-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងកាប្រាស្រ័យទាក់ទង គឺការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម ភាពស្ងប់ស្ងាត់នៃដំណើរការងារអាចនឹងជះឥទ្ធិពលដល់លទ្ធផលការងារដែលអ្នកគួរទទួលបាន។ ដោយឡែក សូមជឿជាក់លើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ និងគំនិតអគតិមិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ក្នុងនោះសូមរកពេលសម្រាក ពីព្រោះសុខភាពអ្នកកំពុងត្រូវគំរាមកំហែង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។ ផ្ទុយទៅវិញ លោកអ្នកនឹងទទួលបានលទ្ធភាពក្នុងការយល់ដឹង និងការដោះស្រាយបញ្ហា។…
-
អប្សរាព្រឹកនេះ ១០ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BT1- កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ៕ …ឃ្លីប… L1- សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី៦៨ នៃទិវា បុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ៕ …ឃ្លីប… (ដោយផេក) អត្ថបទ អាន កាត់ត វណ្ណលុក V7 សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីស្លូវានី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ៕…អានផ្ទា់ល V2 អូស្រ្តាលី ផ្តល់ជំនួយ១៦៨លានដុល្លារដល់ប្រទេសតំបន់មេគង្គ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ៕…អានផ្ទាល់ V4 ឯកឧត្តម សាយ សំអាល់ ប្រាប់រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា ស្ថេរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិរក្សធនធានធម្មជាតិ ជាឱកាសទទួលប្រាក់ចំណូលពីការលក់ឥណទានកាបូន…
-
ជើងឯកប៉េតង់កម្ពុជា៨រូបចូលរួមប្រកួតជើងឯកពិភពលោកនៅអេស្ប៉ាញ (Video Inside)

កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី៨រូប ក្នុងការចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពីភពលោក នៅប្រទេសអេ ស្ប៉ាញនាចុងសប្ដាហ៍នេះ។ យោងតាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រុមជម្រើសជាតិកម្ពុជាចំនួន ៨រូប នឹងត្រូវចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ ទី២១ ខែវិច្ឆិកាខាងមុខនេះ។ កីឡាករ-កីឡាការិនី៨រូបដែលនឹងត្រូវចូលរួមការប្រកួតនោះរួមមាន៖កីឡាករ៤រូប ដែលជាអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ គឺលោកសុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ឹង វង់។ រីឯកីឡាការិនីមានចំនួន៤រូប គឺមានម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ គឺលោកស្រី អ៊ុក ស្រីមុំ, អ៊ុនស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំនេះ គឺមានការប្រកួត ៣ព្រឹត្តិការណ៍ផ្សេងគ្នា រួមមានជើងឯកពិភពលោកផ្នែកនារី នឹងប្រកួតចាប់ពីថ្ងៃទី១២-១៤ ខែ វិច្ឆិកា។ ជើងឯកពិភពលោកផ្នែកយុវជន នឹងប្រកួតចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា និងការប្រកួតជើងឯកពិភព លោកផ្នែកបុរស នឹងប្រកួតពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសាន់តា…
-
រយៈពេល១០ខែនាំអង្ករ និងស្រូវចេញបានជាង៩០០លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង៩០០លានដុល្លារអាមេរិក ពីការនាំចេញស្រូវនិងអង្ករទៅទីផ្សារបរទេស ក្នុងរយៈ ពេល១០ខែដើមឆ្នាំ២០២១នេះ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងនៅថ្ងៃទី៨វិច្ឆិកានេះ ថា កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវនិងអង្ករ ចំនួន៩៥៧លាន៣០ម៉ឺនដុល្លារ ,ក្នុងនោះការនាំចេញ អង្ករទទួលបានចំណូលជាង៣០០លានដុល្លារ។ អង្ករដែលកម្ពុជានាំចេញ គឺជាអង្ករ គ្រប់ប្រភេទចំនួន ៤៦ម៉ឺន ១៦៩តោន ចេញទៅទីផ្សារ៥៥ប្រទេស, ចំណែកការនាំចេញស្រូវបានចំនួន ២លាន៦៥ម៉ឺន៩ពាន់៦៦០តោន ដោយទទួលបានចំណូលជាង ៦០០លានដុល្លារ។
-
ប្រទះឃើញសាកសពបុរសម្នាក់ឆេះស្លាប់ក្នុងរថយន្តនៅខណ្ឌព្រៃព្នៅ (Video Inside)

-
ប្រឡងបាក់ឌុបត្រៀមធ្វើនៅថ្ងៃទី២៧ធ្នូ (Video Inside)

ក្រសួងអប់រំ បានប្រកាសយកថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រឡងបាក់ឌុប។ សេចក្តីប្រកាសមួយរបស់ក្រសួង នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថាការរៀបចំប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ គ្រោងនឹងធ្វើ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការប្រឡង ត្រូវបន្តអនុវត្តន៍គោល ការណ៍ច្បាប់, យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
-
ក្រសួងអប់រំពន្យារការបើកចូលរៀននៅថ្នាក់មតេយ្យ (Video Inside)

ក្រសួងអប់រំ បានប្រកាសពន្យារដំណើរការចូលរៀន និងបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារ តូចៗ។ ការពន្យាពេលដំណើរការចូលរៀននេះ បានធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងអប់រំថ្ងៃនេះ បន្ទាប់ ពី មានប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលស្នើកុំឱ្យទាន់បើកថ្នាក់មត្តេយ្យសិក្សា ព្រោះកុមារដែលមាន អាយុអាចចូលសិក្សាកម្រិតមត្តេយ្យសិក្សា នៅមិនទាន់ទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឡើយទេ។
-
សពកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បញ្ចុះនៅស្រុកកំណើត ខេត្តកំពង់ធំ (Video Inside)

សពរបស់កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានដឹកដើម្បីធ្វើការបញ្ចុះនៅក្នុង ក្នុងភូមិកំណើតរបស់លោកដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅថ្ងៃចន្ទ ទី៨វិច្ឆិកានេះ។ ពិធីបញ្ចុះសពតាមលំនាំព្រះពុទ្ធសាសនា បានអញ្ជើញចូលរួមក្រោមអធិបតីភាពសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន។
-
ខេត្តស្ទឹងត្រែងតាមចាប់អ្នកទោស៧នាក់ទម្លុះគុករត់ចេញ (Video Inside)

សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនអ្នកទោស៧នាក់ដែលបានទម្លុះរបងគុករត់ ចេញ វេលាទាបភ្លឺថ្ងៃទី៨វិច្ឆិកានេះ។ អាជ្ញាធរបានបញ្ចេញរូបអត្តសញ្ញាណអ្នកទោសទាំង៧នាក់ដែលបានរត់ចេញទាំង នោះដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពីពលរដ្ឋ និងកម្លាំងខ្លះត្រូវគេរាយការណ៍ថាបានឡោមព័ទ្ធតាមតំបន់ នានា។ ក្នុងចំណោមអ្នកទោសដែលបានរត់គេចទាំង៧នាក់ដែលភាគច្រើនជាជនជាតិឡាវនោះ, រួមមាន៦នាក់ ជាអ្នកទោសគ្រឿងញៀន និងក្នុងនោះមានម្នាក់ដែលជាអ្នកទោសជាប់ពន្ធនាគារអស់មួយជីវិត៕
-
កាកបាទក្រហមផ្តល់អំណោយដល់ពលរដ្ឋជិត៣ពាន់គ្រួសារក្នុងខេត្តចំនួន៣ (Video Inside)
