-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ លើសពីនេះ អ្នកអាចសម្រេចចិត្តសាងសង់ ឬធ្វើពិធីសំខាន់ៗបានក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់។ ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានពេញបរិបូណ៌។ លើសពីនេះ អ្នកនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងសម្រាប់ជីវិតគូ។ ដោយឡែក ចំពោះបញ្ហាតូចតាចនានាក្នុងថ្ងៃនេះធានាថានឹងអាចដោះស្រាយបានទាំងអស់ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារ។ លើសពីនេះ សូមយកចិត្តទុកដាក់ឡើងវិញចំពោះសេចក្តីសុខផ្ទាល់ខ្លួន និងតុល្យភាពរវាងក្រុមគ្រួសារ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងអនុវត្តសព្វថ្ងៃ សូមកុំស្ទាក់ស្ទើរនឹងផ្លាស់ប្តូរ។ ឆ្នាំកុរ…
-
កម្មវិធីបរិច្ចាគឈាម ជីប ម៉ុង សម្រេចបានជោគជ័យ ក្នុងការផ្គត់ផ្គង់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (Video Inside)

-
រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិតផ្សារ ចំនួន២ នៅស្រុកចំការលើដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ (Video Inside)

-
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្រុកអន្លង់វែង មានការស្រកចុះ បើធៀបនឹងវេលាម៉ោង ៩:០០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ (Video Inside)

-
កម្ពស់ទឹកស្ទឹងសែន នៅខេត្តព្រះវិហារ ឡើងរហូត១២.១២ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ត្រឹម ១១.៥០ម៉ែត្រ (Video Inside)

-
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទនៃជំងឺកូវីដ១៩ (Video Inside)

-
ក្រុមការងារបក្សចុះជួយឃុំរមេញ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានបញ្ហាជីវភាព ប៉ះពាល់ដោយជំងឺកូវីដ១៩ និងប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិមានាគ ឃុំរមេញ (Video Inside)

-
ក្រសួងអប់រំ យុវជន និងកីទ្បា ដាក់ចេញគោលការណ៍ ១១ចំណុច ដល់គ្រឹះស្ថានឧត្តមសិក្សា សាធារណៈ និងឯកជន ដែលចាប់ផ្តើមដំណើរការបង្រៀន និងរៀនតាមបណ្ដុំ (Video Inside)

-
ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣៩នាក់ និងស្លាប់ចំនួន១៨នាក់ (Video Inside)

-
អូស្ត្រាលី មានគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម ដល់កម្ពុជា (Video Inside)
