-
ខេត្តសៀមរាបបន្តដាក់សង្កាត់ក្នុងក្រុងទាំងអស់ជាតំបន់ក្រហម (Video Inside)

-
ខេត្តព្រះវិហារបន្តបន្តបិទខ្ទប់តំបន់មួយចំនួនជាតំបន់ក្រហម (Video Inside)

-
កំណាត់ផ្លូវជាតិ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩ទៅលេខ៤០រងការលិច (Video Inside)

-
ខេត្តបន្ទាយមានជ័យរងជំនន់ទឹកភ្លៀង (Video Inside)

-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៦ម៉ឺន៤ពាន់ ៤០១ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៦៨នាក់។ នេះជាតួលេខឆ្លងកើនឡើង៣ពាន់៤២៩ករណីបើប្រៀបធៀប នឹងម្សិលមិញ, ចំណែកតួលេខស្លាប់បានកើនឡើង២៩៦នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ៦៣៨ករណី (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន៨ម៉ឺន៣ពាន់២២៩នាក់ (Video Inside)

-
វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសនឹងមកដល់កម្ពុជាថ្ងៃសុក្រនេះ (Video Inside)

-
កម្មវិធី Moeys E-Learing ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាសាធារណៈ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ និងរបររកស៊ី ប៉ុន្តែវាជារឿងធម្មតានោះទេ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះរាសីថ្ងៃនេះនឹងផ្តល់ដល់លោកអ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់ ហើយអ្នកក៏មិនចាំបាច់ខំប្រឹងរកផ្លូវដោះស្រាយបញ្ហានោះដែរ ពីព្រោះអ្វីៗនឹងអាចស្រាយចេញបានដោយខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍សម្រាប់ការងារ ។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្រប គឺត្រូវថ្លឹងថ្លែងសុខភាព និងការងារ។ អ្វីដែលហាមធ្វើបំផុតនៅក្នុងថ្ងៃនេះ គឺការអនុវត្តកិច្ចការងារណាដែលមានមហិច្ចតាធំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលទទួលការផ្តល់ជូននានា ពីដៃគូជំនួញរបស់អ្នកឡើង ពីព្រោះពុំមានស្ថេរភាពនោះទេ។ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។…