-
មនុស្ស២៤៣នាក់ បំពានវិធានការរដ្ឋបាលនិងសុខាភិបាលត្រូវបានឃាត់ខ្លួន (Video Inside)

-
ការឆ្លងកូវីដ១៩នៅកម្ពុជា មានចំនួន៤២៣ករណី (Video Inside)

តួលេខឆ្លងនិងតួលេខស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការឆ្លងកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៤២៣ករណីចំណែកការស្លាប់មានចំនួន៦នាក់។ បើ ប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងបានថយចុះ៥ករណី, ចំណែកតួលេខមនុស្សស្លាប់ធ្លាក់ចុះ៨នាក់។ ការឆ្លង ថ្មីទាំង៤២៣ករណីនៅថ្ងៃព្រហស្បតិ៍នេះ រួមមានការឆ្លងចូលក្នុងសហគមន៍មានចំនួន៣១២ករណី និងការ ឆ្លងមកពីក្រៅប្រទេស១១១ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើន ឡើង១ករណី, ប៉ុន្តែតួលេខឆ្លងមកពីក្រៅប្រទេស បានថយចុះ៦ ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨៧ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន៦ពាន់៣៣៥ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៩៥៨ករណី, ការស្លាប់សរុបកើន ចំនួន១ពាន់៨៤១នាក់ និងការព្យាបាលជាសះស្បើយសរុបមានចំនួន៨ម៉ឺន៦ពាន់៩៩៣នាក់។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៨៣១នាក់ (Video Inside)

ប្រជាពលរដ្ឋ១០ម៉ឺន៩ពាន់៧៣៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សបានទទួលវ៉ាក់សាំង បានកើនសរុប១០លាន៧ម៉ឺន១ពាន់៤៦១នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ ដូសរួចមានចំនួន៨លាន១សែន៣ម៉ឺន៤៥៩នាក់។ ក្នុងចំណោមពលរដ្ឋទាំងជាង១០លាន៧ម៉ឺននាក់នោះ, ការ ចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៨លាន៨សែន៣ម៉ឺន៤ពាន់៧៨១នាក់ និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន១លាន២សែន៣ម៉ឺន៦ពាន់៦៨០នាក់។
-
សម្តេចនាយករដ្ឋមន្ត្រីព្រមានមន្ត្រីដែលខ្វះភាពទទួលខុសត្រូវក្នុងការរៀបចំចាក់វ៉ាក់សាំង (Video Inside)

ការរកឃើញភាពមិនទទួលខុសត្រូវចំពោះកិច្ចការរៀបចំចាក់វ៉ាក់សាំង បានប្រញាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដាស់តឿននៅថ្ងៃទី២៦សីហានេះព្រមានដល់មន្ត្រីក្រោមបង្គាប់។ សារសម្លេងរបស់សម្តេចតេជោហ៊ុន សែននៅថ្ងៃនេះ បានថ្លែងកត់សម្គាល់ភាពខ្វះការទទួលខុសត្រូវរបស់អភិបាលខេត្តនិងគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកការចាក់វ៉ាក់សាំង ក្រោយការរកឃើញថាខេត្តមួយចំនួនមានសេសសល់ពលរដ្ឋច្រើនម៉ឺននាក់ដែល មិនទាន់បានចាក់វ៉ាក់សាំង។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៦-សីហា-២០២១

មាតិកាព័ត៌មាន L1 សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកណាក៏ដោយ ទៅពីណាក៏ដោយ ឲ្យតែនៅលើទឹកដីកម្ពុជា គឺចាក់វ៉ាកសាំង ជូនទាំងអស់ ៕ …ឃ្លីប… (អត្ថបទ កាត់ត លោក វណ្ណលុក + រូបភាព លោក ពិសិដ្ឋ លោក វ៉េង លឹមហួត + បញ្ជូលសម្លេង អ្នកនាង រ័ត្ម ចរិយា) BH1- ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីៗ ៤២៣នាក់ អ្នកជាសះស្បើយ ២៩១ នាក់ និងស្លាប់ ៦នាក់ ៕ ឃ្លីប (អត្ថបទ រូបភាព កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច) SB3 –…
-
មេដឹកនាំរុស្ស៊ី និងចិនឯកភាពគ្នាបង្កើនការប្រយុទ្ធប្រឆាំងនឹង ការ គំរាមកំហែងភេវរកម្ម និងការជួញដូរគ្រឿងញៀនចេញពីអាហ្វហ្គា នីស្ថាន (មានវីដេអូ )

-
វិបត្តិអាហ្វហ្គានីស្ថាន៖ ប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានី កា ប៊ុល អាចនឹងបិទបញ្ចប់ទាំងស្រុងនៅមុនថ្ងៃកាល បរិច្ឆេត កំណត់ ៣១ សីហា(មានវីដេអូ)

-
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ១៦ នាក់តេស្តវិជ្ជមានកូវីដ-១៩ នៅពេលចុះចតនៅរដ្ឋធានីរបស់ឥណ្ឌា (មានវីដេអូ)

-
អ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាស របស់ សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេស ដើម្បី បញ្ចេញសំឡេងចិញ្ចឹមចលនា(មានវីដេអូ)

-
បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ចេញគោលនយោបាយ ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ, ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងបន្ថែម ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជូនសាធារជន(មានវីដេអូ)
