Category: កម្មវិធីព័ត៌មាន

  • ក្រសួងមហាផ្ទៃមិនចុះបញ្ជីគណបក្សបេះដូងជាតិ និងដាក់ពាក្យប្តឹងក្រោយរកឃើញភាពមិនប្រក្រតី (Video Inside)

    ក្រសួងមហាផ្ទៃមិនចុះបញ្ជីគណបក្សបេះដូងជាតិ និងដាក់ពាក្យប្តឹងក្រោយរកឃើញភាពមិនប្រក្រតី (Video Inside)

    ក្រសួងមហាផ្ទៃ បានសម្រេចមិនចុះបញ្ជីឱ្យ «គណបក្សបេះដូងជាតិ» និងបានដាក់ពាក្យប្តឹងបន្ថែមទៀត ដល់ ស្ថាបនិកបក្សនេះ ក្រោយរកឃើញភាពទុច្ចរិតនៃការប្រមូលស្នាមមេដៃ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះជុំវិញការសម្រេចមិនចុះបញ្ជី និងការពាក្យប្តឹងស្ថាប និកគណបក្សបេះដូងជាតិនេះ។

  • រាជរដ្ឋាភិបាលកម្ពុជាប្រតិកម្មការដាក់ទណ្ឌកម្មអាមេរិកលើឧត្តមសេនីយ៍យោធា២រូប (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាប្រតិកម្មការដាក់ទណ្ឌកម្មអាមេរិកលើឧត្តមសេនីយ៍យោធា២រូប (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មជុំវិញការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើនាយឧត្តមសេនីយ៍យោ ធាកម្ពុជា២រូបគឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមនាវី ទៀ វិញ។ ក្រសួងការបរទេសកម្ពុជា បានហៅការ ដាក់ទណ្ឌកម្មនេះ គឺជាអំពើមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា។

  • តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសកើន៨៧,៧០% (Video Inside)

    តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសកើន៨៧,៧០% (Video Inside)

    ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ៥ពាន់ ២៦១នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា បានកើនដល់១៤លាន៣ម៉ឺន២ពាន់៣៤៨នាក់។

  • សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ការមិនកំណត់ចំនួនមនុស្សចូលរួមក្នុងពិធីរៀបការនិងកម្មវិធីសាសនា (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ការមិនកំណត់ចំនួនមនុស្សចូលរួមក្នុងពិធីរៀបការនិងកម្មវិធីសាសនា (Video Inside)

    ការកំណត់ចំនួនមនុស្សចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍និងក្នុងកម្មវិធីសាសនាក្រោយមានការចាក់វ៉ាក់សាំង លើពលរដ្ឋបានច្រើនជាង៨០ភាគរយនៅទូទាំងប្រទេសរួចមកនេះ នឹងមិនកំណត់មនុសុ្សចូលរួមដូច មុនទៀត ឡើយ ប៉ុន្តែត្រូវយោងទៅតាមលទ្ធភាពទីកន្លែងតូចធំដោយត្រូវអនុវត្តតាមវិធានសុខាភិបាល។

  • ក្រសួងធម្មការបើកការជួបជុំសាសនាសាឡើងវិញ (Video Inside)

    ក្រសួងធម្មការបើកការជួបជុំសាសនាសាឡើងវិញ (Video Inside)

    ពិធីជួបជុំសាសនា បានប្រកាសបើកសាឡើង​វិញហើយ បន្ទាប់ពីមានការបើកប្រទេសសាឡើងវិញនិងទន្ទឹម ការចាក់វ៉ាក់សាំងលើពលរដ្ឋទូទាំងប្រទេសបានសម្រេចជិត៨៨ភាគរយ។

  • អប្សរាព្រឹកនេះ ១៣ វិច្ឆិកា ២០២១

    អប្សរាព្រឹកនេះ ១៣ វិច្ឆិកា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C1    ក្រសួងធនធានទឹកបានបញ្ជាក់ថា  អាកាសធាតុនៅកម្ពុជានឹងបន្តចុះត្រជាក់រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំនឹងផ្គរ រន្ទះផងដែរ ៕ …អ្នកនាងឈុន លីដា…ឃ្លីប… L0    សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំពិធីជួបជុំសាសនា និងការជួបជុំផ្សេងៗ ប៉ុន្តែត្រូវរក្សាគម្លាតជាមូលដ្ឋាន ៕ …ឃ្លីប… V1    ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគស្ថានីយ​សាកថ្មរថយន្តអគ្គិសនី និងគ្រោងកាត់បន្ថយពន្ធ ៥០ភាគរយ៕…អានផ្ទាល់ V2    ក្រុមហ៊ុនជប៉ុនគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងសន្សំសំចៃខ្ពស់នៅក្រុងតាខ្មៅ៕…អានផ្ទាល់ CH   រដ្ឋមន្ត្រីទេសចរណ៍ ណែនាំមន្ត្រីជំនាញថ្នាក់ក្រោមជាតិអំពីការរៀបចំលក្ខណសម្បត្តិឱ្យបានហ្មត់ចត់ ដើម្បីត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញ ដែលរាជរដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យបើកឡើងវិញក្រោយថ្ងៃ៣០ វិច្ឆិកា ២០២១៕…អានផ្ទាល់ CH1  កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍៕…អានផ្ទាល់ C3  រដ្ឋមន្ត្រីក្រសួងកសិកម្ម  ជួបសំណេះសំណាលជាមួយ កម្មសិក្សាការី មន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ៕…អានផ្ទាល់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះគួរតែផ្តោតលើការងារធម្មតារបស់អ្នក។ ឥឡូវមិនមែនជាពេលវេលាល្អដើម្បីដោះស្រាយរឿងរ៉ាវសំខាន់នោះទេ ហេតុដូច្នេះសូមព្យាយាមកំណត់សកម្មភាពជំនួញ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យលោកអ្នកផ្តោតទៅលើការងារជាវជាងការចំណាយពេលវេលានិយាយពីនេះពីនោះឥតប្រយោជន៍។ អ្នកក៏ះអាចក្លាយទៅជាចំណុចសម្រាប់ការនិយាយខ្សិបខ្សៀវពីមជ្ឈដ្ឋានជុំវិញខ្លួនដែរ ដូច្នេះគួរតែប្រយ័ត្នចំពោះសកម្មភាព។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាបការវិភាគពត៌មាន ដូច្នេះគួរតែស្វែងយល់រាល់អាថ៌កំបាំង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះលោកអ្នកនឹងទទួលបានការផ្តល់យោបល់សម្រាប់ការផ្លាស់ប្តូរការងារ គឺមានន័យថាអ្នកមិនគួរធ្វើការផ្លាស់ប្តូរការងារ ឬកន្លែងការងារនោះទេ ពីព្រោះអ្នកមិនអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានជុំវិញ ជាពិសេសគឺក្រុមថ្មី។ អ្នកមិនអាចរកឃើញនូវភាសាល្អប្រសើរក្នុងការនិយាយពិភាក្សា ពិគ្រោះយោបល់ជាមួយនឹងមិត្តរួមការងារ និងថ្នាក់លើបានទេ។ ផ្ទុយទៅវិញ អ្នកបានធ្វើការច្រើនណាស់ហើយក្នុងរយៈពេលនេះ ដូច្នេះគួរតែអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកខ្លះ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានថាមពលសម្រាប់ការជំនះលើកិច្ចការនានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់ប្រទះនូវភាពរឹងស្ទះច្រើន ដែលមិនអាចអនុញ្ញាតឲ្យអ្នកបានសម្រេចទៅដល់គោលដៅដែលបានគ្រោងទុកនោះទេ។ លោកអ្នកគួរតែចំណាយពេល និងកំលាំងកាយចិត្តច្រើនបន្ថែមទៀតទៅលើការងារ។ ត្រូវមានទំនួលខុសត្រូវសូម្បីតែរឿងរ៉ាវតូចតាចក៏ដោយ។ ប្រសិនបើជាអ្នកអាចធ្វើបាន នោះផលរំខាន និងភាពរឹងស្ទះមួយចំនួននឹងអាចបញ្ជៀសបានដោយវិជ្ជមាន។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន គឺត្រូវប្រយ័ត្នចំពោះការយល់ច្រលំ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…

  • កម្ពុជាមាតុភូមិយើង១២.វិច្ឆិកា.២០២១

    កម្ពុជាមាតុភូមិយើង១២.វិច្ឆិកា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១២.វិច្ឆិកា.២០២១LD2 ក្រសួងធនធានទឹក៖ អាកាសធាតុនៅកម្ពុជាបន្តចុះត្រជាក់រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំនឹងផ្គរ រន្ទះ៕ ឃ្លីប(លីដា+ទីងី)LD លិខិតមិត្តអ្នកអាន៖ នៅក្នុងភាពខ្មៅនៃភូមិសាស្ត្រនយោបាយ ជម្រើសរបស់កម្ពុជាយើងមានតែ១គត់៕ …ឃ្លីបLD1 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ដោះស្រាយការប្រែប្រួលអាកាសធាតុ៕ អាន(លីដា+ទីងី)LD4 កម្ពុជានិងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣នាថ្ងៃខាងមុខនេះ, ក្រសួងព័ត៌មានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ​ជួយផ្សព្វផ្សាយ​អំពីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕ អាន (លីដា+ទីងី)LD3 គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន៕អាន(លីដា+ទីងី)TG ក្រសួងធម្មការ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ៕……..អាន……(អត្ថបទរូបភាព ទីងី)LD5 រដ្ឋបាលខេត្តព្រះសីហនុចេញវិធានការក្តៅ សម្រេចបង្កើតគណៈកម្មការចុះបិទទីតាំង រោងកែច្នៃ ឈើខុសច្បាប់ នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ ៕អាន(លីដា+សេឌី) ព័ត៌មានអន្តរជាតិពេលព្រឹក១- ប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍បេសកជនមកពីចិន សហរដ្ឋអាមេរិក និងរុស្ស៊ី សម្រាប់កិច្ចប្រជុំស្តីពីប្រទេសអាហ្វហ្គានីស្ថាន ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា២- មេដឹកនាំបេឡារូសព្រមានបិទច្រកដឹកជញ្ជូនឧស្ម័នធម្មជាតិ និងទំនិញឆ្លងកាត់ប្រទេសខ្លួនទៅកាន់អឺរ៉ុប ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មី ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា +…

  • គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានកើតឡើងលើជនណាម្នាក់ឡើយ ទាំងវិធានការសុខាភិបាល, វិធានការរដ្ឋបាលនិងវិធានការច្បាប់។ មន្ត្រីគណៈកម្មការអន្តរក្រ សួងដើម្បីប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ លោក ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងបញ្ជាក់ជានៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថកិច្ច ក្នុង រយៈពេល២៤ម៉ោងនេះ គ្រាន់តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន២៤៦នាក់  និងផ្សព្វផ្សាយអប់រំអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ពាក់ ព័ន្ធ ជួនប្រជាពលរដ្ឋសរុបចំនួន២៣៦ទីតាំង  ក្នុងនោះរួមមានមនុស្សចំនួន៤ពាន់ ៧៣៥នាក់ ផងដែរ៕

  • ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងខេត្តកំពង់ឆ្នាំងទទួលអំណោយ (Video Inside)

    ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងខេត្តកំពង់ឆ្នាំងទទួលអំណោយ (Video Inside)

    ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់និងសាច់ញាតិកុមារីអាយុ៥ឆ្នាំដែលបានស្លាប់ដោយខ្យល់កន្ត្រាក់វាយរំលំ ផ្ទះលិចចួលក្នុងទឹក បានទទួលអំណោយពីអភិបាលខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់ថាខ្យល់កន្ត្រាក់ដែលនាំភ្លៀង មកជាមួយកាលពីថ្ងៃទី៨វិច្ឆិកានៅក្នុងភូមិពាមខ្នង, ឃុំផ្លូវទូក នៃស្រុកកំពង់លែង បានធ្វើឲ្យពលរដ្ឋ៧៦គ្រួសារ បានរងផលប៉ះពាល់ក្នុងនោះក្មេងស្រីអាយុ៥ឆ្នាំឈ្មោះហុន ណាវី ត្រូវបានស្លាប់ក្នុងពេលផ្ទះបានបាក់រលំចូលក្នុង ទឹក។