Category: កម្មវិធីព័ត៌មាន

  • ស្នងការដ្ឋាននគរបាលរាជធានី ជម្រុញដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវរៀបចំការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឲ្យបានល្អ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី ជម្រុញដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវរៀបចំការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឲ្យបានល្អ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានជម្រុញដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវរៀបចំការផ្តល់សេវាធ្វើអត្តសញ្ញាណ បណ្ណជួនពលរដ្ឋឲ្យបានល្អនិងលឿនថែមទៀតទន្ទឹមនឹងការដំណើរការបោះឆ្នោតឆ្នាំ២០២២និងឆ្នាំ២០២៣ឈាន មកដល់ជាបន្តបន្ទាប់។

  • ក្រសួងកសិកម្មកំពុងរកវិធីដោះស្រាយ ដើម្បីនាំផ្លែមៀនប៉ៃលិន ចេញលក់ក្រៅប្រទេស (Video Inside)

    ក្រសួងកសិកម្មកំពុងរកវិធីដោះស្រាយ ដើម្បីនាំផ្លែមៀនប៉ៃលិន ចេញលក់ក្រៅប្រទេស (Video Inside)

    ក្រសួងកសិកម្មបានប្រញាប់ជម្រុញរកទីផ្សារលក់ផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសក្រោយប្រសាសន៍ ដាស់តឿនរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។​យ៉ាងហោចផ្លែមៀននៃខេត្តជាប់ព្រំដែនកម្ពុជាថៃប្រមាណ៥ ម៉ឺនតោនត្រូវគេរាយការណ៍ថាមិនអាចស្វែងរកទីផ្សារចេញលក់បានទេដោយសារតែវិបត្តិកូវីដ១៩, ប៉ុន្តែក្រុមអ្នក ជំនាញបានបង្ហាញថាមួយផ្នែកនៃការមិនអាចនាំចេញ គឺដោយសារតែផ្លែមៀននៃប្រទេសកម្ពុជានេះ បានជាប់ របាំងភូតគាមអនាម័យ។ ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថា ក្រសួងកសិកម្ម រួមជាមួយនឹងក្រសួងការបរ ទេសបាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ពន្ធ័នៃប្រទេសចិននិងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ ពន្ធ័ នឹងការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ក្រសួងកសិកម្មបានថ្លែងនៅថ្ងៃនេះថាផ្លែមៀនប៉ៃលិនគឺជាប្រភេទទំនិញដែលជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលត្រមូវឲ្យ សមត្ថកិច្ចភូតគាមអនាម័យ កម្ពុ ជានោះត្រូវ ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃ ប្រទេសនាំចូលនោះសិនមុននឹង មានការនាំផ្លែមៀនប៉ៃលិនចេញទៅក្រៅប្រទេសបាន។ ក្រសួងកសិកម្មកាលពីម្សិលមិញ បានរងការចោទប្រកាន់ ពីកសិករម្នាក់នៅប៉ៃលិនដែលនិយាយថា រយៈពេល២ឆ្នាំហើយ ក្រសួងមិនបានចេញច្បាប់នាំចេញដល់រោងចក្រ កែច្នៃផ្លែមៀននោះទេ ជាហេតុដែលនាំជួបបញ្ហាទីផ្សារនៅពេលមិនអាចនាំចេញទៅថៃបាន។ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលវិញនូវការចោទប្រកាន់នោះ ដោយបញ្ជាក់ថារហូតមកទល់ពេល នេះ នៅពុំទាន់មានម្ចាស់រោងចក្រកែច្នៃណានិងវេចខ្ចប់ផ្លែមៀនណាមួយដែលបានរៀបចំរួចរាល់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មឡើយ។  ក្រសួងកសិកម្មបានអំពាវនាវឲ្យវិស័យឯកជន, សហគមន៍ កសិកម្ម និងអន្តរស្ថាប័នពាក់ពន្ធ័ទាំងអស់ សូមចូល រួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផល ស្រស់ទៅកាន់ទីផ្សារបរទេស ដោយត្រូវពិនិត្យលទ្ធភាពធ្វើ ការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនា សម្ព័ន្ធ ពាក់ពន្ធ័,  ឬពង្រីកហេដ្ឋារចនាសម្ពន្ធ័ដែលមានស្រាប់ ឲ្យបាន ទាន់ពេលវេលានិងមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាពជា មួយប្រទេសនាំចូលលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូត គាមអនា ម័យ។

  • អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បន្តបដិសេធអំពើពាក់ព័ន្ទសម្លាប់រង្គាល (Video Inside)

    អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បន្តបដិសេធអំពើពាក់ព័ន្ទសម្លាប់រង្គាល (Video Inside)

    អតីតមេដឹកនាំនៃរបបខ្មែរក្រហមលោកខៀវសំផនបានបដិសេធការចោទប្រកាន់របស់តុលាការកាត់ក្តីខ្មែរក្រហម លើករណីទទួលខុសត្រូវការសម្លាប់រង្គាលក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ។ លោកខៀវសំផនអាយុ៩០ឆ្នាំ គឺ ជាអតីតមេដឹកនាំតែម្នាក់គត់កំពុងមានជីវិតសេសសល់ចុងក្រោយក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមកំពូល ដែលត្រូវគេចាប់មកកាត់ទោសដោយតុលាការសាលាក្តីខ្មែរក្រហម។ លោកខៀវសំផន ត្រូវបានកាត់ទោសដាក់ គុកអស់មួយជីវិតកាលពីឆ្នាំ២០១៨បទចោទប្រកាន់ឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ, អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺ ណែវ, ប៉ុន្តែមេធាវីរបស់លោកបានបន្តប្តឹងជំទាស់តវ៉ា ក្តី និងសវនាការជំនុំជំរះដោយសារបណ្តឹងតវ៉ានោះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃច័ន្ទកន្លងមកនេះ។ លោកខៀវ សំផន បានថ្លែងបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់ចំពោះរួបលោក ។ លោកខៀវសំផនក្នុងអតីតជំនាន់របបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមនោះ គឺជាអតីត ប្រមុខរដ្ឋនាជំនាន់នោះ ដែលលោកជាមនុស្សកំពូលទី៣បន្ទាប់ពីប៉ុលពតនិងនួនជា។ ក្រោមការដឹកនាំនៃ អតីតរបបកម្ពុជាប្រជាធិបតេយ្យរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែរច្រើនលាននាក់ ត្រូវ បានគេសម្លាប់និងបានស្លាប់ដោយសារតែអំពើទុក្ខទារុណកម្ម, ការវាយធ្វើបាប, ការបង្ខំការធ្វើពលកម្មធ្ងន់ធ្ងរ រួមនឹងការស្លាប់ដោយសារអត់បាយផងដែរ។

  • កម្ពុជាចូលរួមសន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)

    កម្ពុជាចូលរួមសន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)

    សន្និសីទដើម្បីកៀរគររកជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅដោយអ្នក ចូលរួមបានសម្តែងនូវការគាំទ្រជាខ្លាំង។ សន្និសីទកៀរគររកជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាកាលពីថ្ងៃទី១៨ សីហានោះ ពីភាគីកម្ពុជាបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុន។ ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពទ័លច្រកនយោបាយ និងកំពុងស្ថិតក្នុងការជួយរកដំណោះស្រាយនយាបាយសាឡើង វិញ ដោយប្រទេសអាស៊ានទាំងអស់ និងប្រទេសនេះ ក៏កំពុងរងនឹងការឆ្លងរាលដាលកូវីដ១៩យ៉ាងខ្លាំងផងដែរ។

  • ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់នៅថ្ងៃនេះដែលជាតួលេខថយចុះចំនួន២៩នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ស្រុក គីរីសាគរម្នាក់,មណ្ឌលសីមា២នាក់ និងនៅស្រុកស្រែអំបិល៧នាក់។ខេត្ដកោះកុង នៅថ្ងៃនេះ មានអ្នកព្យាបាល ជាសះ ស្បើយចំនួន២ នាក់។

  • ខេត្ដកែប ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្ដកែប ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលតួលេខឆ្លងនេះ កើនឡើងចំនួន៩នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង១៣នាក់ នេះ គឺជាពលរដ្ឋដែលរស់នៅ ក្រុងកែប៨នាក់ និងនៅស្រុកដំណាក់ចង្អើរចំនួន៥នាក់។

  • ខេត្តប៉ៃលិន ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះ១០ម្នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លង ថ្មីទាំងម្នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យ ដែលជាពលករមកពីប្រទេសថៃ កំពុងធ្វើ ចត្តា ឡីស័កក្នុងមណ្ឌល។

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី៩នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខបន្តថយចុះចំនួន ១៧នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨០០នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៩នាក់ និនងមានអ្នកស្លាប់ចំនួន ៦នាក់ ជាដដែល ។ ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានរាយការណ៍ផងដែរថាការវាក់សាំងដូសទី៣ បានជីតបញ្ចប់ តាមផែនការហើយ។

  • ខេត្តរតនគិរី ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីទាំង១៩នេះ  បានកើតឡើងលើពលរដ្ឋនៅក្នុង ក្រុងបាន លុងចំនួន៤នាក់ ,ស្រុកអូរយ៉ាដាវម្នាក់,ស្រុកកូនមុំ១៣នាក់ និងពលរដ្ឋដែលធ្វើដំណើរមកពី ខេត្ដត្បូងឃ្មុំម្នាក់។  ខេត្តរតនគិរីមានមនុស្សឆ្លងកូវីដ១៩សរុប៩២៨នាក់, ព្យាបាលជាសះស្បើយ៦៩០នាក់និងមានមនុស្សស្លាប់៧ នាក់។

  • ខេត្តមណ្ឌលគិរី ឆ្លងថ្មី៦២នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ឆ្លងថ្មី៦២នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ៣០នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យចំនួន ១១នាក់, ស្រុកកោះញែក ៤៤ នាក់ និងស្រុកកែវសីមាចំនួន ៧នាក់ ។ ខេត្តមណ្ឌលគិរី នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះ ស្បើយចំនួន ១៧នាក់ ផងដែរ ៕