Category: កិច្ចការបរទេសផ្សាភ្ជាប់កម្ពុជាទៅកាន់អន្តរជាតិ

  • AVIVoice Ep77: វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

    AVIVoice Ep77: វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

    រយៈពេលមួយឆមាសនៃឆ្នាំ២០២២នេះ យើងសង្កេតឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏មានសកត្តានុពលរបស់កម្ពុជា ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-China FTA) ។ លើសពីនេះ យើងក៏ឃើញនូវវឌ្ឍនភាពដ៏ល្អប្រសើរទៅលើខ្សែចង្វាក់នៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរផងដែរ

  • AVIVoice Ep76: សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

    AVIVoice Ep76: សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

    កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងតែមានសន្ទុះទៅមុខ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាសមាជិក នៅតែជាកត្តាជួរមុខក្នុងការផ្ដល់នូវសក្តានុពល និងកាលានុវត្តភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា

  • AVIVoice Ep75:ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

    AVIVoice Ep75:ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បាននឹងកំពុងខិតជិតមកដល់ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ រីឯយុទ្ធនាការឃោសនារបស់គណៈបក្សដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ក៏កំពុងតែដំណើរការផងដែរ

  • AVIVoice Ep74: វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

    AVIVoice Ep74: វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

    គិតត្រឹមពេលវេលានេះ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលជោគជ័យមួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្ដួចផ្ដើមនានានិងការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់។ ជោគជ័យនេះបាននឹងកំពុងនាំកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពថ្មី និងជម្នះនូវឧបសគ្គដ៏លំបាកមួយនេះ

  • AVIVoice Ep73: សារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា

    AVIVoice Ep73: សារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា

    វិស័យឌីជីថល បច្ចេកវិទ្យា និងអ៊ឺនធឺណិតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ និងការអភិវឌ្ឍន៍ ស្របពេលដែលក្ដីបារម្មណ៍ពាក់ព័ន្ធទៅនឹងសន្តិសុខលំហអ៊ឺនធឺណិតក៏កំពុងតែកើតមានជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការបង្កើតច្បាប់ស្ដីពីការសន្តិសុខលំហអ៊ឺនធឺណិត ដើម្បីជាការកាត់បន្ថយនូវឧក្រិដកម្មតាមប្រព័ន្ធអ៊ឺនធឺណិត និងការពារឯកជនភាពរបស់បុគ្គលនិងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា

  • AVIVoice Ep72: ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

    AVIVoice Ep72: ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

    មកទល់នឹងពេលនេះ សង្រ្គាមនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីបានឈានចូលដល់រយៈពេលពីរខែជាងហើយ ដែលបន្តផ្ដល់នូវក្ដីព្រួយបារម្ភផ្នែកសន្តិសុខដល់ប្រទេសជិតខាងនៃប្រទេសទាំងពីរក៏ដូចជាសន្តិសុខនៅតំបន់អឺរ៉ុបទាំងមូលផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានលើកឡើងពីផលបច្ច័យផ្នែកសន្តិសុខពីការឈ្លានពាននៅអ៊ុយក្រែន និងចំណាត់ការរបស់អង្គការណាតូដើម្បីធានាដល់សន្តិសុខដល់តំបន់អឺរ៉ុប

  • AVIVoice Ep71: កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

    AVIVoice Ep71: កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

    នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះក៏ជាការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ …

  • Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្ងរដែរឬទេ?

    Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្ងរដែរឬទេ?

    ចំពោះបញ្ហារុស្ស៊ី និង អ៊ុយក្រែន បើគិតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិតពីរខែមកហើយ ដែលកំពុងបន្តកើតមានរហូតមកទល់ពេលបច្ចុប្បន្ននេះ ហើយបើយើងគិតពីគោលបំណង ឬក៏ដើមហេតុនៃវិបត្តិ ឬក៏សង្គ្រាម ការឈ្លានពាននេះគឺដោយសារតែមានការប្រើប្រាស់នយោបាយ ឬក៏ការកំណត់និយមន័យផ្សេងៗគ្នា

  • Cambodia2050 Ep38: តើមហាអំណាចពិភពលោកនឹងសម្រេចចិត្តយ៉ាងណារវាងការដាក់ទ័ណ្ឌកម្មលើរុស្សី និងវិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារប្រេងឡើងថ្លៃ? 

    Cambodia2050 Ep38: តើមហាអំណាចពិភពលោកនឹងសម្រេចចិត្តយ៉ាងណារវាងការដាក់ទ័ណ្ឌកម្មលើរុស្សី និងវិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារប្រេងឡើងថ្លៃ? 

    សំនួរ៖តើតម្លៃប្រេងសាំងកើនឡើងដោយសារតែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឬក៍មានកត្តាអ្វីផ្សេងហើយបើកើនឡើងបែបនេះ ថាតើយើងនឹងមានបញ្ហាប្រឈមអ្វីខ្លះហើយយើងដោះស្រាយយ៉ាងណា? ជាការពិតណាស់តម្លៃប្រេងសាំង ឧស្ម័ន  និងហ្គាសដទៃៗទៀត ដែលយើងបានឃើញនៅក្នុងរយះពេលប្រមាណ២សប្ដាហ៍កន្លងមកនេះឃើញថា បានហក់ឡើងខ្លាំងបន្ទាប់ពីរមានភាពតានតឹងឈានទៅដល់ជម្លោះប្រដាប់អាវុធ ដែលមានការបាញ់ប្រហារគ្នាដែលអ្នកខ្លះហៅថា ជាការវាយប្រហាររបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនចាប់ពីពេលនោះមកយើងឃើញថាតម្លៃប្រេងសាំង និង ប្រេងមាស៊ូត រួមទាំងប្រេងឥន្ធនៈដទៃទៀត បានហក់ឡើងធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងតំបន់ និង សកល។ ផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីការឡើងថ្លៃប្រេងជាទូទៅនេះ អាចនឹងជម្រុញឲ្យមានកំណើនដែលមាន ផលអវិជ្ជមានទៅដល់ខ្សែច្រកផលិតកម្ម ទៅដល់ពាណិជ្ជកម្ម ទៅដល់សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគមួយចំនួន ។ ហេតុអ្វីបានជាប្រេងសាំងដែលយើងឃើញថា ឡើងថ្លៃហើយធ្វើអោយជះឥទ្ធិពលដោយសារយើងឃើញហើយបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបណ្ដាលប្រទេសមួយចំនួននៅលោកខាងលិច  ជាពិសេសនៅបណ្ដាលអឺរ៉ុបខាងលិច ក៍ដូចជាប្រទេសដែលជាសមាជិកនៃអង្គការណាតូ បានធ្វើការដាក់ទាន់កម្មផ្នែកសេដ្ឋកិច្ច រួមទាំងធ្វើការរឹតត្បិតនៅសកម្មភាពផ្នែកធានាគាររបស់រុស្ស៊ី និង ដាក់បម្រាមលើការនាំចូល នៅប្រេងសាំង ឧស្ម័ន និង ហ្គាស ផ្សេងៗទៀតដែលរុស្ស៊ីជាប្រទេសដ៍ធំមួយ ដែលជាប្រទេសផលិតប្រេង ឧស្ម័ន ហ្គាសហើយនិងទំនិញមួយចំនួនទៀតដូចជាស្រូវសាលី លោហៈដែលប្រើក្នុងឧស្សាហកម្មធំៗនៅលើពិភពលោក។ សំនួរ៖ ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈមទាំងនេះថាតើអាចនឹងប៉ះពាល់ ជាពិសេសប្រទេសកម្ពុជារបស់យើង ថាយើងគួរែតធ្វើយ៉ាងណាប្រសិនបើប៉ះពាល់បែបនេះ? បើយើងក្រឡេកមើលមួយសប្ដាហ៍ចុងក្រោយនេះ យើងឃើញថាហាក់ដូចជាមិនមាននិន្នាការក្នុងការថមថយឡើងវិញ​ ការថមថយនោះគឺបណ្ដាលមកពីមានការរៀបចំសារជាថ្មីនៅខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គងរវាងបណ្ដាលប្រទេស ដែលផលិត និងផ្គត់ផ្គង ប្រេងឥន្ធនៈរួមទាំងប្រេងសាំងនិងឧស្ម័នធំៗនៅលើពិភពលោក។ ការរៀបចំអោយមាននៅការផ្គត់ផ្គង ការធានានៅការផ្គត់ផ្គង និង ការបង្កើនផលិតកម្មដោយបណ្ដាលប្រទេសដែលជាសមាគមន៍អ្នកផលិតប្រេងសាំងឡើងវិញ ជំនួសឲ្យប្រេងសាំង ឧស្ម័នដែលនាំមកពីប្រទេសរុស្ស៊ីបានធ្វើឲ្យតម្លៃប្រេងសាំងក្នុងពេលមួយសប្ដាហ៍នេះឃើញហាក់ដូចជាថមថយតម្លៃមកវិញក៍ប៉ុន្តែតម្លៃនៅតែមានកម្រិតខ្ពស់ ខ្ពស់ជាងកាលពីឆ្នាំ២០១៤កន្លងទៅទៀត។ផលប៉ះពាល់នៃការឡើងថ្លៃទំនិញ ការឡើងថ្លៃប្រេងឧស្ម័ននេះ…

  • AVIVoice Ep70: កាលានុវត្តភាពនៃច្បាប់វិនិយោគឆ្នាំ២០២១ ក្នុងការស្ដារកំណើនសេដ្ឋកិច្ចនៅកម្ពុជា

    AVIVoice Ep70: កាលានុវត្តភាពនៃច្បាប់វិនិយោគឆ្នាំ២០២១ ក្នុងការស្ដារកំណើនសេដ្ឋកិច្ចនៅកម្ពុជា

    តាមរយៈការអនុវត្តនូវច្បាប់ស្ដីពីការវិនិយោគឆ្នាំ២០២១កន្លងមកនេះ យើងឃើញមាននូវវឌ្ឍនភាព និងផលវិជ្ជមានជាច្រើនទៅលើវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការភ្ជាប់គ្នាទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែស្ថិតក្នុងស្ថានភាពស្ដារឡើងវិញក្រោយពីរងទទួលនូវការវាយប្រហារពីជំងឺកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត សរ សិនិរ៉ា បានលើកឡើងពីកាលានុវត្តភាពនានាដែលកម្ពុជាទទួលបានក្រោមការអនុវត្តនូវច្បាប់វិនិយោគថ្មីនេះ និងការទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិពីវិស័យវិនិយោគនៅកម្ពុជា។