-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១១៦ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន១១៦ករណីដែលថយចុះ១២ករណីថែម ទៀតបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៩៩ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៧ ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ ១៥ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៣ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន៩នាក់ដែលក្នុងនោះអ្នកស្លាប់ដោយមិនបានចាក់វ៉ាក់សាំងមានចំនួន៦នាក់។
-
លោកស្រី ឱ វណ្ណឌីន ថ្លែងអំពីការចាក់វ៉ាក់សាំងមិនបង្កគ្រោះថ្នាក់សុខភាពដល់ស្ត្រីមានផ្ទៃពោះ (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានថ្លែងថាវ៉ាក់សាំងកូវីដ១៩នឹងមិន បង្កផលប៉ះពាល់សុខភាពដល់ស្ត្រីមានផ្ទៃពោះទេ។ ប្រសាសន៍របស់លោកស្រី ឱ វណ្ឌឌីន ដែលជារដ្ឋលេខាធិការ ក្រសូងសុខាភិបាលបានធ្វើឡើងនៅថ្ងៃទី២៥តុលានេះទន្ទឹមនឹងក្រុមប្រឈមហានិភ័យច្រើនម៉ឺននាក់ក្នុងនោះរួមមានទាំងក្រុមនៃស្ត្រីមានផ្ទៃពោះផងដែរ មិនហ៊ានស្ម័គ្រចិត្តក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩នោះទេ។
-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៥ពាន់៣០០នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៥ពាន់៣០០នាក់ ក្នុងនោះការចាក់វ៉ាក់សាំងលើមនុស្សអាយុលើសពី១៨ឆ្នាំមានចំនួន២ពាន់៤៣៨នាក់។ កម្ពុជាបានដាក់ផែន ការណ៍ចាក់លើមនុស្ស១០លាននាក់ ដែលមានវ័យពី១៨ឆ្នាំឡើងទៅ ចាប់តាំងពីខែកុម្ភៈនោះមក ប៉ុន្តែគិតត្រឹមថ្ងៃ ទី២៥ តុលានេះ តួលេខចាក់លើមនុស្សអាយុលើសពី១៨ឆ្នាំ ទើបបានចំនួន៩លាន៩សែន៧ម៉ឺន៦ពាន់៣២៤ នាក់។
-
គណៈកម្មាធិការនៃសមាគមខ្មែរនៅប្រទេសនូវ៉ែលហ្សេឡង់ បកអាក្រាតល្បិចក្រុមប្រឆាំងដើរប្រមូលស្នាមមេដៃ (Video Inside)

អំពើបោកបន្លំរបស់ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ត្រូវពលរដ្ឋរាយការណ៍ថាបានធ្វើនៅក្នុងវត្តខ្មែរ មួយក្នុងប្រទេសនូវ៉ែលហ្សេឡង់កាលពីថ្មីៗក្នុងខែតុលានេះ។ អនុប្រធានរបស់អតីតគណបក្សសង្គ្រោះជាតិក្រៅ ប្រទេស ឈ្មោះ សាវ រ៉ាស៊ី បានយកញ្ញត្តិជាភាសាអង់គ្លេសមួយស្វែងរកការផ្តិតមេដៃពីពលរដ្ឋខ្មែរក្នុងពិធីបុណ្យ សាសនាចេញព្រះវស្សាក្នុងវត្តពុទ្ធាធិរាជ នៃក្រុងក្រៃឈើច Christchurch។
-
រដ្ឋមន្ត្រីសុខាភិបាលចែករំលែកភាពជោគជ័យ៤ចំណុចដល់កិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ រយ:ពេល៣ថ្ងៃក្នុងខែតុលាដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ។ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៨ ត្រូវគេរាយការណ៍ថានឹងផ្តោតលើកិច្ចពិភាក្សាអនាគតទិសដៅអាស៊ាននិងកិច្ចប្រឹង ប្រែងការកសាងសហគមន៍អាស៊ានក៏ដូចជាការផ្តួចផ្តើមគំនិតគន្លឹះអាស៊ានលើការឆ្លើយតបកូវីដ១៩។
-
រដ្ឋសភាអនុម័តនូវច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងភារកិច្ចការងារររបស់អ្នកហាក់មានការរឹងស្ទះ ដូច្នេះវាទាមទារឲ្យលោកអ្នកប្រឹងប្រែងច្រើនជាងសព្វដង។ សូមជ្រើសរើសការងារជាអាទិភាព ហើយបំពេញការងារនោះពីពេលព្រឹក ដោយសារនៅរវាងពេលល្ងាចអ្នកអាចនឹងខ្សត់ខ្សោយពេល។ ថ្ងៃនេះអ្នកក៏អាចទទួលបានការងារថ្មី ដូច្នេះសូមកុំបដិសេធលឿនពេក ប្រយ័ត្នបាត់បង់ឳកាស។ អ្នកប្រហែលជាត្រូវការការទទួលស្គាល់ពីថ្នាក់លើ និងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ដោយឡែក សូមលោកអ្នកតបពាក្យសំដី ពីព្រោះជម្លោះ ឬមតិរិះគន់ពិបាកនឹងជៀសណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាពេលល្អប្រសើរសម្រាប់ការងារពិភាក្សា ចុះហត្ថលេខា និងការបោះទុន។ លោកអ្នកមិនគួរមានការព្រួយបារម្ភលើហេតុការណ៍ណាមួយនោះទេ ពីព្រោះលោកអ្នកអាចធ្វើឲ្យការងារឈាមទៅរកភាពជោគជ័យបាន ដោយបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកមានភាពស្មុគ្រស្មាញនឹងការងារចាស់ គឺលោកអ្នកមិនបាច់ស៊ូទ្រាំបន្តទៀតនោះទេ ការចាកចេញថ្ងៃនេះនឹងនាំនូវជោគជ័យថ្មី។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមយល់ដឹងពីហេតុការណ៍ដែលបានកើតឡើងទាំងអស់ ដើម្បីជាទុនដល់អាជីពក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីព និងកិច្ចការទាំងឡាយនឹងបោះជំហានទៅលើគន្លងផ្លូវដែលត្រឹមត្រូវ។ លោកអ្នកអាចរំពឹងថាទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ឬការផ្តល់ឳកាសល្អៗនៅកន្លែងការងារ។ ដោយឡែក លោកអ្នកជាអាជីវករនឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងទុក។ នៅរវាងពេលព្រឹក អ្នកប្រហែលជាអាចជួបនឹងភាពរឹងស្ទះខ្លះ…
-
អប្សរាព្រឹកនេះ ២៦ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D5 ក្រសួងធនធានទឹក ជូនដំណឹងពីការប្រឈម នឹងជំនន់ទឹកភ្លៀង ក្នុងរាជធានី-ខេត្ត មួយចំនួន របស់ប្រទេសកម្ពុជា ៕…អានផ្ទាល់ (ដោយ៖ជា សេឌី) D6 រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ៕…អានផ្ទាល់ (ដោយ៖ជា សេឌី) D3 សង្កាត់ចំនួនពីរក្នុងច្បារមន រងការលិចលង់ ខណៈទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្លាំង៕… អានផ្ទាល់ (ដោយ៖ម៉ុន សំអាត) SB2 អភិបាលរាជធានី អំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយ ដងស្ទឹងព្រែកត្នោតប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី ២៧ តុលាខាងមុខនេះ ៕ …ឃ្លីប… (វិចិត្រ +សម្បត្តិ +ចរិយា) SB1 រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម រដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី…
-
ក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងដង្ហែអង្គកឋិនសាមគ្គី ទៅកាន់វត្តកោះហ៊ោ នៅភូមិស្ពឺប្រឡិច ឃុំតាជេស ស្រុកកំពង់ត្រឡាច (Video Inside)
