Category: កម្មវិធីព័ត៌មាន

  • ខេត្តព្រៃវែង ឆ្លងថ្មី៧៦នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៧៦នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៦នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៦នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច២៧នាក់, ស្រុក មេសាង១០នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកកំចាយមារ៧នាក់,  ស្រុកពារាំង៥នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់, មកពី រាជធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀង៦នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៧៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៥៧៣នាក់ និងស្លាប់៦៤នាក់។

  • ក្រសួងសុខាភិបាល បង្ហាញភាពគ្រោះថ្នាក់ នៃវីរុសបំប្លែងថ្មី Delta (Video Inside)

    ក្រសួងសុខាភិបាល បង្ហាញភាពគ្រោះថ្នាក់ នៃវីរុសបំប្លែងថ្មី Delta (Video Inside)

    រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឳ វណ្ណឌីន បានថ្លែងជុំវិញអំពើរាតត្បាតវីរុសបំប្លែងថ្មីនៅនានាដែល បានធ្វើឲ្យពិភពលោកព្រួយបារម្ភក្នុងនោះរួមមានទាំងកម្ពុជាដែលមានការឆ្លងវីរុសបំប្លែងអាល់ហ្វានិងវីរុសបំប្លែង Delta ផងដែរ។ លោកស្រីឳ វណ្ណឌីនក្នុងពេលចុះទៅកាន់ខណ្ឌទួលគោករាជធានីភ្នំពេញថ្ងៃទី២៦កក្កដានេះ បាន ថ្លែងថានៅកម្ពុជាវីរុសបំប្លែងមួយចំនួនត្រូវ បានគេរកឃើញជាបន្តបន្ទាប់ដែលនាំឲ្យមានក្តីព្រួយបារម្ភ ។ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងកន្លងមកការធ្វើចត្តាឡីស័កបានតម្រូវតែរយៈពេល១៤ថ្ងៃតែប៉ុណ្ណោះក្រោយការ រកឃើញមិនមានការឆ្លង ប៉ុន្តែភាពវិវត្តន៍ជាក់ស្តែងនាពេលនេះ បានបង្ហាញថាវិរុសបំប្លែង Delta ក្នុងរយៈពេល ១៤ថ្ងៃនៅមិនទាន់អាចបញ្ចេញរោគសញ្ញានោះទេ, វីរុសនេះ គេអាចរកឃើញកើតឡើងបន្ទាប់១៤ថ្ងៃនៃការធ្វើ ចត្តាឡីស័ករួចនោះថែមទៀត។ លោកស្រីឳវណ្ណឌីនបានថ្លែងថាបើបុគ្គលនោះមិនគោរពតាមវិធានការណ៍ធ្វើចត្តាឡីស័កបន្ថែមមួយសប្តាហ៍នោះ បានត្រឹមត្រូវនោះទេ ការជួបជុំមិត្តភក្តិក្រោយការពីការធ្វើចត្តាឡិស័កមិនគ្រប់ថ្ងៃនេះ នឹងអាចធ្វើឲ្យមានការឆ្លង វីរុសបំប្លែងថ្មី Delta  នោះរាលដាលទៅកាន់អ្នកដទៃថែមទៀត។

  • ចំនួនមនុស្សចាក់វ៉ាក់សាំងទូទាំងប្រទេស មានចំនួនជាង៦លាន៧សែននាក់ (Video Inside)

    ចំនួនមនុស្សចាក់វ៉ាក់សាំងទូទាំងប្រទេស មានចំនួនជាង៦លាន៧សែននាក់ (Video Inside)

    ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសមានចំនួន៦លាន៧សែន៤ម៉ឺន១ពាន់៧៨២នាក់ហើយ ក្នុងគម្រោងចាក់លើមនុស្សចំនួន១០លាននាក់ក្នុងជំហានដំបូង។ យោងតាមក្រសួងសុខាភិបាលក្នុងចំនួនពល រដ្ឋពីអាយុ១៨ឆ្នាំឡើង ដែលបានចាក់ជាង៦លាន៧សែននាក់រួចមកនេះ, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៤លាន៤សែន៨ម៉ឺន១ពាន់៦៨៣នាក់។ កម្ពុជាមុននេះ បានដាក់គម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋ១០ លាននាក់ក្នុងជំហានដំបូងនោះ ត្រូវធ្វើឲ្យហើយនៅក្នុងខែវិច្ឆិកា ប៉ុន្តែយោងតាមប្រសាសន៍បញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់នឹងអាចត្រូវក្នុងរង្វង់ខែតុលា។ នៅទន្ទឹមនឹងនេះដែរ នៅថ្ងៃអាទិត្យទី១សីហាខាងមុខនេះទៀត យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ពី អាយុ១២ដល់១៧ឆ្នាំប្រមាណជិត២លាននាក់ នឹងត្រូវធ្វើបន្ថែមទៀតដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញជា មុនដែលជាកន្លែងមានការផ្ទុះឆ្លងច្រើនជាងគេក្នុងសហគមន៍នាពេលនេះ។

  • ក្រសួងសុខាភិបាល បញ្ចេញវិធានការ៦ចំណុច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយឆ្លងកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាល បញ្ចេញវិធានការ៦ចំណុច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយឆ្លងកូវីដ១៩ (Video Inside)

    ក្រសួងសុខាភិបាលបានព្រមានដាស់តឿននៅថ្ងៃទី២៦កក្កដាជុំវិញវិធានការនិងការប្រុងប្រយ័ត្នទប់ស្កាត់គ្រោះ មហន្តរាយឆ្លងកូវីដ១៩ជាពិសេស វីរុសDelta ដែលជាវីរុសធ្លាប់បង្កគ្រោះមហន្តរាយឆ្លងកូវីដ១៩ក្នុងប្រទេស ឥណ្ឌា។ យោងតាមក្រសួងសុខាភិបាល វីរុស Delta ត្រូវបានគេរកឃើញមានការកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ ពីមុននេះ សេចក្តីរាយការណ៍បញ្ជាក់ថាមានតែចំនួន៧៥ករណីនោះទេ។ ក្រសួងសុខាភិបាល បានដាក់បញ្ជាដល់រដ្ឋបាលរាជធានីខេត្តទាំង២៥នៅទូទាំងប្រទេស ត្រូវរៀបចំ យុទ្ធនា ការអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយ៦ចំណុចដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ទន្ទឹមនឹង ការ ព្រួយបារម្ភជុំវិញគ្រោះមហន្តរាយនៃជម្ងឺឆ្លងរាតត្បាតក្នុងរលកទី៣ឆ្លងចូលក្នុងសហគមន៍ជាពិសេស វីរុស ប្លែងថ្មី Delta ប្រសិនណាបើមិនមិនវិធានការណ៍ដាក់ចេញដោយប្រសិទ្ធភាព នាពេលនេះទេ។ លិខិត របស់ក្រសួងសុខា ភិបាលថ្ងៃច័ន្ទនេះទៅកាន់រដ្ឋបាលរាជធានីខេត្តទាំង២៥ បានសរសេរថា «ស្ថានភាពរាតត្បាត នៃជម្ងឺកូវីដ១៩កំពុង ឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុង សហគមន៍ដែលនឹងបង្កជាមហន្តរាយ ធំដល់ប្រព័ន្ធសុខាភិ បាលនិងធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជនរួមទាំងផល វិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ»។

  • ការឆ្លងកូវីដ១៩ មានចំនួន៧៧៨ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ មានចំនួន៧៧៨ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧៧៨ករណី ដែលជាតួលេខ ថយ៤១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងទាំងជាង៧០០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុង សហគមន៍មានចំនួន៣០៣ករណីប៉ុន្តែការឆ្លងមកពីក្រៅ​ប្រទេសបានកើនច្រើនដល់៤៧៥ករណី។ ការឆ្លងមកពី ក្រៅប្រទេសគឺជាករណីដែលក្រសួងសុខាភិបាលបាននិងកំពុងព្រួយបារម្ភទន្ទឹមនឹងការចាត់វិធានការណ៍ប្រុង ប្រយ័ត្នទប់ទល់ការឆ្លងវាយលុកនាំចូលមកពីក្រៅប្រទេសជាពិសេសវីរុសបំប្លែងថ្មី Delta ។ កម្ពុជាក្នុងរយៈ២៦ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១ លើក និងការឆ្លងជាង៧០០ករណីមាន២លើករួមទាំងការឆ្លង៧៧៨ករណីថ្ងៃនេះ។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះមានចំនួន២២នាក់ ដែលថយចុះ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៨ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៤ពាន់៥៤៩ ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៣ពាន់ ៧០១ ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣០៥នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៥ពាន់៩៦០នាក់។

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខនាយករដ្ឋមន្ត្រីចិន ក្នុងករណីគ្រោះទឹកជំនន់ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខនាយករដ្ឋមន្ត្រីចិន ក្នុងករណីគ្រោះទឹកជំនន់ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខនាយករដ្ឋមន្ត្រីប្រទេសចិនជុំវិញករណីគ្រោះទឹក ជំនន់នាភាគកណ្តាលប្រទេស។ ព្យុះភ្លៀងបង្កទឹកជំនន់ក្នុងខេត្តហឺណាននៃប្រទេសចិនចាប់តាំងពីថ្ងៃទី១៧កក្កដា នោះមក មានមនុស្សបាត់បង់ជីវិតមានយ៉ាងហោច៦៣នាក់និងមនុស្សច្រើននាក់ទៀតបានបាត់ខ្លួន។ មនុស្សជា ច្រើនលាននាក់បានប៉ះរងផលប៉ះពាល់និងត្រូវបានគេជម្លៀសចេញពីទីលំនៅដ្ឋានដែលរងការលិចលង់គ្រាដែល ទឹកភ្លៀងបានធ្លាក់ក្នុងមួយម៉ោងមានច្រើនដល់ជាង២០១មីលីម៉ែត្រឯណោះ។ សារលិខិតរបស់សម្តេចតេជោហ៊ុន សែនទៅកាន់នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង និងត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្ងៃទី២៦កក្កដានេះ បានសរសេរថា «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត, បង្កផលប៉ះពាល់ដល់ មនុស្សជាង បីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។ សម្តេចតេជោបានថ្លែងក្នុងសារ លិខិតថា តាងនាម ឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច សូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែ ក ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង និងជូនចំពោះប្រជាជនចិន ជាពិសេសជន រងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។

  • ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុង ដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង (Video Inside)

    ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុង ដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង (Video Inside)
  • ក្រសួងប្រៃសណីយ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ បញ្ឈប់ការហៅចូលមកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែមរបស់ខ្លួន ព្រោះសកម្មភាពនេះរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ (Video Inside)

    ក្រសួងប្រៃសណីយ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ បញ្ឈប់ការហៅចូលមកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែមរបស់ខ្លួន ព្រោះសកម្មភាពនេះរំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ (Video Inside)
  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញប្រគេនទានព្រះវស្សាដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម (Video Inside)

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី  អញ្ជើញប្រគេនទានព្រះវស្សាដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម (Video Inside)
  • កម្លាំងទ័ពស្រួចក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ នៅឃុំខ្វាវ ស្រុកជីក្រែង (Video Inside)

    កម្លាំងទ័ពស្រួចក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ នៅឃុំខ្វាវ ស្រុកជីក្រែង (Video Inside)