Category: កម្មវិធីព័ត៌មាន

  • រយៈពេល៦ខែ កម្ពុជារកចំណូលពីកង់បានជាង២៤៧លានដុល្លារ (Video Inside)

    រយៈពេល៦ខែ កម្ពុជារកចំណូលពីកង់បានជាង២៤៧លានដុល្លារ (Video Inside)

    កម្ពុជារកចំណូលបានជាង២៤៧លានដុល្លារ ពីការនាំចេញកង់នៅឆមាសទី១ ឆ្នាំ២០២១នេះ។ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានសរសេរថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បាននាំចេញកង់ ចំនួន ១លាន២៥ម៉ឹន៨ពាន់៩៧៦កង់ និងទទួលបានចំណូលចំនួន ២៤៧លាន៥១ម៉ឺន៥ពាន់១៩៣ដុល្លារ។ របាយការណ៍បានបន្តថានៅឆមាសទី១ ឆ្នាំ២០២១នេះទៀត កម្ពុជានៅបាននាំចេញកង់អគ្គិសនី បានចំនួន ៣៤កង់ និងទទួលបានចំណូលចំនួន ៤ម៉ឺន៥ពាន់២៨៧ដុល្លារ។ ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញកង់ទៅ លក់រួមមាន៖ នៅសហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា។ កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧លាន៨ម៉ឺន២ពាន់២២៨ ដុល្លារអាមេរិក។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជា…

  • ជិត៧ខែប្រមូលពន្ធបាន១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក (Video Inside)

    ជិត៧ខែប្រមូលពន្ធបាន១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក (Video Inside)

    កម្ពុជាបានប្រមូលពន្ធជិត១ពាន់៦០០លានដុល្លារក្នុងរយៈពេលជិត៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយក ដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី២០កក្កដាឆ្នាំ២០២១ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង៦ពាន់៤៤១ ប៊ីលានរៀល ឬប្រមាណ១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក, ក្នុងនោះការប្រមូលចំណូលពន្ធ-អាករ ក្នុងរយៈពេល២០ថ្ងៃនៃខែកក្កដា ទើបទទួលបានជាង៣០១ប៊ីលានរៀល ឬប្រមាណ៧៤លាន៣សែន២ម៉ឺន ដុល្លារអាមេរិកនោះទេ។ ដោយឡែកការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភទក្នុងខែមិថុនាកន្លងទៅ ទទួលបាន ៦៧៨ប៊ីលាននិង៨១០លានរៀល ឬប្រមាណជា១៦៧លាន៦សែន១ម៉ឺនដុល្លារអាមេរិក។ មន្ត្រីពន្ធដារបានថ្លែងថា យោងតាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, កម្ពុជាមានផែនការប្រមូលពន្ធឲ្យបាន៩ពាន់ ៨៤ប៊ីលាននិង៤២០លានរៀល ឬប្រមាណ២ពាន់២៤៣លាន៧ម៉ឺនដុល្លារអាមេរិក។

  • ក្រសួងសាធារណការទាត់ចោលការទាមទារមនុស្សមួយក្រុមចង់ឲ្យមានការដឹកលើសទម្ងន់ (Video Inside)

    ក្រសួងសាធារណការទាត់ចោលការទាមទារមនុស្សមួយក្រុមចង់ឲ្យមានការដឹកលើសទម្ងន់ (Video Inside)

    ក្រសួងសាធារណការទាត់ចោលនូវការទាមទាររបស់មនុស្សមួយចំនួនដែលចង់ឲ្យក្រសួងអនុញ្ញាតការដឹក លើសទម្ងន់កំណត់។ ការដឹកលើសទម្ងន់ គឺជាមួលហេតុដែលនាំឲ្យផ្លូវឆាប់ខូច សឹករិចរិលនិងធ្វើឲ្យរដ្ឋខាត បង់ប្រាក់ច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗដោយសារតែការដឹកជញ្ជួនលើសកំណត់។ ការដឹកលើសទម្ងន់ ត្រូវ គេរកឃើញថាក៏ជាមួលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលតែងមានមនុស្សស្លាប់ដល់ពាន់នាក់ក្នុងមួយឆ្នាំ ៗ។ កាលពីថ្ងៃទី២០កក្កដា ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន បានប្រមូលផ្ដុំគ្នាយក រថយន្តមកបិទផ្លូវនិងធ្វើការតវ៉ានៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល។ ពួកគេបានទាមទារ៣ចំណុចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺ ទី១ ស្នើសុំដំឡើង ទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ចន្លោះចាប់ពី៩ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើច្បាប់ដែល បានកំណត់, ទី២ការស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំ ក្នុងករណីផ្ទុកលើសទម្ងន់ លើសពី២០%ឡើងទៅ, និងទី៣ ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់ រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១កក្កដានេះ បានបញ្ជាក់ថា សំណើសុំទាំង៣ចំណុចនោះ មិនអាច ដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមា ត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសាធារណការ បានឃាត់យានយន្ត ដឹកជញ្ជួនលើទម្ងន់ និងបន្តយកទៅរក្សាទុកចំនួនមួយឆ្នាំ មានចំនួន១៧៣គ្រឿង ដោយសារពួកគេបានដឹកលើស ទម្ងន់កំណត់លើសពី២០%ឡើងទៅ។

  • ខេត្តកោះកុង ឆ្លងថ្មី៧០នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៧០នាក់ (Video Inside)

    ខេត្តកោះកុង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧០នាក់ថ្មី ថែម ទៀត ដែលជាតួលេខឆ្លងទាបជាងកើលពីម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងក្រុងខេមរភូមិន្ធ ស្រុកមណ្ឌលសីមា ស្រុកគិរីសាគរ ស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងឆ្លងលើពលរដ្ឋដែលជាអ្នកដំណើរមកពីខេត្តកំពត ។ ខេត្តកោះកុងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៦១នាក់ ផងដែរ ៕

  • ខេត្តកំពត ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៥នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣នាក់ ថែមទៀតក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ២៦នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពី ម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ទាំងនោះ ជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាចចំនួន ៥នាក់, ស្រុកកំពង់ត្រាច ១៥នាក់, ស្រុកជុំគិរី ម្នាក់, ស្រុកឈូក ១០នាក់, ស្រុងដងទង់ ៣នាក់, ស្រុកទឹកឈូ ៧នាក់ និងឆ្លងលើអ្នកដំណើរពីខេត្តតាកែវ ២នាក់ ខេត្តព្រះសីហនុ ម្នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់ ។ ចំណែកអ្នក ស្លាប់ថ្មី ៣នាក់ នោះវិញ គឺជាបុរសអាយុ ៦៦ឆ្នាំ នៃខេត្តព្រះសីហនុ, ស្រ្តី អាយុ ៧៦ឆ្នាំ នៃស្រុកឈូក និងស្រ្តី ម្នាក់ទៀត អាយុ៦៣ឆ្នាំ ជាអ្នកក្រុងកំពត ។ ខេត្តកំពត គិតត្រឹមថ្ងៃនេះ…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦៥នាក់ថ្មីថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៤៧ ដែលបានរកអ្នកឆ្លងច្រើនរហូតដល់ ២១២ នាក់នោះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៨នាក់,  លើពល រដ្ឋនៅក្នុងក្រុងសំរោងចំនួន១៦នាក់, ស្រុកអន្លង់វែងម្នាក់, និងស្រុកបន្ទាយអំពិលម្នាក់ ។ ចំណែកអ្នកឆ្លងចំនួន ១៤៧នាក់ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចតា្តឡីស័ក ។ គិតរហូតមកទល់នឹងពេលនេះ ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ១៩សរុបមានចំនួន ៣ពាន់១៥៣នាក់, ព្យា បាលជាសះស្បើយចំនួន ៥៥៣នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕

  • ខេត្តប៉ៃលិនមានអ្នក ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិនមានអ្នក ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះ ដែលជាចំនួនឆ្លងថយចុះ ៥នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលអ្នកជំងឺកូវីដ១៩ថ្មីទាំងនោះ ជាករណីឆ្លងលើពលករទើបត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ និង៤នាក់ ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាដំណើរមកពីខេត្តកណ្តាល ៣នាក់ និងធ្លាប់មានប្រវត្តិ ប៉ះពាល់ជាមួយអ្នកជំងឺចំនួន ម្នាក់ ។ អ្នកឆ្លងទាំងនោះមានអាស័យដ្ឋាននៅស្រុកសាលាក្រៅម្នាក់, មកពីខេត្ត កំពង់ឆ្នាំង២នាក់, ខេត្តកណ្តាល ម្នាក់ និងខេត្តសៀមរាប ៣នាក់ ៕

  • ខេត្តរតនគិរី ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តរតនគិរី ទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ថ្មីថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទាំង២នាក់នោះ ជាពលរដ្ឋនៅក្នុងក្រុងបានលុងម្នាក់ និងជាអ្នកដំណើរមកពីខេត្តស្វាយរៀងម្នាក់ ។ ខេត្តរតនគិរី គិតរហូតមក ដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៤៤៤នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែល កាលពីម្សិលមិញមិនមានអ្នកឆ្លងជម្ងឺកូវីដនោះឡើយ។ យោងតាមរដ្ឋខេត្ត អ្នកឆ្លងថ្មីម្នាក់នោះ គឺជាបុរស អាយុ២៧ឆ្នាំ ជាអ្នករស់នៅក្នុងក្រុស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែគិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៣៩នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២នាក់ ថែមទៀត ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី នៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋរស់នៅក្នុងស្រុកត្បែងមានជ័យចំនួន ១០នាក់, នៅក្រុងព្រះវិហារ ៣នាក់, ស្រុកជាំក្សាន្ត ៤នាក់, ស្រុកគូលែន ម្នាក់ និងរកឃើញលើពលរដ្ឋមកពីខេត្តសៀមរាបម្នាក់ ។ គិតរហូត មកទល់ពេលនេះ ខេត្តព្រះវិហារមានអ្នកឆ្លងកូវីដ សរុបចំនួន ៣៨៣នាក់,  ព្យាបាលជាសះស្បើយ១៨៥នាក់ និងមានអ្នកស្លាប់ ម្នាក់ ៕