-
សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋចូលរួមការបោះឆ្នោតឃុំនិងសង្កាត់ (Video Inside)

-
ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោដែលនឹង អញ្ជើញដល់ប្រទេសស្វីសចុងសប្តាហ៍នេះ (Video Inside)

-
ទំហំពាណិជ្ជកម្ម៤ខែសម្រេចបានជាង១ម៉ឺន៧ពាន់លានដុល្លារ (Video Inside)

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់ជាង១ម៉ឺន៧ពាន់ ៦០០លានដុល្លារ ។ យោងតាមអគ្គនាយកដ្ឋានគយ, ទំហំ ដោះដូរពាណិជ្ជកម្មនេះ បានកើនឡើងជាង ២ពាន់៣រយលានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះទំហំនៃការនាំចេញមានទឹកប្រាក់ ៧ពាន់៦០០លានដុល្លារ ដែលកើនឡើង៣២.១% និងទំហំនៃការនាំចូល មានទឹកប្រាក់១០ពាន់លានដុល្លារ ដែលកើនឡើង៥.៤%។
-
សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨៣ (Video Inside)

-
ស្ថានទូតអាមេរិកផ្តល់ចម្លើយបី ប៉ុន្តែខុសន័យដែលចង់បាន (Video Inside)

មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាត្រូវបានកាសែតក្នុងស្រុកបានដាក់សំណួរចំនួន ២ ដើម្បីឱ្យមន្ត្រីទូតបកស្រាយជុំវិញនូវហេតុការណ៍ដែលមានការប៉ុនប៉ងប្រើហិង្សាដាក់មកលើ នាយករដ្ឋមន្ត្រីខ្មែរសម្តេចតេជោ ហ៊ុន សែន ។ មន្ត្រីស្ថានទូតអាមេរិក បានផ្តល់ចម្លើយបីមកវិញ ប៉ុន្តែក្នុងចម្លើយទាំងនោះ គ្មានចម្លើយណាដែលឆ្លើយតបនឹងសំណួរទាំង២របស់កាសែតក្នុង ស្រុកឡើយ។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបឯកអគ្គរដ្ឋទូតរុស្ស៊ី (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការធ្វើកិច្ចសន្ទនា ឬចរចាការងារតូចធំ។ លោកអ្នកក៏រំពឹងថាទទួលបានអំណោយផលយ៉ាងប្រសើរក្នុងការអភិវឌ្ឍន៍ការងារគ្រប់កាលទេស។ ក្នុងនោះសូមលោកអ្នកត្រៀមខ្លួនសម្រាប់ការបំពេញបេសកកម្មការងារផ្លូវឆ្ងាយ ធ្វើយ៉ាងណាប្រមូលពត៌មានលំអិតឲ្យបានច្រើនបំផុត។ ផ្ទុយទៅវិញសូមប្រយ័ត្នចំពោះការផ្តល់ជូន ពីព្រោះលោកអ្នកអាចជួបនូវភាពរអាក់រអួលបន្តិចនៅពេលព្រឹក ដូច្នេះយកល្អត្រូវបំពេញការងារឲ្យបានរួសរាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកគួររក្សាអ្វីៗឲ្យស្ថិតក្នុងទម្រង់ធម្មតា ការហក់លោតច្រើនមិនអាចផ្តល់តាមការរំពឹង ប៉ុន្តែបែរជាទទួលបានការលំបាកបន្ថែម។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្តពីព្រោះស្ថានភាពនឹងប្រែជា ប្រសើរក្នុងពេលដ៏ខ្លី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ពេលវេលាថ្ងៃនេះអនុគ្រោះដល់សកម្មភាពអាជីវកម្ម ប៉ុន្តែសូមពង្រឹងការទំនាក់ទំនងជាមុនសិន។ ទន្ទឹមនឹងនេះសូមកុំទាន់បោះជំហានប្រសិនបើមិនយល់ច្បាស់ពីការងារ ឬខ្វះខាតពត៌មាន ពីព្រោះក្នុងថ្ងៃនេះបញ្ហាទាំងអស់មិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយទេ។ ការប្រថុយប្រថានមិនមែនជាជម្រើសល្អប្រសើរនោះទេ។ ក្រៅពីនេះសូមកាត់បន្ថយល្បឿនការងារ កុំបង្ខំខ្លួនឯងជ្រុលពេក គួររកពេលសម្រាកខ្លះ និងធ្វើការថ្លឹងថ្លែងឲ្យសមាមាត្ររវាងការងារ និងសេចក្តីផ្ទាល់ខ្លួន។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលចំពោះការអត់ធ្មត់…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង ទៅចូលរួមរំលែកទុក្ខ កញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាព លោកឪពុក និងអ្នកម្តាយបង្កើត (Video Inside)

-
អភិបាលរាជធានីភ្នំពេញ ស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ (Video Inside)

-
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួបសំណេះសំណាល និងប្រកាសដាក់ឲ្យប្រើប្រាស់អំពូលសូឡា ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី (Video Inside)
