-
ខេត្តកំពង់ធំ ឆ្លងថ្មី១៦ នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦នាក់ និងមានអ្នកស្លាប់ ថ្មីម្នាក់ថែមទៀត ។ នេះជាតួលេខឆ្លងទាបជាងថ្ងៃអាទិត្យម្សិលមិញចំនួន ២៥នាក់ ដែលបានរកឃើញអ្នកឆ្លង ចំនួន៣១ នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ក្នុងខេត្តកំពង់ធំរួមមានពលរដ្ឋនៅក្នុងក្រុងស្ទឹង សែនចំនួន៤នាក់, ស្រុកប្រាសាទបាល័ង្គ ៣នាក់, ស្រុកសន្ទុក២នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកបារាយណ៍ចំនួន ៧នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៤២៧នាក់ ក្នុង ចំនោមនោះ មានអ្នកជាសះស្បើយចំនួន ៩៤២នាក់ និងមានអ្នកស្លាប់ចំនួន ២៩នាក់។
-
ខេត្តព្រះវិហារ បាញ់ថ្នាំសម្លាប់មេរោគតាមផ្សារ និងកន្លែងដែលឆ្លងមេរោគ (Video Inside)
ផ្សារកំពង់ប្រណាក និងតំបន់ ៥ទៀត នៅក្នុងក្រុងព្រះវិហារ ត្រូវបានគេចុះទៅបាញ់ថ្នាំសម្លាប់មេរោគក្រោយការ រកឃើញកូវីដ១៩បានផ្ទុះឆ្លងក្នុងសហគមន៍។ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារលោកសួសយ៉ារ៉ា ក្នុងការចូល រួមបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ក្នុងខេត្តព្រះវិហារ បានថ្លែងដាស់តឿននិងព្រមានការប្រុងប្រយ័ត្នការឆ្លងជម្ងឺកូ វីដ១៩នេះដោយសារតែវីរុសដ៏កាចសាហាវនេះ បានឆ្លងចូលក្នុងសហគមន៍ហើយ។ នៅក្នុងខេត្តព្រះវិហារ កន្លែងបិទខ្ទប់មានយ៉ាងហោចំនួន៦កន្លែង ក្នុងនោះរួមមានផ្សារកំពង់ប្រណាកដែល ទើប ត្រូវបានបិទកាលពីថ្ងៃទី១៧កក្កដា, និង តំបន់ ៥ផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តបានប្រកាសបិទខ្ទប់ជាបន្ត បន្ទាប់ ក្រោយការរឃើញផ្ទុះជំងឺកូវីដ-១៩ ជាទ្រង់ ទ្រាយធំ នៅក្នុងខេត្តព្រះវិហារ នោះមក។ ខេត្តព្រះវិហារ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១៧នាក់, ដែលនាំខេត្តទាំងមូល មានការឆ្លងសរុប ៣៤៩នាក់, ព្យាបាលជាសះស្បើយ១៥២នាក់និងស្លាប់ម្នាក់។ នៅក្នុងខេត្តដដែលនេះផងដែរ យុវជនគណបក្ស ប្រជាជនកម្ពុជាក្នុងខេត្ត ត្រូវគេឃើញថា បានចូលរួមក្នុងការរៀនពីរបៀបប្រើប្រាស់តេស្ត រហ័សនិងការប្រើឧប ករណ៍បរិក្ខាសុខាភិបាល ដើម្បីជួយរួមគ្នាស្វែងរកកូវីដ១៩លើពលរដ្ឋក្នុងសហគមន៍។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)
ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះច្រើនរហូតដល់ ១២៥នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ដែល បានរកអ្នកឆ្លងរហូតដល់ ១៩៩ នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លង នៅក្នុងសហគមន៍ចំនួន១៥នាក់ និង៥៩នាក់ដទៃទៀតជាករណីឆ្លងលើពលករ ដែលទើបត្រលប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តមានជ័យ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ៧៧៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥២៨នាក់ ក្រោយការព្យាលបាលជាសះស្បើយថ្មីចំនួន ១៣នាក់ នៅថ្ងៃនេះថែមទៀត និងមានស្លាប់ចំនួន ៦នាក់ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៣នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៨៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតចំនួន ៦៧ នាក់, ក្រុងសិរីសោ ភ័ណចំនួន ៩នាក់, ស្រុកម៉ាឡៃ ៣នាក់, ស្រុក មង្គលបុរី ៣នាក់ និងជាពលរដ្ឋនៅស្រុកអូជ្រៅចំនួនម្នាក់ ។ ខេត្តបន្ទាយជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៤៤នាក់ ៕
-
ខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សលើពលទាហាន (Video Inside)
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដែលត្រៀមនឹងចេញប្រតិបត្តិការដើម្បីការជួយទប់ស្កាត់បង្កាការឆ្លងជម្ងឺកូវីដ ១៩ក្នុងសហគមន៍ បានធ្វើតេស្តរហ័សនៅថ្ងៃទី១៩កក្កដានេះ ដើម្បីបញ្ចៀសការឆ្លងដល់ពលរដ្ឋក្នុងសហគមន៍។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលអាជ្ញាធរត្រូវគេឃើញថាបានចាត់វិធានការណ៍ទប់ទល់នឹងបង្កាការឆ្លងចូលក្នុង សហគមន៍យ៉ាងខ្លាំងក្លា។ ខេត្តកំពង់ឆ្នាំងគិតត្រឹមសប្តាហ៍មុន មានអ្នកឆ្លងសរុប១ពាន់៣៨៥, ស្លាប់២៧នាក់។ ការធ្វើតេស្តរហ័សនៅព្រឹកថ្ងៃច័ន្ទទី១៩កក្កដានេះ បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត ដោយមានការចុះពិនិត្យនិងសំណេះសំណាលពីអភិបាលខេត្តលោកស៊ុនសុវណ្ណរិទ្ធ ។ ក្នុងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំងថ្ងៃនេះ ក្នុងចំណោមមនុស្ស១៦០នាក់ គេបានរកឃើញអ្នកឆ្លង៣នាក់ ។ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ក្នុងពេលដែលមានការធ្វើតេស្តនោះដែរថាកន្លងមក នេះ ប្រសិនជាខេត្តមិនបានធ្វើការងារទប់ស្កាត់ទាន់ពេលវេលានោះទេ ម្ល៉េះ ស្ថានភាពឆ្លងកូវីដ១៩ក្នុងខេត្តកំពង់ ឆ្នាំង នឹងត្រូវពិបាកទប់ទល់ជាមិនខានឡើយ។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៣៨នាក់, ស្រុកអង្គរជុំ៧នាក់, ស្រុកជីក្រែង៦ នាក់, ស្រុកពួក៦នាក់, ស្រុកក្រឡាញ់៣នាក់, ស្រុកប្រាសាទបាគង៤នាក់, មកពីខេត្តបាត់ដំបង២នាក់, និងឆ្លង លើពលករមកពីប្រទេសថៃ២៨នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់១១៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៦១នាក់និងស្លាប់២៦នាក់។
-
អប្សរាព្រឹកនេះ ២០ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C3 ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា៕ …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប… L1 សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រ របស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេស វៀតណាមហើយ ៕ …ឃ្លីប… BT1 កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លា អាមេរិក ជូនកាកបាទក្រហមវៀតណាម ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ៕ …ឃ្លីប… C10 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ហើយ៕…អានផ្ទាល់ L2 សម្ដេចពិជ័យសេនា ទៀ បាញ់ ថា ក្រោមការខិតខំ មិនខ្លាចនឿយហត់ របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំង…
-
ខេត្តកំពង់ចាម ឆ្លងថ្មី៤៦នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់, ស្រុកកំពង់ សៀម៧នាក់, ស្រុកកោះសូទិន៤នាក់, ស្រុកបាធាយ៥នាក់,ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុក ជើងព្រៃ៦នាក់, ស្រុកកងមាសម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៩នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ថ្ងៃនេះ គឺជាស្ត្រីអាយុ៧៥ឆ្នាំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
-
ខេត្តព្រៃវែង ឆ្លងថ្មី១៥៥ នាក់ និងស្លាប់៦នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥៥នាក់ និងស្លាប់៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកកំ ចាយមារ៥៤នាក់, ស្រុកព្រះសេ្ដច៤១នាក់, ស្រុកពាមរក៍១៣នាក់, ស្រុកកញ្ច្រៀច៨នាក់, ស្រុកមេសាង៦នាក់, ស្រុកពាមជរ៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកពារាំង៣នាក់, ស្រុកពោធិ៍រៀង២ នាក់, ស្រុកស៊ីធរកណ្ដាល២នាក់ និង មកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ទាំង៦នាក់រួមមាន បុរសអា យុ៧២ឆ្នាំនិងស្ត្រីអាយុ៦៩ឆ្នាំ រស់នៅស្រុកបាភ្នំ, ស្ត្រីអាយុ៧០ឆ្នាំនៅក្រុងព្រៃវែង, បុរសអាយុ៧០ឆ្នាំនៅស្រុក មេសាង, ស្ត្រីអាយុ៤១ ឆ្នាំនៅស្រុកពារាំង, និងបុរសអាយុ៦២ឆ្នាំ នៅស្រុកពាមរក៍។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃ ទី១៩កក្កដា ការឆ្លងជំងឺកូវីដ-១៩សរុប ៣ពាន់១៧៧នាក់, ជាសះស្បើយចំនួន១ពាន់៧៨១នាក់ និងស្លាប់៥១ នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៩២ នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៩២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៩២នាក់នោះ រួមមាន១៥នាក់ជាកម្មកររោងចក្រ, ៣៣នាក់នៅស្រុករមាស ហែក, ៩នាក់ឆ្លងដោយការប៉ះពាល់អ្នកជំងឺកូវីដ១៩, និង៣៥នាក់ដទៃទៀត គឺជាការឆ្លងតាមបណ្តាស្រុកនិងក្រុង នៅក្នុងខេត្តព្រៃវែង។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះវិញ គឺរួមមានស្ត្រីអាយុ៧០ឆ្នាំនៅក្រុងបាវិត និងម្នាក់ទៀត ជាបុរសអាយុ៥៣ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៨៨២នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៦២នាក់។