក្រោយមានសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក ក្នុងពីខែមិថុនា ដែលបាននិយាយថា លោក លឹម វាសនា នោះ មានឈ្មោះដើម គឺ គួន វាសនា ដែលជាអតីតមន្ត្រីនគរបាលខេត្តកំពង់ធំ និងធ្លាប់ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស នៅក្នុងខេត្តកំពង់ធំ ឆ្នាំ១៩៩៨ និងក៏ធ្លាប់ត្រូវបានតុលាការ ចេញដីកាតាមចាប់ខ្លួន កាលពីឆ្នាំ២០០០កន្លងមកផងដែរ។

  • សមត្ថកិច្ចបញ្ចេញមុខលើកដំបូង ការចាប់ខ្លួនមន្ត្រីនគរបាលជាប់ពាក់ព័ន្ធគ្រឿងញៀន (Video Inside)

    សមត្ថកិច្ចបញ្ចេញមុខលើកដំបូង ការចាប់ខ្លួនមន្ត្រីនគរបាលជាប់ពាក់ព័ន្ធគ្រឿងញៀន (Video Inside)

    មេប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង និងបក្ខពួកចំនួន ៨នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោស ខណៈក្រសួងមហាផ្ទៃបានប្តេជ្ញាស្រាវជ្រាវ និងចាប់ខ្លួនមន្ត្រីអនុវត្តច្បាប់ណា ដែលជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់នេះ។ មេប៉ុស្តិ៍រដ្ឋបាលឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ ៤២ឆ្នាំ បានរងបទចោទប្រកាន់ «ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាង KTV ផ្កាកុលាប ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង» កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ បានធ្វើមួយថ្ងៃបន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដែលបានថ្លែងក្នុងវេទិកាពិភាក្សាមួយ កាលពីថ្ងៃទី២២កក្កដា។ លោក មាស វិរិទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីអនុវត្តច្បាប់ខ្លះ បានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងលោកថែមទាំងបង្ហើបឱ្យដឹងដែរថា មានទាំងថ្នាក់ឧត្តមសេនីយ៍ផងដែរ។ មន្ត្រីអាជ្ញាធរជាតិបានបញ្ជាក់ការប្តេជ្ញាចិត្ត ការចាប់ខ្លួន និងបញ្ជូនអ្នកប្រព្រឹត្តទាំងនោះ ទៅតុលាការ ដើម្បីផ្តន្ទាទោសទាំងអស់ ដោយគ្មានការលើកលែងឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅក្នុងខែកក្កដានេះ…

  • ក្រសួងធនធានទឹកជូនដំណឹងពលរដ្ឋប្រុងប្រយ័ត្នការអាចលិចស្ទឹងចំនួន៩ (Video Inside)

    ក្រសួងធនធានទឹកជូនដំណឹងពលរដ្ឋប្រុងប្រយ័ត្នការអាចលិចស្ទឹងចំនួន៩ (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យពលរដ្ឋដែលស្ថិតនៅតាមដងស្ទឹងចំនួន ៩ ត្រូវប្រុងប្រយត្ន័ការលិចនូវជំនន់ទឹកភ្លៀង ខណៈភ្លៀងនឹងបន្តធ្លាក់មកជាច្រើនថែមទៀត។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៩កក្កដា, កម្ពុជានៅតែបន្តរងឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងទន្លេសាប។ ឥទ្ធិពលនៃការធ្លាក់ភ្លៀងនោះ នឹងបារម្ភស្ទឹងចំនួន ៩ ដែលខ្លះលើសកម្ពស់ប្រកាសអាសន្ន និងខ្លះជិតដល់កម្រិតប្រកាសអាសន្នត្រូវប្រុងប្រយ័ត្ន។ ស្ទឹងទាំង៩នោះ គឺស្ទឹងសែន ក្នុងខេត្តព្រះវិហារ, ស្ទឹងសែន ក្នុងខេត្តកំពង់ធំ, ស្ទឹងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ស្ទឹងសង្កែ នៅក្នុងអាងសេកសក និងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង, ស្ទឹងដូនទ្រី, ស្ទឹងស្រែង, ស្ទឹងសៀមរាប និងស្ទឹងស្ទោង។ នៅថ្ងៃទី២៩កក្កដានេះផងដែរ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធ zoom ជាបន្ទាន់មួយផងដែរ ដើម្បីដាស់តឿនមន្ត្រីក្រោមបង្គាប់ ក្នុងរាជធានីខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងតំបន់ដែលរងហានិភ័យពីជំនន់ទឹកភ្លៀង និងជួយពួកគេមានការស្នាក់នៅ បណ្តោះអាសន្នតាមទីទួលមានសុវត្ថិភាព។

  • តំបន់ខ្លះក្នុងរាជធានី និងខេត្ត៣ លិចដោយជំនន់ទឹកភ្លៀង (Video Inside)

    តំបន់ខ្លះក្នុងរាជធានី និងខេត្ត៣ លិចដោយជំនន់ទឹកភ្លៀង (Video Inside)

    តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តយ៉ាងហោចចំនួន៣ ត្រូវគេរាយការណ៍ជុំវិញការលិចដោយជំនន់ទឹកភ្លៀង។ អប្សរាណិតធ្វើសេចក្តីរាយការណ៍