-
ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសអ្នករស់នៅតំបន់សមុទ្រ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ (មានវីដេអូ)
-
កម្ពុជាមាតុភូមិ ២៧ កក្កដា ២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៧.០៧.២០២១1 ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសអ្នករស់នៅតំបន់សមុទ្រ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ៕2 ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន៕3 រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាព នៃការការពារ និង អភិរក្សធនធានធម្មជាតិឧទ្យានជាតិបូកគោ៕4 ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី (Delta)៣៩ករណីទៀតក្នុងនោះ៤នាក់ជាបុគ្គលិកសុខាភិបាល ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា៕5 លោកជំទាវឱ វណ្ណឌីន នាំយកថវិកាសម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយអាយុជាង១០០ឆ្នាំចំនួន៦នាក់បន្ថែមទៀត បន្ទាប់ពីស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ៕6 សរុបការចាក់វ៉ាក់សាំងការពរជំងឺកូវីដ-១៩ទូទាំងប្រទេសបានចំនួន៦លាន៨សែននាក់ ខណះអ្នកឆ្លងសរុបកើនដល់ជាង៧ម៉ឺននាក់ ស្លាប់ជាង១៣០០នាក់៕អានផ្ទាល់7 ថែទាំសុខភាពផ្លូវចិត្តកុមារជារឿងសំខាន់ក្នុងស្ថានភាពមិនច្បាស់លាស់នៃបរិបទកូវីដ-១៩៕ ឃ្លីប២នាទី០៩ព័ត៌មានអន្តរជាតិពេលព្រឹក១- ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀតនៅក្នុងថ្ងៃអង្គារនេះ ៕..អាន..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)២- វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ ៕..អាន..(ផលិតដោយ…
-
ខេត្តស្ទឹងត្រែង ចាប់ជនសង្ស័យ១៥នាក់ ធ្វើអាជីវកម្មរ៉ែខុសច្បាប់ (Video Inside)
ខេត្តស្ទឹងត្រែង បានចាប់ខ្លួនជនសង្ស័យ១៥នាក់ដែលបានប្រព្រឹត្តបទល្មើសប្រើម៉ាស៊ីនខួងរករ៉ែក្រោមដីដោយ ខុសច្បាប់។ ការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងនៅរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នាកាលពីចុងសប្តាហ៍នេះ នៅ ចំណុចត្រពាំងធំ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ និងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង។
-
ក្រសួងធនធានទឹក ប្រកាសប្រុងប្រយ័ត្នជំនន់ទឹកភ្លៀងលិចវាលទំនាបមេគង្គភាគខាងលើ (Video Inside)
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសការប្រុងប្រយ័ត្នជំនន់ទឹកភ្លៀងដែលនឹងអាចជន់លិចតំបន់ទំនាប អបតាមមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង, ក្រចេះ, កំពង់ចាមនិងខេត្តត្បូងឃ្មុំ។ ការប្រកាសប្រុងប្រយ័ត្ននូវ ជំនន់ទឹកភ្លៀងក្នុងខែកក្កដានេះ ត្រូវគេឃើញថាគឺជាលើកដំបូងហើយបើទោះជាកម្ពុជាជាប្រទេសដែលធ្លាប់រង នឹងទឹកជំនន់រៀងរាល់ឆ្នាំនោះក្តី។ កាលពីឆ្នាំទៅ, ជំនន់ទឹកភ្លៀងត្រូវបានគេប្រកាសនៅក្នុងខែតុលានិងវិច្ឆិកាចុង ឆ្នាំនោះទេ។ យោងតាមក្រសួងធនធានទឹក, ព្យុះទី៧ឈ្មោះ សេមប៉ាកា និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា បានធ្វើឲ្យអាងទឹកក្នុងទន្លេមេគង្គកម្ពុជានាពេលនេះ បានកើនឡើងកម្ពស់ជាបន្តបន្ទាប់, និងក្នុង រយៈពេល៣ទៅ៤ថ្ងៃខាងមុខនេះទៀត ភាពជន់លិច នឹងអាចកើតមាននៅតាមតំបន់ទំនាបមាត់ទឹកនៅខេត្ត ស្ទឹង ត្រែង, ក្រចេះ, កំពង់ចាមនិងខេត្តត្បូងឃ្មុំ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងធនធានទឹកបានបញ្ជាក់ថា ការហក់ ឡើងនូវកម្ពស់ទឹកជំនន់នេះ នៅមិនទាន់ដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ននៅឡើយទេ។ ក្រសួងធនធានទឹក បានដាស់តឿនដល់អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេស ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង ទន្លេមេគង្គ និងតំបន់ទំនាបនានា ត្រូវរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕
-
ឃាត់ខ្លួនសក្តិបួនកន្លះយោធាម្នាក់ ដោយសារផ្ទុះអាវុធខឹងរឿងស្នេហាត្រីកោណ (Video Inside)
ការផ្ទុះអាវុធដោយសារកំហឹងស្នេហាត្រីកោណ បានធ្វើឲ្យវរសេនីយ៍ទោយោធាម្នាក់ ត្រូវបានគេចាប់ខ្លួន។ លោក សក្តិ៤កន្លះ សុខ ចាន់អ៊ិន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៥កក្កដា ក្រោយការផ្ទុះអាវុធគំរាមស្ត្រីគូកំណាន់ចិត្តម្នាក់ដែលទូរស័ព្ទទៅកាន់ប្រុសផ្សេង។
-
ចាប់នាវាតុងហាយ ដឹកមនុស្ស៣៨នាក់ឆ្លងដែន ខុសច្បាប់ (Video Inside)
នាវាមួយគ្រឿងផ្ទុកជនជាតិចិន៣៦នាក់ ដែលបានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ត្រូវបានចាប់នៅ ក្នុងដែនទឹកនៃកោះរុងខេត្តព្រះសីហនុ។ ការបង្ក្រាបនាវាឈ្មោះតុងហាយ បានធ្វើនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ប្រធាន នាយកដ្ឋាននគរបាលការពារព្រំដែនទឹកលោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានថ្លែងថា គេនៅបានឃាត់ខ្លួនកម្ម ករខ្មែរចំនួន២នាក់ថែមទៀត។ ក្នុងចំណោមជនជាតិទាង៣៦នាក់នោះ អ្នកមានលិខិត ឆ្លងដែនមានចំនួន៧នាក់ ដែលមិនទិដ្ឋាកាឆ្លងចូលក្នុងប្រទេសកម្ពុជាឡើយ។ សេចក្តីរាយការណ៍របស់អាជ្ញាធរ បានបញ្ជាក់ថានាវាឈ្មោះ តុងហាយ នោះ គឺជានានាបានចាកចេញពីកំពង់ផែហ៊្វូអាន នៃខេត្តហ៊្វូចៀន ប្រទេស ចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ ជនជាតិចិនទាំង៣៦នាក់នេះ កំពុងស្ថិតក្នុងការសាកសួរនៅមុនការ ត្រៀមបញ្ជូនចេញពីប្រទេសកម្ពុជា។
-
ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេនក្នុងគម្រោង«JDS» (Video Inside)
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៣៦២លានយេន ឬប្រមាណ៣លាន ៣សែន១ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»នៅកម្ពុជាក្នុង ឆ្នាំ២០២១។ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅកាត់ថា «JDS» គឺជាគម្រោងដែលបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនៃគម្រោង«JDS» នេះ បានចុះហត្ថលេខានាព្រឹក ថ្ងៃទី២៦កក្កដា រវាងឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន នៅទីស្ដី ការក្រសួងការបរទេស។ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា តាមរយៈជំនួយនោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦រូប ដែលក្នុងនោះ២៤រូបរៀនថ្នាក់អនុបណ្ឌិត និង២រូបរៀនថ្នាក់បណ្ឌិត នឹងទទួលបានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ លោកប្រាក់សុខុនបានបញ្ជាក់ថា អស់រយៈពេលជាង២០ឆ្នាំមកនេះ JDS បានផ្តល់អាហារូបករណ៍ ដល់មន្រ្តីកម្ពុ ជាប្រមាណ៥០០នាក់ហើយ ដែលក្នុងនោះរួមមាន ២៤នាក់ដែលជាមន្ត្រីរបស់ក្រសួងការបរទេសកម្ពុជា។ ជប៉ុនគឺជាប្រទេសមួយដែលបាននិងកំពុងគាំទ្រខ្លាំងក្លា ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងពេល ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាបច្ចុប្បន្ននេះថែមទៀត។ ជប៉ុន បានផ្ដល់ជំនួយឥតសំណង ជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារ និងកាលពីថ្ងៃសុក្រសប្តាហ៍មុនវ៉ាក់សាំងនៃជំនួយ ជប៉ុនចំនួន៣៣ម៉ឺន២ពាន់ដូសក្នុងវ៉ាក់សាំងសរុប១លានដូស ត្រូវបានដឹកមកដល់កម្ពុជារួចមកហើយផងដែរ។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង មានករណីឆ្លង១៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីថ្ងៃនេះ រួមមាននៅក្រុងកំពង់ឆ្នាំង៤នាក់, នៅស្រុកកំពង់ត្រឡាច២នាក់, ស្រុកជលគិរីម្នាក់, ស្រុកបរិបូរណ៍៧ នាក់និងស្រុករលាប្អៀ២នាក់។ គិតរហូតមកដល់ ពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន ១ពាន់ ៦១៣នាក់ និងមានអ្នកស្លាប់កើនដល់ ៣៤នាក់។
-
ខេត្តប៉ៃលិន ឆ្លងថ្មី១៧៦នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១៧៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងខេត្តជាប់ព្រំដែនមួយនេះ ។ ការរកឃើញឆ្លងថ្ងៃនេះ ជាចំនួនឆ្លងច្រើនជាងម្សិលមិញរហូតដល់ទៅ ១៦៧នាក់ ដែលកាលពីម្សិលមិញនោះ បានរកឃើញអ្នកឆ្លងតែ ៩នាក់ នោះទេ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហកគមន៍ ចំនួន ៥នាក់ និងករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១៧១នាក់ ដែលក្នុងនោះជាពល ករចូលតាមច្រកព្រំដែនខេត្តឧត្តមានជ័យចំនួន ១៦៦នាក់ និងពលករចូលតាមច្រកព្រំដែនព្រំ ខេត្តប៉ៃលិនចំនួន ៥នាក់ ។ អ្នកជំងឺកូវីដ១៩ថ្មីទាំង ១៧៦នាក់នោះ ត្រូវបានរដ្ឋបាលខេត្តឲ្យដឹងថា គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុង ប៉ៃលិន និងពលរដ្ឋនៃខេត្តដទៃ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្ត ស្វាយរៀង ខេត្តតាកែវ និងឆ្លងលើពលរដ្ឋនៃខេត្តកំពត ៕
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី២នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២នាក់ ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៥៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ខេត្តស្ទឹងត្រែង កាលពីម្សិលមិញ ពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ គឺជាពលរដ្ឋ មាន ទីលំនៅ នៅក្នុងក្រុងស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩ សរុប ចំនួន ៤៦៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានកើនដល់ ៤០៨នាក់ហើយ និងអ្នកស្លាប់ដែលមានផ្ទុកជំងឺ កូវីដ១៩ ចំនួន ម្នាក់ ៕