Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត ហើយជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ប្រការសំខាន់ថ្ងៃនេះ សូមប្រយ័ត្នចាញ់ពាក្យលោងលោមមនុស្សសស្តើង។  ឆ្នាំឆ្លូវ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកមានដំណើរការទៅជាធម្មតា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកជៀសពីមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ ដូច្នេះគរធ្វើយ៉ាងណាសម្របទៅតាមស្ថានភាពខ្លះទើបល្អ។ ដោយឡែក សូមជៀសវាងការពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ប្រយ័ត្នចាញ់បោកគេ។  ពេលវេលាសំណាងរបស់អ្នក គឹនៅពេលព្រឹក ដូច្នេះសូមព្យាយាមសំឡឹងមើលឳកាសឲ្យបានច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលក្នុងដៃរបស់អ្នក។ ថ្ងៃនេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់ការចរចាការងារធំ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាស្មុគ្រស្មាញទាំងឡាយ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំង។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមខ្លះដែរ ដូច្នេះសូមស្ងប់ស្ងៀម និងច្រានចោលពាក្យសំដីទាំងនោះចេញ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការបង្កើនមុខរបរការងារ ការបណ្តាក់ធុន។​ ក្នុងនោះ ចំពោះលោកអ្នកដែលមិន​ពេញចិត្តនឹងកន្លែងការងារបច្ចុប្បន្ន គឺអាចផ្លាសប្តូរបាន និងកុំមានភាពស្ទាក់ស្ទើរឡើយ។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវគ្រប់គ្រងចិត្ត និងត្រូវមានវិធីសាស្រ្តសមស្របក្នុងការឆ្លើយតបទៅលើបញ្ហាតិចតួចដែលអាចនឹងកើតឡើងក្នុងកន្លែងការងាររបស់អ្នក។ ក្រៅពីនេះ សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវការនានាឲ្យបានចប់ចុងចប់ដើម និងកុំចំណាយពេលជាមួយរឿងគ្មានប្រយោជន៍។​  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុរាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ សូមធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសប្រមូលទ្រព្យ ដែលនឹងអាចកើតឡើងច្រើននៅរវាងពេលព្រឹក។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក្នុងថ្ងៃនេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក សូមព្យាយាមគ្រប់គ្រងស្ថានភាពឲ្យបាន នោះ អ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ក្នុងនោះដែរ សូមអត់ធ្មត់ ហើយជៀសវាង​ការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ។ សូមចងចាំថា ក្នុងពេលនេះអ្នកក៏អាចងាយនឹងទទួល​ឥទ្ធិពលពីខាងក្រៅ​ដោយងាយផងដែរ ដូច្នេះសូមគិតគូរឲ្យម៉ត់ចត់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាមានដំណើរការល្អ។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី ដោយសារស្ថានភាពខាង​ក្រៅកំពុងមានភាពប្រែប្រួល។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក ហើយព្យាយាមអភិវឌ្ឍន៍វិជ្ជាជីវរបស់ខ្លួនផងដែរ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីលោកអ្នកក្នុងថ្ងៃនេះនឹងផ្តល់ជូននូវភាពរីកចម្រើននៅក្នុងអាជីវកម្ម និងរាល់កិច្ចការងារទាំងឡាយដែលកំពុងប្រតិបត្តិការក្នុងពេលនេះ។ ក្នុងនោះដែរ លោកអ្នកមានមនុស្សចាំជួយយកអាសារច្រើន ដែលអាចជួយសម្រួលស្ថានភាពតានតឹងមួយចំនួនដែលអាចនឹងកើតឡើង។ ទន្ទឹមនឹងនោះដែរ សូមព្យាយាមឲ្យអស់ពីលទ្ធភាព កុំបោះបង់ចោលការប៉ងប្រាថ្នាដោយងាយ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកហាក់មានការប៉ះទង្គិចច្រើន ដូច្នេះសូមលោកអ្នកព្យាយាមរក្សាភាពវិជ្ជមានជានិច្ច។ ក្រៅពីនេះ សូមកុំទាក់ទងជិតស្និទ្ធនឹងមនុស្សចំណូលថ្មី។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ក្នុងនោះដែរលាភសំណាងមួយចំនួនអាចនឹងកើតឡើងនៅរវាងពេលបញ្ចប់ករងារ។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន អ្នកអាចមានភាពមិនចុះសម្រុងល្អជាមួយថ្នាក់លើនោះទេ ស្ថានភាពតានតឹងនេះទាក់ទងយ៉ាងជិតស្និទ្ធជាមួយកិច្ចការងារដែលអ្នកកំពុងទទួលបន្ទុក។ ហេតុដូច្នេះសូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ឬពន្យល់ស្ថានភាពអវិជ្ជមានទាំងនោះឲ្យបានល្អ បើមិនដូច្នេះទេ កំរិតនៃការយល់ច្រលំអាចធ្វើឲ្យអ្នកមានការលំបាក។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផល នៃការដោះស្រាយបញ្ហាបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះរាល់កិច្ចការងារហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ម្យ៉ាងទៀតថ្ងៃនេះមិនមែនជាពេលល្អបំផុតក្នុងការចរចា ឬពិភាក្សាការងារនោះទេ។ ចំពោះលោកអ្នកជាអាជីវករសូមមានការប្រុងប្រយ័ត្នក្នុងការចាយវាយ ឬបោះទុន ពីព្រោះលទ្ធភាពទទួលបានផលហាក់នៅតិចណាស់ ដូច្នេះបើយកល្អគួររក្សាកំរិតអាជីវកម្មឲ្យនៅជាធម្មតាសិន។ ទន្ទឹមនឹងនោះ ចំពោះរាល់ភាពមិនច្បាស់លាស់ ជាកត្តាអាក្រក់ក្នុងដំណើរការការងារ ហេតុដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានប្រសើរ ហើយធ្វើយ៉ាងណាបោះជំហានជាមួយនឹងពត៌មានជាក់លាក់ជានិច្ច។…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ មុខរបរ និងកិច្ចការងារនានាររបស់អ្នកនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ទន្ទឹមនឹងនោះលាភសំណាងធំនឹងកើតឡើងចំពោះអ្នក ពិសេសេសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ហេតុដូច្នេះដើម្បីអាចរក្សាលាភនេះឲ្យបានស្ថិតស្ថេរសូមកុំមានមតិរិះគន់ បើទោះបីទាំងនោះជាគំនិតត្រឹមត្រូវក៏ដោយ។ លើសពីនេះអ្នកមានមនុស្សចាំជួយយកអាសារ ពិសេសថ្នាក់លើរបស់អ្នកកំពុងយកចិត្តទុកដាក់ចំបពោះការងាររបស់អ្នកណាស់។ ដូច្នេះចូរពាំនាំការងារសំខាន់មកនិយាយពិភាក្សាក្នុងពេលនេះ នោះអ្នកនឹងសម្រេចបានផលល្អ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ក្នុងថ្ងៃនេះអ្នកគួរសំឡឹងឳកាសការងារ និងភាពរីករាយនៅទិសនិរតី ប៉ុន្តែសូមជៀសវាងបង្កើតមិត្តថ្មីជាមួយមនុស្សផ្ទុយភេទសម្បុរស ប្រយ័ត្នចាញ់បញ្ឆោតគេ។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អ ពិសេសទាក់ទងនឹងការតម្លើងប្រាក់បៀវត្សរ៍ គឺការទទួលយល់ព្រមលើគម្រោងផែនការ។ លើសពីនេះ លោកអ្នកទទួលបានការអំណោយផលទាក់ទងនឹងការវិនិច្ឆ័យពត៌មាន។​ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងអាជីវករអាចទទួលបានភាពជោគជ័យយ៉ាងគាប់ចិត្ត។​ ទន្ទឹមនឹងនោះ អ្នកមានមនុស្សស្រលាញ់រាប់អានច្រើន ដែលសម្រួលស្ថានភាពការងារ និងអាជីវកម្មឲ្យស្ថិតក្នុងលក្ខខណ្ឌយ៉ាងងាយស្រួល។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បាន ដោយរួមទាំងការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារផងដែរ។ ដោយឡែក ក្នុងដំណើរការនេះអ្នកគួរជៀសវាងការទទួលឥទ្ធិពលនៃគំនិតពីខាងក្រៅច្រើនហួសហេតុ បើអ្នកមិនអាចគ្រប់គ្រងស្ថានភាពនេះទេ ការដោះស្រាយបញ្ហាគឺកាន់តែលំបាក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ​ និងរបររកស៊ីនានានឹងទទួលបានទិន្នផលល្អប្រសើរ។​​ ក្នុងនោះប្រសិនបើអ្នកមានបញ្ហាប្រទាក់ប្រឡាផ្នែកហិរញ្ញវត្ថុកន្លងមក ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ។ ចំពោះការបង្កើតមុនរបរថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយមិនប្រទះនឹងបញ្ហាអ្វីឡើយ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភចំពោះដំណើរការនេះទេ។ ក្នុងពេលស្របគ្នា ចំពោះលោកអ្នកដែលប្រកបការងារដ្ឋឯកជន គឺអាចនឹងទទួលបានដំណឹងប្រែប្រួលខ្លះក្នុងការងារ ប៉ុន្តែភាពផ្លាស់ប្តូរនោះពឹងពាក់ទៅលើសកម្មភាពរបស់អ្នកទាំងស្រុង ប្រសិនបើអ្នកសម្របខ្លួន នោះអ្វីៗនឹងប្រែជាល្អប្រសើរបំផុត។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលប្រែប្រួលដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការគ្រប់គ្រង និងសម្រេចទៅតាមក្តីប្រាថ្នាណាស់។ មនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនចូលរួមគាំទ្រនឹងការសម្រេចចិត្ត ឬគំនិតយោបល់របស់អ្នកឡើយ។ បើទោះបីជាយ៉ាងនេះក្តី សូមអ្នករក្សាភាពសប្បុរសជានិច្ច ហើយបន្តការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្រៅពីនេះ ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើគឺអាចធ្វើទៅបាន តែត្រឹមតែជារឿងការងារប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពយល់ដឹងបានលឿន និងអាចដោះស្រាយបញ្ហាបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ លើសពីនេះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះសម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ដូច្នេះផលចំណេញរបស់លោកអ្នកមានការកើនឡើងគួរឲ្យកត់សម្គាល់។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត។ ដោយឡែកក្នុងវេលានេះ សម្រាប់អ្នកធ្វើការរដ្ឋឯកជន ចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ ពីព្រោះគំលាតបង្កើតឲ្យមានមន្ទិលខ្លះ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗ ស្ថិតក្នុងការគ្រប់គ្រងបាន។ លើសពីនេះលោកអ្នកទទួលបានភាពទាក់ទាញច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីកចម្រើនក្នុងមុខរបរការងារគឺមានគ្រប់ទិសទី។ ទោះក្នុងស្ថានភាពយ៉ាងណាក្តី អ្នកនៅតែអាចមានលទ្ធភាពរកច្រកចេញ ឬកែប្រែស្ថានភាពនានាឲ្យមកជាល្អវិញ។ ជាពិសេសម្រាប់លោកអ្នកដែលបំពេញការងារទាក់ទងនឹងសិល្បៈគឺអាចទទួលបានការសរសើរលើកទឹកចិត្តដែលអាចឲ្យអនាគតការងារអ្នកមានការអភិវឌ្ឍន៍។ ដោយឡែក អ្នកមានពេលវេលាគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពណាដែលមានការសង្ស័យនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំប្រថុយប្រថាន ប៉ុន្តែសូមព្យាយាមរកដៃគូពិភាក្សា​ទើបជាផ្លូវល្អប្រសើរបំផុត។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ ពីព្រោះអ្នកកំពុងមានមនុស្សនៅក្បែរចាំមើលបំណាំ។ លើសពីនេះអ្នកអាចមានលទ្ធភាពស្វែងយល់ភាពប្រែប្រួលបានលឿន ហើយដោះស្រាយដោយសន្តិវិធី។​ ឆ្នាំថោះ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។​ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ ហើយមានស្ថេរភាពរឹងមាំយូរអង្វែង។ ថ្ងៃនេះ អ្នកមានមនុស្សចាំគាំទ្រ ថែរក្សា និងឈឺឆ្អាលខ្លាំងគ្រប់រឿងរ៉ាវទាំងឡាយ ដូច្នេះគ្មានអ្វីត្រូវព្រួយនោះទេ។ ដោយឡែក សូមរក្សាគំនិតសុទិដ្ឋិនិយមចំពោះរបស់ខ្លួនឯង និងមិនគួរយកចិត្តទុកដាក់នឹងកំហុសតិចតួច ឬភាពអវិជ្ជមានក្នុងអតីតនោះទេ។ ផ្ទុយទៅវិញ ចូរកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយ គួរផ្អាកប្រសិនបើគ្មានភាពចាំបាច់នោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរណាស់។ ក្នុងនោះដើម្បីទទួលបានអំណោយផលច្រើន សូមលោកអ្នករក្សាចិត្ត​ និងពាក្យសំដី ហើយការចែករំលែកគួរតែត្រូវធ្វើខ្លះទើបល្អ។ ដោយឡែក​…

  • ហោរាសាស្រ្តប្រចាំថ្ងៃ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអាជីវកម្ម និងកិច្ចការនានាអាចដំណើរការទៅដោយគ្មានផលរំខាននោះទេ។ លើសពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំប្រសិនបើអ្នកមានភាពក្លាហានច្រើនជាងនេះ។ អាស្រ័យហេតុនេះសូមត្រៀមខ្លួន រៀបចំគម្រោងការ និងព្យាយាមធ្វើការទំនាក់ទំនងបន្ថែម។ ទន្ទឹមនឹងនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានរួសរាន់។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលពីខាងក្រៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់លើសពីក្តីរំពឹង។ លោកអ្នកមានមនុស្សផ្ទុយភេទនាំលាភសំណាងមកឲ្យ ដូច្នេះសូមសំលឹងមើលស្ថានភាពនៅជុំវិញខ្លួន ហើយមានភាពឈ្លាសវៃយល់ដឹងពីគោលបំណងសំខាន់ៗទាំងនោះ។ ផ្ទុយទៅវិញ ហាមដាច់ខាតការពឹងពាក់អ្នកដទៃក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនឯង អ្នកអាចសុំការពិភាក្សាបាន ប៉ុន្តែមិនអាចពឹងពាក់គេទាំងស្រុងនោះទេ។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបានតាមបំណង ដូច្នេះចូរបន្តដំណើរការនេះចុះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ ហើយក៏មានមនុស្សមួយចំនួនមិនគាំទ្រនឹងការខំពុះពាររបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបន្តខ្លួនឯងឲ្យស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកដទៃ ព្យាយាមដើរចេញពីបញ្ហា ហើយខំប្រឹងធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះ សូមកុំមានក្តីបារម្ភពេក ពីព្រោះលោកអ្នកនៅមានលទ្ធភាពក្នុងការពិភាក្សា និងពន្យល់ពីការងាររបស់ខ្លួនចំពោះថា្នក់លើបាន។…

  • ហោរាសាស្រ្តប្រចាំថ្ងៃ១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១
  • ហោរាសាស្រ្តប្រចាំថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកមានអារម្មណ៍ស្មុគ្រស្មាញច្រើនជាងប្រក្រតី ដោយសារឥទ្ធិពលខាងក្រៅ ដូច្នេះសូមបោះបង់ហេតុការណ៍អវិជ្ជមានចោល ដើម្បីកុំឲ្យអារម្មណ៍អ្នកតានតឹងពេក។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយរកមធ្យោបាយតាមរយៈការពិគ្រោះពិភាក្សា។ លើសពីនេះសូមកុំបារម្ភខ្លាំងពេក សាស្ថានភាពទ្រឹងនៃកិច្ចការងារ និងអាជីវកម្មអាចកែប្រែដោយគ្រាន់តែអ្នកត្រូវប្រើកម្លាំងច្រើនបន្តិចប៉ុណ្ណោះ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មតូចធំកំពុងស្ថិតក្នុងខ្សែបណ្តោយនៃភាពរីកចម្រើន លោកអ្នកនឹងធានាថាទទួលបានភាពជោគជ័យយ៉ាងប្រសើរក្នុងពេលខាងមុខនេះ អាស្រ័យដូចនេះសូមព្យាយាមគ្រប់គ្រងសំដី និងអាកប្បកិរិយាឲ្យល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់គោលដៅសម្រាប់អនាគតក្នុងពេលនេះ។ លើសពីនេះ សូមកុំព្រួយចំពោះភាពអវិជ្ជមានច្រើនពេក អ្វីក៏លោកអ្នកអាចដោះស្រាយបានដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យនៃការងារ និងមុខរបរនានា មានលំនឹងណាស់ក្នុងពេលនេះ ហើយក៏ទទួលបានភាពរីកយកចិត្តទុកដាក់ច្រើនផងដែរ។ លើសពីនេះ អ្នកនូវភាពរស់រវើក ភាពក្លាហាន និងការសម្រេចចិត្តដោយមុតមាំ ប្រកបដោយភាពវិជ្ជមាន។ ហេតុនេះអ្នកអាចដឹកនាំក្រុម ឬសម្រេចបានលទ្ធផលដ៏គាប់ប្រសើរតាមបំណងបាន។ ប្រការគួរជៀសវាង គឺសូមកុំបង្ហាញអារម្មណ៍ខឹង និងសំដីគ្រោតគ្រាធ ពីព្រោះវានឹងអាចកាត់លាភក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…