-
រកឃើញសារធាតុ Sodium Hydrosulfite ក្នុងខ្ញីហាន់ស្រេច (Video Inside)

សារធាតុគីមីហាមឃាត់សូដ្យូម អ៊ីដ្រូស៊ុលហ្វីត Sodium Hydrosulfite ត្រូវបានសមត្ថកិច្ច បានរកឃើញនៅក្នុងខ្ញីហាន់រួច ចំនួន ២៥គីឡូក្រាម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមមន្ត្រីជំនាញ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត គឺជាសារធាតុមានជាតិពុលបន្ថែមលើអាហារ ដើម្បីបង្កើនរសជាតិ។ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត ត្រូវបានអាជ្ញាធរបានរកឃើញនៅក្នុងទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ ការទទួលទានផលិតផលម្ហូបអាហារ ដែលមានជាតិសារធាតុគីមីសូដ្យូម អ៊ីដ្រូស៊ុលហ្វីត នឹងបង្កផលវិបាកក្នុងសារពាង្គកាយមនុស្ស ដែលអាចបណ្តាលឱ្យពិបាកដកដង្ហើម, សម្ពាធឈាមចុះទាប, វិលមុខ, ឈឺពោះ, ក្អួតចង្អោរ និងរាគរូស និងអាចបណ្តាលឱ្យបាត់បង់ជីវិតបាន។ សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវបន្តថែមទៀត លើអ្នកនាំចូលសារធាតុគីមីខុសច្បាប់នេះ ដើម្បីការចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់។
-
ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសជប៉ុន បន្តផ្ញើសារគាំទ្រដំណើររបស់សម្តេចធិបតី (Video Inside)

ព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ បានញ៉ាំងឱ្យមានក្រុមនិស្សិតខ្មែរ និងពលរដ្ឋខ្មែររស់នៅទីនោះ បន្តផ្ញើសារស្វាគមន៍ និងការរង់ចាំជួបសំណេះសំណាល។ សម្តេចធិបតី និងបណ្តាមេដឹកនាំប្រទេសអាស៊ានទាំងអស់នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងមានរវាងពីថ្ងៃទី១៦ ដល់១៨ធ្នូ ក្នុងរដ្ឋធានីតូក្យូ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣មក។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំង២នេះហើយ បានធ្វើឱ្យនិស្សិត និងពលករខ្មែរ រស់នៅក្នុងប្រទេសជប៉ុន បានសម្តែងក្តីរីករាយជាខ្លាំង នៅគ្រាបានដឹងដំណឹងថា សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងបំពេញទស្សនកិច្ច ក្នុងរដ្ឋធានីតូក្យូ នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការ អភិ វឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីជម្រុញកំណើនសេដ្ឋ កិច្ច ជាតិនិងការកាត់បន្ថយភាពក្រីក្រ។ ជំនួយជប៉ុនបច្ចុប្បន្នត្រូវគេឃើញថាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំ ទូលាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម។
-
ស្នងការដ្ឋាននគរបាលរាជធានីស្វែងរកអ្នកបញ្ចេញឯកសារផ្ទៃក្នុង (Video Inside)

ការទម្លាយឯកសារផ្ទៃក្នុងមួយពាក់ព័ន្ធការប្តឹងរបស់មន្ត្រីនគរបាល ៤៩នាក់ ក្នុងខណ្ឌកំបូល ចំពោះអធិការខណ្ឌរបស់ខ្លួន បានជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានី ត្រូវស្វែងរកអ្នកទម្លាយឯកសារនោះ។ ឯកសារដែលបានទម្លាយនោះ គឺជាឯកសារពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកន្លងមក ក្នុងរង្វង់ផ្ទៃក្នុងអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែបែរជាមានការយករឿងចាស់នោះ មកបង្ហោះតាមបណ្តាញសង្គម បង្កការរិះគន់ជាសាធារណៈទៅវិញ។ អប្សរាណិតរាយការណ៍
-
ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃចាប់ផ្តើមក្នុងខេត្តសៀមរាប (Video Inside)

ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃប្រព្រឹត្តទៅក្នុងបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប បានចាប់ផ្តើមនៅថ្ងៃទី៧ធ្នូនេះហើយ ក្រោមក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី«រំលឹកគុណអង្គរ» រវាងពីថ្ងៃទី៧ដល់១៦ធ្នូ គឺ ដើម្បីចូលរួមអបអរ សាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិ ភណ្ឌពិភពលោក។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។ ពិធី «រំលឹកគុណអង្គរ» នេះទៀត ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរំលឹកគុណ អង្គព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៍សែនយូរលង់ របស់ជាតិខ្មែរ។ លោកជំទាវបានថ្លែងបន្តថា…
-
រាជរដ្ឋាភិបាលបញ្ជាក់ការប្តេជ្ញាប្រឆាំងអំពើពុករលួយ (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ការប្តេជ្ញាចិត្តប្រឆាំងនឹងអំពើពុករលួយ តាមរយៈសារលិខិតមួយ អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានកំណត់ថ្ងៃទី៩ធ្នូជារៀងរាល់ឆ្នាំ ជាទិវាប្រឆាំងអំពើពុករលួយ។ ស្ថាប័នអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយហៅកាត់ថាអ៊ុនកាក់ UNCAC ត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥។ អ៊ុនកាក់ UNCAC មានរដ្ឋជាសមាជិក ចំនួន ១៩០ប្រទេស ក្នុងនោះរួមមានកម្ពុជាផងដែរ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអ៊ុនកាក់ UNCAC នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០០៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារលិខិតថ្ងៃទី៦ធ្នូ អបអរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់ការប្តេជ្ញា «សូមចូលរួមជាមួយគ្រប់ស្ថាប័នជាតិ, ជនរួមជាតិ, វិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល, គណបក្សនយោបាយ ប្រែក្លាយជារៀងរាល់ឆ្នាំឱ្យទិវា៩ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចជាកាល»។
-
កម្ពុជាឆ្លងកូវីដ ២ករណី ក្នុងចំណោមអ្នកឆ្លង ១៩៤ករណីនៅអាស៊ាន (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានទាំង១០ នារយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៩៤ករណី ក្នុងនោះរួមមានកម្ពុជាផងដែរ។ តួលេខឆ្លងថ្ងៃនេះ ជាតួលេខថយចុះចំនួន ៥៥៣ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២នៅអាស៊ាន គឺប្រទេសហ្វីលីពីនមានការឆ្លងចំនួន ១៩២ករណីច្រើនជាងគេ និងប្រទេសកម្ពុជា មានការឆ្លងចំនួន ២ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៨៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨ លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
ឃាត់ខ្លួនជនបរទេស ១២នាក់ ពីបទចាប់ឃុំឃាំងមនុស្សខុសច្បាប់ (Video Inside)

ជនបរទេស ១២នាក់ រួមមាន ១១នាក់ជាជនជាតិបង់ក្លាដេស្ហ និងម្នាក់ជាជនជាតិនេប៉ាល់ ត្រូវបានតុលាការរាជធានីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោសពាក់ព័ន្ធនឹងអំពើ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់»។ កម្ពុជាកំពុងស្ថិតក្នុងការបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ ជនបរទេសទាំង១២នាក់នេះ ត្រូវបានចាប់ខ្លួននាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ធ្នូ បន្ទាប់ពីសមត្ថកិច្ចបានឡោមព័ទ្ធ និងចូលក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ និងបានជួយរំដោះមនុស្ស ២នាក់ ជាតិបង់ក្លាដេស្ហ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនបរទេសទាំង ១២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
-
គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ ដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះព្រឹទ្ធសភា (Video Inside)

គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ហើយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ការដាក់ពាក្យសុំចុះបញ្ជីរបស់គណបក្សកម្លាំងជាតិនេះ បានធ្វើនៅថ្ងៃទី៦ធ្នូឆ្នាំ២០២៣ ជាមួយនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ គិតរហូតមកដល់ថ្ងៃពុធនេះ គណបក្សចំនួន៣ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ រួមមានគណបក្សប្រជាជនកម្ពុជា ដែលគជបបានសម្រេចទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី៤ធ្នូ, ចំណែកគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលទើបនឹងដាក់ស្នើសុំចុះបញ្ជី នឹងត្រូវរង់ចាំរយៈពេល ៧ថ្ងៃ នៅមុនការសម្រេចទទួលស្គាល់ ឬត្រូវណែនាំការបំពេញឯកសារជាបន្ថែម។
-
ពលរដ្ឋខ្មែរនៅជប៉ុនសម្តែងក្តីត្រេកអរត្រៀមទទួលដំណើរសម្តេចធិបតីនៅក្រុងតូក្យូ (Video Inside)

ពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុន បានបន្តការផ្ញើសារអបអរសាទរ និងបញ្ជាក់ការត្រៀមទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចក្នុងរដ្ឋធានីតូក្យូ នាពាក់កណ្តាលខែធ្នូនេះ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣នោះមក។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា និងការកាត់បន្ថយភាពក្រីក្រផងដែរ។ អប្សរាណិតរាយការណ៍