-
ខេត្តព្រះសីហនុផ្អាករោងចក្រ៣ក្រោយរកឃើញឆ្លងកូវីដ១៩ (Video Inside)

-
រយៈពេល៨ខែចំណូលពីការលក់កៅស៊ូបានជាង៣២៦លានដុល្លារ (Video Inside)

កម្ពុជាទទួលបានចំណូលជាង៣២៦លានដុល្លាពីការនាំចេញជ័រកៅស៊ូទៅទីផ្សារក្រៅប្រទេសរយៈពេល៨ខែ ឆ្នាំ២០២១នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ថ្ងៃទី២៨កញ្ញា បានបញ្ជាក់ថា ចំណូល៣២៦លាន ៣សែន៣ម៉ឺន៨ពាន់៧២៨.៨៤ ដុល្លារ រយៈពេល៨ខែដើមឆ្នាំនេះ គឺក្រោយការនាំចេញជ័រកៅស៊ូ ១៩ម៉ឺន៤ពាន់ ៥២៥តោន ដែលកើនឡើងចំនួន ១ម៉ឺន៤ពាន់៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ពាន់៣៧៩ម៉ែត្រគូប។
-
ចំណាកស្រុកខុសច្បាប់នៅព្រំដែនខេត្តបន្ទាយមានជ័យបន្តកើតមាន (Video Inside)

ចំណាកស្រុកខុសច្បាប់ចេញចូលក្នុងទឹកដីកម្ពុជានៅតែបន្តកើតមាន។ មនុស្ស៥៣នាក់ត្រូវបានឃាត់ខ្លួនដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងនោះរួមមានជនជាតិថៃផងដែរ រយៈ ពេល២ថ្ងៃគឺនៅថ្ងៃទី២៧និង២៨កញ្ញា។ សេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧កញ្ញា, សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនពលករចំនួន ៣៧នាក់ ក្នុងនោះមានជនជាតិថៃ ចំនួន ១១នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់នៅក្នុងចំណុចស្រុកអូរជ្រៅនៃខេត្ត បន្ទាយមានជ័យ។
-
ច្រកទឹកអូរទាំង៤ នៅព្រំដែនខេត្តបន្ទាយមានជ័យ បានកើនកម្ពស់ (Video Inside)

កម្ពស់ទឹកនៅច្រកអូរចំនួន៤ក្នុងខេត្តបន្ទាយមានជ័យកាន់តែកម្ពស់នៅថ្ងៃនេះ ក្រោយជំនន់ទឹកភ្លៀងហូរពី ប្រទេសនៅតែបន្ត។ យោងតាមសេចក្តីរាយការណ៍ពីក្រសួងធនធានទឹកនិងឧតុនិយម, គិតត្រឹមម៉ោង៦ព្រឹកថ្ងៃ ទី២៨កញ្ញា, កំពស់ទឹកនៅអូរល្ងុងបានកើន២សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់ទឹកពេលនេះ កើនដល់៦សង្ទីម៉ែត្រ, នៅ ច្រកអូរបីជាន់ ទឹកបានកើន៣សង្ទីម៉ែត្របន្ថែមទៀត ដែលនាំឲ្យកំពស់ទឹកកើន៦សង្ទី ម៉ែត្រ, អូរកំបុតទឹកកើន១ សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់កើនដល់៤សង្ទីម៉ែត្រ, ចំណែកច្រកអូរក្បាលស្ពានទឹកឡើង ៥សង្ទីម៉ែត្រដែលនាំឲ្យ កម្ពស់ទឹកកើនដល់១១សង្ទីម៉ែត្រ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីផលប៉ះពាល់ឬការរងគ្រោះ ថ្នាក់ណាមួយនោះទេក្នុងស្ថានភាពដែលទឹកអូរកំពុងកើនឡើងនាពេលនេះ។
-
ការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

-
ឆេះក្នុងបន្ទប់ធ្វើការក្នុងក្រសួងរ៉ែនិងថាមពល (Video Inside)

-
ឥណ្ឌាប្រគល់អណ្តូងស្នប់១៥០០អណ្តូងដល់ខេត្តត្បូងឃ្មុំ និងបន្ទាយមានជ័យ (Video Inside)

អណ្តូងស្នប់ចំនួន១ពាន់៥០០អណ្ដូងដែលជាអំណោយរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់និងទទួលតាមប្រព័ន្ធអនឡាញ បានធ្វើឡើងកាលពី រសៀលថ្ងៃទី២៧កញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក រាជកុមារ រ៉ាចាន់ស៊ីង និងរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា លោកអ៊ុក រ៉ាប៊ុន។
-
ជនសង្ស័យគ្រឿងញៀនបើកម៉ូតូបុកមន្ត្រីនគរបាល (Video Inside)

មន្ត្រីនគរបាលម្នាក់ បានរងរបួសធ្ងន់ក្នុងហេតុការណ៍ដែលជនសង្ស័យគ្រឿងញៀនបានបើកម៉ូតូបុកក្នុងពេលចង់ រំដោះខ្លួនចេញពីក្រុមសមត្ថកិច្ចដែលកំពុងធ្វើការត្រួតពិនិត្យតាមផ្លូវក្នុងរាជធានី។ អនុសេនីយ៏ឯក ស៊ុយ ទី អាយុ ៥១ឆ្នាំ នាយផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ត្រូវម៉ូតូជនសង្ស័យបុកនិង អូសឆ្ងាយបណ្តាលដួលផ្កាប់មុខ និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ៕
-
កម្ពុជាត្រៀមបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ (Video Inside)

កម្ពុជាបានថ្លែងថាគេត្រៀមនឹងបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលការត្រៀម នេះ បានទន្ទឹមនឹងតួលេខចាក់វ៉ាក់សាំងលើពលរដ្ឋកាន់តែកើនឡើងជាលំដាប់។ តួលេខសរុបដែលប្រជាពល រដ្ឋទូទាំងប្រទេសបានទទួលការចាក់ វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៨ខែកញ្ញា បានកើនដល់១៣លាន២សែន៦ពាន់ ២៣៦នាក់ហើយ ដែលស្មើនឹង៨២,៥៣% នៃចំនួនពលរដ្ឋទូទាំងប្រទេស។
-
ក្រសួងតម្រូវកម្មករនិយោជិតតាមសហគ្រាសនិងរោងចក្រទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ក្រោយភ្ជុំបិណ្ឌ (Video Inside)

ក្រសួងការងារបានតម្រូវឲ្យកម្មករនិងនិយោជិតតាមរោងចក្រនិងសហគ្រាសទាំងអស់ត្រូវធ្វើតេស្ដរហ័សរក មេរោគកូវីដ១៩ លើកម្មករទាំងអស់ នៅក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរួច។ កម្ពុជាបើទោះបីជាបាន បិទការជួបជុំគ្នាក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ដោយសារការផ្ទុះឆ្លងជាបន្តបន្ទាប់កើតឡើងតាមទី វត្តអារាមនោះក្តី, ប៉ុន្តែការឈប់សម្រាករយៈពេល៣ថ្ងៃរវាងពីថ្ងៃទី៥ដល់៧តុលានៅតែរក្សាជាដដែល។