-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (មានវីដេអូ)

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបន្ដទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប (មានវីដេអូ)

-
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង ថ្ងៃទី១១-មីនា-២០២២

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង ថ្ងៃទី១១-មីនា-២០២២ LD2 រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបន្ដទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប៕..(ឃ្លីប) LD3 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿងជ្រកក្រោមស្លាកលេខក្លែងក្លាយ ស្លាកលេខន.ប និងខ.ម ត្រឹមតែរយៈពេល២ថ្ងៃក្នុងរាជធានីភ្នំពេញ៕..អាន LD4 រដ្ឋលេខាធិការក្រសួងបរិស្ថាន ៖ កម្ពុជាជាប្រទេសដែលបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប តែកម្ពុជាមានមហិច្ឆតាខ្ពស់ និង ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕..អាន(គ្រី សម្បត្តិ) LD សហភាពអឺរ៉ុបសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២៕..អាន LD1 អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕..អាន TG លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ជាថ្មីថា ឱសថ Molnupiravir គឺសម្រាប់ព្យាបាលអ្នកជំងឺកូវីដ មិនមែនសម្រាប់លេបការពារទេ ៕….អាន…រូបភាពអត្ថបទ ទីងី TG1 គិតត្រឹមថ្ងៃទី១០ មីនា ចំនួនអ្នកចាក់វ៉ាក់សាំង កើនឡើងដល់ ៩២,០៩% ៕..អាន…រូបភាពអត្ថបទ ទីងី ព័ត៌មានអន្តរជាតិពេលព្រឹក INT ១.ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើច្បាប់ស្តីពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ៕…
-
មនុស្ស៣៤នាក់ត្រូវបានឃាត់ខ្លួនពីបទទន្ទ្រានដីរដ្ឋក្នុងតំបន់បឹងទន្លេសាប (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)

-
តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជាង ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនកើនឡើង ជាងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១៤ម៉ឺន ១៤នាក់ ដែលជាតួលេខចាក់កើនឡើង ជាង ម្សិលមិញចំនួន១១ម៉ឺន ៨ពាន់ ៧៤៥នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន៦៤ម៉ឺន ៩៤០នាក់ ។
-
រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុង២៨៣ករណី (Video Inside)

តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតក្នុង៣ខ្ទង់ជា ដដែលនិងថែមទាំងកើនឡើងទៀតប្រៀបធៀបការឆ្លងពីម្សិលមិញ។ កម្ពុជាក្នុងរយៈពេល២៤ ម៉ោងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៣៨ករណីដែលកើនឡើងចំនួន៤០ករណីបើ ប្រៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេ រាយការណ៍ថាមានចំនួន ២១៤ ករណី, ចំណែក២៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។ រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថាតួលេខឆ្លងកូវីដ១៩នៅមិនទាន់បានថមថយនៅ ឡើយទេ និងលោកស្រីបានអំពាវនាវការប្រុងប្រយ័ត្នបន្ថែមទៀត ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់៥០១ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន៧ពាន់៩៩៥នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៣១២នាក់ថែមទៀត ។ ចំណែកការស្លាប់ថ្មីមានម្នាក់ផងដែរនៅថ្ងៃនេះ ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤៤នាក់។
-
រថយន្តវ៉ាក់សាំង៣០គ្រឿងប្រគល់ជូនមន្ទីរសុខាភិបាលតាមរាជធានីនិងខេត្ត (Video Inside)

រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ត្រូវបានប្រគល់ជូនដល់ជូនដល់មន្ទីរសុខាភិបាល រាជធានី-ខេត្តសម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់នេះបាន ធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។
-
អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់តម្លៃជាង៨០លានដុល្លារសម្ពោធថ្ងៃទី ២១មីនា (Video Inside)

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកាជាង៨០លានដុល្លារ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថាពិធីសម្ពោធ អគារជាផ្លូវការ គ្រោងនឹងធ្វើនៅថ្ងៃទី២១មីនា ឆ្នាំ២០២២ដែលរំពឹងថានឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
រកឃើញគ្រាប់បែកទម្លាក់ MK82 ក្រោមបាតស្ទឹងសែន (Video Inside)
